Jump to content

ខេត្តឃ្លាំង

ពីវិគីភីឌា
ប្លង់នៃខេត្តឃ្លាំង

ខេត្តឃ្លាំង (អង់គ្លេស: Kleng Province) ជា​ខេត្ត​មួយ ដែលមាន​ប្រជាជន​ខ្មែរក្រោម​ម្ចាស់​ស្រុក​រស់នៅ​កុះករ​ជាងគេ បន្ទាប់ពី​ខេត្ត​ព្រះ​ត្រពាំង​ដែល​គេ​បាន ចាត់ទុកថា​មាន​ប្រជាជន​ខ្មែរក្រោម​ប្រហែល​ជាជាង ៧០ ភាគរយនៃបណ្តាប្រជាជនទូទាំងខេត្តមាន វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​វត្ត​អារាម ដែលជាដួងព្រលឹង​របស់​ជាតិ​ខ្មែរក្រោម នៅ​ដែនដី  កម្ពុជាក្រោម។ ខេត្តនេះស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ មជ្ឈមណ្ឌលនៃខេត្តឃ្លាំងគឺ ទីរួមខេត្តឃ្លាំងខេត្តឃ្លាំងមានផ្ទៃដីចំនួន ៣,២៩៨.២ គីឡូម៉ែត្រការ៉េ ។​

ទិដ្ឋភាពវត្តឃ្លាំងដែលជាវត្តអារាមខ្មែរដ៏ចំណាស់ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៦ ដែលមានទីតាំងស្ថិតនៅ ទីរួមខេត្តឃ្លាំង ខេត្តឃ្លាំង ដែនដីនៃកម្ពុជាក្រោម

សឺនសុរីយាអាប់រស្មីបន្តវិគីភីឌា។

ទីតាំង​ភូមិសាស្ត្រ​

[កែប្រែ]

​ខេត្ត​ឃ្លាំង​ជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម មានព្រំប្រទល់

ភោគផល​ធម្មជាតិ​

[កែប្រែ]

​ផ្ទៃដី​សរុប​រួមមាន 3.223 Km2 ផ្ទៃដី​កសិកម្ម 249.088 ha ផ្ទៃដី​ធ្វើស្រែ 188.067 ha ផ្ទៃដី​សម្រាប់ ឈើ​ឧស្សាហកម្ម​សរុប 20.815 ha ផ្ទៃដី​សម្រាប់​ឈើ ប្រណីត 40.206 ha ផ្ទៃដី​ជលផល​មាន 41.382 ha ផ្ទៃដី​ដែលជា​ព្រៃ 16.015 ha និង ផ្ទៃដី​ជា​ព្រែក ទន្លេ បឹងបួ​មាន 72 Km2. ។​

ប្រជាជន​ (​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​យួន​)

[កែប្រែ]

​សរុប​ប្រជាជន​ទូទាំង​ខេត្ត​មាន 1.191.300 នាក់​ក្នុងនោះ ប្រុស​មាន​ចំនួន 580.642 នាក់ , ស្រី​ចំនួន 610.658 នាក់ ។ បណ្តា​ស្ថិតិ ប្រជាជន​ខាងលើ​ក្នុងនោះ​ប្រជាជន​យួន (Kinh) មាន​ចំនួន ៦៤ % ,​ខ្មែរក្រោម មាន​ចំនួន ២៨ % ,​ប្រជាជន​ចិន មាន ៨ % ។​

រដ្ឋបាល​​

[កែប្រែ]

ខេត្តឃ្លាំង (អង់គ្លេស: Kleng Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង។ ​ខេត្ត​ឃ្លាំង​បច្ចុប្បន្ន រដ្ឋាភិបាល​អាណានិគម បក្ស​ក​ម្មុយ​និ​ស្ត​យួន បាន​បែង​ចែកជា ៨ ស្រុក និង ខ័​ណ្ឌ ក្នុងខេត្តនេះមាន ៧ស្រុក ឃុំ និង ភូមិ÷

ខេត្តឃ្លាំង
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរយួន
ស្រុកអណ្ដូងទឹក Andong Tuk District Long Phu
ស្រុកខ្សាចំ Khsaa Cham District Ke Sach
ស្រុកជ្រោយ ញ Chroy Nh District Vinh Chau
ស្រុកបាយឆៅ Bay Chaw District My Xuyen
ស្រុកកោះទុង Koh Tung District Cu Lao Dung
ស្រុកកំពង់ធំ Kampong Thom District My Tu
ស្រុកពងទឹក Pongtuk District Thanh Tri
ស្រុកព្រែកគយ Prekkol District Tran De

​ក្នុង​បណ្តា​ស្រុក និង ខ័​ណ្ឌ​ទាំង ៨ ខាងលើ នោះ​មាន ១០ ឃុំ​/​សង្កាត់​, ១០ ទីរួមស្រុក និង ៨៤ ភូមិ ។ ( ប្រភព Bao Can Tho ជា​ភាសា យួន )

