រាមាធិបតីទី២
រាមាធិបតីទី២ | ||||
រជ្ជកាល | ១៧៤៧-១៧៤៩ | |||
គ្រងរាជ | ១៧៤៧ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ធម្មរាជាទី៤ | |||
រាជបន្ត | ជ័យជេស្ឋាទី៤ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៩៥ | |||
បុត្រ | អង្គតន់ទី២ | |||
ចូលទីវង្គត់ | ១៧៥៧ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
រាមាធិបតីទី២ ឬ អង្គទងទី២ (អង់គ្លេស: Reamea Thipadei II) or (Ang Tong II) (ប្រ.ស|គ.ស ១៦៩៥-១៧៥៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៤៧-១៧៤៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៩១ ត្រូវនិង គ.សករាជ ១៧៤៧ ត្រូវនិង មហាសករាជ ១៦៧០ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជបន្តពីក្មួយរបស់ទ្រង់ គឺ ព្រះធម្មរាជាទី៤ ក្រោយមានការគាំទ្រពីក្រុមមន្ត្រី អំឡុងពេលទ្រង់បង្ក្រាបសកម្មភាពរដ្ឋប្រហាររបស់ព្រះសត្ថាទី២ អង្គយ៉ង ។[១]
អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៤៩
[កែប្រែ]Annam invaded Cambodia, 1749 AD
គ.សករាជ ១៧៤៩ អណ្ណាមបានបញ្ជូនទ័ព ចូលមកឈ្លានពានកម្ពុជា និង បានច្បាំងយកខេត្តចំនួន២ របស់កម្ពុជា គឺ ខេត្តបាសាក់ (Hau Giang) និង ខេត្តឃ្លាំង (Soc Trang) ក្រោយច្បាំងដណ្ដើមយកខេតត្តទាំងពីររបស់កម្ពុជារួចហើយ អណ្ណាមបានលើកទ័ពចំនួន ៧០,០០០ (៧មុឺននាក់) វាយចូលរាជធានីឧដុង្គ ក្នុងរាជ ព្រះរាមាធិបតីទី២ ដោយមើលឃើញថាកម្ពុជាមានទ័ពតិច មិនអាចទប់និងកងទ័ពអណ្ណាមបាន ទ្រង់បានភៀសខ្លួនទៅកាន់នគរសៀម រីឯកកងទ័ពពួកអណ្ណាម កំពុងតែច្បាំងនិងកងទ័ពកម្ពុជា ដើម្បីដណ្ដើមកាន់កាប់រាជធានីឧដុង្គ ។ កងទ័ពអណ្ណាមច្បាំង និង កងទ័ពកម្ពុជាអស់ពេលពេញមួយខែនៅតែមិនអាចយកក្រុងឧដុង្គបាន អំឡុងពេលនោះ ឧញ៉ាក្រឡាហោមឱក បានកេណ្ឌទ័ពពី ខេត្តពោធិ៍សាត់, បាត់ដំបង សៀមរាប, កំពង់ធំ, និង មានកងទ័ព ជំនួយសៀម មកចូលរួមផង ទ័ពកម្ពុជាប្រមូលបានមានចំនួន ៨០,០០០ (៨មុឺននាក់) បានចូលច្បាំងបណ្ដេញពួកណាមចេញពីកម្ពុជាក្នុងឆ្នាំ ១៧៤៩ នៃគ.សករាជ ។ ឧកញ៉ឱក ក្រោយយកឈ្នះកងទ័ពអណ្ណាម នៅរាជធានីឧដុង្គ លោកបានអញ្ជើញ អង្គស្ងួន ដែលជាបុត្រាពៅ របស់ព្រះធម្មរាជាទី៣ ពីនគរសៀមឱ្យឡើងមកគ្រងរាជនៅកម្ពុជា ព្រះអង្គស្ងួន ដែលមានព្រះនាមក្នុងរាជថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីជ័យជេស្ឋាធិរាជ រាមារធិបតី ព្រះបរមបរពិត្រ" ទ្រង់ត្រូវបានក្រុមអ្នកប្រវត្តវិទូសម្គាល់នាមហៅថា ជ័យជេស្ឋាទី៤ ។[២]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]រាមាធិបតីទី២ (គ.ស ១៦៩៥-១៧៥៧)
| ||
មុនដោយ ធម្មរាជាទី៤ |
រាជាណាចក្រកម្ពុជា (១៧៤៧-១៧៤៩) |
តដោយ ជ័យជេស្ឋាទី៤ |
ឯកសារយោង
[កែប្រែ]- ↑ Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
- ↑ Claudius Madrolle (1926) Indochine du sud, de Marseille à Saigon: Djibouti, Éthiopie, Ceylan, Malaisie, Cochinchine, Cambodge, Bas-Laos, Sud-Annam, Siam, Publisher: Hachette, Original from the University of California p.435