អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា

ពីវិគីភីឌា
អាជ្ញា​ធរ​​អន្តរ​កាល​​សហ​ប្រជា​ជាតិ​​នៅ​​កម្ពុជា

១៩៩២–១៩៩៣
Flag of Cambodia
Flag
{{{coat_alt}}}
Coat of arms
ផែនទីកម្ពុជា
ផែនទីកម្ពុជា
ស្ថានភាព{{#if: | |អាណាព្យាបាលសហប្រជាជាតិ
ធានីភ្នំពេញ
តំណាងពិសេស​នៃអគ្គលេខាធិការ 
ប្រវត្តិសាស្រ្ត 
▪ ដំណោះស្រាយក្រុម​ប្រឹក្សាសន្តិសុខ៧៤៥
៣០មិថុនា ១៩៩២
▪ Disestablished
២០ឧសភា ១៩៩៣
រូបិយវត្ថុរៀល
កូដ ISO 3166KH
Preceded by
Succeeded by
សាធារណរដ្ឋប្រជាមានិតកម្ពុជា
កម្ពុជា

អាជ្ញា​ធរ​អន្តរកាល​សហ​ប្រជាជាតិ​នៅ​កម្ពុជា
ប្រភេទអង្គ.ត្រួតពិនិត្យ ថែរក្សាសន្តិភាព
ពាក្យកាត់អ៊ុនតាក់ (អ.អ.ស.ប.ក.)
ស្ថានភាពបានបញ្ចប់ខែ កញ្ញា ១៩៩៣[១]
បានបង្កើតឡើង២៨កុម្ភៈ ១៩៩២[២]
ស្ថានបណ្ដាញស្ថានបណ្ដាញអ៊ុនតាក់
អង្គ.ម៉ែឪក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ

អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ.ស.ប.ក.) គឺជាប្រតិបត្តិការថែរក្សាសន្តិភាពរបស់សហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ១៩៩២-៩៣។ វាក៏ជាឱកាសដំបូងហើយដែលក្នុងនោះដែលស.ប.បានក្ដោបក្ដាប់លើរដ្ឋបាលនៃរដ្ឋឯករាជ្យមួយ ដោយបានរៀបចំ និងដំណើរការការបោះឆ្នោតមួយ (ដូចជាបានប្រឆាំងនឹងការធ្វើជាអ្នកអង្កេត រឺ ការត្រួតពិនិត្យ) មានស្ថានីយវិទ្យុ និងគុកផ្ទាល់ខ្លួន ហើយមានការទទួលខុសត្រូវដល់ការលើកទឹកចិត្ត និងការពារសុវត្ថិភាពសិទ្ធិមនុស្សថ្នាក់ជាតិ។

ប្រវត្តិ[កែប្រែ]

អ៊ុនតាក់ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩២ ក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ៧៤៥ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋកម្ពុជា រដ្ឋាភិបាលជាក់ស្ដែងនៃប្រទេសនេះនៅពេលនោះ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅខែ តុលា ១៩៩១។[២] អ៊ុនតាក់គឺផលិតផលនៃសកម្មភាពការទូតដ៏ខ្លាំងក្លាអស់ជាងច្រើនឆ្នាំមកហើយ។

បានដឹកនាំដោយលោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ ដែលមានលោកឧត្តមសេនីយ៍ទោចន-ស៊ែនដឺរសុនជាប្រមុខនៃសមាសភាគយោធា អ៊ុនតាក់បានពាក់ព័ន្ធនឹងយោធា ១៥៩០០នាក់ នគរបាលអសេនិក ៣៦០០នាក់ អសេនិកជន ២០០០នាក់ និងអ្នកស្ម័គ្រចិត្តស.ប. ៤៥០នាក់ ដូចគ្នាដែរក៏បានរើសបុគ្គលិក និងអ្នកបកប្រែផ្ទាល់មាត់ក្នុងស្រុកដែរ។ ប្រតិបត្តិការទាំងមូលមានតម្លៃជាង$១,៥រយកោដិ ភាគច្រើនជាប្រាក់ខែសម្រាប់ពួកអ្នកស្រុកក្រៅ។[៣] ប្រទេសជាច្រើនដែលចូលរួមផ្ដល់នូវពួកអ្នកអង្កេតយោធា នគរបាល រឺ កងទ័ពគឺ[៤]: កាណាដា កាមេរូន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន ឈីលី ញូហ្សេលែនដ៍ ថៃ ទុយណេស៊ី ព្រះរាជាណាចក្រនីដឺឡន់ បង់ក្លាដេស បារាំង ប៉ាគីស្ថាន ប៊ុលហ្គារី ប៉ូឡូញ បែលហ៊្សិក ប៊្រុយណេ ភ្វីលីពីន ម៉ាឡេស៊ី សហព័ន្ធរុស្ស៊ី សហរដ្ឋ សហរាជាណាចក្រ សេណេហ្គាល់ ហ្គាណា អាល់ហ្សេរី អាល្លឺម៉ង់ អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ុយរូហ្គាយ អូទ្រីស អូស្ត្រាលី និងអៀរឡង់

គោលដៅ[កែប្រែ]

បំណង​របស់​អ៊ុនតាក់​ត្រូវ​ស្ដារ​សន្តិភាព និង​រដ្ឋាភិបាល​អសេនិក​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ខ្ទេចខ្ទី​អស់​ច្រើន​ទសវត្ស​ដោយសង្គ្រាមស៊ីវិល និង​ឧបាយកល​ទុច្ចរិត​នានា​នៃសង្គ្រាមត្រជាក់ ដើម្បី​ប្រារព្ធ​ធ្វើ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ដែល​នាំ​ទៅ​ដល់​រដ្ឋធម្មនុញ្ញ​ថ្មី និង​ដើម្បីចាប់ផ្ដើមបញ្ឆេះនូវ​បុននីតិសម្បទា​ប្រទេស​នេះ​វិញ។ វា​ត្រូវ​បាន​ប្រើ​ការ​ត្រួតត្រាលើ ឬ ការ​ត្រួតត្រា​លើ ឬ ការគ្រប់គ្រង លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​រដ្ឋាភិបាល រួមមាន​កិច្ចការបរទេស, ការពារជាតិ, សន្តិសុខសាធារណៈ និង ព័ត៌មាន ហើយ​ដើម្ប​ត្រួតត្រា​, ពិនិត្យ និង ផ្ទៀងផ្ទាត់​ការដកទ័ព​ថយ និង ការ​មិន​ត្រឡប់មកវិញ​ នៃ​កងទ័ព​បរទេស ដើម្បី​បោះ​ទ័ព​បណ្ដោះអាសន្ន ដកហូតអាវុធ និង រំសាយកងទ័ព​ពី​ពួក​ក្រុម​ដែល​ប្រយុទ្ធ​គ្នា​របស់​កម្ពុជា រឹបអូស​កន្លែង​លាក់​សព្វាវុធ និង គ្រឿងផ្គត់ផ្គង់យោធា, ជម្រក និង ការពារ​សិទ្ធិមនុស្ស មើល​លើ​សន្តិសុខយោធា និង ប្រកាន់​ច្បាប់ និង បទបញ្ជា ធ្វើ​មាតុភូមិនិវត្តន៍ និង ឱ្យ​ពួក​ជនភៀសខ្លួន​តាំង​ទីលំ​នៅ​ឡើង​វិញ​ និង បំលាស់​ទីម​នុស្សម្នាក់ៗ ជួយ​ដោះ​មីន និង ការបង្កើត​ឡើង​នូវ​​កម្មវិធី​ហ្វឹកហ្វឺន​ក្នុង​ការបោសសំអាត​មីន​ និង ការយល់ដឹង​អំពី​មីន ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​បាន​ល្អ​វិញ និង ជួយ​ក្នុងការកសាងវិញសេដ្ឋកិច្ចនិង ការអភិវឌ្ឍន៍។