ផែនទីខេត្តឃ្លាំងឆ្នាំ១៨៨៨

​វត្ត ព្រះពុទ្ធសាសនា​ខ្មែរក្រោម

[កែប្រែ]

១.​វត្ត​ខ្មែរ​មាន​ចំនួន ៩២ វត្ត

  • ក្នុងនោះ​រួមមាន​៖
    • ​ទី​រួម​ខេត្ត​ឃ្លាំង មាន ០៧ វត្ត​
    • ​ស្រុកអណ្តូងទឹក មាន ១៤ វត្ត​
    • ​ស្រុកខ្សាច់ មាន ០៦ វត្ត​
    • ស្រុកជ្រោយ ញ មាន ២១ វត្ត​
    • ស្រុកបាយ​ឆៅ មាន ១៨ វត្ត​
    • ស្រុកកំពង់ធំ មាន ១៦ វត្ត​
    • ស្រុកពងទឹក មាន ០៩ វត្ត​
    • ស្រុកកោះ​ទុង មាន ០១ វត្ត​
  • ​សាលាឆទាន មាន ៣២ ។​

​រ​ម្មណី​យ​ដ្ឋា​ន​វប្បធម៌​ខ្មែរក្រោម

[កែប្រែ]

១.​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង​បានក្លាយ ទៅជា​សារមន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង​៖

​មាន​ទីតាំង​ឋិត​នៅ​ខាងត្បូង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត ឃ្លាំង គឺជា​ស្ថាបត្យកម្ម​មួយ​ដែល​បាន​កសាងឡើង តាមរបៀបរ​ចនាប​ទ្ម​ខ្មែរ ។​

​សារមន្ទីរ​នេះ កាលពីមុន​ត្រូវបាន​គេ​ស្គាល់​ជា សាធារណៈ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន បណ្ឌិត្យ​រង នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន សម្តេច នរោត្តម សីហនុ យាង​ទៅ​សម្ភោ​ធ កាលពី​ឆ្នាំ ១៩៤២ ។​

​ក្រោយពី​បារាំង​បានប្រគល់​កម្ពុជា​ក្រោម ទៅ​ឲ្យ​រដ្ឋាភិបាល​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ខ្មែរ ក្រោម​នៅ​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនង​រវាង ខ្មែរក្រោម នឹង ព្រះរាជាណាចក្រ កម្ពុជា​ត្រូវបាន​យួន​កាត់ផ្តាច់​បន្តិច​ម្តងៗ ។ កត្តា​នេះហើយ បានធ្វើ​ឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង បញ្ឈប់​ដំណើរការ ។ ក្រោយមក​ត្រូវបាន​មេដឹកនាំ​ខ្មែរក្រោម​ក្នុង​កង​ជួរ​នៃ​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​យួន​សំណូមពរ​ឲ្យ​ដាក់​វិទ្យាស្ថាន​នេះ ធ្វើជា​សារមន្ទីរ​ជន ជាតិខ្មែរ​ខេត្ត​ឃ្លាំង​វិញ ដើម្បី​រក្សាទុក​នូវ​កេរដំណែល​ដូនតា ខ្មែរក្រោម គ្រប់​ជំនាន់ មានដូចជា សាស្ត្រា​ស្លឹករឹត សំលៀក បំពាក់​ខ្មែរ ពី​បុរាណ ផ្ទះ​ខ្មែរ​សម័យបុរាណ វត្ត​អារាម និង​វង់​ភ្លេងខ្មែរ​ជាដើម​។​

​បាន​ចូល​ទស្សនា​សារមន្ទីរ​នេះ យើង​នឹង​បាន ជ្រាប និង បាន​យល់​ពី​ជីវភាព​, របៀបរបប នៃ​ការ​រស់ នៅ​របស់​ជនជាតិដើម ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ។​

២.​វត្ត​ឃ្លាំង​

​វត្ត​ឃ្លាំង គឺជា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​និង វប្បធម៌​ខ្មែរក្រោម​មួយ ក្នុងចំណោម​វត្ត​ខ្មែរក្រោម​ទាំង ៩១ វត្ត នៅ​ខេត្ត​ឃ្លាំង ដែលមាន​ទីតាំង​ឋិត​ចំ កណ្តាល​ទី​រួម​ខេត្ត ។​

