ចតុកោណកែង
Appearance
និយមន័យ
[កែប្រែ]ចតុកោណកែង គឺជាចតុកោណដែលមានបណ្ដោយពីរ និងទទឹងពីរស្មើគ្នា និងស្របគ្នា ព្រមទាំងមានមុំកែង៤។ ចតុកោណកែង គឺជាប្រលេឡូក្រាមដែលមានមុំកែង៤។
ចតុកោណកែង ជាចតុកោណដែលមានរាងទ្រវែង ដែលមានជ្រុងស្របគ្នា ពីរ ពីរ និងកែងគ្នា ដែលបង្កើតបានជាមុំកែង៤។ ជ្រុងវែងស្របគ្នា ហៅថាបណ្ដោយ ហើយជ្រុងខ្លីស្របគ្នាហៅថាទទឺង។
លក្ខណៈ
[កែប្រែ]លក្ខណៈស្រប
[កែប្រែ]- បើសិនជាចតុកោណមួយជាចតុកោណកែង នោះវាមានមុំកែង៤។
- បើសិនជាចតុកោណមួយជាចតុកោណកែង នោះអង្កត់ទ្រូងរបស់វាមានប្រវែងស្មើគ្នា និងកាត់គ្នាត្រង់ចំនុចកណ្តាល។
- បើសិនជាចតុកោណមួយជាចតុកោណកែង នោះជ្រុងឈមគ្នាស្របគ្នានិងមានប្រវែងស្មើគ្នា។
លក្ខណៈច្រាស់
[កែប្រែ]- បើសិនជាចតុកោណ១មានមុំកែង៣ ឬ ៤ នោះវាជាចតុកោណកែង។
- បើសិនជាចតុកោណ១មានអង្កត់ទ្រូងមានប្រវែងស្មើគ្នា និង កាត់គ្នាត្រង់ចំនុចកណ្តាល នោះវាជាចតុកោណកែង។
- បើសិនជាប្រលេឡូក្រាម១មានមុំកែង១ នោះវាជាចតុកោណកែង។
- បើសិនជាប្រលេឡួក្រាម១មានអង្កត់ទ្រូងស្មើគ្នា នោះវាជាចតុកោណកែង។
លក្ខណៈផ្សេងទៀត
[កែប្រែ]ចតុកោណកែងមានអ័ក្សឆ្លុះ២ និង ផ្ចិតឆ្លុះ១(ចំនុចប្រសព្វរវាងអង្កត់ទ្រូងទាំង២)។
ការ៉េ ជាចតុកោណកែងពិសេស។
រូបមន្ត
[កែប្រែ]ចតុកោណកែង មួយមានបណ្តោយ បរាជ័យក្នុងការញែកចេញ (MathML ដែលមាន SVG ឬ PNG សម្រាប់ជំនួស (ល្អសម្រាប់ឧបករណ៍រាយរកទំនើបនិង): Invalid response ("Math extension cannot connect to Restbase.") from server "http://localhost:6011/km.wikipedia.org/v1/":): {\displaystyle (x²+xy+y²) } និងទទឹង ។
- ក្រលាផ្ទៃ
- បរិមាត្រ
- ប្រវែងអង្កត់ទ្រូង