ឃុំព្រៃឃ្នេស
អត្ថបទជាអក្សរដិត'''ព្រៃឃ្នេស គឺជាឃុំមួយក្នុងស្រុកមេសាងដែលស្ថិតនៅចំងាយ៣០គីឡូម៉ែតពីទីរួម ខេត្តព្រៃវែង និង ចំងាយ១០គីឡូម៉ែតពីទីរួម ស្រុកមេសាង ហើយមានព្រុំប្រទល់
*ខាងជើងនិងខាងលិច ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ
*ប៉ែកឥសានជាប់ ឃុំស្វាយជ្រុំ ស្រុកមេសាង
*ប៉ែកខាងកើត ជាប់ ឃុំជីផុច ស្រុកមេសាង
*ប៉ែកអាគ្នេយ៍ ឃុំត្រពាំងស្រែ ស្រុកមេសាង
*ប៉ែកនរតី ជាប់ ឃុំបឹងព្រះ ស្រុកបាភ្នំ
*ប៉ែកខាងត្បូង ជាប់ ឃុំស្ពឺ ខ ស្រុកបាភ្នំ។
ប្រវត្តិ
ឃុំព្រៃឃ្នេសគឺឈ្មោះរបស់ភូមិព្រៃឃ្នេស ធ្លាប់ឮព្រឹទ្ធាចារ្យចាស់ៗនិយាយថាពាក្យថា "ឃ្នេស" គឺក្លាយមកពីពាក្យថា "ឃ្នៀស" ហើយពាក្យព្រៃឃ្នៀស មានន័យថា ព្រៃដុះជាជួរហើយចុងឈើទាំងអស់គឺស្មើរដូចគេគៀស ក្រោយមកពាក្យឃ្នៀសត្រូវបានសសេរចូលការគ្រប់គ្រងរដ្ឋបាលរបស់បារាំងថា knieh ហើយយកមកប្រើជាភាសារខ្មែរវិញវា ឃ្នេស ក្រោយមកវាក៏ក្លាយជាព្រៃឃ្នេសរហូតដល់សព្វថ្ងៃ។
ទីតាំង
ឃុំព្រៃឃ្នេសស្ថិតក្នុងស្រុកមេសាងខេត្តព្រៃវែង មានចម្ងាយប្រហែល១២៥គីឡូម៉ែតពីភ្នំពេញ យើងធ្វើដំណើរតាមផ្លូវជាតិលេខ១ប្រហែល៧២គីឡូម៉ែត ដល់ផ្លូវបំបែកផ្សារកំពង់សឹង្ហ បត់ឆ្វេងតាមផ្លូវលេខ៣១៨ប្រហែល១១គីឡូម៉ែត រហូតដល់ផ្សារឈើកាច់រួចបន្តតាមផ្លូវលេខ៣១៧ប្រហែល៧គីឡូម៉ែត ទៅដល់ផ្សាររក្សជ័យបត់ស្ដាំប្រហែល១៣គីឡូម៉ែតដល់ក្លោងទ្វាវត្តស្វាយជោបត់ឆ្វេងប្រហែល៣គីឡូម៉ែតដល់សាលាឃុំព្រៃឃ្នេស។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបចំនួន3,690គ្រួសារ ឬ ចំនួន15,177នាក់
បែងចែកជីវភាពជា៣កម្រិត៖
កម្រិតប្រសើរចំនួន 3041គ្រួសារ ឬ ចំនួន12925នាក់
កម្រិតមធ្យម ចំនួន415គ្រួសារឬ ចំនួន1,462នាក់
កម្រិតលំបាក ចំនួន234គ្រួសារ ឬ ចំនួន790នាក់
យោងតាមឯកសាររបស់ក្រសួងផែនការ២០១៤
បំណែងចែករដ្ឋបាល ឃុំព្រៃឃ្នេស (អង់គ្លេស: Prey Khnes) ដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកមេសាង ខេត្តព្រៃវែង មានរដ្ឋបាលចំណុះ ២២ភូមិ÷
ឃុំព្រៃឃ្នេស | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរឡាតាំង | |
១៤០៥០៤០១ | ភូមិពោធិ៍ស្នាយ | Pou Snay | |
១៤០៥០៤០២ | ភូមិត្រពាំងផ្លុង | Trapeang Phlong | |
១៤០៥០៤០៣ | ភូមិឫស្សីស្បាត | Ruessei Sbat | |
១៤០៥០៤០៤ | ភូមិត្រពាំងព្រះទី១ | Trapeang Preah Ti Muoy | |
១៤០៥០៤០៥ | ភូមិត្រពាំងព្រះទី២ | Trapeang Preah Ti Pir | |
១៤០៥០៤០៧ | ភូមិតាម៉ៅ | Ta Mau | |
១៤០៥០៤០៨ | ភូមិសន្លូងលៀប | Sanloung Lieb | |
១៤០៥០៤០៩ | ភូមិអូរសង្កែ | Ou Sangkae | |
១៤០៥០៤១០ | ភូមិស្វាយជោ | Svay Chou | |
១៤០៥០៤០១១ | ភូមិឫស្សីទា្វរ | Ruessei Tvear | |
