កង្ហែន
| កង្ហែន - Berdmore's Squirrel | |
|---|---|
| ស្ថានភាពអភិរក្ស | |
| Scientific classification | |
| រជ្ជៈ: | |
| Phylum: | |
| Class: | |
| លំដាប់: | |
| អំបូរ: | |
| Subfamily: | |
| Tribe: | |
| Genus: | Menetes Thomas, 1908
|
| ប្រភេទ: | M. berdmorei
|
| Binomial name | |
| Menetes berdmorei Blyth, 1849
| |
ភិនភាគ
[កែប្រែ]កង្ហែនមានប្រវែងដងខ្លួនពី ១៨៤-២១០ ម.ម. និងកន្ទុយមានប្រវែងពី ១៤០-១៧៥ ម.ម.។ វាមានមាឌមធ្យម និងមានលក្ខណៈខុសគ្នាពីកង្ហិចដោយសារទំហំ។ ក្បាលមានពណ៌ប្រផេះត្នោតមានឆ្នូតពណ៌ខ្មែរ ហើយមានពណ៌ពងមាន់នៅលើខ្នង និងចំហៀងខ្លួន ចំណែកពោះមានពណ៌ប្រផេះភ្លឺ។ កន្ទុយមានប្រវែងខ្លីជាងក្បាលប្រវែងនៃក្បាល-ដងខ្លួន ច្រមុះរបស់វាវែងបន្តិច ហើយចំពោះសត្វញីមានដោះបីគូ។
ជីវសាស្ត្រ
[កែប្រែ]សត្វប្រភេទនេះភាគច្រើនរស់នៅលើដី និងរកចំណីអាហារដោយប្រើច្រមុះដ៏វែងរបស់វា នៅលើដីដែលសំបូរទៅដោយកំទេចកំទីស្លឹកឈើជាច្រើន។ វាចូលចិត្តរស់នៅតាមទីជម្រកជាច្រើនប្រភេទ ចាប់តាំងពីប្រភេទព្រៃ រហូតដល់រស់នៅតាមចម្ការផ្សេងៗ។ ចំណីអាហាររបស់វារួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងពពួកសត្វដែលគ្មានឆ្អឹងកង។
រប៉ាយរស់នៅ
[កែប្រែ]នៅប្រទេសកម្ពុជា វាមានវត្តមាននៅខេត្តកោះកុង ពោធិសាត់ ឧទ្យានជាតិវីរៈជ័យ និងតំបន់ផ្សេងៗទៀត។ កង្ហែន ក៏មានវត្តមានផងដែរនៅក្នុងប្រទេសភូមាភាគកណ្ដាលនិងខាងកើត ចិនភាគខាងត្បូង វៀតណាមភាគខាងត្បូង ឡាវ និង ថៃ។
ស្ថានភាពអភិរក្ស
[កែប្រែ]សត្វនេះមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។
កំណត់ចំណាំ
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Walston, J. & Duckworth, J. W. (2008). Menetes berdmorei. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 6 January 2009.