​វត្ត​នេះ បាន​កសាង​កាលពី គ​.​ស​. ១៥៣៣ ដោយ​លោក​ចៅហ្វាយខេត្ត​ឈ្មោះ ពញា​តាត ដែល​បាន​តែងតាំងឡើង​ដោយ ព្រះបាទ​អង្គ​ច័ន្ទ (១៥១៦-១៥៦៦) ។ នៅ​ផ្នែក​ខាងជើង​ទី​រួម ខេត្ត​មាន​ដី​ផ្នោ ធំ​មួយកន្លែង​ដែល ពញា​តាត និង ប្រជាជន​ខ្មែរក្រោម បានសម្រេច​កសាង​វត្ត​មួយ​នៅលើ​ផ្ទៃដី ៤ ហិច​តា ឲ្យ​ឈ្មោះថា «​វត្ត​ឃ្លាំង​» ។ បន្ទាប់មក ពញា​តាត និង ប្រជា​ពល រដ្ឋ​ខ្មែរក្រោម បាន​និមន្ត​ព្រះតេជព្រះគុណ ព្រះនាម សុខ ព្រះ​ជន្មាយុ ៦១ ព្រះវស្សា ដែល​សាង ផ្នួស​បាន ៤០ ព្រះវស្សា ហើយ​មានកំណើត​គង់នៅ​វត្ត ហ្លួង​បាសាក់ ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង មក​ធ្វើ ជា ព្រះចៅអធិការ ដំបូងបង្អស់​នៅ​វត្ត​នេះ ។​

​នៅពេល​សង់​ព្រះវិហារ ព្រះសង្ឃ​បាន​ឲ្យ​ជីក​ស្រះ ៣ គឺ ស្រះ​ទី ១ ឋិត​នៅ​ទិសឦសាន ស្រះ​ទី ២ ឋិត​នៅ​ទិសខាងកើត និង ស្រះ​ទី ៣ ឋិត​នៅ​ទិសអាគ្នេយ៍ ដើម្បី​យក​អាចម៍ដី​មក​ធ្វើ​ខឿន​ព្រះវិហារ​នោះ ។ ស្រះ​ទិសខាងកើត​ត្រូវបាន​លុប​ជិត​នៅក្នុង គ​.​ស​.១៩៦២ ។ ព្រះវិហារ​វត្ត​ឃ្លាំង​មាន​ខឿន ៣ ជាន់ ជា​តំណាង​ព្រះ​រតនត្រ័យ ។ ខឿន​ទី ១ មាន ខ្លោងទ្វារ​ចំនួន ៤ ឋិត​នៅ​ទិស​ទាំង ៤ មាន​រូប​យក្ស កាន់ដំបង​នៅលើ​សសរ​ខ្លោងទ្វារ​ទាំងសងខាង ។ ខាងលើ​ខ្លោងទ្វារ​មា​នរូ​បរា​ហ៊ូ​ចាប់​ច័ន្ទ​ព្រមទាំង​ក្បូរក្បាច់ រចនា​យ៉ាង​ប្រណីត ។ នៅលើ​ខឿន​ទី ២ នៅ​ទិស​ខាង លិច​និង ខាង កើតមាន​ជណ្តើរ​ពីរៗ នៅ​ទិស​ខាងត្បូង និង​ខាងជើង​ម្ខាង​មួយៗ ។ ខឿន​ទី ៣ ដែលជា ខឿន​ភ្ជាប់​នឹង​ព្រះវិហារ​មាន​ជណ្តើរ​ឡើង​ព្រះវិហារ ពីរ​នៅ​ទិស​ខាងលិច និង​ពីរ​ទៀត​នៅ ទិសខាងកើត ។ នៅ​ខាងក្នុង​ព្រះវិហារ​មាន​ព្រះ​ពុទ្ធបដិមា​ទ្រង់គ្រឿង មួយអង្គ​ធំ បិទមាស​សន្លឹក អមដោយ​ព្រះ​ពុទ្ធបដិមា​តូចៗ​ជាច្រើន​ទៀត ខ្លះ​ទ្រង់ គង់ ខ្លះ​ទ្រង់​ឈរ និង ខ្លះទៀត​ទ្រង់​គង់​ព្រះ​ភ្នែន ។ ទ្វារ និង បង្អួច​ទាំង អស់​ឆ្លាក់​ពី​ឈើ​មាន​ក្បាច់​ផ្កា​ភ្ញី​វ​ល្លិ៍ ក្បាច់​ដក​ច័ន្ទ និង រូប​ទេវតា យក្ស​ជិះ​សត្វ ពាហនៈ ជាដើម ។​

៣.​វត្ត​សេរី​តេ​ជោ​មហា​ទប់​៖

​ជា​វត្ត​ខ្មែរក្រោម​មួយ​បាន​កសាង នៅក្នុង​ឆ្នាំ គ​.​ស​.១៥៦៩ ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ឃ្លាំង បើតាម​ភូមិសាស្ត្រ​រដ្ឋបាល​នៃ​រដ្ឋាភិបាល អាណានិគម​យួន ឥឡូវនេះ​វត្ត​សេរី​តេ​ជោ​មហា​ទប់ មាន​អាស័យដ្ឋាន លេខ ៧៣ B វិថី Lê Hồng Phong សង្កា​ត់ទី ៣ ខ័​ណ្ឌ​ទី ៣ ទី​រួម​ខេត្ត​ឃ្លាំង ។​