១៤០៥០៤១២ | ភូមិព្រៃឃ្នេស ក | Prey Khnes Ka | |
១៤០៥០១៣ | ភូមិព្រៃឃ្នេស ខ | Prey Khnes Kha | |
១៤០៥០៤១៤ | ភូមិគ្រួស | Kruos | |
១៤០៥០៤១៥ | ភូមិសំបួរ | Sambuor | |
១៤០៥០៤១៦ | ភូមិឫស្សីចចក | Ruessei Chachak | |
១៤០៥០៤១៧ | ភូមិសន្លុង | Sanlung | |
១៤០៥០៤១៨ | ភូមិពៅ្ន | Pnov | |
១៤០៥០៤១៩ | ភូមិបារាជ | Ba Reach | |
១៤០៥០៤២០ | ភូមិថ្មី | Thmei | |
១៤០៥០៤២១ | ភូមិរបស់ផ្ចឹក | Robas Phchoek | |
១៤០៥០៤២២ | ភូមិស្លា | Sla | |
១៤០៥០៤២៣ | ភូមិកែវស្នា | Kaev Sna |
សេដ្ឋកិច្ច
រាល់ឆ្នាំឃុំព្រៃឃ្នេសទទួលបានភ្លៀងជាច្រើននៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ធញ្ញជាតិសំខាន់ជាងគេរបស់ឃុំព្រៃឃ្នេសគឺស្រូវ ទោះបីឃុំនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មក៏ដោយ ក៏ឃុំនេះនៅតែជាឃុំដែលមិនទាន់បានអភិវឌ្ឍន៍ ។ លើសពីនោះទៀត តួលេខនៃប្រជាជនចូលមករស់នៅក្នុងឃុំគឺធ្លាក់ចុះយ៉ាងច្រើន បានន័យថាចំនួនប្រជាជនចាកចេញពីស្រុកកំណើតកាន់តែកើនឡើងរាល់ឆ្នាំ ព្រោះពួកគេធ្វើចំណាកស្រុកទៅរស់នៅទីក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចផ្សេងទៀតដើម្បីប្រកបរបរចិញ្ចឹមជីវិត ។
ទីប្រជុំជនសំខាន់ៗនៅក្នុងឃុំព្រៃឃ្នេសមានដូចជា ៖
- ផ្សារដើមម៉ូយ
- ថ្នល់កែងព្រៃឃ្នេស
វត្តអារាម
ឃុំព្រៃឃ្នេសមានវត្តអារាមចំនួន ៨ ដែលពុទ្ធបរិស័ទ្ធអាចមកធ្វើបុណ្យបាន ៖
1. វត្តព្រៃឃ្នេស :
2. វត្តសន្លុង
3. វត្តឫស្សីទ្វា
4. វត្តបារ៉ាច
5. វត្តស្វាយជោរ
6. វត្តពោធិស្នាយ
សាលារៀន
1. អនុវិទ្យាល័យព្រៃឃ្នេស
2. សាលាបឋមសិក្សាព្រៃឃ្នេស
3. សាលាបឋមសិក្សាបារ៉ាច
4. សាលាបឋមសិក្សាស្វាយជោរ
5. សាលាបឋមសិក្សាសំបួរ
6. សាលាបឋមសិក្សាសន្លុង
7. សាលាបឋមសិក្សាសន្លូងលៀប
8. សាលាបឋមសិក្សាពោធិព័ទ្ធ
9. សាលាបឋមសិក្សាឫស្សីទ្វា
10. សាលាបឋមសិក្សាពោធិស្នាយ
អាងរំដោះទឹកជំនន់
នៅឃុំព្រៃឃ្នេសមានប្រព័ន្ធការពារទឹកជំនន់មួយគឺអាងព្រៃឃ្នេស
អាងរឺអាងស្តុកការពារទឹកជំនន់ របស់ភូមិព្រៃឃ្នេសមានផ្ទៃក្រឡាសរុប 383525,80 ម៉ែតក្រឡាអាចផ្ទុកទឹកបាន 1150577,4 ម៉ែតគូបហើយមានបរិមាត្រ៖ 2,88 គីឡូម៉ែត
ប្រៃសនីយ៍
ឃុំព្រៃឃ្នេសមានលេខកូដ១៤២០៦
ទេសភាពធម្មជាតិ
នៅរដូវវស្សាពេលថ្ងៃរះយើងអាចមើលឃើញភ្នំលោកយាយ (មេដែន ជាភាសាតាមតំបន់) (Dinh Nui Ba Den) នៅទិសខាងកើត និងមានប្រភេទបក្សី ប្រវឹក កុក ហើរបណ្ដើរកូនស្វែងរកចំណីតាមបណ្ដោយដងព្រែក ហើយពេលថ្ងៃមានបក្សីប្រភេទ ក្រសា ក្រៀល ទុង នៅរដូវវស្សា ហោះហើរនិងចុះស្វែងរកចំណីនៅបណ្ដោយអាងស្តុកទឹក ហើយយើងអាចរកប្រភេទសត្វល្អិតឃ្មុំ ចង្រិត និងប្រភេទសត្វល្អិតផ្សេងទៀតក្នុងព្រៃល្បោះ។