Jump to content

ចន្ទគតិ

ពីវិគីភីឌា

ឆ្នាំរកា១៩៩៣

ប្រតិទិនចន្ទគតិ

[កែប្រែ]
ថ្ងៃនៃសប្តាហ៍
លេខរៀង
ថ្ងៃ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ចក្រវាឡ

ខែតាមចន្ទគតិទាំងអស់មាន ១២ខែ ៖

ខែតាមចន្ទគតិនិងខែតាមសុរិយគតិ
លេខរៀង ខែចន្ទគតិ ពិធីបុណ្យផ្សេងៗ ចំនួនថ្ងៃ លេខរៀង ខែសុរិយគតិ ពិធីបុណ្យផ្សេងៗ ចំនួនថ្ងៃ
មិគសិរ ពិធីបង្ហោះខ្លែង ៣០ ១២ ធ្នូ
បុស្ស ពិធីលេងកូនគោល បញ្ចុះសីមា ពិធីប្លុងក្រឡាន[] មករា
មាឃ ពិធីបុណ្យមាឃបូជា កុម្ភៈ
ផល្គុន ពិធីបញ្ជាន់ត្រុដិ មីនា
ចេត្រ ពិធីបុណ្យចូលឆ្នាំខែ្មរ មេសា
ពិសាខ ពិធីឡើងអ្នកតា ពិសាខបូជា និងច្រត់ព្រះនង្គ័ល ឧសភា
ជេស្ឋ មិថុនា
អាសាឍ ចូលព្រះវស្សា កក្កដា
ស្រាពណ៍ សីហា
១០ ភទ្របទ កញ្ញា
១១ អស្សុជ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ១០ តុលា
១២ កត្តិក ចេញវស្សា និងកឋិនទាន ១១ វិច្ឆិកា
១៣ អកអំបុក សំពះព្រះខែ និងលយប្រទីប ១៣ បារមី មិនមែនជាឈ្មោះខែនុះទេគ្រាន់តែដាក់ឈ្មោះឱ្យមាននៅក្នុងចំណុចទី១៣ដែលនៅទំនេរតែប៉ុណ្ណោះ។
ឆ្នាំទាំង១២
លេខរៀង ១០ ១១ ១២ ១៣
ឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា កុរ ពិសេស
ធាតុ ធាតុទឹក ធាតុដី ធាតុឈើ ធាតុឈើ ធាតុមា​ស ធាតុភ្លើង ធាតុភ្លើង ធាតុមាស ធាតុដែក ធាតុដែក ធាតុដី ធាតុទឹក ធាតុខ្យល់

ស័ក៖ លំដាប់ឆ្នាំ ពីស័កទី១ ដល់ស័កទី១០ ៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក។

សករាជពុទ្ធសករាជ ដែលសរសេរជាអក្សរកាត់ថា ព.ស។

បើគិតតាមចន្ទគតិដំណើរនៃព្រះចន្ទមានខ្នើតមានរនោច ។ ការរាប់ថ្ងៃ ចាប់ផ្តើមរាប់ពីថ្ងៃ ១កើត ដល់ ១៥កើត បន្ទាប់មកថ្ងៃ ១រោច ដល់ ១៤រោចក្នុងខែសេស ឬ ១៥រោចក្នុងខែគូ ។

ខែសេស (មិគសិរ មាឃ ចេត្រ ជេស្ឋ ស្រាពណ៍ និងអស្សុជ) មានតែ២៩ថ្ងៃ ឯខែគូ (បុស្ស ផល្គុន ពិសាខ អាសាឍ ភទ្របទ និងកត្តិក) មាន៣០ថ្ងៃ ។

ខែសេសមាន២៩ថ្ងៃ គិតជាម៉ោងខ្វះ១២ម៉ោងក្នុង១ខែ ។ ខែគូមាន៣០ថ្ងៃ គិតជាម៉ោងលើស១២ម៉ោងក្នុង១ខែ ។ ១ឆ្នាំតាមចន្ទគតិមានចំនួន ៣៥៤ថ្ងៃ ឯសុរិយគតិមានចំនួន ៣៦៥ថ្ងៃ គឺតិចជាងសុរិយគតិ១១ថ្ងៃក្នុង១ឆ្នាំ។ នៅពេលគ្រប់៣ឆ្នាំ ខាងចន្ទគតិក៏សន្សំថ្ងៃបាន ៣៣ថ្ងៃ ។ នៅឆ្នាំដែលមាន៣៣ថ្ងៃនោះឯងទើបត្រូវបន្ថែមមួយខែទៀតត្រង់ខែអាសាឍ គឺ បឋមាសាឍមាន៣០ថ្ងៃ និង ទុតិយាសាឍមាន៣០ថ្ងៃ ។ ក្នុងឆ្នាំដែលបន្ថែមខែអាសាឍ២ដងនោះ មាន១៣ខែ ហៅថា ឆ្នាំអធិកមាស មាន៣៨៤ថ្ងៃ ហេតុនោះ ទើបមានគោលសម្រាប់ថែមខែអាសាឍ គឺ ៣៣៣២៣៣២ បានដល់ ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ២ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ២ឆ្នាំថែម១ខែ ។

ឆ្នាំខាងចន្ទគតិចែកជា៣ គឺ ឆ្នាំបកតិមាស បកតិវារៈ ១ឆ្នាំមាន១២ខែ = ៣៥៤ថ្ងៃ, ឆ្នាំអធិកមាស បកតិវារៈ ១ឆ្នាំមាន១៣ខែ(អាសាឍ២ដង) = ៣៨៤ថ្ងៃ, ឆ្នាំបកតិមាស អធិកវារៈ ១ឆ្នាំមាន១២ខែ ដោយខែជេស្ឋមាន៣០ថ្ងៃ = ៣៥៥ថ្ងៃ ។

ការធៀបខែខាងចន្ទគតិ និង ខែខាងសុរិយគតិ គឺ មិគសិរ=ធ្នូ, បុស្ស=មករា, មាឃ=កុម្ភៈ, ផល្គុន=មីនា, ចេត្រ=មេសា, ពិសាខ=ឧសភា, ជេស្ឋ=មិថុនា, អាសាឍ=កក្កដា, ស្រាពណ៍=សីហា,ភទ្របទ=កញ្ញា, អស្សុជ=តុលា, កត្តិក=វិច្ឆិកា ។

របៀបសរសេរកាលបរិច្ឆេទតាមចន្ទគតិ

[កែប្រែ]

កាលបរិច្ឆេទតាមចន្ទគតិអាចសរសេរបាន២បែប គឺសរសេរជាអក្សរ ឬសរសេរជាលេខ[]ឧទាហរណ៍៖ «ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២0១៧» ជាអក្សរ ៖ «ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១» ឬ ជាលេខ ៖ «ថ្ងៃ ១ ᧯ ១ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១» (តាមលំដាប់ មានន័យថា៖ ១=ថ្ងៃអាទិត្យ ᧯ =១៥កើត ១=ខែមិគសិរ) ឯថ្ងៃរោច ត្រូវសរសេរសញ្ញាខណ្ឌនៅពីលើលេខវិញ ដូចជា ᧱ = ១រោច។

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2017-12-28. Retrieved 2016-04-01.
  2. https://thmeythmey.com/?page=detail&id=59282