កបិលវត្ថុ

ពីវិគីភីឌា
ពុទ្ធស្ថាន
ស្ថានធំទាំង៤ដែលជាសំវេជ្ជនីយដ្ឋាន
លុម្ពិនី · ពុទ្ធគយា
ឥសិបតនមិគទាយវ័ន · កុសិនារា
ពុទ្ធស្ថានធំៗដទៃ
សាវត្ថី · រាជគ្រឹះ
សង្កស្ស · វេសាលី
ពុទ្ធស្ថានផ្សេងទៀត
បាតលីបុត្រ · Gaya · កោសម្ពី
កបិលពស្តុ · ទេវទហៈ

Kesariya · បាវា
នាលន្ទា · ពារាណសី

Later Sites
Sanchi · Mathura
Ellora · អចិន្តា · Vikramshila
Ratnagiri · Udayagiri · Lalitgiri
Bharhut · Barabar Caves

កបិលវត្ថុ កត់សំណេរតាមនេប៉ាល់គឺ កបិលវស្តុ(Pāli: कपिलवस्तु Nepali: कपिलवस्तु) គឺ​ជា​ឈ្មោះ​នៃ​ទីក្រុង​ធំមួយ​ក្នុងរដ្ឋ​សក្កៈដែល​ជា​រដ្ឋមាន​ចំណាស់​មួយ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ពុទ្ធ​ស្ថាន​ធំ​មួយ​​កន្លែង​យ៉ាង​សំខាន់​ក្នុង​ចំណោម​ពុទ្ធ​ស្ថាន​ធំ​ៗ ​​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ។ ទីក្រុង​ចំណាស់​នេះ​ត្រូវ​បាន​​លោកសៀនចាង (Xuanzang) និង​លោកផ្វាសៀន (Faxian) ស្រាវ​ជ្រាវ​រក​ឃើញនៅ​ចុង​សតវត្សទី​១៩។ អ្នកស្រាវជ្រាវ​ខាង​ប្រាសាទ​បូរាណក៏បាន​បង្ហាញ​អំពី​ទីតំាង​នៃ​ទីក្រុង​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ចម្ងាយ​ ១៥ ​គីឡូម៉ែត្រ​ពី​ឧទ្យា​ន​លុម្ពិនី។ ទីក្រុង​នេះ​មាន​ផ្ទៃ​ដី​ ១,៧៣៨ គ.ម និង​ចំនួន​ប្រជាជន​ប្រមាណ ៤៨១,៩៧៦ នៅ​ក្នុង​ឆ្នាំ ​២០០១។

ទីតាំងភូមិសាស្ត្រ[កែប្រែ]

តំបន់​នេះ​ស្ថិត​នៅ​រយៈកំពស់​ពី​ ៩៣ ទៅ ​១៤៩១ ម៉ែត្រ ពី​នីវ៉ូទឹកសមុទ្រ។

ទីតាំង​នគរ​កបិលវត្ថុ ប្រទេសនេប៉ាល់

យូណេស្កូ (UNESCO) បាន​បញ្ជាក់​ថា លុម្ពិនី​ស្ថិតនៅ​ក្នុង​ប្រទេស​នេប៉ាល់​សព្វថ្ងៃ។ ឧទ្យាន​លុម្ពិនី​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា​កន្លែង​ដែល​ព្រះ​ពុទ្ធ​​ទ្រង់​ប្រសូត ។ តាម​កំណត់​ហេតុ​នេះ ត្រូវ​បាន​បញ្ជាក់​ថា ព្រះ​បរមគ្រូ​នៃ​យើងទ្រង់​បាន​ចំណាយ​ពេល​២៩​ឆ្នាំ​ដំបូង​នៃ​ព្រះជន្មាយុព្រះអង្គ​នៅ​ក្នុង​នគរ​កបិលវត្ថុ​នេះ។
វត្ថុតាង​​ស្តូប​បូរាណ និ ង​ប្រាសាទមួយ​ចំនួន​ដែល​សល់​ពី​ពេល​ដែល​ព្រះ​ពុទ្ធ​​នៅ​ រហូត​ដល់​សតវត្ស​ដំបូង​នៃ​​គ្រិស្តសករាជ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កំឡុង​ឆ្នាំ​ ១៩៧៥​ ដល់​ ១៩៧៩ រួម​ជា​មួយ​និង​ផ្នូរ​បូរាណ​យ៉ាង​មាន​ចំណាស់​​ដែល​សល់ពី​សម័យ​កាល​ដំបូង។

ប្រវត្តិដើម[កែប្រែ]

