ការពិភាក្សារបស់អ្នកប្រើប្រាស់:លឹម សុវណ្ណវិចិត្រ
សូមស្វាគមន៍
[កែប្រែ]សូមស្វាគមន៍បងវិចិត្រ ដែលបានមកដល់វីគីភីឌាភាសាខ្មែរនេះ។ ខ្ញុំសង្ឃឹមថា បងនឹងពាំនាំនូវអត្ថបទល្អៗ មកកាន់ទីនេះ។--ពិសិដ្ឋ ម៉ោង០៨:៣០ ថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០០៩ (UTC)
អរគុណ
[កែប្រែ]តែខ្ញុំមិនយល់នូវអ្វីដែលលោកបានពិភាក្សា សំទោស។ សូមលោកមេត្តា រៀបរាប់អោយបានក្បោះក្បាយបន្តិចទៀតបានឬទេ? អរគុណលោកជាខ្លាំង។--T-Rithy ម៉ោង១៦:១៥ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០០៩ (UTC)
សុំទោស បញ្ហាមកពីខាងខ្ញុំទេ។ ព្រោះនៅក្នុងFirefox ខ្ញុំបានដាក់ ត្រង់ Tools > Options > Font & Color : Advance > Font for =Khmer ; Sans-serif=ABC-TEXT-05A. ។ កែ Sans-serif=arials អីលូវ ក្លាយជាធម្មតាវិញហើយ។ ពីមុនគឺវាចេញដូចក្នុងរូបខាងក្រោមនេះ
អរគុណណាស់លោក វិចិត្រ
[កែប្រែ]ប្រសិនបើលោកឃើញការសេរណាមួយមានកំហុសឆ្គង ឬប្រាចាកពីការពិតលោកអាចកែអត្ថបទដែលមានកំហុសនោះទៅជាត្រឹមត្រូវបាន។ ប៉ុន្តែ ប្រសិនបើមានមន្ទិលសង្ស័យចំពោះអត្ថបទណាមួយយើងត្រូវការពិភាក្សាគ្នា(ច្រើនគ្នា) ។ អរគុណលោកខ្លាំងណាស់ដែលបានពិភាក្សា។ ប៉ុន្តែចំពោះខេត្តក្រចេះ ខ្ញុំមិនសូវដឹងទេ សូមអភ័យទោស។ ដូច្នេះប្រសិនបើលោកដឹង លោកអាចកែតំរូវបាន។ ចំណាំ មានអត្ថបទខ្លះ លោកមិនអាចកែបានព្រោះ វាត្រូវបានការពារ(ចាក់សោរ) ប៉ុន្តែ លោកអាចសរសេរនៅទំព័រពិភាក្សាអំពីអត្ថបទនោះ ប្រសិនបើខ្ញុំអាចជួយលោកបាន ខ្ញុំនឹងព្យាយាម។ អរគុណជាថ្មីម្តងទៀត។ --T-Rithy ម៉ោង១៦:៣០ ថៃ្ងព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០០៩ (UTC)
ជំរាបសួរ
[កែប្រែ]បាត់មុខលោកមួយរយះ តើលោកសុខសប្បាយឬទេ? ខ្ញុំយល់ថា អត្ថបទដែលលោកបានសរសេរ ជាអត្ថបទល្អៗដែលពិបាកនឹងរកអ្នកមកសរសេរ ។ តើលោកមានបំណងចង់ក្លាយជា អ្នកអភិបាលឬទេ? ប្រសិនបើចង់ លោក អាចទាក់ទង អ្នកប្រើប្រាស់ Phearahak(សិទ្ឋិ របស់គាត់ ជាអ្នក អភិបាល និង ការិយ៉ាល័យ) ។ ប្រហែលជាគាត់អាចជួយលោកបាន។ដោយខ្ញុំបាទ បានលាឈប់ពីវិគីហើយ(ឈប់មួយរយះ ឬរហូត ) ខ្ញុំបានប្រគល់សិទ្ឋិអោយគាត់ ដូច្នេះលោកអាច ទាក់ទងគាត់ ឬ អ្នកអភិបាលដទៃទៀត ។ --T-Rithy ម៉ោង០៣:៣៩ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)
សូមអបអរសាទរ
[កែប្រែ]សួស្តីលោកវិចិត្រ!!! ដោយឃើញលោកសកម្មក្នុងការជួយសរសេរអត្ថបទថ្មីៗក្នុងវិគីភីឌាខ្មែរ ហើយអត្ថបទទាំងនោះសុទ្ធតែជាអត្ថបទល្អៗមានន័យគ្រប់គ្រាន់ ក្នុងនាមខ្ញុំជាអភិបាលនិង ជាអ្នកការិយាល័យ ខ្ញុំបានសំរេចចិត្តតំឡើងលោកឲ្យក្លាយជាអភិបាលវិគីភីឌាខ្មែរថ្មីមួយរូប។ ខ្ញុំសង្ឃឹមថាលោកនឹងបន្តសកម្មភាពលោកក្នុងទីនេះតទៅទៀត។ ហើយយើងនឹងសហការគ្នាក្នុងការលើកស្ទួយវិគីភីឌាខ្មែរឲ្យរីកចំរើនតទៅទៀត ដើម្បីជាប្រយោជន៍នៃកូនខ្មែរទាំងអស់គ្នា។ សូមអរគុណ!!!--Phearahak ម៉ោង១១:៥៨ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)
