ចក្រភពរុស្ស៊ី

ពីវិគីភីឌា
ចក្រភពរុស្ស៊ី

Россійская Имперія
១៧២១–១៩១៧
Flag of រុស្ស៊ីរាជាធិរាជ
ទង់ជាតិ
លើ៖ (១៧២១–១៨៥៨, ១៨៩៦–១៩១៧)
ក្រោម៖ (១៨៥៨–១៨៩៦)
បាវចនាСъ нами Богъ!
("ព្រះជាម្ចាស់គឺនៅជាមួយយើង!")
ភ្លេងជាតិБоже, Царя храни! (១៨៣៣–១៩១៧)
("ព្រះជាម្ចាស់ជួយស្តេចត្សារ!")
     ទឹកដីរុស្ស៊ីនៅឆ្នាំ១៩១៤      ដែនដីដែលបាត់បង់ (១៨៥៦–១៩១៤)      ដែនដីក្រោមឥទ្ធិពលរុស្ស៊ី      រដ្ឋក្រោមអាណាព្យាបាល[ស ១]
     ទឹកដីរុស្ស៊ីនៅឆ្នាំ១៩១៤      ដែនដីដែលបាត់បង់ (១៨៥៦–១៩១៤)
     ដែនដីក្រោមឥទ្ធិពលរុស្ស៊ី      រដ្ឋក្រោមអាណាព្យាបាល[ស ១]
រាជធានីសង់ពីទ័របួរ
(១៧២១–១៧២៨, ១៧៣០–១៩១៧)
ម៉ូស្គូ
(១៧២៨–១៧៣០)
ទីក្រុងធំបំផុតសង់ពីទ័របួរ
ភាសាផ្លូវការភាសារុស្ស៊ី
ភាសាទទួលស្គាល់ប៉ូឡូញ
អាល្លឺម៉ង់ (តាមបណ្ដាខេត្តបាល់ទិក)
ហ្វាំងឡង់
ស៊ុយអែត
អ៊ុយក្រែន
ចិន (នៅដាលាន)
សាសនា
រដ្ឋាភិបាលឯកត្តរដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ
(១៧២១–១៩០៦)
រាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញ សភានិយមឯកត្តរដ្ឋ[២]
(១៩០៦–១៩១៧)
ព្រះចៅអធិរាជ 
▪ ១៧២១–១៧២៥ (ដំបូង)
ពីទ័រទី១
▪ ១៨៩៤–១៩១៧ (ក្រោយ)
នីកូឡាសទី២
 
▪ ១៨១០–១៨១២ (ដំបូង)
នីកូឡៃ រូមីអានសេហ្វ[ស ២]
▪ ១៩១៧ (ក្រោយ)
នីកូឡៃ ហ្កាលីតស៊ីន[ស ៣]
នីតិបញ្ញត្តិព្រឹទ្ធសភាភិបាល[៣]
ក្រុមប្រឹក្សារដ្ឋ
សភាឌូម៉ា
ប្រវត្តិសាស្រ្ត 
១០ កញ្ញា ១៧២១
▪ ប្រកាសជាចក្រភព
២ វិច្ឆិកា ១៧២១
៤ កុម្ភៈ ១៧២២
២៦ ធ្នូ ១៨២៥
៣ មីនា ១៨៦១
▪ ការលក់តំបន់អាឡាស្កា
១៨ តុលា ១៨៦៧
មករា ១៩០៥ – កក្កដា ១៩០៧
៣០ តុលា ១៩០៥
▪ ប្រកាសជាសាធារណរដ្ឋ
១៤ កញ្ញា ១៩១៧
ក្រឡាផ្ទៃ
១៨៩៥[៤][៥]២២៨០០០០០ គ.ម (៨៨០០០០០ ម៉ាយ ក.)
ប្រជាជន
១២៥,៦៤០,០២១
រូបិយវត្ថុរូប
Preceded by
Succeeded by
អាណាចក្រត្សាររុស្ស៊ី
រដ្ឋាភិបាលបណ្ដោះអាសន្ន
សាធារណរដ្ឋរុស្ស៊ី