​វត្ត​សេរី​តេ​ជោ​មហា​ទប់ គឺជារ​ម្មណី​យ​ដ្ឋា​ន​ខ្មែរក្រោម​មួយ​ដ៏​មាន​ប្រជាប្រិយភាព ព្រោះ​វត្ត​នេះ​មាន ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល និង​មាន​សត្វ​ជ្រឹង​រាប់ពាន់​ក្បាល​ទំ​នៅ លើ​ទ្រនំ​ដើមឈើ​ក្នុង បរិវេណ វត្ត​យ៉ាង​កកកុញ ជាពិសេស​រូបភាព​ព្រះវិហារ​ប្រកបដោយ​ក្បូរ ក្បាច់រចនា​ខ្មែរ​យ៉ាង​ស្រស់ប្រិមប្រិយ នោះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​កំសាន្ត​មិនតិច​ឡើយ ។​

​បច្ចុប្បន្ននេះ បើសិនជា​យើង​ធ្វើដំណើរ​ទៅ ទស្សនា​វត្ត​សេរី​តេ​ជៅ​មហា​ទប់​នោះ យើង​មិន​បានឃើញ​ព្រះវិហារ​ទេ ព្រោះ​ព្រះវិហារ ដ៏​មាន​ចំណាស់ សម្រាប់​ព្រះសង្ឃ​ធ្វើ​សង្ឃ កម្ម​គ្រប់ពេល និង​ជា​និម្មិត​រូប នៃ​វប្បធម៌​របស់​ខ្មែរក្រោម​ដ៏​មានតម្លៃ​មួយ​នេះ ត្រូវបាន​ឆេះ ដោយ​មិនដឹង​មូលហេតុ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០០៧ កន្លងទៅនេះ ។​

៤.​វត្ត​ប្រាសាទ​គង់​៖

​ជា​វត្ត​ខ្មែរក្រោម​មួយ​មាន​អាយុ​ចាស់​ជាងគេ​នៅ​ខេត្ត​ឃ្លាំង គឺ​បាន​កសាង​ក្នុង​ឆ្នាំ គ​.​ស​.១២២៤

​បច្ចុប្បន្ន វត្ត​នេះ​ឋិត​នៅក្នុង​ភូមិ​ប្រាសាទ​គង់ ឃុំ កំពង់​ដូង (Tham Đôn) ស្រុក​បាយ​ឆៅ ( Mỹ Xuyên) វត្ត​ប្រាសាទ​គង់ ត្រូវបាន​ជនជាតិ​យួន​ស្គាល់​ជា សាធារណ៍​ថា វត្ត​តាក​យង់ (Chùa Tát Giồng) ព្រោះ ជនជាតិ​យួន​គេ​មិនចេះ​និយាយ​ភាសា​ខ្មែរ ពេល​បាន​ចូលមក​រស់នៅ​ដែនដី​កម្ពុជា​ក្រោម​លើក ដំបូង​ពួកគេ​មិនបាន​ដឹង​អ្វី​ទេ​ពេល​ឃើញ​ម្ចាស់​ស្រុក​ខ្មែរក្រោម​នៅ​តំបន់​នេះ​ហៅថា វត្ត​ប្រាសាទ​គង់ ក៏ នាំគ្នា​ហៅ​តាម​ពី​ពាក្យ ប្រាសាទ​គង់​ទៅជា​សំនៀង​យួន​ថា តាក​យង់ វិញ ។​

៥. វត្ត​សិរី​សុខុម​ស្រឡូង​៖

​វត្ត​សិរី​សុខុម​ស្រឡូង បាន​កសាង នៅក្នុង​ឆ្នាំ គ​.​ស​.១៨១៥ នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ ។ វត្ត​នេះ ជនជាតិ​យួន និយម​ហៅថា​វត្ត​ជូ​សា​ឡូង (Chua Salon) ឬ ជួ​ចែ​ន​កេវ​(Chua Chen Kieu) មានន័យថា វត្ត​ចាន​អម្បែង ព្រោះ​ជនជាតិ​យួន​បានឃើញ​ចាន​អម្បែង​ជាច្រើន​ត្រូវបាន​បិទ​នៅតាម ជញ្ជាំង​ព្រះវិហារ​ធ្វើជា​លម្អ ។​

​ធ្វើដំណើរ​ដល់​វត្ត​នេះ យើង​ឃើញ​មាន​ខ្លោងទ្វារ​កំពូល ៣ តាម​លំនាំ​ប្រាសាទអង្គរវត្ត មាន​ឆ្លាក់​អក្សរ ឈ្មោះ​វត្ត​ជា​ពីរ​ភាសា ថា «​វត្ត​សិរី​សុខុម​ស្រឡូង​»​និង​ជា​ភាសា​យួន​ថា ( Chùa Salon «Chén Kiểu» )​។​