សួស្តី
[កែប្រែ]ខ្ញុំចង់ដែរ តែពេលនេះខ្ញុំរវល់បន្តិច ព្រោះត្រូវធ្វើthesis។ ខ្ញុំជឿថា ២ឆ្នាំទៀត ខ្ញុំមកជួយអោយបានច្រើនជាងនេះ។
វិចិត្រ
មិនអីទេ។ សូមលោកវិចិត្រចូលរួមតាមសំរួលចុះ ដោយអាចយកវិគីភីឌាខ្មែរធ្វើជាកន្លែងកែអផ្សុក ពីការសិក្សាស្រាវជ្រាវ។--Phearahak ម៉ោង១៦:៣៤ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)
បានលោកគ្រូចិត្រមកជួយធ្វើជាអភិបាល ជាកិត្តិយសធំណាស់សំរាប់វិគីភីឌាភាសាខ្មែរ។ --គីមស៊្រុន ម៉ោង១២:៤១ ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០០៩ (UTC)
Leonhard Euler
[កែប្រែ]ជាដំបូង ខ្ញុំសូមអរគុណលោកគ្រូដែលបានចាប់ផ្ដើមសរសេរអត្ថបទពីលេអូណា អយល័រ នេះ។ អំពីឈ្មោះហៅ បើយើងអានតាមសំលេងបារាំង «Leonhard» គឺពិតដូចដែលលោកគ្រូបានសរសេរហើយ។ ក៏ប៉ុន្តែ បើអានជាសំលេងអាល្លឺម៉ង់វិញ ខ្ញុំឃើញគេអានថា «លេអុនហាដ» វិញ។ «Euler» បើអានជាបារាំង «អឺលែរ» (ដូចមានសរសេរក្នុងសៀវភៅខ្មែរ) បើអានជាអាល្លឺម៉ង់ គឺដូចដែលលោកគ្រូបានសរសេរហើយ។ ហេតុនេះក្នុងឈ្មោះដែលលោកគ្រូបានប្រើសំរាប់ហៅ Leonhard Euler ផ្នែកខាងមុខសំលេងបារាំង ឯផ្នែកខាងក្រោយសំលេងអាល្លឺម៉ង់ ទៅវិញ។ ខ្ញុំគិតថាយើងគួរសំរេចសរសេរជាសំលេងដើម គឺសំលេងអាល្លឺម៉ង់ទាំងអស់វិញ។ តើលោកគ្រូមានយោបល់យ៉ាងណា។ សំរាប់សំលេងអាន ខ្ញុំបានរកឃើញនៅទីនេះ Leonhard Euler--គីមស៊្រុន ម៉ោង១៤:១៤ ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ (UTC)
សួស្ដីគីមស្រ៊ុន
[កែប្រែ]តាមពិតខ្ញុំមិនច្បាស់ថាយ៉ាងម៉េចដែរទេ តែដោយសារខ្ញុំឃើញអ្នកសរសេរក្នុងវីគី គេសរសេរមុនៗមកថា លេអូណា អយល័រ អ៊ីចឹង ខ្ញុំក៏សរសេរតាមទៅ។ ខ្ញុំធ្លាប់តែហៅពីមុនមកថា អឺលែរ ។ ហៅអោយត្រូវតាមឈ្មោះគេក៏ល្អម្យ៉ាងដែរ កុំអោយដូចយើងធ្លាប់សើចពួកបារាំងហៅឈ្មោះអាមេរិកាំងមិនត្រូវ។ ដូច្នេះខ្ញុំនឹងកែដាក់ថា លេអុនហាដ អយល័រ វិញ យ៉ាងម៉េចដែរ? (តែខ្ញុំមិនទាន់ដឹងថាកែយ៉ាងម៉េចចេញទេ?)។
- ខ្ញុំយល់ស្របនឹងការហៅតាមសំលេងដើមនេះ។ ខ្ញុំបានប្ដូរទីតាំងទំព័រនេះទៅទំព័រថ្មីរួចហើយ។ លោកគ្រូអាចប្ដូរទីតាំងទំព័រដោយប្រើសញ្ញាបញ្ជូនបន្ត (Redirect) នៅក្នុងថេប«ថ្នាក់ខ្ពស់» ។--គីមស៊្រុន ម៉ោង១៥:៤៥ ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០១០ (UTC)
ស្នើកែ Stylesheet
[កែប្រែ]យើងឃើញថាចន្លោះបន្ទាត់ក្នុងភាសាខ្មែរមិនអាចប្រើ 1.5 ដូចភាសាអង់គ្លេសបានទេ។ សូមលោកគ្រូជួយបន្ថែមក្នុង common.cssបន្តិច នៅជួរក្រោមគេបង្អស់
p, ul {line-height:2em;}