ការដកហូតអាវុធ[កែប្រែ]

បំណះកងទ័ពអូស្ត្រាលី - អ៊ុនតាក់
អ្នកថែរក្សាសន្តិភាពអ៊ុនតាក់នៅឆ្នាំ១៩៩៣។

ទោះបីជាមានការអួតអាងរបស់អ៊ុនតាក់នូវប្រសិទ្ធិភាពរបស់ខ្លួននិងការមានកិត្តិយសតាមរយៈសហគមន៍អន្តរជាតិជា​ជោគជ័យមួយក៏ពិតមែន ក៏អ៊ុនតាក់បានបរាជ័យដើម្បីដកហូតអាវុធពួកខ្មែរក្រហមដដែល គ្រានោះការដកហូតអាវុធពួកជីវពលតាមតំបន់របស់រ.ក.មានប្រសិទ្ធិភាព។ ភាពល្អៀងនេះបានអនុញ្ញាតឱ្យខ្មែរក្រហមបង្កើតនូវផលចំណេញទឹកដី និងបានបណ្ដាលឱ្យមានអំពើហិង្សានយោបាយ។[៥] រដ្ឋនៃពួកមេដឹកនាំយោធារបស់កម្ពុជានេះធ្លាប់មានកំហឹងខ្លាំងណាស់ ដោយអះអាងថាអ៊ុនតាក់បានតឹងតែងជ្រុលពេកជាមួយការដកហូតអាវុធនៃក.ប.ក. ក៏ប៉ុន្តែអត់ឱននិងអប្រសិទ្ធិភាពនៅពេលវាបានមកដកហូតអាវុធពួកខ្មែរក្រហម។[៦]

ការបោះឆ្នោតឆ្នាំ១៩៩៣[កែប្រែ]

ខ្មែរជាង៤លាននាក់ (ប្រហែល៩០%នៃពួកអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមក្នុងការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣ ទោះបីជាខ្មែរក្រហមនេះ រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គ.ក.ប.) ដែលកងកម្លាំងរបស់ខ្លួនមិនដែលបានដកហូតអាវុធ រឺ រំសាយទ័ពជាក់ស្ដែងឡើយ ហើយបានរារាំងប្រជាជនខ្លះពីការចូលរួមទៀត។ គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាអ្នកទទួលសំឡេងឆ្នោតខ្ពស់ជាមួយសំឡេង៤៥,៥% ដែលបានតាមពីក្រោយដោយគណបក្សប្រជាជនកម្ពុជារបស់ហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារៀងគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកទៀតបានចូលទៅក្នុងក្រុមចម្រុះជាមួយគណបក្សផ្សេងៗទៀតដែលបានចូលរួមក្នុង​ការបោះឆ្នោតនេះ។ គណបក្សទាំងនេះបានតំណាងឱ្យសមាជិកសភា១២០រូបដែលបានចាត់ចែងព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ វាបានបង្កើតឡើងនូវប្រជាធិបតេយ្យសេរីពហុបក្សក្នុងក្របខណ្ឌនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រួមជាមួយអតីតសម្ដេចសីហនុបានលើកឡើងជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងលោកហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ រៀងៗគ្នា នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញនេះផ្ដល់ឱ្យប្រសិទ្ធិភាបដ៏ទូលំទូលាយនៃសិទ្ធិមនុស្សដែលបានទទួលស្គាល់ដោយអន្តរជាតិ។[៧]

ប្រសិទ្ធិភាពនៃវត្តមានអ៊ុនតាក់[កែប្រែ]

