Jump to content

ខេត្តហឺបុី

ពីវិគីភីឌា

ខេត្តហឺបុី (ភាសាចិន: 河北省) គឺជាខេត្តភាគខាងជើងនៃប្រទេសចិន។ ហឺបុី គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេទីប្រាំមួយរបស់ប្រទេសចិន ដែលមានប្រជាជនជាង ៧៤,៦១០,២៣៥លាននាក់គិតត្រឹមឆ្នាំ២០២២ ដោយរួមទាំងផ្ទៃដីសរុប១៨៨,៨០០ គីឡូម៉ែត្រការ៉េ ចំណែកឯ ជឺជៀឆួង (Shijiazhuang) ជាទីរួមខេត្ត។ ខេត្តនេះមានជនជាតិហាន ៩៦% ជនជាតិម៉ាន់ជូ ៣% ជនជាតិហ៊ូ ០.៨% និងជនជាតិម៉ុងហ្គោល ០.៣%។ គ្រាមភាសាចិនកុកងឺចំនួនបីត្រូវបាននិយាយនៅក្នុងខេត្តនេះ៖ កុកងឺជីលូ, កុកងឺបុីជីង និង កុកងឺជីន។

មហាកំពែងចិនស្ថិតនៅខេត្តហឺបុី
ផែនទីរដ្ឋបាលខេត្តហឺបុី

តាមប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនិទាឃរដូវ និងសរទរដូវ និងសម័យសង្រ្គាម តំបន់នេះត្រូវបានគ្រប់គ្រងដោយរដ្ឋចិន យាន និង ឆាវ ។ នៅក្នុងរាជវង្សយួន តំបន់នេះត្រូវបានគេហៅថា ខេត្តចុងស៊ូ ។ ហើយខេត្តនេះត្រូវបានគេហៅថា ស៊ីលីខាងជើង កំឡុងរាជវង្សមីង និងខេត្តស៊ីលី កំឡុងរាជវង្សឈីង។  ខេត្តហឺបុី សម័យទំនើបត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៨ ។[] ខេត្តហឺបុី មានព្រំប្រទល់ជាប់ខេត្តសានស៊ី នៅភាគខាងលិច ហឺណាននៅភាគខាងត្បូង សានទុងនៅភាគអាគ្នេយ៍ លីវនីងនៅភាគឦសាន និងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅខាងជើង។ ខេត្តហឺបុី ក៏មានព្រំប្រទល់ជាប់នឹងក្រុងដែលគ្រប់គ្រងផ្ទាល់របស់ទីក្រុងប៉េកាំង និង ធៀនជីន ដែលទឹកដីរបស់វា (រួមជាមួយនឹងសមុទ្រប៊ូហៃ) ដោយព័ទ្ធជុំវិញទាំងស្រុង។ សេដ្ឋកិច្ចរបស់ខ្លួនផ្អែកលើ វិស័យកសិកម្ម និង ផលិតកម្ម។ ខេត្តនេះជាខេត្ត ផលិតដែកនាំមុខគេរបស់ប្រទេសចិន ទោះបីជាឧស្សាហកម្មដែក បង្កើតការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរក៏ដោយ។[]

សូមមើលផងដែរ

[កែប្រែ]

ប៉េកាំង

ភាសាកុកងឺ

តៃវ៉ាន់

ខេត្តហេយឡុងជៀង

ខេត្តសានទុង

ខេត្តសានស៊ី

ឯកសារយោង

[កែប្រែ]
  1. "河北省工业经济概况". 河北省工业和信息化厅. Archived from the original on 2020-01-21. Retrieved 2020-01-23.
  2. "河北钢铁工业概况". 中国铁合金网. Archived from the original on 2020-02-18. Retrieved 2020-01-23.