បើយើងសាកល្បង print សាកមើល print stylesheet គឺមិនអាចប្រើប្រាស់បានតែម្ដង ដោយអក្សរប្រើទំហំធំពេក។សូមលោកគ្រូជួយកែសំរួលទំហំអក្សរផង។
វីរៈ ម៉ោង១៥:៤៧ ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០១០ (UTC)
- ខ្ញុំអត់ដឹងគេធ្វើយ៉ាងម៉េចទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៨:០៤ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)
ផ្ទុកឡើងឯកសារ, Upload Wizard?
[កែប្រែ]Hello! Sorry for writing in English. As you're an administrator here, please check the message I left on MediaWiki talk:Licenses and the village pump. Thanks, Nemo ម៉ោង១៩:២២ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ (UTC)
Your administrator status on the km.wikipedia
[កែប្រែ]Hello. A policy regarding the removal of "advanced rights" (administrator, bureaucrat, etc.) was adopted by community consensus in 2013. According to this policy, the stewards are reviewing activity on wikis with no inactivity policy.
You meet the inactivity criteria (no edits and no log actions for 2 years) on the wiki listed above. Since that wiki does not have its own rights review process, the global one applies.
If you want to keep your rights, you should inform the community of the wiki about the fact that the stewards have sent you this information about your inactivity. If the community has a discussion about it and then wants you to keep your rights, please contact the stewards at m:Stewards' noticeboard, and link to the discussion of the local community, where they express their wish to continue to maintain the rights.
If you wish to resign your rights, you can reply here or request removal of your rights on Meta.
If there is no response at all after approximately one month, stewards will proceed to remove your administrator and/or bureaucrat rights. In ambiguous cases, stewards will evaluate the responses and will refer a decision back to the local community for their comment and review. If you have any questions, please contact the stewards. Rschen7754 ម៉ោង០៤:៥២ ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ (UTC)
Please add a license
[កែប្រែ]You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:១៤ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)