Jump to content

ចក្រភពអូតូម៉ង់

ពីវិគីភីឌា
មហារដ្ឋអូតូម៉ង់

دولت عليه عثمانیه
១២៩៩–១៩២២
បាវចនា
دولت ابد مدت
("រដ្ឋអមតៈ")[]
វិសាលភាពទឹកដីរបស់ចក្រភពអូតូម៉ង់នៅចុងសតវត្សទី១៦
វិសាលភាពទឹកដីរបស់ចក្រភពអូតូម៉ង់នៅចុងសតវត្សទី១៦
រាជធានី
ភាសាទូទៅ 
សាសនា
រដ្ឋាភិបាល
ស៊ុលតង់ 
▪ ប្រ. ១២៩៩–១៣២៣/១៣២៤ (ដំបូង)
អូស្មានទី១
▪ ១៩១៨–១៩២២ (ក្រោយ)
មេម៉េដទី៦
កាលីហ្វ 
▪ ១៥១៧–១៥២០ (ដំបូង)
សេលីមទី១
▪ ១៩២២–១៩២៤ (ក្រោយ)
អាប់ឌុលមេជីដទី២
មហាវីហ្ស៊ារ 
▪ ១៣២០–១៣៣១ (ដំបូង)
អាឡៃឌីន ប៉ាស្យា
▪ ១៩២០–១៩២២ (ក្រោយ)
អាម៉េត តេវហ្វីក ប៉ាស្យា
នីតិបញ្ញត្តិក្រុមប្រឹក្សារាជាធិរាជ
(ដល់ ១៨៧៦, ១៨៧៨–១៩០៨)
មហាសន្និបាត
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
គ្មាន (គ្រងដោយក្រឹត្យ)
(១៩២០–១៩២២)
សភាអភិជន
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
សភាតំណាងរាស្ត្រ
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
ប្រវត្តិសាស្រ្ត 
ប្រ. ១២៩៩
១៤០២–១៤១៣
១៤៥៣
១៨៧៦–១៨៧៨
១៩០៨–១៩២០
២៣ មករា ១៩១៣
១ វិច្ឆិកា ១៩២២
▪ សាធារណរដ្ឋតួកគីត្រូវបានបង្កើត
២៩ តុលា ១៩២៣
៣ មីនា ១៩២៤
ក្រឡាផ្ទៃ
១៤៨១[]១២២០០០០ គ.ម (៤៧០០០០ ម៉ាយ ក.)
១៥២១[]៣៤០០០០០ គ.ម (១៣០០០០០ ម៉ាយ ក.)
១៦៨៣[][]៥២០០០០០ គ.ម (២០០០០០០ ម៉ាយ ក.)
១៩១៣[]២៥៥០០០០ គ.ម (៩៨០០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៩១២[]
២៤,០០០,០០០
រូបិយវត្ថុមាន៖ អាកច្ឆេ ប៉ារ៉ា ស៊ុលតានី គូរូស លីរ៉ា ជាដើម។ល។
Preceded by
Succeeded by
ស៊ុលតង់ចក្ររូម
ប៊ីលីកអាណាតូលី
ចក្រភពប៊ីហ្សង់ទីន
ព្រះរាជាណាចក្របូស្នី
ចក្រភពប៊ុលការីទីពីរ
ដេស្ប៉ូតាស៊ែប៊ី
ព្រះរាជាណាចក្រហុងគ្រី
ព្រះរាជាណាចក្រក្រូអាស៊ី
ស៊ុលតង់ចក្រម៉ាំលូគ
រាជវង្សហាហ្វស៊ីដ
អាឃ្យូកូយុនលូ
ព្រះរាជាណាចក្រត្លិមសេន
អាណាចក្រត្រប៊ីហ្សុង
ក្សត្របុរីសាំស្កិ៍
ក្សត្របុរីទីអូដូរ៉ូ
តួកគី
សាធារណរដ្ឋអេលេនិក
ព្រះអនុរាជកូកាស្ស៍
បូស្នី និងអ៊ែរសេកូវីន
រដ្ឋបដិវត្តន៍ស៊ែប៊ី
រដ្ឋឯករាជ្យអាល់បានី
ព្រះរាជាណាចក្ររ៉ូម៉ានី
ក្សត្របុរីប៊ុលការី
ព្រះរាជាណាចក្រអេហ្សាស
អាល់ហ្សេរីបារាំង
ស៊ីបអង់គ្លេស
ទុយនេស៊ីបារាំង
ទ្រីប៉ូលីតានីអ៊ីតាលី
ស៊ីរ៉េណៃក៍អ៊ីតាលី
ស៊ុលតង់ចក្រអេហ្ស៊ីប