​ពេល​បាន​ចូលទៅ​ខាងក្នុង​បរិវេណ​វត្ត​យើង នឹង​បានឃើញ​នូវ​ទីធ្លា​ដ៏​ទូលាយ និង​បានរៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ដោយ​ព្រះសង្ឃ បាន​បោសសម្អាត និង​ថែរក្សា​ជាប្រចាំ ។ ក្រៅពី​រមណីយដ្ឋាន ដែល​បាន​រៀបរាប់​មកនេះ នៅមានរ​ម្មណី​យ​ដ្ឋា​ន​ជាច្រើន​ទៀត ជា កេរ​មរតក របស់​ដូនតា​ខ្មែរក្រោម ហើយ​ទីតាំង​ទាំងនោះ បានផ្តល់​ផលប្រយោជន៍ ទៅ​ឲ្យ​រដ្ឋាភិបាល​យួន​មួយថ្ងៃៗ មិនតិច​ទេ នូវ​ប្រាក់ចំណូល​ដែល​ទទួលបាន ពី​ភ្ញៀវ ទេសចរណ៍​បរទេស​ដែល គេ​បាន​ទៅ​កំសាន្ត ។​

​វិស័យ​សិក្សាអប់រំ​

[កែប្រែ]

​ការសិក្សា​ជា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​ព្រះសង្ឃ​ខ្មែរក្រោម​កំពុងតែ​សិក្សា​រាល់ថ្ងៃ​បាន​បន្តិចបន្តួច​នោះ មិនមែនជា​ការផ្តល់ ឲ្យ​ដោយ​រដ្ឋាភិបាល​អាណានិគម​យួន​នោះទេ​គឺ​បាន​ដោយ ការ​ខិត ខំប្រឹង ប្រែង ក្នុងការៗ​ពារ ពង្រឹងពង្រីក និង​ការលះបង់​ដ៏​ធំធេង របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់​កាល​ការ សិក្សា​រៀនសូត្រ អំពី​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះសង្ឃ​និង​ជនជាតិដើម​ខ្មែរក្រោម នៅ​ទឹកដី​ខេត្ត​ឃ្លាំង បច្ចុប្បន្ន មាន​ពីរ​ផ្នែក​គឺ​៖

​ទី​១៖ គឺ​សិក្សា​ផ្នែក​ធម្ម​វិន័យ​នៅតាម​វត្ត​នានា​

​ទី​២៖ សិក្សា​ផ្នែក​បាលី​នៅ​សាលា​មធ្យមសិក្សា​បំពេញវិជ្ជា​បាលី​ភាគខាងត្បូង ខេត្ត​ឃ្លាំង ដែល​ភាសា យួន ហៅថា ( Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng ) ។​

​ការសិក្សា​នៅតាម​វត្ត​អារាម​ផ្នែក​ធម្ម​វិន័យ​នេះ​មាន ៣ ថ្នាក់ គឺ​៖

​ថ្នាក់ដំបូង ហៅថា «​ថ្នាក់​ត្រី​» វិញ្ញាសា​នៅក្នុង កម្មវិធីសិក្សា​មាន ៧ គឺៈ​

       ពុទ្ធប្បវត្តិ ( ប្រវត្តិ​ព្រះពុទ្ធ​សមណ​គោត្ត​ម )
       សាមណេរ​វី​ន័យ ( វិន័យ​របស់​សាមណេរ )
       ប្រជុំ​កងធម៌ (​ថ្នាក់​ត្រី​)
       សរសេរ​តាម​អាន​ភាសា​ខ្មែរ​
       វេយ្យាករណ៍​ភាសា​ខ្មែរ​
       តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
       គណិត (​ថ្នាក់​ទី ៣ ភាសា​យួន​)

​ថា្នក់​ទី​ពីរ ហៅថា «​ថ្នាក់​ទោ​» កម្មវិធីសិក្សា មាន ៧ វិញ្ញ​សា គឺ​៖

       អនុពុទ្ធ​ប្រវត្តិ (​ប្រវត្តិ​អគ្គ​សាវគ្គ​របស់​ព្រះពុទ្ធ​)
       ប្រជុំ​កងធម៌ (​ថ្នាក់​ទោ​)
       ព្រះ​វិន័យ​ក័​ណ្ឌ​
       សរសេរ​តាម​អាន​ភាសា​ខ្មែរ​
       វេយ្យាករណ៍​ភាសា​ខ្មែរ​
       តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
       គណិត ( ថ្នាក់​ទី ៤ ភាសា​យួន )

​ថ្នាក់​បញ្ជ​ប់ ហៅថា « ថ្នាក់​ឯក » កម្មវិធីសិក្សា​មាន ៧ វិញ្ញាសា គឺ​៖

       អ​វិទូ​រេ​និទាន ( ប្រវត្តិ​ព្រះពុទ្ធ ២៥ ព្រះអង្គ )
       ព្រះ​អភិធម្ម​
       ព្រះ​វិន័យ​ក័​ណ្ឌ ឮ​
       សរសេរ​តាម​អាន​ភាសា​ខ្មែរ​
       វេយ្យាករណ៍​ភាសា​ខ្មែរ​
       តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
       គណិត (​ថ្នាក់​ទី ៥ ភាសា​យួន​) ។​

