អាស៊ីខាងកើត
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អាស៊ីខាងកើត ជាអនុតំបន់មួយនៃ អាស៊ីដែលត្រូវបាននិយមន័យតាម ភូមិសាស្រ្ត និង វប្បធម៌។ ជាភូមិសាស្រ្ត, វាមានទំហំប្រមាណ ១២.០០០.០០០ គម2 ឬ ប្រមាណ ២៨% នៃផ្ទៃដីទ្វីបអាស៊ី និងប្រហែល ១៥% ធំជាងតំបន់នៃ ទ្វីបអ៊ឺរ៉ុប។ អាស៊ីខាងកើតមានប្រជាជនចំនួនជាង ១.៥ កោដិនាក់រស់នៅ, ប្រហែល ៤០% នៃប្រជាជន ទ្វីបអាស៊ី ឬ ស្មើនឹង មួយភាគបួននៃចំនួនប្រជាជន សកលលោក ឬ ស្មើពីរដងនៃចំនួន ប្រជាជននៃ ទ្វីបអ៊ឺរ៉ុប ដែលជាតំបន់មួយក្នុង ចំណោមតំបន់ ដែលប្រមូលផ្តុំមនុស្ស ច្រើនជាងគេលើ ពិភពលោក។ ដង់ស៊ីតេមនុស្សនៅអាស៊ីខាងកើត គឺ ១៣០នាក់/គម2 ស្មើនឹង៣ដងដង់ស៊ីតេមធ្យមលើពិភពលោក។ ជនជាតិដើមនៃអាស៊ីខាងកើត មានស្បែកសម្បុរលឿង។
ជាវប្បធម៌, អាស៊ីខាងកើត រួមមានបណ្តា សង្គមដែលជាផ្នែកនៃស្វែរវប្បធម៌ចិនតាំងពីយូរអង្វែង -ទទួលឥទ្ធិពល ប្រវត្តិសាស្រ្តយ៉ាងធ្ងន់ពី ភាសាចិនបូរាណ (រួមទាំងអក្សរចិនបូរាណ) -សាសនាខុងជឺ និង សាសនាខុងជឺថ្មី -ពុទ្ធសាសនាមហាយាន -និង សាសនាតាវ
បណ្តាប្រទេស(ទាំងរដ្ឋទាំងទឹកដី)ដែលស្ថិតនៅរួមគ្នាក្នុងភូមិសាស្ត្រនៃអាស៊ីខាងកើត នោះគឺ៖
- សាធារណរដ្ឋប្រជាមានិតចិន (ចិន)
- ហុងកុង (តំបន់រដ្ឋបាលពិសេសមួយនៃសាធារណរដ្ឋប្រជាមានិតចិន)
- ម៉ាកាវ (តំបន់រដ្ឋបាលពិសេសមួយនៃសាធារណរដ្ឋប្រជាមានិតចិន)
- សាធារណរដ្ឋចិន (តៃវ៉ាន់)
- ជប៉ុន
- សាធារណរដ្ឋប្រជាមានិតកូរេ (កូរេខាងជើង)
- សាធារណរដ្ឋកូរេ (កូរេខាងត្បូង)
- ម៉ុងហ្គោល
បណ្តាប្រជាជននិងបណ្តាសង្គមដូចខាងក្រោម ដែលទទួលឥទ្ធិពលដោយខាស៊ីខាងកើត ៖
- សង្គមចិន (រួមមានតំបន់គ្របដណ្តប់ដោយចិនដូចជា ហុងកុង និងម៉ាកាវ ក៏ដូចជាតៃវ៉ាន់ និងសិង្ហបុរី(សាំងហ្គាពួរ) ដែលមានជនជាតិចិនមួយភាគធំរស់នៅទីនោះ)
- សង្គមជប៉ុន
- សង្គមកូរ៉េ
- សង្គមម៉ុងហ្គោល
- សង្គមវៀតណាម
បណ្តាប្រទេសឬតំបន់ដូចតទៅត្រូវបានកំណត់ថាជាផ្នែកនៃ អាស៊ីខាងកើតដែរប៉ុន្តែមតិខ្លះមិនយល់ស្រប ដោយសារភូមិសាស្ត្រ និងវប្បធម៌។ ទស្សនវិស័យ ផ្នែក នយោបាយ ក៏ជាកត្តាមួយ ដ៏សំខាន់ដែរ។
- បណ្តាផ្នែក ទាំងឡាយ របស់ចិនដែលមិនត្រួតត្រាជា ប្រវត្តិសាស្រ្តដោយ ចិនខ្សែហាន ៖ គីងហៃ, ទីបេ, ស៊ិនជាង (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីកណ្តាល ដោយសារវប្បធម៌ និង ភូមិសាស្ត្រ)
- ម៉ុងកូលី (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីកណ្តាល ដោយសារវប្បធម៌ និង/ឬ ភូមិសាស្ត្រ)
- វៀតណាម (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីអាគ្នេយ៍ ដោយសារវប្បធម៌ និង ភូមិសាស្ត្រ)
- សិង្ហបុរី(សាំងហ្គាពួរ) (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីអគ្នេយ៍ ដោយភូមិសាស្ត្រ)
- រុស្ស៊ីចុងបូព៌ា (រាប់ដូចអាស៊ីខាងកើត ឬ អាស៊ីខាងជើង ដោយសារ នយោបាយ វប្បធម៌ និង ភូមិសាស្ត្រ)
[កែប្រែ] សូមើលផងដែរ
|
|
||
|---|---|---|
| អាស៊ីខាងកើត | ||
| អាស៊ីអាគ្នេយ៍ | ||
| អាស៊ីខាងត្បូង | ឥណ្ឌា | នេប៉ាល់ | បង់ក្លាដែស្ស | ស្រីលង្កា | ប៉ាគីស្ថាន | ប៊ូតាន | អាហ្វហ្គានីស្ថាន | ម៉ាឌីវ | អ៊ឺរង់ | |
| អាស៊ីកណ្តាល | កាហ្សាក់ស្ថាន ១ | គីរ៍ហ្គីហ្ស៍ | តាជីគីស្ថាន | តូមិននីស្ថាន | អ៊ុយប៊ែគីស្ថាន | |
| អាស៊ីខាងជើង | ||
| អាស៊ីខាងលិច | ក្វាតា | គុយវែត | ចចចៀ ១ | តួគី ១ | បារ៉េន | ប៉ាឡេស្ទីន | យ៉េម៉េន៣ |សហភាពអារ៉ាបអេមីរ៉េត | ស៊ីប | ហ្សកដង់ | ឡេបាណន់ | អារមឺនៀ | អារ៉ាប៊ីសាអូឌីត | អាហ្សែបែហ្សង់ ១ | អូម៉ង់ | អ៊ីរ៉ាក់ | អ៊ីស្រាអែល | អេហ្សីប៣ | |
| សំគាល់
១ ជាផ្នែកមួយនៃសហគមន៍អ៊ឺរ៉ុប។ |
||