ចក្រភពអូតូម៉ង់ (ភាសាតួកគី​អូតូម៉ង់​៖ دولتْ علیّه عثمانیّه, ភាសាតួកគី​៖ Osmanlı Devleti ឬ Osmanlı İmparatorluğu, ភាសាបារាំង៖ Empire ottoman) ឬអាចហៅបានទៀតថា ចក្រភពតួកគី[១០] គឺជា​រដ្ឋ​ចក្រភពមួយដែលធ្លាប់បានគ្របដណ្ដប់លើតំបន់អឺរ៉ុបអាគ្នេយ៍ អាស៊ីខាងលិច និងអាហ្វ្រិកខាងជើងរវាងសតវត្សទី១៤ ដល់ដើមសតវត្សទី២០។ អាណាចក្រមួយនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី១៣ ក្នុងក្រុងតូចមួយឈ្មោះសូហ្គូត ភាគពាយព្យនៃតំបន់អាណាតូលី ដោយមេដឹកនាំក្រុមកុលសម្ព័ន្ធតួកនាម អូស្មានទី១។ នៅក្រោយឆ្នាំ១៣៥៤ អំណាចអូតូម៉ង់បានឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប ហើយជាមួយនឹងការចូលត្រួតត្រាតំបន់បាល់កង់ រដ្ឋអូតូម៉ង់ក៏បានផ្លាស់ប្តូរមុខមាត់ទៅជាអាណាចក្រឆ្លងទ្វីបថ្មីមួយ។ អូតូម៉ង់បានផ្តួលរំលំចក្រភពប៊ីហ្សង់ទីន បន្ទាប់ពីបានកាន់កាប់ក្រុងកុងស្តង់ទីណូប្ល៍ក្នុងឆ្នាំ១៤៥៣ ក្រោមបញ្ជាការរបស់ព្រះស៊ុលតង់មេម៉េដទី២[១១]

នៅក្រោមរជ្ជកាលរបស់ស៊ូឡៃម៉ានទី១ ចក្រភពអូតូម៉ង់បានឈានចូលដល់ចំណុចកំពូលនៃអំណាច និងភាពរុងរឿងរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ខ្ពស់បំផុតនៃប្រព័ន្ធរដ្ឋាភិបាល សង្គម និងសេដ្ឋកិច្ចរបស់ខ្លួន។[១២] នៅដើមសតវត្សទី១៧ ចក្រភពនេះមានខេត្តចំនួន ៣២ និងសាមន្តរដ្ឋជាច្រើន។ រដ្ឋចំណុះទាំងនោះខ្លះត្រូវបានពួកអូតូម៉ង់កាត់ចូលជាផ្នែកនៃចក្រភពអូតូម៉ង់ផ្ទាល់ រីឯខ្លះទៀតត្រូវបានផ្តល់សិទ្ធិស្វ័យភាពផ្សេងៗ។ ដោយមានទីក្រុងកុងស្តង់ទីណូប្ល៍ (បច្ចុប្បន្នហៅ អ៊ីស្តង់ប៊ុល) ជារាជធានី និងការគ្រប់គ្រងទឹកដីនៅជុំវិញអាងទឹកមេឌីទែរ៉ាណេ ចក្រភពនេះបានក្លាយជាចំណុចកណ្តាលនៃអន្តរកម្មរវាងតំបន់មជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុបអស់រយៈពេលប្រាំមួយសតវត្ស។