ព្រះនរោត្តម-សីហនុធ្លាប់មានការទំនុកបម្រុងច្រើនអំពីប្រតិបត្តិការអ៊ុនតាក់ទាំងស្រុង ចំពោះវត្តមានសន្ធឹកសន្ធាប់នៃកងទ័ពបរទេសបាននាំនូវចក្ខុវិស័យរបស់ទ្រង់ចំពោះការបំពាបំពាននិងការអាប់អោនកិត្តិយសនៃ​ពួកស្ត្រីកម្ពុជា ដែលកំពុងលើកស្ទួយពេស្យាកម្ម[៨] និងការនាំអេដស៍ចូលមក ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានឆ្លងខ្លាំងបំផុតដោយជំងឺអេដស៍នៅអាស៊ី។[៩] ចំនួនពួកស្រីពេស្យាក្នុងរដ្ឋកម្ពុជាបានកើនឡើងពីប្រហែល៦០០០នាក់នៅឆ្នាំ១៩៩១ ទៅជាង២០០០០នាក់ បន្ទាប់ពីការមកដល់នៃបុគ្គលិកអ៊ុនតាក់ក្នុងឆ្នាំ១៩៩២ នៅឆ្នាំ១៩៩៥ មានខ្មែររវាង៥០០០០ និង៩០០០០នាក់ដែលបានឆ្លងដោយជំងឺអេដស៍តាមរយៈការប៉ាន់ប្រមាណរបស់អ.ស.ព. (WHO)។[១០]

នៅខែមករា ឆ្នាំ១៩៩៣ ធ្វើឱ្យអាក់អន់ចិត្តជាមួយបេសកកម្មអ៊ុនតាក់បានកើតឡើងជាទំហំមួយ ដូចនេះដែលទីភ្នាក់ងារអសេនិកស.ប. និងសហគមន៍អ.ក.រ.បានស្នើសុំឱ្យមានជំនួបជាសាធារណៈដើម្បីពិភាក្សាការទៅមុខឆ្ពោះទៅកាន់ការបោះឆ្នោតនេះ ក៏ប៉ុន្តែជាសំខាន់ទៀត ការប្រព្រឹត្តិមិនត្រឹមត្រូវនៃពួកអ្នកថែរក្សាសន្តិភាពស.ប.។ ក៍កាន់តែសំខាន់ន ជំនួបនេះត្រូវបានប្រារព្ធធ្វើក្នុងទីស្នាក់ការធំនៅភ្នំពេញរបស់អាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងត្រូវបានចូលរួមដោយបុគ្គលិកស.ប. និងអ.ក.រ.ប្រហែល១០០នាក់។ ពេលនោះបានសុំឱ្យមានមតិយោបល់លើរបាយការណ៍នគរបាលកម្ពុជាដែលបានប៉ាន់ស្មានថារាប់រយនាក់នៃពួកខ្មែរត្រូវ​បានសម្លាប់ដោយយានយន្តរបស់អ៊ុនតាក់ជារឿយៗដែលបានបើកបរដោយពួកអ្នកបើកបរស.ប.គ្មានសមត្ថភាព រឺ ស្រវឹង លោកអាកាឝ៊ិបានខំនឹករកពាក្យ។ នៅពេលមានការចោទសួរបន្ថែមអំពីចរាចរណ៍ថ្នាំ ការរំលោភរួមភេទជាមួយកុមារ និងអំពើពុករលួយបានកើនឡើង ការឆ្លើយតបរបស់លោកអាកាឝ៊ិ: ' នៅពេលក្មេងរបស់យើងចេញមកពីព្រៃស្បាតពួកគេសមនឹងទទួលបានR&Rតិចតួច (ការសម្រាកនិងការលំហែ)' ត្រូវបានស្វាគមន៍ជាមួយ និងភាពគ្មានជំនឿ និងភាពស្អប់ខ្ពើមដោយបុគ្គលិកអ.ក.រ.និងអសេនិកស.ប.ដែលបានប្រមូលផ្ដុំគ្នា។ លោកអាកាឝ៊ិបានបន្តជាតំណាងពិសេសនៃអគ្គលេខាធិការនៅយូហ៊្គោស្លាវីទៀត។