ចក្រភពរុស្ស៊ី (ភាសារុស្ស៊ី​៖ Российская Империя) គឺជា​រដ្ឋចក្រភពមួយដែលគ្របដណ្ដប់លើទ្វីបអឺរ៉ាស៊ីមួយភាគពី​ឆ្នាំ​១៧២១ រហូតដល់ឆ្នាំ១៩១៧​។ ចក្រភព​នេះគឺជា​រដ្ឋស្នងបន្ត​ពី​អាណាចក្រ​ត្សាររុស្ស៊ីបន្ទាប់ពីសន្ធិសញ្ញាទីក្រុងនីស្ដាដត្រូវបានចុះ ហើយវាបានរះឡើងស្របពេលដែលមហាអំណាចជិតខាងកំពុងដាំក្បាលចុះដូចជា៖ ចក្រភពស៊ុយអែត សហធនរដ្ឋប៉ូឡូញ–លីទុយអានី អ៊ីរ៉ង់កាចា ចក្រភពអូតូម៉ង់ និងរដ្ឋអំណាចឈីង។ បន្ទាប់ពីចក្រភពនេះបានដួលរលំ និងបដិវត្តន៍ខែកុម្ភៈ រដ្ឋាភិបាលបណ្ដោះអាសន្នរុស្ស៊ីថ្មីក៏បានប្រកាសការបង្កើតសាធារណរដ្ឋរុស្ស៊ីឡើងជារដ្ឋស្នងតពីចក្រភពរុស្ស៊ី។ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ២២,៨០០,០០០ គីឡូម៉ែត្រការ៉េ ចក្រភពរុស្ស៊ីគឺជាអាណាចក្រធំបំផុតទីបីនៅក្នុងប្រវត្តិសាស្ត្រ ដែលស្ថិតនៅពីក្រោយតែចក្រភពអង់គ្លេស និងចក្រភពម៉ុងហ្គោលប៉ុណ្ណោះ។ វាមានប្រជាជនរស់នៅចំនួន ១២៥.៦ លាននាក់ បើយោងទៅតាមជំរឿនឆ្នាំ១៨៩៧ ដែលជាជំរឿនតែមួយគត់ក្នុងសម័យចក្រពត្តិរុស្ស៊ី។ ដូចចក្រភពផ្សេងៗដែរ អាណាចក្ររុស្ស៊ីមានជនជាតិ ភាសា សាសនា និងសេដ្ឋកិច្ចចម្រុះជាច្រើនបែប។

កំណើននៃអំណាចរុស្ស៊ីបានចាប់ផ្តើមនៅក្នុងរជ្ជកាលព្រះបាទអ៊ីវ៉ានទី៣ (១៤៦២–១៥០៥) ដែលទ្រង់ជាមហាក្សត្រមួយអង្គដែលបានពង្រីកទឹកដីរុស្ស៊ីឡើងធំទ្វេជាបី រៀបចំកែលម្អវិមានក្រឹមឡាំងម៉ូស្គូ និងបំបាត់ឥទ្ធិពលរបស់មហានគរហ្វូងមាស។ ក្នុងមួយអត្ថិភាពនៃចក្រភពមួយនេះ ប្រទេសរុស្ស៊ីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់រាជវង្សរ៉ូម៉ាណូហ្វ។ នៅដើមសតវត្សទី១៩ ទឹកដីនៃចក្រភពរុស្ស៊ីបានលាតសន្ធឹងពីមហាសមុទ្រអាកទិកនៅភាគខាងជើងទៅដល់សមុទ្រខ្មៅនៅភាគខាងត្បូង និងពីសមុទ្របាល់ទិកនៅភាគខាងលិចទៅទឹកដីអាឡាស្កា ហាវ៉ៃ និងកាលីហ្វ័រញ៉ានៅភាគខាងកើត។ នៅចុងសតវត្សទី១៩ រុស្ស៊ីបានបន្តពង្រីកទឹកដីរបស់ខ្លួនលើតំបន់អាស៊ីកណ្តាល និងផ្នែកខ្លះនៃអាស៊ីឦសាន

អធិរាជរុស្ស៊ីដំបូងព្រះនាម ពីទ័រទី១ (១៦៨២–១៧២៥) បានដឹកនាំទ័ពប្រយុទ្ធក្នុងសង្រ្គាមជាច្រើន ហើយបានពង្រីកអាណាចក្រដ៏ធំស្រេចទៅជាមហាអំណាចថ្មីមួយនៅភូមិភាគអឺរ៉ុប។ ក្នុងអំឡុងរជ្ជកាលរបស់ព្រះអង្គ ទ្រង់បានផ្លាស់ប្តូររាជធានីរុស្ស៊ីពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងថ្មីមួយហៅថាសាំងពីទ័របួរ ដែលត្រូវបានកសាងឡើងស្របតាមរចនាបថលោកខាងលិច។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានដឹកនាំបដិវត្តន៍វប្បធម៌ផងដែរ ដោយបានជំនួសទំនៀមទំលាប់ប្រពៃណីនិយម និងនយោបាយសង្គមមជ្ឈិមសម័យជាមួយនឹងប្រព័ន្ធទំនើបបែបវិទ្យាសាស្រ្ត សនិទាននិយម និងបស្ចិមនិយមថ្មីៗ។ ព្រះអធិរាជិនីកាធើរីនទី២ (១៧៦២–១៧៩៦) បានបង្វែរអាណាចក្ររុស្ស៊ីទៅរកយុគសម័យមាសដោយព្រះអង្គបានពង្រីករដ្ឋរុស្ស៊ីដោយការកាន់កាប់ដែនដីថ្មី អាណានិគមកិច្ច និងការងារទូត ខណៈពេលដែលបន្តប្រតិបត្តិគោលនយោបាយទំនើបកម្មរបស់អតីតពីទ័រទី១។ អាឡិចសាន់ដឺទី១ (១៨០១–១៨២៥) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់មហិច្ឆិតាយោធានិយមរបស់ព្រះចៅណាប៉ូលេអុងនៃបារាំង ហើយបានបង្កើតសម្ព័ន្ធភាពពិសិដ្ឋដែលមានគោលដៅទប់ស្កាត់កំណើនលទ្ធិលោកិយនិយម និងសេរីនិយមនៅទូទាំងទ្វីបអឺរ៉ុប។ បន្ទាប់ពីចាញ់សង្គ្រាមគ្រីមៀ (១៨៥៣-១៨៥៦) រុស្ស៊ីបានធ្វើកំណែទម្រង់ជាច្រើន និងបែរមកពង្រីកអំណាចក្នុងតំបន់អាស៊ីកណ្តាលវិញ។[៦] ព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥-១៨៨១) បានផ្តួចផ្តើមកំណែទម្រង់ជាច្រើន ជាពិសេសកំណែទម្រង់សេរីភាពឆ្នាំ១៨៦១ ដោយលុបបំបាត់ទាសភាពនៅទូទាំងចក្រភព។ គោលនយោបាយផ្លូវការមួយរបស់ព្រះអង្គគឺទំនួលខុសត្រូវនៃចក្រភពរុស្ស៊ីចំពោះកិច្ចការពារគ្រិស្តបរិស័ទអូស្សូដក់ខាងកើតដែលរស់នៅក្នុងទឹកដីអូតូម៉ង់។ ដោយនេះ​ជា​កត្តា​មួយ​ដែល​​នាំ​ឱ្យ​រុស្ស៊ី​លូកដៃចូល​ក្នុង​សង្គ្រាមលោកលើកទី១ ដោយឈរនៅ​ខាង​មហាអំណាច​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​មហាអំណាច​កណ្តាល

