ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត | |
ឯកសារ:Khemarak Sereymun.jpg | |
Khemarak Sereymun his profile picture 2020 | |
ឈ្មោះ | ខេមរៈ សិរីមន្ត |
ថ្ងៃ.ខែ.ឆ្នាំកំណើត | 3 វិច្ឆិកា 1985 |
សញ្ជាតិ | កម្ពុជា |
ប្រភេទតន្ត្រី | Khmer traditional, Classic, R&B, Rock & Hip hop. |
ឆ្នាំសកម្ម | 2003-បច្ចុប្បន្ន |
អជីបសិល្បៈ |
|
ស្លាកតន្ត្រី |
|
គេហទំព័រ |
ខេមរៈ សិរីមន្ត (អង់គ្លេស : Khemarak Sereymun) ឈ្មោះកំណើត ខេមប៊ុនថៃ កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកគឺជា អ្នកចម្រៀងដែលស្ថិតក្នុង ផលិតកម្ម ហ្គាឡាក់សុីណាវ៉ាត្រា ។
ជីវិតចាប់ផ្ដើម
[កែប្រែ]ខេមរៈ សិរីមន្ត កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកមានទីកន្លែងកំណេីតនៅក្នុងខេត្ត កំពង់ចាម ។ មានឪពុកឈ្មោះ ថា ស៊ីថុន និងម្តាយឈ្មោះ សំ រាប ។ លោក សិរីមន្ត មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់) ។ បងប្រុសឈ្មោះ ខេមរៈ ភារុណ ជាអ្នកនិពន្ធទំនុកច្រៀង ។ ប្រពន្ធឈ្មោះ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ផ្ទាល់ខ្លួនម៉ាកយីហោ Or Brand នាំចូលពីប្រទេសបារាំង។ លោក សិរីមន្ត មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី ។ នៅឆ្នាំ ១៩៩៩ លោក ខេមរៈសិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ ១ នៅកម្មវិធីប្រលងចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ។ ក្រោយមកលោកខេមរៈសិរីមន្តត្រូវបានជ្រើសរើសអោយច្រៀងនៅផលិតកម្ម (U2 Entertantment) ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែលលោកទទួលបានភាពជោគជ័យក្នុងបទចម្រៀង "បេះដូងអ្នកប្រដាល់" ដែលបទនេះ ទទួលបានការគាំទ្រច្រើននិងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈសិរីមន្ត នាពេលនោះដែរ ។[១]
អាជីពតន្ត្រី
[កែប្រែ]ការផ្ដើមបទចម្រៀងក្នុងផលិតកម្ម U2 Entertantment ២០០៣-២០០៧
[កែប្រែ]ក្នុងឆ្នាំ២០០៣ លោក ខេមរៈ សិរីមន្ត ត្រូវបានម្ចាស់ផលិតកម្ម (U2 Entertantment) ជ្រើសរើសលោក ឲ្យច្រៀងនៅក្នុងផលិតកម្មនេះ ហើយបទដំបូងដែលអង្រួនផលិតកម្ម U2 នាពេលនោះ និងបានរុញលោកឲ្យហក់ឡើងកេរ្តិ៍ឈ្មោះក្មុងវិស័យសិល្បះ គឺបទ "បេះដូងអ្នកប្រដាល់" បទនេះដែរធ្វើឲ្យលោក ទទួលបានការគាំទ្រច្រើន និងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់ឈ្មោះរបស់លោកថា ជាតារាចំនូលថ្មី និង បទបន្ទាប់មកទៀតគឺបទ "ព្រមទាំងអាល័យ" បទ "ព្រលិតបាតបឹង" សុទ្ធតែជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងផុសផលនាពេលនោះ ។ រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម U2 Entertantment ក៏ប្រកាសបិទទ្វារផលិតកម្មរបស់ខ្លួនដោយសារការខ្ស័យធន ជាមួយនិងការប្រកួតប្រជែងផង និងទំហំខាតបង់ទៅលើការលួចចម្លងថាស ចម្រៀងរបស់ផលិតកម្ម U2 យកទៅដាក់លក់នៅលើទីផ្សារផងដែរ ។[២]
ការចូលរួមក្នុងផលិតកម្ម Sunday Production ២០០៨-២០១៦