ក្នុងមួយរយៈពេលពីឆ្នាំ១៧៤០ ដល់ឆ្នាំ១៧៦៨ ប្រព័ន្ធយោធាអូតូម៉ង់ក៏បានធ្លាក់ចុះក្រោយគូប្រជែងអឺរ៉ុបរបស់ខ្លួនដូចជា ហាបស្បួក និងរុស្ស៊ីជាដើម។[១៣] ជាលទ្ធផល អូតូម៉ង់បានទទួលលទ្ធផលបរាជ័យផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅចុងសតវត្សទី១៨ និងដើមសតវត្សទី១៩។ សង្គ្រាម​ឯករាជ្យ​​ក្រិក​បាន​បញ្ចប់​ដោយ​ការ​ដកអាណានិគមកិច្ចពីប្រទេសក្រិក​តាម​ពិធីសារ​ទីក្រុង​ឡុងដ៍ (១៨៣០) និង​សន្ធិសញ្ញាទីក្រុងកុងស្តង់ទីណូប្ល៍ (១៨៣២)។ កត្តាទាំងនេះរួមជាមួយការបរាជ័យផ្សេងទៀតបានជំរុញឱ្យរដ្ឋអូតូម៉ង់ផ្តួចផ្តើមដំណើរកំណែទម្រង់ និងទំនើបកម្មធំៗដែលគេស្គាល់ថា តង់ហ្ស៊ីម៉ាត។ ដូច្នេះ នៅអំឡុងសតវត្សទី១៩ អំណាចរបស់រដ្ឋអូតូម៉ង់ក៏កាន់តែកើនឡើង និងមានសណ្ដាប់ធ្នាប់ផ្ទៃក្នុងយ៉ាងល្អ បើទោះបីជាទទួលរងការបាត់បង់ទឹកដីបន្ថែមទៀតក្តី ជាពិសេសនៅតំបន់បាល់កង់ដែលមានរដ្ឋថ្មីជាច្រើនបានលេចឡើង។[១៤]

គណៈកម្មាធិការសហភាព និងវឌ្ឍនភាព (គ.ស.វ.) បានប្រកាសពីដំណើរចាប់ផ្តើមនៃសម័យរដ្ឋធម្មនុញ្ញទីពីរដែលជាលទ្ធផលនៃបដិវត្តន៍វ័យក្មេងតួកនៅក្នុងឆ្នាំ១៩០៨ ដោយបានប្រែក្លាយរដ្ឋចក្រភពតួកគីមួយនេះទៅជារដ្ឋដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងមានការរៀបចំការបោះឆ្នោតដោយមានគណបក្សនយោបាយជាច្រើនចូលរួម។ ប៉ុន្តែនៅពេលដែលសង្រ្គាមបាល់កង់បានបញ្ចប់ បក្សពួកជ្រុលនិយម និងជាតិនិយមនៅក្នុង គ.ស.វ. ក៏បានឡើងដឹកនាំរដ្ឋាភិបាលដោយការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩១៣ និងបង្កើតចេញជារបបឯកបក្សមួយ។ គ.ស.វ. បានសម្រចចងសម្ព័ន្ធភាពជាមួយចក្រភពអាល្លឺម៉ង់ ដោយសង្ឃឹមថាខ្លួននឹងលែងមានភាពឯកោខាងការទូតតទៅទៀត ហើយក៏បានចូលរួមក្នុងសង្គ្រាមលោកលើកទី១ នៅខាងមហាអំណាចកណ្តាល[១៥] នៅអំឡុងមហាសង្គ្រាម ចក្រភពអូតូម៉ង់បានប្រយុទ្ធក្នុងសមរភូមិយ៉ាងស្វិតស្វាញ ប៉ុន្តែដោយសារតែវិបត្តិផ្ទៃក្នុង ក៏បណ្ដាលឱ្យកម្លាំង និងសមត្ថភាពអូតូម៉ង់នៅក្នុងជម្លោះចុះអន់ថយ។ ដូចនេះ រាជរដ្ឋាភិបាលអូតូម៉ង់បានចេញនូវយុទ្ធនាការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអាមេនី អាស៊ីរី និងក្រិក[១៦] ដោយសង្ឃឹមថាវានឹងបំបាត់បញ្ហាផ្ទៃដែលមានវត្តមានក្នុងចក្រភពខ្លួន។ ការបរាជ័យរបស់អូតូម៉ង់ក៏ចូលមកដល់ ហើយទឹកដីទាំងមូលរបស់ខ្លួនបានធ្លាក់ក្រោមការកាន់កាប់របស់មហាអំណាចសម្ព័ន្ធមិត្ត ហើយមិនតែប៉ុណ្ណោះ អង់គ្លេស និងបារាំងថែមទាំងបានកាត់ទឹកដីមជ្ឈិមបូព៌ាអូតូម៉ង់ធ្វើជាកម្មសិទ្ធិពួកគេផ្ទាល់ទៀតផង។ សង្គ្រាមឯករាជ្យតួកគីដែលដឹកនាំដោយលោកមូស្តាហ្វា កេម៉ាល់ អាតាតួក ប្រឆាំងនឹងសម្ព័ន្ធមិត្តកាន់កាប់បាននាំឱ្យមានការលេចឡើងនៃសាធារណរដ្ឋតួកគីនៅលើដែនដីអាណាតូលី និងការលុបបំបាត់របបរាជានិយមអូតូម៉ង់[១៧]

