Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokheak sc kep

Page contents not supported in other languages.
ពីវិគីភីឌា
ថៃ្ងនេះ ថ្ងៃច័ន្ទ,​ទី​២៥​ខែវិច្ឆិកា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង០៦:០៤ វីគីភីឌាជាភាសាខ្មែរ មាន ១១០៣៦អត្ថបទ។
ឯកសារ:Sann.jpg
ផែនទីកម្ពុជា

សូមស្វាគមន៏មកកាន់ទំព័រដើមរបស់នាងខ្ញុំ។


ប្រវត្តិកម្ពុជា

[កែប្រែ]
         ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿង​ត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង ​តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំង​ទឹកដី និងសេដ្ឋកិច្ចនេះ​ហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យ​អង្គរ។
           តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
           ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ហើយបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ត្រូវបានដួលរលំហើយ កម្ពុជាក៏បានបោះ​ ជំហានចូលក្នុងសម័យប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។ ទ្វារប្រវត្តិសាស្រ្តដែលបានបន្តពីរបបកម្ពុជាប្រជា ធិប​តេយ្យនេះ ដែលត្រូវបានគេស្គាល់ថា ជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងសម័យនេះផងដែរ កម្ពុជាបានប្រឈមមុខទៅនឹងបញ្ហាអស្ថេរភាពជាខ្លាំង ពីព្រោះពេលនោះកម្ពុជាមានក្រុមចលនាជាច្រើន ដែល​តែងតែចិញ្ចឹមចិត្ត និងមានមហិចតាក្នុងការដណ្ដើមអំណាចដើម្បីដឹកនាំប្រទេសរៀងៗខ្លួន។ ដូច្នេះដើម្បី ធ្វើការបង្រួបបង្រួមជាតិដើម្បីទទួលបាននូវការឯកភាពជាតិជារួមមួយនោះចាំ​ បាច់ណាស់ ត្រូវ​បើកទ្វារដើម្បីទទួលយកបណ្ដាប្រទេសនៅសកលលោក ក៏ដូចជាប្រទេសដែលជាភូមិផងរបង​ជាប់ជាមួយគ្នា​ផងដែរ ដើម្បជួយអន្តរាគម ក្នុងន័យបញ្ចប់នូវជម្លោះផ្ទៃក្នុង ហើយឆ្ពោះទៅរកការឯកភាពជាតិជា​រួមមួយ។ ហើយពីនេះទៅទៀតប្រទេសជួយអន្តរាគមទាំងនេះក៏មានប្រទេសថៃផងដែរ។ ដូច្នេះហើយក្នុងនាម​ប្រទេសថៃ ដែលតែងតែជាប្រទេសមានប្រវត្តិអាក្រក់នឹងកម្ពុជា បានដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះ​នយោបាយសន្ដិភាព​នៅកម្ពុជា? []

សេដ្ឋកិច្ច

[កែប្រែ]

សិលាចារឹកនេះបានរកឃើញ នៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រ នៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។ នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។[]

ឥទ្ធិពល

[កែប្រែ]

ឥស្លាមគឺជាសាសនាដែលបានបដិបត្តិដ៏ធំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកកាន់ចំនួនប្រហែល២៤០លាននាក់ដែលបកស្រាយប្រហែល៤០%នៃប្រជាជនទាំងមូល ដែលមានភាគច្រើននៅ ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កាន់សាសនាផ្សេងៗគ្នាជាច្រើន។ ពុទ្ធសាសនាគឺមានច្រើនលើសលប់នៅ ថៃ កម្ពុជា លាវ ភូមា វៀតណាម និងសិង្ហបុរី។ ការគោរពបូជាដូនតា និងខុងជឺនិយមក៏ត្រូវបានបដិបត្តិយ៉ាងទូលំទូលាយដែរនៅវៀតណាម និងសិង្ហបុរី។ គ្រិស្តសាសនាមានច្រើនលើសលប់នៅហ៊្វីលីពីន ឥណ្ឌូណេស៊ីខាងកើត ម៉ាឡេស៊ីខាងកើតនិងទីម័រខាងកើត។ ហ៊្វីលីពីនមានប្រជាជនកាតូលិករ៉ូមច្រើនបំផុតនៅអាស៊ី។ ទីម័រខាងកើតក៏ជាកាតូលិករ៉ូមលើសលប់ដែរ ដោយសារតែប្រវត្តិនៃការគ្រប់គ្រងនៃព័រទុយហ្គាល់។