មុនឆ្នាំ១៩០៥ ចក្រភពរុស្ស៊ីជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្ដាច់ការ ប៉ុន្តែដោយសារបដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ប្រទេសមហាអំណាចមួយនេះក៏បានផ្លាស់ប្ដូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញវិញ។ ទោះជាយ៉ាងណាក្តី ប្រព័ន្ធដឹកនាំថ្មីក៏មិនបានផ្តល់ផ្លែផ្កាអ្វីដល់វឌ្ឍនភាពប្រទេសរុស្ស៊ីដែរដោយខ្លួនបានលួងលុងក្នុងសង្គ្រាមលោកលើកទី១ ដែលបន្តនាំជាតិឆ្លងចូលបដិវត្តន៍ខែកុម្ភៈ។ ក្រោយពីព្រះចៅនីកូឡាសទី២ បានដាក់រាជ្យនៅឆ្នាំ១៩១៧ របបរាជាធិបតេយ្យក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ក្នុងអំឡុងបដិវត្តន៍ខែតុលា ក្រុមបុលសេវិកបានឡើងដណ្តើមអំណាចនៅសាធារណរដ្ឋរុស្ស៊ីថ្មីដែលបង្កឱ្យមានសង្គ្រាមស៊ីវិលរុស្ស៊ីផ្ទុះឡើង។ នៅឆ្នាំ១៩១៨ ពួកបុលសេវិកបានប្រហារជីវិតគ្រួសាររាជវង្សរ៉ូម៉ាណូហ្វទាំងមូល ហើយបន្ទាប់ពីទទួលបានជ័យជំនះពីសង្គ្រាមស៊ីវិលរុស្ស៊ីរវាងឆ្នាំ១៩២២-១៩២៣ ពួកគេក៏បានបង្កើតរដ្ឋថ្មីហៅថា សហភាពសូវៀត នៅលើទឹកដីនៃអតីតចក្រភពរុស្ស៊ី។

ប្រវត្តិសាស្ត្រ[កែប្រែ]

កំណត់សម្គាល់[កែប្រែ]

  1. ក្សត្របុរីម៉ុលដាវី និងវ៉ាឡាគីក្នុងឆ្នាំ ១៨២៩–៥៦។
  2. ជាប្រធានគណៈរដ្ឋមន្ត្រី
  3. ជានាយករដ្ឋមន្ត្រី។

ឯកសារយោង[កែប្រែ]

  1. J. Coleman, Heather. Orthodox Christianity in Imperial Russia: A Source Book on Lived Religion. Indiana University Press. p. 4. ល.ស.ប.អ. 9780253013187. 
  2. (1994-12-01)"The concept of the first Duma: Russia 1905–1906". Parliaments, Estates and Representation 14 (2): 149–158. DOI:10.1080/02606755.1994.9525857.
  3. "The Sovereign Emperor exercises legislative power in conjunction with the State Council and State Duma". Fundamental Laws, "Chapter One On the Essence of Supreme Sovereign Power, Article 7." Archived 8 June 2019 at the វេយប៊ែខ ម៉ាស៊ីន.
  4. Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3): 475–504. DOI:10.1111/0020-8833.00053.
  5. (December 2006)"East-West Orientation of Historical Empires". Journal of World-systems Research 12 (2). ISSN 1076-156X. Retrieved on 11 September 2016.
  6. "The Great Game, 1856-1907: Russo-British Relations in Central and East Asia | Reviews in History". reviews.history.ac.uk. Retrieved 14 តុលា 2022.