ឃុំដំណាក់កន្ទួតខាងត្បូង
ឃុំដំណាក់កន្ទួតខាងត្បូង គឹឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តកំពត ហើយប្រជាជនរស់នៅទីនោះភាគច្រើនជាកសិករពួកគាត់ប្រកបរបរ កសិកម្ម ហើយខ្លះទៀតជាអ្នកជំនួញ ជាអ្នកលក់ដូរ។ ឃុំដំណាក់កន្ទួត ជាឃុំមួយដែលកំពុងអភិវឌ្ឍរាល់គ្រប់វិស័យដូចជាផ្លូវគមនាគមន៍ និង សាលារៀនជាដើម។ ហើយឃុំនេះរួមមានភូមិចំនួនប្រាំ ៖ ភូមិ
រដ្ឋបាលឃុំបច្ចុប្បន្ន
[កែប្រែ]ឃុំដំណាក់កន្ទួតខាងត្បូង (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ៖
ឃុំដំណាក់កន្ទួតខាងត្បូង | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village |
ព្រំប្រទល់នៃឃុំដំណាក់កន្ទួតខាងត្បូង
ឃុំដំណាក់កន្ទួតខាងត្បូង | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ឃុំដំណាក់កន្ទួតខាងត្បូង Damnak Kantuot Khang Tboung ស្ថិតនៅ ស្រុក ខេត្ត មាន ភូមិ÷
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរឡាតាំង |
---|---|---|
7060401 | ភូមិដំណាក់កន្ទួត | Damnak Kantuot |
7060402 | ភូមិអូររលួស | Ou Roluos |
7060403 | ភូមិអង្គរជ័យទី១ | Angkor Chey Ti Muoy |
7060404 | ភូមិអង្គរជ័យទី២ | Angkor Chey Ti Pir |
7060405 | ភូមិត្រពាំងជ្រៃ | Trapeang Chrey |
Boundary
East ឃុំដំណាកើកន្ទួតខាងជើង ឃុំកន្ថោរខាងលិច ស្រុកកំពង់ត្រាច West ឃុំកំពង់ត្រាចខាងលិច ស្រុកគំពង់ត្រាច និងខេត្តកែប South ឃុំកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាចខាងលិច ស្រុកគំពង់ត្រាច North ឃុំដំណាកើកន្ទួតខាងជើង និងស្រុកដងទង់
ចំនែកឯជីវភាពរស់នៅរបស់ប្រជាជនវិញ ថ្វីបើឃុំនេះមានចំនួន ប្រជាជនច្រើនក៏ពិតមែន ប៉ុន្តែនៅក្នុងវិស័យកសិកម្មរបស់ពួកគាត់ មានការវិវឌ្ឍទៅមុខ ហើយប្រជាជននៅទីនោះភាគច្រើនពួកគាត់ជាកសិករ ពួកគាត់ប្រកបរបរកសិកម្ម ដូចជា ដាំដំណាំ ស្រូវ ពោត សណ្ដែក ចេក ដូង ស្វាយ ម្ទេស ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយប្រជាជនប្រមាណ៥០%ជាកសិករ[ត្រូវការអំណះអំណាង] ហើយជាអ្នកជំនួញប្រមាណ២០% ឯចំនែកអ្នកបំរើការងាររដ្ឋវិញប្រហែល៣០% បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។ ចំនែកវិស័យសុខាភិបាលនៅតំបន់នោះមានមន្ទីរពេទ្យបង្អែក ជាច្រើនដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង
សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារ។
តំបន់ទេសចរណ៍
">រមណីយដ្ឋានប្រវត្ដិសាស្ដ្រ ភ្នំកំពង់ត្រាច ឫុ ភ្នំបាក់” ស្ថិតនៅក្នុង ទឹកដីឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយបរិវេណភ្នំនេះមានបរិមាត្រប្រមាណប្រហែល៤.គីឡូម៉ែត្រ និង កម្ពស់ប្រ ហែល ២០០ម៉ែត្រ ។ ភូមិសាស្ដ្រនៃតំបន់ភ្នំនេះមានអំណោយផលល្អសម្រាប់ការថតខ្សែភាពយន្ដ ផ្សេងៗជាមួយនឹងទេសភាពល្អ ប្រណីត ស្រស់ត្រកាល ពោរពេញដោយសោភ័ណភាពយ៉ាងវិចិត្រ ។ នៅខាងមុខផ្លូវចូលទៅក្នុងល្អាងភ្នំនេះមានវត្ដមួយឈ្មោះថា “វត្ដគិរីសិលា ” ដែលយាយជី តាអាចារ្យនិង ព្រះសង្ឃគង់នៅជាច្រើនអង្គ។ តាមសងខាងផ្លូវក្នុងរូងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញ ទីវាលមួយដែលទទួលពន្លឺព្រះអាទិត្យភ្លឺចិញ្ចាចហើយពេលភ្ញៀវសម្លឹងមើល ទៅលើនឹងឃើញមេឃហាក់នៅកៀកបង្កើយរាងជា រង្វង់មូលដូចបាតខ្ទះដែលធ្វើឱ្យអារម្មណ៍ស្ថិតក្នុងទីស្ថានមួយ ប្រកបដោយភាពសុខដុមរមនា ។ នៅតាមល្អាងនិមួយៗ មានរូបសំ ណាកសត្វ ឫុ រូបបសំណាកឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូបទាំងនោះមានមគ្គុទេសក៍នឹងពន្យល់ណែនាំឱ្យបានដឹងជាលំដាប់លំ ដោយតាមការប៉ិនប្រសប់របស់ពួកគេ។