[កែប្រែ]ក្រោយពេលផលិតកម្ម U2 Entertantment បានបិទក្រុមហ៊ុនរបស់ខ្លួន ។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០០៨ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយនិងផលិត្មសាន់ដេ (Sunday Production) លោកបានបន្តចេញអាលប៊ុមចម្រៀង ក៏ដូចជាចម្រៀង Cover ពិរោះៗផងដែរ ដូចជាបទ "ព្រួយជាមួយចន្ទ" "បងខុសហើយ" "ទុកឱកាសបងខ្លះបានទេ" "ទៅយកប្ដីបារាំង" "អ្នកស្រែក៏មានដុល្លារ" ក្នុងនោះមានបទចម្រៀងកន្ទ្រឹម ពិរោះៗដែលចេញអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរដូចជាបទ "ចង់បានប្រពន្ធមួយ" "បាត់ស្បែកជើង" "ស្ដាយស្រីមិនភរ" ល-។ គួរបញ្ជាក់ផងដែរថា សិរីមន្ត ក៏ធ្លាប់ច្រៀង នៅក្រៅប្រទេសផងដែរ ជាពិសេសចូលរួមការប្រគំ តន្ត្រីមិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើក ទី ៦០ នៃទំនាក់ទំនងកម្ពុជា-ថៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ លោកបានចេញទៅសម្ដែងនាទីក្រុងបាងកក ប្រទេសថៃ (អង់គ្លេស: Thai-Cambodian Friendship Concert 2010) លោក ខេមរៈ សិរីមន្ត បានបន្តចេញ ទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១១ ផងដែរ ជាមួយប្អូនស្រី របស់លោក គឺ (ខេមរៈ ស្រីពៅ) ដែលជាដៃគូ ចម្រៀង របស់លោក នៅក្នុងផលិតកម្ម សាន់ដេ ជាមួយគ្នា សម្រាប់ រយៈពេលពីរខែ នៅទីនោះ ។[៣] លោក ខេមរៈសិរីមន្ត ក៏បានចូលរួមសម្ដែងក្នុងខ្សែរភាពយន្តខ្មែរខ្នាតធំទី៣ របស់ផលិតកម្មសាន់ដេផងដែរ គឺរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» ត្រូវបានបើកសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ វិច្ឆិកា ២០១២ ។[៤] ជាចុងក្រោយលោក ក៏ចាកចេញពីផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០១៦ និងបានទៅចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ២០១៧ ដែលជាផលិតកម្មយក្សនិងជាផលិតកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ការចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ២០១៧-បច្ចុប្បន្ន
[កែប្រែ]នៅក្នុងឆ្នាំ ២០១៧ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស (អង់គ្លេស: Hangmeas Production)[៥] ក្រោយពេលមកជ្រកក្រោមដំបូលផលិតកម្មហង្សមាស របស់តារាចម្រៀង ខេមរៈ សិរីមន្ត មិនទាន់ ស្រួលបួលផង ក៏ផ្ទុះការគាំទ្រយ៉ាងកក្រើកភ្លាមៗផងដែរ អំពីបទចម្រៀងបើកក្បាលដំបូងដែលចេញនៅផលិតកម្មថ្មីមួយនេះ គឺបទ «ស្ទឹងត្រែងបងអើយ» ។[៦] រហូតមកដល់ឆ្នាំ ២០១៨ លោក ខេមរៈសិរីមន្ត បានពញ្ញាក់អារម្មណ៍ទស្សនិកជនរបស់លោក ជាមួយនិងការចាប់ដៃសហការណ៍ផលិតចម្រៀងរួមគ្នាមួយ ជាមួយកំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេសថៃ គឺលោក Tik Shiro ដែលបទចម្រៀង សហការណ៍រួមគ្នារបស់ពួកគេមានចំណងជើងថា "Sad Man" ហើយអ្នកទាំងពីរក៏បានច្រៀងរួមគ្នានៅលើឆាកតន្ត្រីផងដែរ ជាមួយនិងការចាក់ផ្សាយនៅលើទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ (Thai TV3).[៧] [៨]
ភាពជោគជ័យ និង សមិទ្ធិផល
[កែប្រែ]ឆ្នាំ | ប្រភេទពាន | ស្ថាប័នផ្សព្វផ្សាយ | លទ្ធផល | ក្រុមហ៊ុនឧបត្ថម្ភ |
2011 | Best Male Singer Award | Anachak Dara | Won | Sabay Company[៩] |
2013 | Cambodia Top Singer Award | Anachak Dara | Won | Sabay Company[១០] |
ស្លាកយីហោ | ឯកអគ្គរដ្ឋទូតម៉ាកល្បី | ស្ថាប័នផ្សព្វផ្សាយ | ឆ្នាំ |
