ចតុកោណព្នាយ

ពីវិគីភីឌា

និយមន័យ[កែប្រែ]

ចតុកោណព្នាយជាចតុកោណដែលមានជ្រុងស្របគ្នាយ៉ាងហោច១គូ។ ជ្រុងដែលស្របគ្នានេះ ជ្រុងដែលវែងឈ្មោះថាបាតធំ និងជ្រុងដែលខ្លីឈ្មោះថាបាតតូច។ ជ្រុងទាំង៤មិនចាំបាច់មានប្រវែងស្មើគ្នាក៏បានដែរ។

== ប្រភេទចតុកោណព្នាយ == មានពីរប្រភេទគឺ

ចតុកោណព្នាយកែង

ចតុកោណព្នាយសមបាត

លក្ខណៈ[កែប្រែ]

ចតុកោណប៉ោងមួយជាចតុកោណព្នាយ លុះត្រាណាតែវាមានមុំជាប់គ្នា១គូ មានផលបូកស្មើ ៣៦០o

ករណីពិសេស[កែប្រែ]

  • ចតុកោណព្នាយមួយជាចតុកោណព្នាយកែងកាលណាវាមានមុំកែង១ឬ២មានទំហំស្មើ៩០°។
  • ចតុកោណព្នាយមួយជាចតុកោណព្នាយសមបាតកាលណា៖
    • មុំបាតទាំង២ស្មើគ្នា។ រឺ
    • ជ្រុងដែលមិនមែនជាបាតទាំង២មានប្រវែងស្មើគ្មា។ រឺ
    • បាតទាំង២មានមេដ្យានទ័ររួមគ្នា។ ពេលនោះមេដ្យាទ័រនោះជាអ័ក្សឆ្លុះ។
  • ចតុកោណព្នាយដែលមានបាតមានប្រវែងស្មើគ្នាជាប្រលេឡូក្រាម