មគ្គុទេសក៍ម្នាក់បានអត្ថាធិប្បាយជាហូរហែថា ចម្ងាយពីមាត់ផ្លូវចូលទៅកណ្ដាលភ្នំជាកន្លែងវាលល្វឹងល្វើយដែលគេ ហៅ ថា “ ក្រពះនាគ ” មានចម្ងាយប្រហែល ៣០ ម៉ែត្រ ដោយនៅតាមផ្លូវនេះមានរូបសំណាកសត្វអណ្ដើក,រូបសំណាកសត្វឥន្ទ្រីយ៍. រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម និង រូបទូក។ លុះដល់ខាងក្នុងផ្នែកស្ដាំនៃទីវាលល្ហល្ហេវនោះមានរូបព្រះអង្គចូល និព្វាន្ដមួយអង្គយ៉ាង ធំសម្រាប់ភ្ញៀវជាពុទ្ធបរិស័ទគោរពបូជា ។ ចំណែកនៅតាមរូងផ្សេងទៀតមានរូបសំណាកក្បាលអន្ទង,់ រូបត្រីបាឡែន, រូបខ្លាត្រី, ក្រពើឆារ៉ាវ៉ាន់, ពស់ស្រកាចាស់,ក្បាលក្រពើ,កំភួនជើងលោកមេទ័ព,ថ្នាក់សម្គាល់កម្រិត ទឹក, ដំរីលោកតាសក្កទេវរាជ, ស្គរហនុ មាន និង ឋានតុសិតជាដើម។ ឯល្អាងខាងលិចទល់មុខនឹងព្រះអង្គចូលនិព្វាន្ដមានកន្លែងទឹកស្រក់ ជាប្រចាំមិនថារដូវ ប្រាំង ឫុវស្សា ឡើយ ដោយទឹកនោះត្រជាក់ប្រៀបដូចទឹកអម្រឹត ។ហើយដោយសារតែតំបន់នោះប៉ែកខាងត្បូងមានព្រំប្រទល់ជាប់ និង ប្រទេសវៀតណាម ធ្វើអោយប្រជាជននៅទីនោះមាន ការងាយស្រួល ក្នុងការធ្វើជំនួញជួញ ដូរចេញចូល ទៅប្រទេស វៀតណាម។ ឯផ្លូវគមនាគមន៍សំរាប់ធ្វើដំណើរទៅប្រទេសវិញ បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ផ្លាស់់ពីផ្លូវ ក្រាលគ្រួសក្រហមមកជាផ្លូវបេតុងក្រាលកៅស៊ូវិញ ដែលជាការងាយស្រួលក្នុង ការធ្វើដំណើរទៅមក ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។សេដ្ឋកិច្ចក្នុងតំបន់នេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពាណិជ្ជកម្មវិញ មានភាពខ្លាំងក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។គំរោងកសាងសងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមានជីវភាពធូរធាជាងមុន។ ដោយសារតែប្រទេសរបស់យើងជាប្រទេសមួយធម្មជាតិអំណោយផល អាចអោយប្រជាកសិកររបស់យើងធ្វើកសិកម្មបាន យ៉ាងងាយស្រួល។ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះកំពុងតែអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
សេដ្ឋកិច្ផភូមិដំណាក់កន្ទួត
">ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល
ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច
ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វិស័យសុខាភិបាល [កែប្រែកូដ]
[កែប្រែ]ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ ។ ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ ។ក៏ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។
វប្បធម៏ [កែប្រែកូដ]
[កែប្រែ]ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។
ការអប់រំ [កែប្រែកូដ]
[កែប្រែ]ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេាះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការដើម្បីរកចំណូល។