សោម វណ្ណសូដានី
ឈ្មោះពេញ | សោម វណ្ណសូដានី |
---|---|
ឈ្មោះដើម | សោម វណ្ណស៊ុក |
ទីកន្លែងកំណើត | ភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខែត្រកំពង់ស្ពឺ |
បិតានាម | សោម ផន |
មាតានាម | ព្រាប មុត |
បងប្អូនបង្កើត | សោម ស៊ីថាន់, សោម វណ្ណស៊ុក (គឺអ្នកស្រី), សោម វណ្ណធិន, សោម វណ្ណសាយ |
ការងារ | តារាភាពយន្ត |
ជីវប្រវត្តិសង្ខេប
[កែប្រែ]អ្នកស្រីសោម វណ្ណសូដានីជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០ដែលមានរូបសម្ផស្សស្រស់សោភា ចរិត ទន់ភ្លន់ សុភាពរាបសា ស្រគត់ស្រគំ និង ពោរពេញទៅដោយទេពកោសល្យសម្ដែងយ៉ាងសក្តិសមឥតខ្ចោះ។ អ្នកស្រីមានឈ្មោះដើម សោម វណ្ណស៊ុក កើតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសោម ផន ជាទាហានហ្លួង ម្តាយឈ្មោះព្រាប មុត ជាមេផ្ទះ។ ម្ដាយអ្នកស្រីត្រូវជាបងប្អូន ជីដូនមួយនឹងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិម៉ុងតាណា ។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់គឺ៖
- សោម ស៊ីថាន់
- សោម វណ្ណស៊ុក (សោម វណ្ណសូដានី)
- សោម វណ្ណធិន
- សោម វណ្ណសាយ
ក្នុងចំណោមបងប្អូនបង្កើតទាំង៤នាក់ សព្វថ្ងៃនេះនៅរស់តែម្នាក់គត់គឺ លោកសោម វណ្ណសាយ ដែលត្រូវជាប្អូនប្រុសពៅរស់នៅ ប្រទេសកាណាដា។ មុនចូលប្រឡូកវិស័យភាពយន្ត អ្នកស្រីធ្លាប់ធ្វើជាគ្រូបង្រៀន។ អ្នកស្រីបានលាចាកលោកនៅក្នុងរបបវាលពិឃាតនៅឯទឹកដីខេត្តកំពត។
ជីវិតសិល្បៈ និង ស្នាដៃ
[កែប្រែ]អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅពាក់កណ្ដាលទសវត្សរ៍ទី៦០ ហើយបានសម្ដែងស្ទើរគ្រប់ផលិតកម្មដូចជា ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង,ផលិតកម្មហេមពាន្តភាពយន្ត របស់លោកលី យូស្រ៊ាង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង ជាដើម ។ តួឯកប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន និង លោកជា យុទ្ធថន។ ខ្សែភាពយន្តដែលអ្នកស្រីបានចូលរួមសម្ដែងរួមមានរឿង៖
- រឿងចិត្តម្ដាយ ១៩៦៣
- រឿងសូផាត ១៩៦៣
- រឿងជាតិស្រ្តី ១៩៦៤
- រឿងភពខ្មៅងងឹត ១៩៦៤
- រឿងកាលណាផ្ការីក ១៩៦៥
- រឿងនឹកឃើញជានិច្ច ១៩៦៥
- រឿងកំហុសអ្នកណា ១៩៦៥
- រឿងម្ដាយខ្ញុំ ១៩៦៥
- រឿងសុបិន្តធីតា ១៩៦៥
- រឿងនាងសក់ក្រអូប ១៩៦៦
- រឿងនាងកែវណាម៉ា ១៩៦៧
- រឿងសុវណ្ណហង្ស ១៩៦៧
- រឿងជ័យសូរវង្ស ១៩៦៧
- រឿងក្នុងលោកនេះបើគ្មានបង ១៩៦៧
- រឿងព្រះច័ន្ទគោរព ១៩៦៧
- រឿងស្នេហាស្រុកស្រែ ១៩៦៧
- រឿងអ៊ីណាវបុស្បា ១៩៦៨
- រឿងនាងពិម្ពាសជាតិ ១៩៦៨
- រឿងអាប៊ុលកាសេម ១៩៦៩
- រឿងច័ន្ទគ្រឿហ្វា ១៩៦៩
- រឿងថាវរីមាសបង ១៩៦៩
- រឿងភោគកុលកុមារ ១៩៦៩
- រឿងរតនាវង្ស ១៩៧០
- រឿងភិនសុវណ្ណ ១៩៧០
- រឿងព្រះមហោសថ ១៩៧០
- រឿងផ្កាអង្គារបុស្ស ១៩៧០
- រឿងព្រះកំចាយទេព ១៩៧១
- រឿងអ្នកកាត់សក់ដៃឯក ១៩៧១
- រឿងនាងព្រាយកន្ទោងខៀវ ១៩៧១
- រឿងសុរិយាល្ងាចថ្ងៃ ១៩៧១
- រឿងដំរីចុះព្រេង ១៩៧១
- រឿងលាអូនទៅច្បាំង ១៩៧២
- រឿងអណ្ដើកស៊ីត្រកួន ១៩៧២
- រឿងនាងផាត់ជាយ ១៩៧២
- រឿងបិសាចស្រមោលខ្មៅ ១៩៧៣
- រឿងជីវិតក្នុងភ្លើងសង្គ្រាម ១៩៧៣
- រឿងឆ្អែតចិត្ត ១៩៧៣
- រឿងខ្លែងសខ្លែងខ្មៅ ១៩៧៣
- រឿងច័ន្ទគ្រឹស្នា ១៩៧៣
- រឿងផ្គរលាន់ដើមឆ្នាំ ១៩៧៣
- រឿងសំនៀងស្នេហ៍កម្ម ១៩៧៣
- រឿងស្នាមស្នេហ៍ព្រៃគប់ ១៩៧៣
- រឿងស្នេហ៍មកពីណា ១៩៧៣
- រឿងឆ្នាំអូន១៦ ១៩៧៤
- រឿងអង្គុលីមារ ១៩៧៤
- រឿងឈាមឥន្ទ្រីខ្មៅ ១៩៧៤
- រឿងក្រមុំចូលម្លប់ ១៩៧៤
- រឿងអ្នកប្រដាល់១៣ស្រុក
ឯកសារយោង
[កែប្រែ]- ទស្សនាវដ្តីខ្មែរអប្សរា
- Golden Age of Khmer Cinema