Jump to content

កូម៌ៈ

ពីវិគីភីឌា

កូម៌ៈ (កូ-រ-ម័ក) (ភាសាសំស្ក្រឹត៖ कुर्म) គឺជាអវតារទីពីរ របស់ព្រះវិស្ណុ


កូរសមុទ្រទឹកដោះ

[កែប្រែ]
រូបចម្លាក់នៅប្រាសាទអង្គរវត្ត ដែលបានបង្ហាញពីទិដ្ឋភាពកូរសមុទ្រទឹកដោះ មានព្រះវិស្ណុនៅកណ្ដាល កូម៌ៈជាអវតាររបស់ព្រះអង្គ នៅខាងក្រោម ហើយពួកអសុរ នៅខាងឆ្វេង និងពួកទេវៈនៅខាងស្ដាំ។
រូបគំនូរកូរសមុទ្រទឹកដោះ របស់ឥណ្ឌា

កាលពីដើមឡើយ មានមហាសមុទ្រទឹកដោះគ្របដណ្ដប់ពេញលើចក្រវាលទាំងមូល។ ពួកទេវៈ និងពួកអសុរ ដែលចង់បានទឹកអម្រឹត គឺទឹកមន្តអមតៈ ក៏នាំគ្នាកូរសមុទ្រទឹកដោះនោះ។

ព្រះវិស្ណុ ដកភ្នំមន្ទរៈ យកមកធ្វើជាខ្នូរ(ឈើកូរ) ហើយប្រែកាឡាខ្លួន ជាមហាអណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឲ្យលិច។ ចំណែកស្ដេចនាគ ឈ្មោះវាសុកី យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឲ្យគេទាញ។ ពួកទេវៈ ទាញខាងកន្ទុយ ឯពួកអសុរ ទាញខាងក្បាល។

បន្ទាប់ពីកូរវឹក អស់រយៈពេល១០០០ឆ្នាំ រតនៈយ៉ាងច្រើនឥតគណនា ក៏បានផុសឡើងពីទឹក ក្នុងនោះមានព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ), អៃរាវ័ត (ដំរីក្បាលបី) ... ។ នៅទីបំផុត ទឹកអម្រឹត និងទេពអប្សរ ក៏ផុសចេញមក។ ព្រះវិស្ណុ យកទឹកអម្រឹតចែកឲ្យពួកទេវៈទៅ។[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅខ្ញុំចង់ដឹង យើងទៅទស្សនាសារមន្ទីរជាតិ ទំព័រទី១៣

តំណភ្ជាប់

[កែប្រែ]