នគរសុធម្ម
នគរសុធម្ម သထုံခေတ် သုဝဏ္ဏဘူမိ | |||||||
---|---|---|---|---|---|---|---|
ម.គ. ៣០០–១៧ ឧសភា ១០៥៧ | |||||||
ស្ថានភាព | {{#if: | |រាជាណាចក្រ | ||||||
ធានី | សុធម្ម | ||||||
ភាសាទូទៅ | មន | ||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||
រដ្ឋាភិបាល | រាជានិយម | ||||||
ប្រវត្តិសាស្រ្ត | |||||||
▪ បង្កើតសន្តតិវង្ស | ម.គ. ៣០០ | ||||||
▪ ទីបញ្ចប់នៃនគរ | ១៧ ឧសភា ១០៥៧ | ||||||
|
ប្រវត្តិសាស្ត្រមន |
---|
|
|
|
|
|
ប្រវត្តិសាស្ត្រភូមា |
---|
|
|
|
|
នគរសុធម្ម រឺ សុវណ្ណភូមិ (ភូមា: သထုံခေတ် [θətʰòʊɴ kʰɪʔ] រឺ သုဝဏ္ဏဘူမိ [θṵwəna̰ bʊ̀mḭ]) ធ្លាប់ជានគរមនមួយ ដែលត្រូវបានគេគិតថាមានអត្ថិភាពនៅភូមាក្រោមយ៉ាងហោចណាស់ក៏ចាប់ពីសតវត្សទី៤ ម.គ. ម៉្លេះ មកដល់ពាក់កណ្ដាលនៃសតវត្សទី១១ នៃគ.ស.នេះដែរ។[១] ជានគរមួយនៅក្នុងចំណោមបណ្ដានគរមនជាច្រើនដែលធ្លាប់មាននៅភូមាក្រោម និង ថៃសម័យទំនើប នគរនេះធ្លាប់ជារដ្ឋបុរីមួយសំខាន់ស្ថិតនៅចំកណ្ដាលនៃទីក្រុងសុធម្មសព្វថ្ងៃនេះ។ នគរនេះបានធ្វើពាណិជ្ជកម្មដោយផ្ទាល់ជាមួយឥណ្ឌាខាងត្បូង និង ស្រីលង្កា ហើយបានក្លាយជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាថេរវាទទីមួយនៅអាស៊ីអាគ្នេយ៍។ សុធម្ម ក៏ដូចជាបណ្ដានគរមនដទៃទៀតបានប្រឈមនឹងការរំលោភទន្ទ្រានបន្តិចម្ដងៗពីអធិរាជាណាចក្រខ្មែរ។ ក៏ប៉ុន្តែក៏ធ្លាប់មាននគរបាកានដែលផុសចេញមកពីភាគខាងជើងបានសញ្ជ័យនគរនេះតាមរឿងព្រេងនិទានក្នុងឆ្នាំ ១០៥៧ ផងដែរ។
ឈ្មោះនៃនគរ
[កែប្រែ]តាមប្រពៃណីរបស់មនមានជំនឿតោងថា នគរនេះត្រូវបានគេហៅថាសុវណ្ណភូមិ (ភូមា: သုဝဏ္ဏဘူမိ) ជាឈ្មោះមួយដែលបានអះអាងនៅថៃភាគខាងក្រោមផងដែរ ហើយថាត្រូវបានបង្កើតកំឡុងសម័យពុទ្ធកាលនៅសតវត្សទី៦ ម.គ។ ថាទនជាឈ្មោះភាសាភូមា នៃ សាឌូអ៊ិម ជាភាសាមន ដែលយកចេញពី សុធម្មបុរ ជាភាសាបាលី មកពីពាក្យ សុធម៌ បើតាមអត្ថន័យនៅក្នុងវចនានុក្រមជួនណាតបានបកស្រាយថា សុធម្ម គឺធម៌ឬច្បាប់ត្រឹមត្រូវ, យុត្តិធម៌។ [២]
ប្រវត្តិសាស្ត្រ