​ព្រះសង្ឃ​ដែល​បាន​រៀន​ចប់​ទាំង ៣ ថ្នាក់​នេះ ត្រូវបាន​មតិសាធារណៈ​ទទួលស្គាល់​ក្រៅផ្លូវការ​ថា ស្មើ នឹង​កម្រិត​បឋមសិក្សា​ផ្លូវលោក ជា​ភាសា​យួន គឺ​ថ្នាក់​ទី ៥ ។​

​ចំណែក​ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ សាលា​ពេញ​វិជ្ជា​មធ្យមសិក្សា​បាលី​ភាគខាងត្បូង ដែលជា អតីត​សាលា​បាលី​ជាន់ខ្ពស់ ខេត្ត​ឃ្លាំង មាន​ទីតាំងនៅ ក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង នោះ បច្ចុប្បន​គឺជា​មជ្ឈមណ្ឌល​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ គ្រប់​ខេត្ត​ដែល​បាន​និមន្ត ទៅ​គង់នៅ​ដើម្បី​បន្ត​ការសិក្សា ។ កម្មវិធីសិក្សា​នៅក្នុង​សាលា​នេះ​ទូទៅ​គឺ​សិក្សា​ខាង​ផ្លូវ លោក​ជា​ភាសា​យួន ចំណែក​ភាសាបាលី និង​ភាសា ខ្មែរ គឺជា​ការសិក្សា​បន្ទាប់បន្សំ​ប​ណ្ណោះ ។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការសិក្សា​មួយថ្ងៃ ៨ ម៉ោង ពេលព្រឹក ៤ ម៉ោង និង ពេល​ល្ងាច ៤ ម៉ោង ។ ព្រះសង្ឃ​ដែល​បាន​ចូល​សិក្សា​នៅ​សាលា​នេះ ត្រូវ​ចំណាយ ពេល ៤ ឆ្នាំ ទើបបាន​បញ្ចប់​ថ្នាក់ ហើយ​ត្រូវបាន ក្រសួង​អប់រំ​យុវជន និង បណ្តុះបណ្តាល ប្រទេស​យួន​ទទួលស្គាល់​ជា​ផ្លូវការ​ថា មាន​កម្រិត​ស្មើនឹង មធ្យមសិក្សា​ទុតិយភូមិ ( ថ្នាក់​ទី ១២ ផ្លូវលោក​ជា​ភាសា​យួន​) ។​ ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។

ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។

​ព្រះសង្ឃ​ខ្មែរក្រោម ដែល​បាន​ចូល​សិក្សា​នៅ​សាលា​នេះ ឆ្នាំ​ដំបូង ត្រូវបាន​សិក្សា​វិញ្ញាសា​ផ្លូវលោក ជា​ភាសា​យួន នៃ​ថ្នាក់ ទី ៦ និង ទី ៧ ដូចជា វិញ្ញាសា​គណិត (Đại Số) , រូបវិទ្យា (Vật Lí) , ប្រវត្តិសាស្ត្រ​យួន ( Lịch Sử ), អក្សរ សាស្ត្រ​យួន ( Văn Học ) , ភូមិសាស្ត្រ​យួន (Địa Lí) និង គិ​មី​សាស្ត្រ (Hoá Học) ជាដើម ។ ចំណែក​ភាសាបាលី​មួយ សប្តាហ៍​សិក្សា​បាន ២ ម៉ោង​គត់ គឺ​រៀន​វិញ្ញាសា ប្រែ​លោត​ប្រយោគ​មង្គល​ត្ថ​ទីប​នី ភាគ ១ ។ វិញ្ញាសា​ភា​ខ្មែរ​ក៏​មួយ​សប្តាហ៍​រៀន​បាន ២ ម៉ោង​ដែរ គឺ​រៀន​វេយ្យាករណ៍​ខ្មែរ ។ ឈានចូល​ការសិក្សា ឆ្នាំ​ទី​ពីរ ទី​បី និង ទី​បួន កម្មវិធីសិក្សា ដូចគ្នា​នឹង​ឆ្នាំ​ដំបូង​ដែរ គ្រាប់​តែ​ឆ្នាំ​ទី​ពីរ គេ​បានដាក់​ប​ញ្ជូ​ល​វិញ្ញាសា​ផ្លូវ លោក​ជា​ភាសា​យួន ថ្នាក់​ទី ៨ និង ទី ៩ ,​ឯ​ភាសា បាលី​សមណ​សិស្ស​ត្រូវ​ប្រែ​លោត​ប្រយោគ​វិញ្ញាសា​មង្គល​ត្ថ​ទីប​នី ភាគ ២ និង ភាសា​ខ្មែរ​បន្ត​រៀន​វេ​យ្យា​ករ​ណ៏​ខ្មែរ​ដដែល ។ ចូលឆ្នាំ​ទី​បី​នៃ​ការសិក្សា​សមណ​សិស្ស ត្រូវបាន​រៀន​វិញ្ញាសា​ផ្លូវលោក ជា​ភាសា​យួន ថ្នាក់​ទី ១០ និង ទី ១១ , ឯ​ភាសាបាលី សមណ​សិស្ស​ត្រូវ​ប្រែ លោត​ប្រយោគ​វិញ្ញាសា មង្គល​ត្ថ​ទីប​នី ភាគ ៣ និង ភាសា​ខ្មែរ​ត្រូវ បានបញ្ចប់​វិញ្ញាសា​វេយ្យាករណ៍​ខ្មែរ ។ ឆ្នាំ​ទី​បួន ដែលជា​ឆ្នាំ​បញ្ចប់ ត្រូវបាន​សិក្សា​ភាសា​យួន​ថ្នាក់​ទី ១២ និង​បាលី ត្រូវបាន បញ្ចប់​កម្មវិធី ប្រែ​លោត​ប្រយោគ មង្គល​ត្ថ​ទីប​នី ភាគ ៤ (​ភាគ​បញ្ចប់​) និង វិញ្ញាសា​ភាសា​ខ្មែរ​ត្រូវ បាន​រៀន​អំពី​សិល្បៈ​តែង​កំណាព្យ ។​