ការជំនុំជម្រះនៃពួកមេដឹកនាំខ្មែរក្រហមចាស់ៗ[កែប្រែ]

ថ្ងៃទី៤ ខែតុលា ឆ្នាំ២០០៤ រដ្ឋសភាកម្ពុជាបានឱ្យសច្ចាប័នកិច្ចព្រមព្រៀងមួយជាមួយសហប្រជាជាតិលើការបង្កើតឡើងនូវសាលាក្ដីមួយដើម្បីជំនុំជម្រះ​ពួកមេដឹកនាំចាស់ៗដែលទទួលខុសត្រូវចំពោះភាពឃោរឃៅយង់ឃ្នងដែលបានប្រព្រឹត្តដោយខ្មែរក្រហម។ ប្រទេសម្ចាស់ជំនួយបានសន្យាឱ្យចំណែកជាអន្តរជាតិ$៤៣លាននៃថវិកាសាលាក្ដីបីឆ្នាំ ពេលនោះចំណែកនៃថវិការបស់រដ្ឋាភិបាលកម្ពុជាមាន$១៣,៣លាន។

ការជំនុះជម្រះពួកមេដឹកនាំខ្មែរក្រហមចាស់ៗលើកទីមួយបានធ្វើឡើងត្រឹមក្នុងឆ្នាំ២០០៧ នៅពេលភាគច្រើននៃពួកគេបានស្លាប់ហើយ រឺ មានសុខភាពមិនល្អ។[១១]

ស្ថិតិវិទ្យា[កែប្រែ]

រយៈពេល: ខែមិនា ឆ្នាំ១៩៩២​ - ខែកញ្ញា ឆ្នាំ១៩៩៣

កម្លាំង: ប្រហែលបុគ្គលិកយោធានិងអសេនិក២២០០០នាក់

ជតាកម្ម: ៧៨ (អ្នកអង្កេតការយោធា បុគ្គលិកយោធាផ្សេងទៀត៤១ នគរបាលអសេនិក១៤នាក់ បុគ្គលិកអសេនិកអន្តរជាតិ៥នាក់ និងបុគ្គលិកក្នុងស្រុក១៤នាក់)។

ចំណាយ: ១៦២កោដិ$ស.រ. (ប.ន.ស.ប.ន.ក. និងអ៊ុនតាក់រួមបញ្ចូលគ្នា)[១២]

សូមមើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. http://www.un.org/Depts/dpko/dpko/co_mission/untacmandate.html
  2. ២,០ ២,១ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដំណោះស្រាយ ៧៤៥ S-RES-745(1992) នៅថ្ងៃ ២៨កុម្ភៈ ១៩៩២ (រកបានមកវិញ ២០០៨-០៤-០៩) Cite error: Invalid <ref> tag; name "UN_SRES7451992" defined multiple times with different content
  3. Cambodia. Lonely Planet
  4. UN Medals - UNTAC
  5. Margaret Slocomb, The People's Republic of Kampuchea, 1979-1989: The revolution after Pol Pot ISBN 978-974-9575-34-5
  6. Benny Widyono, Dancing in Shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia, ISBN 0-7425-5553-4 - ISBN 978-0-7425-5553-2
  7. http://www.untac.com/untac.htm
  8. Milton Osborne, Sihanouk, Prince of Light, Prince of Darkness. Silkworm 1994
  9. Cambodia. Lonely Planet
  10. Soizick Crochet, Le Cambodge, Karthala, Paris 1997, ISBN 2-86537-722-9
  11. UNTAC
  12. http://www.un.org/Depts/dpko/dpko/co_mission/untacfacts.html

តំណភ្ជាប់ក្រៅ[កែប្រែ]