[កែប្រែ]ក្នុងទំនៀមប្រពៃណីរបស់មន នគរសុធម្មត្រូវបានបង្កើតឡើងនៅកំឡុងសម័យពុទ្ធកាល និងត្រូវបានគ្រប់គ្រងដោយរាជវង្សមួយមានព្រះមហាក្សត្រ ៥៩ អង្គ។ តាមទំនៀមអះអាងថាក្រុមជនភៀសខ្លួនខាងនយោបាយបានបង្កើតទីក្រុងនៅបាគូ (បាហ្គោ) នៅឆ្នាំ៥៧៣។[៣] ប៉ុន្តែនគរជាប្រវត្តិសាស្ត្រមួយនេះ ប្រហែលជាមានអត្ថិភាពក្នុងគ្រាណាមួយនៅសតវត្សទី៩ក៏មិនដឹង ក្រោយពីលំហូរចូលនៃជនជាតិមនចូលទៅកាន់ភូមាភាគខាងក្រោមដែលចេញមកពីប្រទេសថៃភាគខាងជើង (សំដៅលើទឹកដីថៃក្នុងសម័យថ្មីនេះ)។ ប្រវត្តិសាស្ត្រភូមាររបស់លោកហ្កឹ-ហាវ៉េ បានទាញយកអាគតដ្ឋានពី ឝ្វេម៉-ដថាម៉ាំង បានផ្ដល់នូវឆ្នាំនៃការបង្កើតបាគូនៅឆ្នាំ ៨២៥ ទោះបីយ៉ាងណាកាលបរិច្ឆេទនេះនៅតែមិនប្រាកដប្រជា។[៤] តាមពិត ការវែកញែកអំពីបាគូដំបូងបង្អស់គឺនៅឆ្នាំ ១២៦៦ ជាភាសាភូមាបុរាណ។[៥]
ការរៀបរៀងពង្សាវតារឡើងវិញរបស់ភូមា និងមនពីបុរាណ យល់ថាសុធម្មត្រូវបានលុកលុយរាតត្បាតដោយនគរបាកានពីភូមាភាគខាងលើនៅឆ្នាំ១០៥៧។ ព្រះបាទអនិរុទ្ធត្រូវបានផ្លាស់ជំនឿមកកាន់ពុទ្ធសាសនាថេរវាទវិញ ដោយព្រះភិក្ខុជាតិមនមួួយអង្គ ព្រះតេជគុណអរហន្ត តាមដឹងមកថាស្ដេចអង្គនេះបានសូមរាជទានគម្ពីរបិដកខាងពុទ្ធសាសនាហីនយានពីព្រះបាទមនុហនៃសុធម្ម។ ការបដិសេធរបស់ស្ដេចមនត្រូវបានយកលេសដោយព្រះអនិរុទ្ធដើម្បីលុកលុយ និងសញ្ជ័យនគរមន ដែលប្រពៃណីទំនៀមទំលាប់ខាងអក្សរសាស្ត្រ និង សាសនារបស់ព្រះអង្គបានជួយឱ្យសូនជារូបរាងឡើងនូវអរិយធម៌បាកានកាលពីដំបូង។[៦] តាមរយៈពង្សាវតារ ព្រះបាទមនុហបានចុះចាញ់ក្រោយពីការឡោមព័ទ្ធអស់រយៈពេល ៣ ខែជុំវិញបុរីដោយកងទ័ពបាកាននៅថ្ងៃ ១៧ ឧសភា ១០៥៧ (១១ កើត ណាយ៉ុន ភ.ស. ៤១៩)។[៧] រវាងឆ្នាំ ១០៥០ និងប្រហែល ១០៨៥ ពួកសិប្បករ និង សិល្បករមន តាមដឹងមកថាបានជួយកសាងភាគខ្លះនៃបូជនីយដ្ឋានពីរពាន់នៅបាកាន សំណល់បុរាណទាំងនេះដែលសព្វថ្ងៃជាគូប្រជែងនឹងភាពរុងរឿងនៃអង្គរវត្ត។[៨] អក្សរមនត្រូវបានគេចាត់ទុកថាជាប្រភពនៃអក្សរភូមា ភស្តុតាងដំបូងបង្អស់នូវអ្វីម្យ៉ាងដែលគេកំណត់កាលបរិច្ឆេទថានៅឆ្នាំ១០៥៨ មួយឆ្នាំក្រោយការសញ្ជ័យសុធម្ម។[៩]
យ៉ាងណាមិញ ការស្រាវជ្រាវសម័យថ្មីមួយចំនួនបានលើកឡើងថា ឥទ្ធិពលមននៅផ្ទៃខាងក្នុងមានក្រោយពីការសញ្ជ័យរបស់អនិរុទ្ធទេ វាគឺជាការដកស្រង់ចេញពីរឿងព្រេងនិទានសម័យក្រោយបាកានដែលនិយាយពន្លើសបន្ថែមបន្ថយ ហើយក្នុងនោះរឿងនិទាននោះបានពោលអះអាងថាភូមាភាគខាងក្រោមគ្មានបុរីរដ្ឋឯករាជ្យរឹងមាំនៅឡើយទេមុនពេលការពង្រីកទឹកដីរបស់បាកាន។[១០] ប្រហែលជានៅក្នុងសម័យនោះ ដីល្បប់កករនៃដីសណ្ដដែលបច្ចុប្បន្នលាតសន្ធឹងជាខ្សែឆ្នេរប្រមាណ ៤,៨២៤ គម.