កំណត់សម្គាល់

[កែប្រែ]
  1. មេម៉េដទី៦ ដែលត្រូវជាព្រះស៊ុលតង់ចុងក្រោយក្នុងប្រវត្តិសាស្ត្រតួកគីត្រូវបានគេបណ្តេញចេញពីក្រុងកុងស្តង់ទីណូប្ល៍នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩២២។

ឯកសារយោង

[កែប្រែ]
  1. (2015-10-20)"Communicating Identity in the Ottoman Empire and Some Implications for Contemporary States". Atlantic Journal of Communication 23 (5): 269–283. ISSN 1545-6870. DOI:10.1080/15456870.2015.1090439.
  2. Stanford Shaw, History of the Ottoman Empire and Modern Turkey (Cambridge: University Press, 1976), vol. 1 p. 13
  3. Atasoy & Raby 1989, p. 19–20.
  4. ៤,០ ៤,១ "In 1363 the Ottoman capital moved from Bursa to Edirne, although Bursa retained its spiritual and economic importance." Ottoman Capital Bursa. Official website of Ministry of Culture and Tourism of the Republic of Turkey. Retrieved 26 June 2013.
  5. Flynn, Thomas O. (2017-08-07). The Western Christian Presence in the Russias and Qājār Persia, c.1760–c.1870. BRILL. ល.ស.ប.អ. 978-90-04-31354-5. https://books.google.com/books?id=cOAzDwAAQBAJ&q=ottoman+court+language+persian+isfahan+turkic&pg=PA30. 
  6. Finkel, Caroline (2005). Osman's Dream: The Story of the Ottoman Empire, 1300–1923. New York: Basic Books. pp. 110–1. ល.ស.ប.អ. 978-0-465-02396-7. 
  7. ៧,០ ៧,១ ៧,២ ៧,៣ Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3). DOI:10.1111/0020-8833.00053.
  8. (December 2006)"East-West Orientation of Historical Empires". Journal of World-Systems Research 12 (2). ISSN 1076-156X.
  9. Erickson, Edward J. (2003). Defeat in Detail: The Ottoman Army in the Balkans, 1912–1913. Greenwood Publishing Group. p. 59. ល.ស.ប.អ. 978-0-275-97888-4. https://books.google.com/books?id=3fYuy5iUi_sC. 
  10. P., E. A. (1916). "Review of The Caliph's Last Heritage: A Short History of the Turkish Empire". The Geographical Journal 47 (6): 470–472. ISSN 0016-7398. DOI:10.2307/1779249.
  11. Quataert, Donald (2005). The Ottoman Empire, 1700–1922 (2 រ.រ.). Cambridge University Press. p. 4. ល.ស.ប.អ. 978-0-521-83910-5. https://books.google.com/books?id=OX3lsOrXJGcC. 
  12. "Ottoman Empire". Oxford Islamic Studies Online. 6 May 2008. Archived from the original on 25 ឧសភា 2012. Retrieved 23 តុលា 2022.
  13. Aksan, Virginia (2007). Ottoman Wars, 1700–1860: An Empire Besieged. Pearson Education Ltd.. pp. 130–135. ល.ស.ប.អ. 978-0-582-30807-7. 
  14. Quataert, Donald (1994). "The Age of Reforms, 1812–1914". ជា İnalcık, Halil. An Economic and Social History of the Ottoman Empire, 1300–1914. 2. Cambridge University Press. p. 762. ល.ស.ប.អ. 978-0-521-57456-3. 
  15. Findley, Carter Vaughn (2010). Turkey, Islam, Nationalism and Modernity: A History, 1789–2007. New Haven: Yale University Press. p. 200. ល.ស.ប.អ. 978-0-300-15260-9. 
  16. Quataert, Donald (2005). The Ottoman Empire, 1700–1922. Cambridge University Press (Kindle edition). p. 186. ; (2008)"Late Ottoman genocides: the dissolution of the Ottoman Empire and Young Turkish population and extermination policies – introduction". Journal of Genocide Research 10 (1): 7–14. DOI:10.1080/14623520801950820.
  17. Howard, Douglas A. (2016). A History of the Ottoman Empire. Cambridge University Press. p. 318. ល.ស.ប.អ. 978-1-108-10747-1.