ការពិភាក្សា:បរាភវសូត្រ
Appearance
សូមកោតសរសើរនិងអរគុណដល់អ្នកដែលបានសរសេរអត្ថបទនេះឡើង។ ខ្ញុំមានមតិតូចមួយសូមសំនូមពរ គឺថា ត្រង់ចំណងជើងតូចថា "កំណាព្យជាភាសាបាលី" ខ្ញុំសូមស្នើដូរជា "គាថាជាភាសាបាលីវិញ"។ ពិតណាស់ គាថា ដូចជាកំណាព្យដូច្នេះដែរ គឺមានចុងជួន។ ក៏ប៉ុន្តែ ហៅថាកំណាព្យជាភាសាបាលីដូច្នេះ ដូចជាឆ្គងត្រចៀក។ ម្យ៉ាង ដូនតាយើង មិនសូវឮគាត់ហៅដូច្នេះឡើយ។ សរុបមក បើនឹកដល់បាលី គេមិនថាកំណាព្យទេ គេថា គាថា យ៉ាងនេះវិញ។--តាំង ប៊ុនហុង (ការពិភាក្សា) ម៉ោង១៣:៥៦ ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ (UTC)
សូមអរគុណ ចំពោះការកែលំអ។ ខ្ញុំក៏គិតថាចឹងដែរ ឬក៏ដាក់ថា "គាថាព័ន្ធ" ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នករួមចំណែក មិនមែនជាម្ចាស់អត្ថបទដើម ដូច្នេះ ទុកឲ្យម្ចាស់ដើមគេសម្រេចចុះ។--នរម (ការពិភាក្សា) ម៉ោង១៣:០០ ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០១៤ (UTC)