Brand Ambassador | Mazda-Cambodia | 2019 [១១] |
កាតាឡុកតន្ត្រី
[កែប្រែ]អាលប៊ុមចម្រៀងទោល (Solo Albums)
[កែប្រែ]ចំណងជើងបទ | ប្រភេទ | សិល្បៈ | ចេញផ្សាយ | ផលិតកម្ម |
---|---|---|---|---|
បេះដូងអ្នកប្រដាល់ | Cover Version Khmer | ខេមរៈ សិរីមន្ត | 2003 | U2 Entertantment |
ព្រមទាំងអាល័យ | Cover Version Khmer | ខេមរៈ សិរីមន្ត | 2004 | U2 Entertantment |
អងន្ទងស្នេហ៍ | Cover Version Khmer | ខេមរៈ សិរីមន្ត | 2005 | U2 Entertantment |
អាលប៊ុមចម្រៀងដៃគូរ (Partner Albums)
[កែប្រែ]ចំណងជើងបទ | ប្រភេទ | សិល្បៈ | ចេញផ្សាយ | ផលិតកម្ម |
---|---|---|---|---|
ម៉ែថា | Cover Version Khmer | ខេមរៈ សិរីមន្ត ft ឱក សុគន្ធកញ្ញា | 2006 | U2 Entertantment |
Slow Motion | Cover Version Khmer | ខេមរៈ សិរីមន្ត ft ខេមរៈ ស្រីពៅ | 2007 | U2 Entertantment |
ការសម្តែងលើឆាកតន្ត្រី - Performances
[កែប្រែ]- 2013: Christmas Concert on Hang Meas HDTV
- 2014: K-POP Dream Concert on ETV Cambodia
- 2015: Coca-Cola Concert on MYTV
- 2016: Carabao Tour Concert on Hang Meas HDTV
- 2017: Phum Angkor Concert on Hang Meas HDTV
សកម្មភាព ភាពយន្ត
[កែប្រែ]- រឿង វិញ្ញាណបិសាចជញ្ជក់ឈាម ត្រូវបានបើកសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ វិច្ឆិកា ២០១២ ។
ឯកសារយោង
[កែប្រែ]- ↑ "Khemarak Sereymun, Biography". CelebsAgewiki.com. 2012.
- ↑ "តារាចម្រៀង «Pop» ខេមរៈ សិរីមន្ត". freshnewsasia.com. 2016. http://m.freshnewsasia.com/index.php/en/freshnewsplus/166919-2020-08-01-11-32-52.html.
- ↑ The Phnom Penh Daily News "ខេមរៈសិរីមន្ត មានភាពល្បីល្បាញជាបន្តបន្ទាប់". http://ww1.phnompenhdailynews.com/?sub1=01227c8a-66cd-11eb-b54b-e609155e7a42.
- ↑ ភាពយន្តខ្នាតធំទី៣«វិញ្ញាណបិសាចជញ្ជក់ឈាម» Postkhmer.com 20 November 2012
- ↑ "Hang Meas Video Company Co., LTD". Cambodia.mom.rsf.org. Archived from the original on 8 ធ្នូ 2021. Retrieved 14 December 2017.
- ↑ "ល្បី ខេមរៈសិរីមន្ត ទៅទ្រនំហង្សមាស". ភ្នំពេញប៉ុស្តិ៍. Retrieved 1 September 2017.
- ↑ "តារាចម្រៀងថៃលោក Tik Shiro និងចាប់ដៃគ្នាជាមួយ លោក ខេមរៈសិរីមន្ត ត្រៀមចេញបទចម្រៀងរួមគ្នា". peoplenews.asia. Archived from the original on 6 សីហា 2018. Retrieved 31 July 2018.
- ↑ "ខេមរៈ សិរីមន្ត និងតារាចម្រៀងថៃ ចាប់ដៃគ្នាសាងភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រខ្មែរ-ថៃ". Retrieved 27 July 2018.
- ↑ ខេមរៈសិរីមន្ត ទទួលបានពានតារាចម្រៀង ច្រៀងបានល្អបំផុតប្រចាំឆ្នាំ kohsantepheapdaily.com 11 March 2012
- ↑ "ម្ចាស់ពានទាំង៣៣រូបក្នុងកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣". Postkhmer.com. Retrieved 16 August 2013.
- ↑ "Khemarak Sereymun Mazda Cambodia's brand ambassador". phnompenhpost.com. Retrieved 22 October 2019.