Jump to content

គណបក្សសាមគ្គីជាតិកម្ពុជា

ពីវិគីភីឌា
គណបក្សសាមគ្គីជាតិកម្ពុជា
Cambodian National Unity Party
Parti de l'unité nationale cambodgienne
មេដឹកនាំខៀវ សំផន និង សុន សេន
បង្កើត៣០ វិច្ឆិកា ១៩៩២
រំលាយ១៩៩៧
បក្សមុនគណបក្សកម្ពុជាប្រជាធិបតេយ្យ
បក្សស្នងគណបក្សសាមគ្គីជាតិខ្មែរ
ចលនាសហភាពជាតិប្រជាធិបតេយ្យ
ស្លាបយោធាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមកសិកម្ម[ត្រូវការអំណះអំណាង]
ជាតិខ្មែរនិយម[ត្រូវការអំណះអំណាង]
ប្រជាធិបតេយ្យសេរី[១]
គោលជំហរនយោបាយស្លាបឆ្វេង

គណបក្សសាមគ្គីជាតិកម្ពុជា (ភាសាអង់គ្លេស: Cambodian National Unity Party) គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា។[២] គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងឱ្យគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ក្រោយឆ្នាំ១៩៩៣;[៣] ដូចនឹង គកប ដែរ, ស្លាបយោធារបស់បក្សនេះគឺទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែរ។[៤] គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។"[១] គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថា'សម្លេងរណសិរ្សសហភាពជាតិកម្ពុជា'ក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្ យុPGNUNSC វិញក្នុងខែកក្កដា ឆ្នាំ១៩៩៤។[៥]

ទោះបីជាបក្សនេះមានគោលបំណងចល់ចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣មែន, ប៉ុន្តែយូរទៅពួកខ្មែរក្រហមក៏មានជម្លោះជាមួយនឹងអាជ្ញាធរអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសកម្ពុជា, រហូតដល់ថ្នាក់ចង់ធ្វើពហិការការបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ក៏សម្រេចចិត្តថានឹងមិនធ្វើការបោះឆ្នោតក្នុងតំបន់ដែលគ្រប់គ្រងដោយ គសជក ទេ។[៦] នៅពេលនោះដែរ, គេបានប៉ានស្មានថាមានប្រជាជនខ្មែរប្រហែល ៦% ដែលរស់នៅក្នុងតំបន់គ្រប់គ្រងដោយខ្មែរក្រហម។[៧] នៅខែកក្កដា ឆ្នាំ១៩៩៤, គកប ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់ដោយរដ្ឋាភិបាលថ្មីរបស់កម្ពុជាហើយក្រោយមកទៀតបានប្រកាសដោយខ្លួនឯងថារដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជាត្រូវបានចូលរួមបង្កើតឡើងដោយសមាជិក គសជក។[៨]

ក្នុងខែសីហា ឆ្នាំ១៩៩៦, គណបក្សនេះត្រូវបានបែកចេញជាពីរនៅពេលដែលអៀង សារីនិងបក្សពួករបស់លោកបានបង្កើតចលនាសហភាពជាតិប្រជាធិបតេយ្យ, ហើយនៅខែឧសាភា ឆ្នាំ១៩៩៧, ខៀវ សំផនបានបង្កើតគណបក្សនយោបាយថ្មីគឺគណបក្សសាមគ្គីជាតិខ្មែរបន្ទាប់ពីលោកបានផ្តាច់ខ្លួនចេញពីខ្មែរក្រហម។

ឯកសារយោង

[កែប្រែ]
  1. 1 2 The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.
  2. ↑ David Lea & Colette Milward (Ed.). A Political Chronology of South-East Asia and Oceania. London: Psychology Press. 2001. p. 33.
  3. ↑ Arthur S. Banks, Thomas C. Muller, William Overstreet, Sean M. Phelan, Hal Smith (Ed.). Political Handbook of the World 1999. 2000. p. 154.
  4. ↑ Amnesty International Report: 1997.
  5. ↑ Institute of Southeast Asian Studies. Southeast Asian Affairs 1993. 1993. p. 135.
  6. ↑ "CAMBODIA (Radhsphea Ney Preah Recheanachakr Kampuchea - National Assembly)". Archived from the original on 2011-07-16. Retrieved 2019-11-14.
  7. ↑ CPSR - document_view
  8. ↑ Philip Short. Pol Pot: Anatomy of a Nightmare. Macmillan. New York: Henry Holt and Company, LLC. 2004. p. 434.