Jump to content

ទេវទហៈ

ពីវិគីភីឌា
ពុទ្ធស្ថាន
ស្ថានធំទាំង៤ដែលជាសំវេជ្ជនីយដ្ឋាន
លុម្ពិនី · ពុទ្ធគយា
ឥសិបតនមិគទាយវ័ន · កុសិនារា
ពុទ្ធស្ថានធំៗដទៃ
សាវត្ថី · រាជគ្រឹះ
សង្កស្ស · វេសាលី
ពុទ្ធស្ថានផ្សេងទៀត
បាតលីបុត្រ · Gaya · កោសម្ពី
កបិលពស្តុ · ទេវទហៈ

Kesariya · បាវា
នាលន្ទា · ពារាណសី

Later Sites
Sanchi · Mathura
Ellora · អចិន្តា · Vikramshila
Ratnagiri · Udayagiri · Lalitgiri
Bharhut · Barabar Caves


ទេវទហៈ​គឺ​ជា​ទីក្រុង​ចាស់មួយ​នៅ​ក្នុង​ប្រទេស​នេប៉ាល់។ ទីក្រុង​នេះ​គឺ​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង​មហា​មាយា​ដែល​ជា​មាតា​របស់​ព្រះ​ពុទ្ធ និង​ព្រះនាង​គោតមី​ដែល​ត្រូវ​ជា​ព្រះ​មាតុច្ឆាព្រះ​អង្គ ដែល​ព្រះនាង​ទាំង​ពីរ​បាន​រៀប​អភិសេក​នឹង​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ដែល​សោយ​រាជ​នៅ​នគរ​កបិលវត្ថុ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ដើមឡើយ​មាន​ព្រះរាជា​មួយ​ព្រះ​អង្គ​សោយ​រាជ​សម្បត្តិ​នៅ​​ទី​ក្រុង​ពារាណសី​​បាន​កើត​រោគ​ឃ្លង់។ ព្រះអង្គ​ក៏​ផ្ទេរ​រាជ​សម្បត្តិ​អោយ​ទៅ​ព្រះ​រាជ​បុត្រ​របស់​ព្រះអង្គ រួច​ក៏យាង​ទៅ​នៅ​ក្នុង​ព្រៃ​សក្កៈ​(ព្រៃ​ម៉ៃសាក់)។ ព្រះរាជា​អង្គ​នោះ​បាន​បេះ​ផ្លែឈើ​សោយ​ជា​អាហារ​ជា​ប្រចាំ។ ថ្ងៃ​មួយ​ព្រះ​អង្គ​បាន​បេះ​ចំ​ផ្លែឈើ​ដែល​ជា​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ព្រះ​អង្គ​ ក្រោយ​ពី​បាន​សោយ​ហើយ ទ្រង់​ក៏​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ ក្រោយ​មក​ស្តេច​ក៏​បាន​ជួប​នឹង​ព្រះ​នាង​បិយា ដែល​ជា​បុត្រី​ច្បង​របស់​ព្រះបាទ​ឱក្កាករាជ​ដែល​ត្រូវ​ព្រះ​បិតា​ព្រះនាង​បញ្ជូន​ចេញ​ពី​ព្រះ​នគរ​​ដោយ​សារ​នយោបាយ​ផ្ទៃ​ក្នុងរាជ​វាំង។ កាល​ស្តេច​នោះ​ជ្រាប​​ថា ព្រះ​នាង​បិយា​មានជាតិ​ក្សត្រីយានី ព្រះ​អង្គ​ក៏​ជួយ​ព្យាបាល​រោគ​ឃ្លង់​ព្រះនាង​រហូត​ជា។ ទាំង​ពីរ​ព្រះអង្គ​ក៏​បាន​រួម​រស់​ជា​មួយ​គ្នា យាង​រក​ទឹក​ដី​សាង​ព្រះ​នគរ​នៅ​ត្រង់​ព្រៃ​កោលៈ ឬ​កោលិយៈ ទើប​ទ្រង់​សន្មត​អោយ​ឈ្មោះ​ថា​កោលិយនគរ មាន​ទេវទហៈ​ជា​រាជ​ធានី។
តមក​ជា​ច្រើន​ជំនាន់​ ព្រះបាទ​អញ្ជនៈ​បាន​សោយរាជ្យ​នៅ​ក្នុង​នគរ​នេះ។ ព្រះ​អង្គ​មាន​ប្អូន​ស្រី​ម្នាក់ ព្រះនាម​កញ្ចនា។ ព្រះ​នាង​កញ្ចនា​បាន​រៀប​អភិសេក​នឹង​ព្រះ​បាទ​សីហហនុដែល​ជា​ស្តេច​សោយ​រាជ្យ​នៅ​នគរ​កបិលវត្ថុ មាន​ព្រះរាជ​បុត្រា​៥​ព្រះ​អង្គ​គឺ ព្រះ​សុទ្ធោទនៈ១ ព្រះ​សុក្កោទនៈ១ ព្រះ​អមិតោទនៈ១ ព្រះធោតោទនៈ១ និង​ព្រះ​ខណិតោទនៈ១ មាន​ព្រះ​រាជ​បុត្រី​២​ព្រះអង្គ គឺ​ព្រះ​នាង​​អមិតា១ និង​ព្រះនាង​បមិតា១
ចំណែក​ឯ​ព្រះ​បាទ​អញ្ជនៈ បាន​រៀប​អភិសេក​ជា​មួយ​ព្រះនាង​យសោធរា មាន​ព្រះ​រាជ​ឱរស​ពីរ​ គឺ​សុប្បពុទ្ធ១ និង​ទណ្ឌបាណិ១ និង​មាន​បុត្រី​ពីរ​ព្រះ​អង្គ​ទៀត​គឺ ព្រះនាង​មហាមាយា១ និង​ព្រះ​នាង​គោតមី១

សៀវភៅ ផ្លូវព្រះនិព្វាន
http://en.wikipedia.org/wiki/Devadaha

មើលផងដែរ

[កែប្រែ]