​សាលា​បំពេញវិជ្ជា​មធ្យម សិក្សា​បាលីភាគខាងត្បូង ឬ សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង នេះ​ត្រូវបាន​បង្កើតឡើង​ឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន មាន​ព្រះតេជព្រះគុណ យឿ​ង ញើ​ង ព្រះចៅអធិការ​វត្ត​ព្រែក​អណ្តើក និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី ស្នេហា​ជាតិ ខេត្ត​ឃ្លាំង ជា​ចាងហ្វាង ព្រះតេជព្រះគុណ តាំង ណោ ព្រះ​ចៅ​ធិ​ការ​វត្ត​ឃ្លាំង ជា​ចាងហ្វាង​រង ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែ​កម្ភៈ​ឆ្នាំ ២០០៧ មាន​ព្រឹត្តិការ​ណណ៍​ជា​ប្រវត្តិសាស្ត្រ មួយ​សម្រាប់​ខ្មែរក្រោម នៅ​ដើម​សតវត្សរ៍ ទី ២១ និង ដើម​សហ​វត្សរ៍​ទី ៣ នេះ ដោយមាន​សមណ សិស្ស នៃ​សាលា​នេះ​ជាង ២០០ អង្គ បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ដោយ​អហិង្សា នៅមុខ​មន្ទីរ​នគរ បាល​យួន ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព ។ ការធ្វើ​បាតុកម្ម​នោះ ត្រូវបាន​មតិសាធារណៈ​ដឹង ថា ព្រោះ​រដ្ឋាភិបាល​យួន​ហាម សមណ​សិស្ស​និមន្ត ចេញទៅ​បិណ្ឌ​បាត្រ ។ ក្រោយ​ការធ្វើ​បាតុកម្ម​នេះ មាន​សមណ​សិស្ស ៥ អង្គ ត្រូវបាន​ចាប់​ផ្សឹក​ទាំង កម្រោល និង​ដាក់ពន្ធនាគារ​រហូត មកដល់​សព្វថ្ងៃនេះ ព្រមទាំង​សមណ ជាច្រើន​អង្គ​ទៀត​ត្រូវបាន ចាប់​ផ្សឹក និង បាន​បញ្ឈប់​ការសិក្សា​ផងដែរ ។​

​ក្រៅពី​ការសិក្សា​អក្សរសាស្ត្រ ខ្មែរ​របស់​ព្រះសង្ឃ​ផ្នែក​ធម្ម​វិន័យ និង​បាលី​នៅតាម​វត្ត​អារាម​នានា យើង​ក៏ ឃើញ មាន​ចលនា​បង្រៀន អក្សរ​ខ្មែរ​របស់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា ដល់​កូនចៅ​ខ្មែរ ក្រោម រយៈ ពេល ៣ ខែ (​ពេល​វិស្សម​កាលពី​សាលារៀន​ជា​ភាសា យួន​) ផងដែរ ។ កុមារ​ខ្មែរក្រោម​ដែល​បាន​ចូល រៀនអក្សរ​ខ្មែរ​ដំបូង ត្រូវបាន​ព្រះសង្ឃ​បង្រៀន​ឲ្យ​ចេះ​អាន និង ចេះ​សរសេរ​សិន​។​

