Jump to content

ឝ្រេឝ្ឋវម៌្ម

ពីវិគីភីឌា
ឝ្រេឝ្ឋវម៌្ម
វ្រះបាទ
រជ្ជកាល៥៥៥-៥៦០
រាជ្យមុនឝ្រុតវម៌្ម នៃចេនឡា
រាជ្យបន្តវីរវម៌្ម
វង្សកម្វុ
សន្តតិវង្សសូយ៌្យវង្ស
បិតាឝ្រុតវម៌្ម
ប្រសូតជយាទិត្យបុរ
សុគត៥៦០
ឝ្រេឝ្ឋបុរ

វ្រះបាទឝ្រេឝ្ឋវម៌្ម (គ.ស ?-៥៦០) រជ្ជកាល (គ.ស ៥៥៥-៥៦០) បើតាមរឿងនិទានមួយ ព្រះបាទឝ្រេឝ្ឋវម្ម៌​មានប្រវត្តិទាក់​ទងនឹងរឿងនិទានផងគឺ មហា​ឫសី​​កម្វុ និងប្រវត្តិ នៃខ្សែ ស្រឡាយរបស់សូយ៌្យវង្ស។ ព្រះមហាក្សត្រិយ៍ ដែលជាអ្នកទ្រទ្រង់​ថែរក្សា​ផែនដីនៃកម្ពុជា គឺជាវង្សក្សត្រត្រិយ៍ទាំងនោះហើយ ដែលជាអ្នកផ្សព្វផ្សាយវង្ស និងជាឫសគល់នៃក្សត្រិយ៍ក្រោយហើយ​ក្សត្រិយ៍ឝ្រេឝ្ឋវម្ម៌ ដែលអាចប្រដូចទៅនឹង ព្រះអាទិត្យ ក្នុងចក្រវាឡ គឺជាត្រកូលនៃវង្សឝ្រី​កម្វុឝ្រេឝ្ឋបុរក៏បានក្លាយទៅជាក្រុងមួយ ជាជង្រុកនៃសន្តតិវង្សដើមនៃកម្វុជ។ ព្រះបាទឝ្រុតវម្ម៌ និង ព្រះបាទឝ្រេឝ្ឋវម្ម៌ គឺជាអតីតក្សត្រិយ៍ប្រទេសនៃនគរភ្វូណាន។ ឝ្រេឝ្ឋបុរ បានបញ្ជាក់ឡើងឲ្យយើងបានឃើញច្បាស់ថា ប្រាកដជាមានលក្ខណៈសមរម្យប្រពៃណីណាស់ ដោយហេតុថា គេឃើញមាន ការស្រប ឆន្ទៈ នឹងឯកសារនេះ ថានៅតាមតំបន់នេះហើយ ដែលអំពីបុព្វកាល ជាក្រុងដើមនៃរាជណាចក្រចេនឡា និងប្រភពដើមយ៉ាងប្រណីតនៃ មាតុភូមិកម្ពុ ដែលមានព្រះបាទឝ្រុតវម្ម៌ និង ឝ្រេឝ្ឋវម្ម៌ ជាក្សត្រិយ៍ដំបូងបង្អស់។ កវីបណ្ឌិតដែលនិពន្ធសិលាចារឹកនៅ បានធាតុ នោះឡើង ហាក់ដូចជាមានចេតនាចង់បញ្ចេញឲ្យ​យើងបាន​ដឹងអំពីក្រុងនេះ ព្រោះថា បានបញ្ចេញអំពីបវ៌តភទ្រេឝ្វរ គឺវត្តភូ ដែលស្ថិតនៅក្នុងប្រទេស​កម្ពុ ភទ្រេឝ្វរាទ្រាវឥហ កម្វុទេឝ។ យើងក៏មានការបញ្ជាក់ទៀតថា ស្តេចឝ្រេឝ្ឋវម៌្ម ពីពាក់កណ្តាលស.វទី៦ ពោលគឺ រវាង៥៥៥ ដល់៥៦៥ នៃគ.សដែលស្ថិតក្នុងសន្តតិវង្ស សូយ៌្យវង្ស ខុសពីស្តេចនគរភ្វូណាន ដែលស្ថិតក្នុងសន្តតិវង្សសោមវង្ស ឬចន្ទ្រ​វង្ស​ ទ្រង់គឺជាបុត្ររបស់ក្សត្រឝ្រុតវម៌្ម ហើយបានប្រសូតនៅជយាទិត្យបុរ។ វង្សត្រកូលរបស់ព្រះអង្គមានលោហិត នឹងមហាឫសីកម្វុជ និង អប្សរមេរាដែលពាក់ព័ន្ធ នឹងទេវកថាវិទ្យាផ្នែកព្រះអាទិត្យ។ នៅឆ្នាំ៥៥៥ ឝ្រេឝ្ឋវម៌្ម​ស្តេចចេនឡា​គង់នៅ​តែឯកឯង។ ព្រះអង្គទទួលបន្ទុកកាន់កាប់ផែនដីកម្ពុជា និងរំដោះប្រជានុរាស្ត្រនៃខ្សែស្រឡាយរបស់កុលសម្ព័ន្ធពីនគរភ្វូណាន។ ព្រះរាជធានីគឺឝ្រេឝ្ឋបុរ ដែលតាំងនៅរមណីដ្ឋានបាដើម ខាងកើតស្ទឹងត្រែង ជាកន្លែងដែលត្រូវបានគេ​ស្រង់នូវការវិនាសនា​ជំនាន់​ដើម។ ទីសក្ការៈ នេះនៅប្រទេសកម្ពុជាគឺភ្នំភទ្រេឝ្វរ ឬលិង្គបវ៌ត ពាក្យលាវហៅថាភូខៅ ស្ថិតចំងាយប្រមាណ​១៥០គ.ម ​ត្រង់ពីបាដើម។ មានការផ្ញើរភ្នាក់ងារទូតទៅកាន់ប្រទេសចិននៅឆ្នាំ ៥៥៧ នៃគ.ស។


ព្រះរាជពង្សាវលី

[កែប្រែ]
  • ព្រះបិតាព្រះនាម ឝ្រុតវម៌្ម ជាព្រះមហាក្សត្រនៅភូមិភាគខាងជើង

ឯកសារយោង

[កែប្រែ]

Khemarak Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន. ដោយបណ្ឌិត មីសែល ត្រាណេ

គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទឝ្រុតវម៌្ម
ឝ្រេឝ្ឋបុរ តដោយ
វ្រះបាទវីរវម៌្ម