សមាសភាពសាសនាចំពោះប្រទេសនីមួយៗមានដូចខាងក្រោម។ តម្លៃខ្លះៗត្រូវបានយកមកពី សៀវភៅការពិតពិភពលោកភ.ស.ក.:[៣៦][] ទោះបីជាមុនពេលការចូលមកដល់នៃចំណាប់អារម្មណ៍អឺរ៉ុបក៏ដោយ ក៏អាស៊ីអាគ្នេយ៍ធ្លាប់ជាផ្នែកមួយសំខាន់នៃប្រព័ន្ធពាណិជ្ជកិច្ចពិភពលោកដែរ។ នគរយឺតាម៉ាក់ជាញឹកញាប់បានចូលរួមក្នុងពាណិជ្ជកម្មសមុទ្រនៅអាស៊ីអាគ្នេយ៍។ ខ្សែដ៏ធំទូលាយនៃគ្រឿងឧបភោគបរិភោគបានមានកំណើតឡើងនៅក្នុងតំបន់នេះ ប៉ុន្តែជាពិសេសសំខាន់គឺដូចជាគ្រឿងទេស ម្ទេស ម្រេច ខ្ញី ពួកផ្កាក្លាំពូ និងចន្ទន៍គ្រឹះស្នា។ ពាណិជ្ជកម្មគ្រឿងទេសនេះដើមឡើយត្រូវបានរីកចម្រើនឡើងដោយពួកឈ្មួញឥណ្ឌា និងអារ៉ាប់ ក៏ប៉ុន្តែវាក៏បាននាំមកនូវពួកអឺរ៉ុបមកកាន់តំបន់នេះដែរ។ ពួកអេស្ប៉ាញូឡឹស (សំពៅចម្បាំងម៉ានីល) និងព័រទុយហ្គាល់ដំបូង ក្រោយមកពួកហូឡង់ (នីដឺរឡន់) និងចុងក្រោយពួកអង់គ្លេស (ប៊្រិតធិឝ) និងបារាំងបានពាក់ព័ន្ធក្នុងសហគ្រាសនេះនៅបណ្ដាប្រទេសផ្សេងៗ។ ការនាំមកនូវចំណាប់អារម្មណ៍ពាណិជ្ជកម្មរបស់ពួកអឺរ៉ុបបានវិវត្តិទៅជាការបញ្ចូលទឹកដី តាមរយៈពួកឈ្មួញបានបញ្ចុះបញ្ចូលរកវិបុលកម្មនៃការគ្រប់គ្រងដើម្បីការពារនិងពង្រីកសកម្មភាពរបស់ខ្លួន។ ជាលទ្ធផលមួយ ពួកហូឡង់ (នីដឺរឡន់)បានរំកិលខ្លួនចូលទៅឥណ្ឌូណេស៊ី ពួកអង់គ្លេស (ប៊្រីតធិឝ) ទៅម៉ាឡេយ៉ា ពួកបារាំងទៅកាន់ឥណ្ឌូចិន និងពួកអេស្ប៉ាញ និងអាមេរិក (ស.រ.)ទៅកាន់ហ៊្វីលីពីន។