ក្នុងមួយសតវត្ស នៅតែមិនគ្រប់គ្រាន់ ហើយសមុទ្រកាន់តែឃ្លាតទៅឆ្ងាយពីដីគោក បានជួយទ្រទ្រង់ដល់អត្រាប្រជាជនច្រើនបន្ថែមទៀតដែលស្មើនឹងប្រជាជនល្មមនៅចុងសម័យមុនអាណានិគម។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនៃឆ្នេរនេះ គ្រប់អ្នកប្រាជ្ញបានយល់ស្របគ្នាថា សតវត្សទី១១ បាកានបានបង្កើតរដ្ឋអំណាចរបស់ខ្លួននៅភូមាភាគខាងក្រោមនិងការសញ្ជ័យនេះបានជួយសំរួលដល់ការបង្កើនការដោះដូរវប្បធម៌គ្នា បើទោះបីជាមិនមែនជាមួយមនអ្នកនៅក្នុងតំបន់ក៏ដោយ ក៏គង់តែមានការដោះជាមួយឥណ្ឌានិងជាមួយស្រីលង្កាដែលជាទីអាស្រ័យនៃថេរវាទ។ ដោយសារតែជាចំណុចឈរជើងភូមិសាស្ត្រនយោបាយ ការសញ្ជ័យសុធម្មរបស់អនិរុទ្ធបានបង្អង់ការរុលចូលមករបស់ខ្មែរទៅក្នុងឆ្នេរតនាវស្រី។[១០]
បញ្ជីព្រះមហាក្សត្រសុធម្ម
[កែប្រែ]តាមរយៈពង្សាវតារមន នគរសុធម្មមានរាជវង្សមួយខ្សែដែលមានក្សត្រ ៥៩ អង្គ ដែលចាប់ផ្ដើមពីសម័យពុទ្ធកាល។
សូមមើលផងដែរ
[កែប្រែ]កំណត់
[កែប្រែ]- ↑ "Ancient South East Asian Kingdoms". 20 March 2014. Obsidian Rex. Archived from the original on 25 មីនា 2011. Retrieved 20 April 2014.
- ↑ Shorto, p. 590
- ↑ Phayre, pp. 24–32
- ↑ Harvey, p. 368
- ↑ Aung-Thwin, p. 29
- ↑ Htin Aung, pp. 32–33
- ↑ Kyaw Thet, p. 45
- ↑ South, p. 67
- ↑ Harvey, p. 307
- ↑ ១០,០ ១០,១ Lieberman, p. 91
ឯកសារយោង
[កែប្រែ]- Aung-Thwin, Michael (2005). The Mists of Rāmañña: the Legend that was Lower Burma. University of Hawaii Press. ល.ស.ប.អ. 978-0-8248-2886-8.
- Hall, D.G.E. (1960). Burma (3rd រ.រ.). Hutchinson University Library. ល.ស.ប.អ. 978-1-4067-3503-1.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Kyaw Thet (1962) (ជាBurmese). History of Burma. Yangon: Yangon University Press.
- Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Shorto, H.L. (2002). "The 32 Myos in the medieval Mon Kingdom". ជា Vladimir I. Braginsky. Classical civilisations of South East Asia: an anthology of articles. Routledge. ល.ស.ប.អ. 9780700714100.
- South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ល.ស.ប.អ. 978-0-7007-1609-8.