ឃុំព្រៃទន្លេ
Appearance
ឃុំព្រៃទន្លេ (អង់គ្លេស: Prey Tonle Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ៥ភូមិ÷
| ឃុំព្រៃទន្លេ | |||
|---|---|---|---|
| លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
| ០៧០២០៣០១ | ភូមិព្រៃទន្លេ | Prey Tonle Village | |
| ០៧០២០៣០២ | ភូមិទួលក្រសាំង | Tuol Krasang Village | |
| ០៧០២០៣០៣ | ភូមិព្រែកឫស្សី | Preaek Ruessei Village | |
| ០៧០២០៣០៤ | ភូមិសំរោងចិន | Samraong Chen Village | |
| ០៧០២០៣០៥ | ភូមិម៉ឺនដាំ | Meun Dam Village | |
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ
ព្រំប្រទល់នៃឃុំព្រៃទន្លេ
| ឃុំព្រៃទន្លេ | ទិស | |||
|---|---|---|---|---|
| ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
| ឃុំត្នោតចុងស្រល់ ស្រុកបន្ទាយមាស | ស្រុកកំពង់ត្រាច និងឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស | ប្រទេសវៀតណាម | ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស | |
ឃុំព្រៃទន្លេ ជាឃុំមួយដែលស្ថិតនៅ ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រជាសាស្ត្រ
[កែប្រែ]ឃុំនេះជាតំបន់ជាយដែនជាប់នឹងប្រទេសវៀតណាម។ មានប្រជាជនរស់នៅតិច ប្រមាណជាង២០គ្រួសារ ភាគច្រើនប្រកបរបរជាកសិករ។
ភូមិសាស្ត្រ
[កែប្រែ]ឃុំនេះមានផ្លូវលំក្រាលគ្រោះមួយខ្សែ ដែលសាងសង់នៅឆ្នាំ ២០១១ ឃុំនេះជាតំបន់វាលទំនាប ងាយនឹងលិចទឹកនៅរដូវវស្សា។ ប្រជាកសិករប្រករបរធ្វើស្រែប្រាំង និងនេសាទ។
បើយើងធ្វើដំណើរចេញពីស្រុកកំពង់ត្រាច ខេត្តកំពតទៅខាងកើតតាមបណ្តោយផ្លូវជាតិលេខ១៧ឆ្ពោះសំដៅទៅតំបន់តន់ហន់ (ផ្សារតន់ហន់) រួចបត់ឆ្វេង យើងនឺងដល់ ផ្លូវមួយ ផ្លូវនោះហើយគឺជាផ្លូវព្រៃទន្លេ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយអមតាមដងផ្លូវនោះ។