គ្រានោះសេដ្ឋកិច្ចតំបន់នេះបានពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ហត្ថការ និងសេវាកម្មដែលកំពុងកាន់តែសំខាន់។ ទីផ្សារលេចធ្លោមួយ ឥណ្ឌូណេស៊ីគឺជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់នេះ។ ប្រទេសឧស្សាហូបនីយកម្មថ្មីរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងហ៊្វីលីពីន គ្រាដែលសិង្ហបុរី និងព្រុយណេជាសេដ្ឋកិច្ចអភិវឌ្ឍសម្បូរបែបហើយ។ ក្រៅពីនឹង អាស៊ីអាគ្នេយ៍គឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ក៏ប៉ុន្តេវៀតណាមកំពុងធ្វើឱ្យមានកំណើននឹងនរគួរឱ្យកត់សំគាល់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនានារបស់ខ្លួនដែរ។ តំបន់នេះផលិតវាយនភណ្ឌ ទំនិញបច្ចេកទេសខ្ពស់ខាងអស្យាណូគួរឱ្យកត់សម្គាល់ដូចជាសុខុមប្រតិបត្តូបករណ៍ និងផលិតផលឧស្សាហកម្មធន់ធ្ងន់ដូចជាឡាន។ ការតម្កល់ប្រេងក៏មានក្នុងតំបន់នេះដែរ។

ក្រុមហ៊ុនទូរគមនាគមន៍ដប់ប្រាំពីរបានចុះកិច្ចសន្យាដើម្បីសាងខ្សែកាបក្រោមសមុទ្រថ្មីដើម្បីភ្ជាប់អាស៊ីអាគ្នេយ៍ទៅស.រ.។[]

  ទ្រឹស្ដីមួយ ដែលបានទទួលការរិះគន់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺថាប្រជាជនទក្សិណអាស៊ី ដែលបង្កើតបានភាគច្រើននៃប្រជាជនសម័យទំនើបនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ ទីម័រខាងកើត និងហ៊្វីលីពីន បានបំលាស់ទីទៅអាស៊ីអាគ្នេយ៍ចេញមកពីតៃវ៉ាន់ទេ។ ពួកគេបានមកដល់នៅឥណ្ឌូណេស៊ីក្បែរ២០០០ ម.គ. និងដូចគ្នាដែរពួកគេបានរីកសាយភាយរហូតដល់កម្រងកោះទាំងនេះ ដោយបានកំណត់ពួកមនុស្សកាលទ្វីបដើមកំណើតទៅនឹងតំបន់ខាងកើតឆ្ងាយៗ។[១៦] []

ប្រទេសកម្ពុជា

[កែប្រែ]

​ការ​ឈ្លានពាន​​​ទឹកដី​របស់​យួន និង​ពិព័រនា​អំពី​ព្រឹត្តិការ​ទាំងឡាយ​និង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​យួន​អាច​ឈ្លានពាន​ខ្មែរ។ នៅ​ក្នុង​សៀវភៅ​នេះ​មាន​ព្រឹត្តិការ​ធំៗ​ដូចជា ៖ នយោបាយ​របស់​សីហនុ​ជាមួយ​ប្រទេស​កុម្មុយនិស្ត និង​សកម្មភាព​របស់​យៀកកុង​ក្នុង​រាជាណាចក្រ​កម្ពុជា ឆ្នាំ 1963 ដល់ 1970។ ការ​ប្រឈមមុខ​របស់​រដ្ឋាភិបាល លន់-នល់ ជាមួយ​យៀកកុង និង​យួន​ខាងជើង។ អត្ថន័យ​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 1970 ឱកាស​ល្អ​សម្រាប់​ឲ្យ​យួន​កុម្មុនិស្ត ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ចេញ​មុខ។[]

កម្ពុជានិងឥណ្ឌូចិន

[កែប្រែ]

កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន" អត្ថបទ​ដើម​ជា​ភាសា​បារាំង​ដោយ ចាន់ តារា ចុះ​ក្នុង​ព្រឹត្តិបត្រ​សហគមន៍​ខ្មែរ​នៅ​កាណាដា លេខ 2-3-7 និង 8។ ប្រែ​សម្រួល​ដោយ ប៉ែន នារវី និង អ៊ិត ថុង​ងួន , ពិនិត្យ​ឡើងវិញ កែ និង បង្គ្រប់​ដោយ ចាន់ ដារា ឆ្នាំ 1976-1983 វាយ​អត្ថបទ​ចម្លង​ទាំងស្រុង​មក​បង្កើត​ជា E-book ដោយ ឃុន ពីម៉ូច។ []


ទេសភាពឃុំស្រែជាខាងជើង

[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។

  1. ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
  • ភូមិព្រានទុំ
  • ភូមិសុភី
  • ភូមិព្រៃពីរ
  • ភូមិអូឬស្សី
  • ភូមិត្រពាំងច្រនៀង
  • ភូមិខ្ពស់។





  ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿង​ត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង ​តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំង​ទឹកដី និងសេដ្ឋកិច្ចនេះ​ហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យ​អង្គរ។
           តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
           ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
 សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២[]
 ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)</ref>





អត្ថបទ

[កែប្រែ]

ភូមិសុភី

[កែប្រែ]

ពីមុន គ ស ១៩៨៩ ភូមិសុភីមានម្ចាស់ក្សត្រីមួយព្រះអង្គព្រះនាងបានធ្វើដំណើរពីរទីកន្លែងមួយទៅទីកន្លែងមួយដែលមានស្រីស្នំអមដំណើរព្រះនាងក៏បានឈប់សំរាកនៅទីកន្លែងមួយហើយព្រះនាងមានរូបរាងស្រស់សោភាស្អាតចាប់ពីពេលនោះមកគេហៅថាភូមិសោភា ក្រោយមកគេហៅ ភូមិសុភីវិញ។ភូមិនេះមានប្រជាជន ២៣០ គ្រួសារនិងមនុស្ស ៨៨៨នាក់ដែលស្ថិតនៅស្រុកដងទង់ ខេត្តកំពត។[]

អត្ថន័យ

[កែប្រែ]

ភូមិសុភីនេះដោយសារតែមានព្រះនាងស្រស់ស្អាតសោភាបានឈប់សម្រាកនៅភូមិនេះទើបគេអោយឈ្មោះថា ភូមិសុភី។


សេដ្ឋកិច្ច

[កែប្រែ]

នៅស្រុកដងទង់ ខេត្តកំពត ភូមិសុភីមានប្រជាជនមួយចំនួនតូចបានប្រកបរបរធ្វើស្រែចិញ្ចឹម សត្វ មាន់ទា គោ ក្របី ជ្រូក សម្រាប់កាងារនៅផ្ទះ។ ហើយមួយចំនួនធំធ្វើការរកសុីលក់ដូរ ធ្វើជំនួញយ៉ាងមមាញឹក។ សេដ្ឋកិច្ចមានការរីកចម្រើនជាលំដាប់ហើយក៏មានការអភិវឌ្ឍន៏ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក ប្រព្ធន័អគ្គិសនីមានការេជឿនលឿន និងទាន់សម័យទៀតផង។

វប្បធម៏

[កែប្រែ]

ប្រជាជនភាគច្រើនគោរពព្រះពុទ្ធសាសនា គោរពទំនៀមទម្លាប់ប្រពៃណីដើរតាមគន្លងព្រះពុទ្ធសាសនា និង គោរពសាសនាផ្សេងៗពីគ្នាទំនៀមទម្លាប់ទៅតាមសាសនាដែលខ្លួនបានកាន់និងគោរព ។ ដូចជា កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពីធីបុណ្យជាតិ ពិធីការ ប្រជាជនខ្មែរតែងតែគោរពជាប់ជានិច្ច។

ការអប់រំ

[កែប្រែ]