ដើមឡើយមានក្សត្រមួយព្រះអង្គព្រះនាម ឱក្កាករាជ នៅក្នុងសកលជម្ពូទ្វីប។ ព្រះអង្គមានមហេសី៥ព្រះអង្គ។ មហេសីទី១ ព្រះនាម ភត្តា មហេសីទី២ ព្រះនាម ចិន្តា មហេសីទី៣ ព្រះនាម នន្តុ មហេសីទី៤ ព្រះនាម ជាលិនី និង មហេសីទី៥ ព្រះនាម វិសាខា។ ព្រះនាង ភត្តា ជាអគ្គមហេសីព្រះនាង មានបុត្រា ៤ព្រះអង្គ និង បុត្រី ៥ ព្រះអង្គ។ ក្រោយពេលដែល ព្រះ​អគ្គ​មហេសី ព្រះនាម ភត្តាសោយវិលាល័យ (ចូលទីវង្គត់) ព្រះបាទ ឱក្កាករាជ ក៏លើកមហេសីទី២ ព្រះនាម ចិន្តាធ្វើជាអគ្គមហេសី។ ក្រោយមកព្រះអគ្គមហេសី ព្រះនាម ចិន្តា​បាន​ប្រសូត្រ​បុត្រា​មួយ​ព្រះអង្គ ព្រះនាម ជន្តុ។ មិនយូរប៉ុន្មាន ព្រះអគ្គមហេសីក៏ពរបុត្រានោះ យកទៅគាល់ព្រះរាជា។ លុះព្រះរាជាទតឃើញបុត្រានោះភា្លម ក៏មានសេចក្តីពេញព្រះហឫទ័យ នឹងបុត្រានោះជាអនេក។ ដោយ​សេច​ក្តី​ត្រេកអរ និងពេញព្រះហឫទ័យ ព្រះរាជា ក៏បានថ្វាយពរមួយដល់ព្រះអគ្គមហេសី ចិន្តា។ លុះក្រោយមកមិនយូរប៉ុន្មាន ព្រះអគ្គមហេសី ក៏ទៅសុំពរនោះពីព្រះរាជា គឺ​សុំ​អោយ​បុត្រា​របស់ ព្រះ​នាង​​បាន​សោយ​រាជ​សម្បត្តិ។ ព្រះបាទ ឱក្កាករាជ ជាស្តេចប្រកាន់ពាក្យសច្ចៈណាស់ ដោយមិនអាចគេចកែពាក្យសន្យាបាន ទ្រង់ក៏ត្រាស់ប្រាប់រាជបុត្រ៩អង្គ របស់អគ្គមហេសី ព្រះនាម ភត្តា ដែលបានសោយទីវង្គត់ទៅហើយ នូវដំណើររឿងសព្វគ្រប់អោយរាជបុត្រស្តាប់។ ព្រះរាជបុត្រាទាំង ៤អង្គ ក៏មិនជំទាស់នឹងយោបល់របស់ព្រះបិតា។ ដោយពិចារណាឃើញភាពទើសទាល់ របស់​ព្រះ​រាជបុត្រា ព្រះរាជបុត្រីរបស់ព្រះនាងភត្តា ជាមួយនឹង ព្រះរាជ​បុត្រ​របស់​ព្រះ​នាង​ចិន្តា ព្រះ​រាជា​ក៏​សំរេចព្រះទ័យ អោយរាជបុត្រ៤ព្រះអង្គ និងបុត្រី ៥ព្រះអង្គចាកចេញពីនគរ ហែហម​ដោយ​ចតុរង្គ​សេនា ទៅកសាងនគរថ្មីក្នុងព្រៃសក្កៈ​(ព្រៃ​ម៉ៃសាក់) ក្បែរជើងភ្នំហិមពាន្ត ទើបរដ្ឋនោះមានឈ្មោះថា សក្ករដ្ឋ
ឯពាក្យថា កបិលពស្តុកបិលវត្ថុ មានដំណើរទាក់ទងនឹងតាបសមួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា កបិលតាបស។ កាលបានជ្រាបថា មាន​ក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទីអាស្រមបទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេល​សត្វ​ធំ​ដេញ​ចាប់​សត្វ​តូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏​ចាត់​ចែង​រៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់កូអីឡាក់ ប្រទេស​នេប៉ាល់
កាលបើកសាងព្រះរាជដំណាក់រួចហើយ ក្សត្រា ៤អង្គ ក៏រៀបអភិសេកជាមួយនឹងក្សត្រី ទាំង៤អង្គតាមលំដាប់ ដោយលើកក្សត្រីរៀមច្បង ព្រះនាម បិយា ជាព្រះមាតា បង្កើតបានសន្តិវង្ស សក្កវង្ស ឬ ហៅថា សាក្យវង្ស ដែលជាឈ្មោះព្រះនគរតរៀងមក។

យោង[កែប្រែ]

សៀវភៅ ផ្លូវព្រះនិព្វាន (ដោយ​ យិន គឹមវាណ) ព.ស.​២៥៥៣ គ.ស.២០០៩
http://en.wikipedia.org/wiki/Kapilvastu_District
http://en.wikipedia.org/wiki/Kapilavastu

មើលផងដែរ[កែប្រែ]