ចំនុចប៊្រូការ
ចំនុចប្រ៊ូការ (Brocard points) ជាចំនុចពិសេសមួយក្នុងត្រីកោណ ដែលឈ្មោះរបស់វាត្រូវបានហៅដោយយកឈ្មោះតាមគណិតវិទូបារាំង ហង់រី ប្រ៊ូការ (Henri Brocard) (១៨៤៥ – ១៩២២) ។
និយមន័យ
[កែប្រែ]ក្នុងត្រីកោណ ABC ដែលមានរង្វាស់ជ្រុង a; b; និង c កំពូល A; B និង C ក្នុងទិសដៅស្របនឹងទ្រនិចនាឡិកា ត្រូវតែអាចមានចំនុច P មួយ ដែលអង្កត់ និង បង្កើតបានមុំដូចគ្នា រៀងគ្នាជាមួយនឹងជ្រុង a; b និង c គឺ
ចំនុច P ត្រូវបានគេហៅថាចំនុចប្រ៊ូការទី១នៃត្រីកោណ ABC និងមុំ ត្រូវបានគេហៅថាមុំប្រ៊ូការ នៃត្រីកោណ ABC ។ មុំនេះផ្ទៀងផ្ទាត់សមីការ៖
ដែល គឺជាមុំនៃកំពូល A, B, C រៀងគ្នានៃត្រីកោណ ABC ។
ក៏មានផងដែរនូវចំនុចប្រ៊ូការទី២ Q ក្នុងត្រីកោណ ABC ដែលអង្កត់ , និង បង្កើតជាមួយជ្រុង a b និង c រៀងគ្នាបានមុំស្មើគ្នា។ គេបាន
សំគាល់៖ចំនុចប្រ៊ូការទី២មានមុំដូចគ្នានឹងចំនុចប្រ៊ូការទី១ដែរ
- គឺដូចគ្នានឹង
ចំនុចប្រ៊ូការ២មានទាក់ទងគ្នាយ៉ាងជិតស្និទទៅនឹងចំនុចប្រ៊ូការមួយផ្សេងទៀត។ តាមភាពខុសគ្នារវាងចំនុចប្រ៊ូការទី១ និង ចំនុចប្រ៊ូការទី២ គឺអាស្រ័យទៅតាមលំដាប់នៃការជ្រើសរើសមុំក្នុងត្រីកោណ ABC ។ ឧទាហរណ៍: ចំនុចប្រ៊ូការទី១នៃត្រីកោណ ABC គឺដូចគ្នានឹងចំនុចប្រ៊ូការទី២នៃត្រីកោណ ABC។
គ្រប់មុំ និង គឺស្មើគ្នានឹងមុំប្រ៊ូការនៃត្រីកោណ ABC និងអាចគណនាតាមរូបមន្ត:
ដែល ជាក្រលាផ្ទៃនៃត្រីកោណ ABC ។
ក៏មានផងដែរនូវឈ្មោះបន្ទាត់ប្រ៊ូការដែលជាបន្ទាត់កាត់តាមកំពូលនៃត្រីកោណនឹងចំនុចប្រ៊ូការ។
កូអរដោនេបារីសង់នៃចំនុចប្រ៊ូការទី១គឺ និងកូអរដោនេបារីសង់នៃចំនុចប្រ៊ូការទី២គឺ ។