ចំនែកការអប់រំវិញប្រជាជនមានការចេះដឹងច្រើន ហើយក៏បានគិយពីអនាគតវែងឆ្ងាយរបសកូនចៅ ទើបអោយកូនចៅរៀនបានច្រើន និងបន្តការសិក្សាបានខ្ពស់ មានការងារធ្វើច្រើន។ គ្រួសារដែលមានសាលារៀនជិតផ្ទះបានអោយកូនរៀនច្រើនហើយគ្រួសារដែលនៅឆ្ងាយពីសាលារៀន បានអោយកូនរបស់ខ្លួនឈប់រៀនអោយទៅធ្វើការរកលុយនៅរោងចក្រ និងតាមទីកន្លែងផ្សេងៗ។

អាកាសធាតុ

[កែប្រែ]

អាកាសធាតុ មិនទៀងតែងមានការប្រែប្រួល តែភាគច្រើនគឺគ្មានភ្លៀងធ្លាក់ យូរៗមានភ្លៀងម្តង ធ្វើអោយប្រជាជនគ្មានទឹកប្រើប្រាស់ រុក្ខជាតិស្វិតស្រពោន គ្មានស្មៅដុះ។ ឆ្នាំ ២០១៦នេះមានភ្លៀងច្រើនគួសមានទឹកសម្រាប់ប្រើប្រាស់ ។


km</ អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ។<>














Share your experience and feedback as a Wikimedian in this global survey

[កែប្រែ]
  1. This survey is primarily meant to get feedback on the Wikimedia Foundation's current work, not long-term strategy.
  2. Legal stuff: No purchase necessary. Must be the age of majority to participate. Sponsored by the Wikimedia Foundation located at 149 New Montgomery, San Francisco, CA, USA, 94105. Ends January 31, 2017. Void where prohibited. Click here for contest rules.

Your feedback matters: Final reminder to take the global Wikimedia survey

[កែប្រែ]

(Sorry for writing in English)

  1. .សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២ ២. ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា) ៣. សៀវភៅ ស្ដីពី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា
  2. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧ ៤,០ ៤,១ ៥,០ ៥,១ ហា-វ៉ាន់តាន់ “អូរកែវ: ធាតុអន្តោជាតិ និង ពហិជាតិ” វិទ្យាសាស្ត្រសង្គមវៀតណាម ១-២ (៧-៨), ១៩៨៦, ទទ.៩១-១០១។
  3. "ការចុះបញ្ជីវិស័យ – សាសនា"។ សៀវភៅការពិតភ.ស.ក.។ បានយកមក ២៤កុម្ភៈ ២០០៧។
  4. ស៊ាន-យូង (២៧មេសា ២០០៧)។ "សហគ្រាស១៧សាងខ្សែកាបក្រោមសមុទ្រ៥០០ម$"។ ពេលវេលាធុរកិច្ចអន្តរជាតិ។ បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ ២៧កញ្ញា ២០០៧។ បានយកមក ២៨កក្កដា ២០០៧។
  5. ថេឡឺរ, យ៉ាន-ហ្គាលល្ម៉ឹន (២០០៣)។ ឥណ្ឌូណេស៊ី: ប្រជាជន និង ប្រវត្តិសាស្ត្រ។ ហេវ៉ឹនថ្មី និង ឡុនដឹន: សារព័ត៌មានសាកលវិទ្យាល័យយ៉េល។ ទំ. ៥–៧។ ល.ស.ប.អ. 0-300-10518-5។
  6. ឈ្មោះ​សៀវភៅអំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា - រៀបរៀង​ដោយ : សោម សេកកុមារ - ទំហំ​ឯកសារ : 803 KB ជា​ប្រភេទ PDF
  7. ឈ្មោះ​សៀវភៅ : កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន - ប្រែ​សម្រួល​ដោយ : ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី - ទំហំ​ឯកសារ : 3.22 MB ជា​ប្រភេទ PDF
  8. សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
  9. បានពីមន្រ្តីប៉ូលីសប្រចាំឆ្នាំ២០១៦