​កម្មវិធី​អាន​អក្សរ​ខ្មែរ​នេះ​ត្រូវបាន​ព្រះសង្ឃ​ខ្មែរ​បង្រៀន​ឲ្យ​អាន​មាន ៣ ថ្នាក់ គឺ​ថ្នាក់​ទី ១ ប្រកប​តួអក្សរ​គ្មាន តម្រួត​ជើង ។ ថ្នាក់​ទី ២ ប្រកប​អក្សរ​តម្រួត​ជើង ហើយ​ថ្នាក់​ទាំងពីរ​នេះ​ត្រូវបាន​បន្ថែម វិញ្ញាសា សរសេរអក្សរ​ផ្ចង់ មួយទៀត ។ ថ្នាក់​ទី ៣ ត្រូវបាន​ព្រះ សង្ឃ​បង្រៀន​ឲ្យ​អាន​អត្ថបទ​និង សរសេរ​តាម​សូត្រ ជា​ភាសា​ខ្មែរ ។ ក្រៅពី​បង្រៀន​ឲ្យ​ចេះ​អាន ចេះ​សរសេរ ក៏មាន​បង្រៀន វិញ្ញាសា លេខ និង ចំណោទ ផងដែរ ។​

ពិធីបុណ្យ​ប្រពៃណីជាតិ និង សាសនា​

[កែប្រែ]

​ពិធីបុណ្យ​ប្រពៃណីជាតិ និង សាសនា​ត្រូវ​ដូចជា​បុណ្យចូលឆ្នាំថ្មី បុណ្យ​សែនដូនតា (​បុណ្យ​ភ្ជំបិណ្ឌ​នៅ ប្រទេស​កម្ពុជា​) និង បុណ្យ​កឋិនទាន ជា ដើម ត្រូវបាន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ឯកភាព​ប្រារ​ព្ភ​ចំ​រដូវ​កាល​តែមួយ ។​

​ក​_​បុណ្យ​អកអំបុក ប្រណាំងទូក ង និង​សំពះ ព្រះ​ខែ ៖

​ចំពោះ​ពិធី​ប្រណាំងទូក ង វិញ ត្រូវបាន​ចាប់ ប្រណាំង​ពីថ្ងៃ​ទី ១២/១៣/១៤ កើត ខែកត្តិក ជា​រៀង រាល់​ឆ្នាំ ដោយមាន​ទូក ង ជាង ៤០ មកពី​វត្ត​នានា ទូទាំង​ខេត្ត ។ ពិធី​នេះ​ត្រូវបាន​រៀបចំឡើង យ៉ាង​គគ្រឹកគគ្រេង មាន​អ្នកទស្សនា​ទាំង​ខ្មែរ និង​យួន​ផង​រាប់ពាន់នាក់ មកពី​នានា​ខេត្ត​នៅ​កម្ពុជា​ក្រោម ។​

​ចំពោះ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន ប្រារ​ព្ភ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ ១៥ កើត ខែកត្តិក​នៅតាម​វត្ត​អារាម​និង​គេហដ្ឋាន ។​

​ខ​_​ពិធីបុណ្យ​ចូលឆ្នាំថ្មី​និង​បុណ្យ​សែនដូនតា (​បុណ្យ​ភ្ជំបិណ្ឌ​)៖

​ការ​ប្រារ​ព្ភ​ពិធីបុណ្យ​នេះ ត្រូវបាន​រៀបចំឡើង​តាម​កាល​វេលា​ដូចជា​នៅ​ប្រ ទេស​កម្ពុជា​ដែរ គឺ​ខ្មែរ ក្រោម​បាន​យក​ថ្ងៃ ខែ ធ្វើបុណ្យ ទៅតាម​មហាសង្ក្រាន្ត និង​ប្រតិទិន ដែល បាន​បោះ​ពុ​ម្ភ​ចេញពី​ប្រទេស​កម្ពុជា ។​

​គ​_​បុណ្យ​កឋិនទាន​៖

​នៅ​បណ្តា​ខេត្ត​ផ្សេងៗ ត្រូវបាន​ប្រារ​ព្ភ​ទៅតាម​ពុទ្ធានុញ្ញាត គឺអាច​ធ្វើបុណ្យ​បាន ២៩ ថ្ងៃ ចាប់ពី​ថ្ងៃ ដែល​ព្រះសង្ឃ​ចេញ​វស្សា​ទៅ ។ តែ​ចំពោះ​ខេត្ត​ឃ្លាំង​វិញ​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម​បំរាម ធ្វើ​ទៅតាម វិន័យ​ព្រះពុទ្ធសាសនា គឺ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ៩១ វត្ត​ក្នុង​ខេត្ត​ប្រារ​ព្ភ​បុណ្យកឋិន​តែមួយ​ថ្ងៃ​ជាមួយ គ្នា ។​

​បច្ចុប្បន្ននេះ ក្រោយពី​ព្រឹត្តិការណ៍​បាតុកម្ម​របស់​សមណ​សិស្ស សាលា​មធ្យមសិក្សា​បំពេញវិជ្ជា​បាលី​ភាគ ខាងត្បូង ខេត្ត​ឃ្លាំង នៅ​ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​នោះមក យើង ទទួលបាន​ដំណឹង​ថា មានការ​កែប្រែ​ឲ្យ​ធ្វើ​ទៅតាម​ព្រះ​វិន័យ​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ​ហើយ ៕​ ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន.

មើលផងដែរ

[កែប្រែ]