Jump to content

ជួរភ្នំដងរែក

ពីវិគីភីឌា
ជួរភ្នំដងរែក
ជួរភ្នំដងរែក
ចំណុចខ្ពស់បំផុត
កំពូលPhu Khi Suk
Elevation៧៥៣ ម (២៤៧០ ភត)
ទំហំ-វិមាត្រ
បណ្ដោយ៣០០ គ.ម. (១៩០ ម៉ៃ.) E/W
ទទឹង៤០ គ.ម. (២៥ ម៉ៃ.) N/S
ភូមិសាស្ត្រ
Isaanmountains.png
Mountain ranges in Central and northeastern Thailand
ប្រទេសប្រទេសកម្ពុជា, ប្រទេសថៃ and ប្រទេសឡាវ
Range coordinates14°20′N 103°55′E / 14.34°N 103.92°E / 14.34; 103.92Coordinates: 14°20′N 103°55′E / 14.34°N 103.92°E / 14.34; 103.92
Borders onប្រទេសកម្ពុជា និងប្រទេសថៃ
Geology
PeriodJurassic
Type of rockថ្មភក់

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ជួរភ្នំដងរែកសណ្តូកពីខាងកើតទៅខាងលិចគឺពីជ្រលងទន្លេមេគង្គទៅជ្រលងទន្លេចៅព្រះយ៉ា ឬទន្លេមេណាមនៃប្រទេសថៃ។ តាមពិតជួរភ្នំដងរែកមិនមែនជាជួរភ្នំទេ តែជាគែមខាងត្បូងនៃខ្ពង់រាបនគររាជ ដែលស្ថិតនៅក្នុងភូមិភាគខាងកើតនៃប្រទេសថៃ។ វាគឺជាជញ្ជាំងថ្មក្រែ និងជាមុខចំណោតមួយយ៉ាងវែង ដែលមានបណ្តោយប្រហែល ៣០០ម៉ែត្រ និងមានរយៈកម្ពស់ចុះជាលំដាប់ពីខាងកើតទៅខាងលិចគឺពី៧០០ម៉ែត្រទៅ២០០ម៉ែត្រ។ ជួរភ្នំដងរែកមានមុខចំណោតខាងលើខ្ពស់ជាប្រទេសកម្ពុជាខាងជើង តែមានចំណោតយ៉ាងទេរទាបទៅខាងប្រទេសថៃ។ ការណ៍ដែលមានចំណោតសង្ខាងមិនស្មើគ្នាដូច្នេះ ជាការបញ្ជាក់ឱ្យឃើញថា ទំនាបប្រទេសកម្ពុជា និងទំនាបប្រទេសថៃមានរយៈកម្ពស់ខុសគ្នាយ៉ាសម្បើមគឺពី ៥០ម៉ែត្រទៅ១៥០ម៉ែត្រនៅប្រទេសកម្ពុជា និងពី១០០ម៉ែត្រទៅ៣០០ម៉ែត្រនៅប្រទេសថៃ។ ពីខាងកើតទៅខាងលិចកំពូលខ្ពស់ជាងគេមាន ភ្នំដងរែក(៧៥៦ម៉ែត្រ)ជាកំពូលខ្ពស់ជាងគេ ភ្នំព្រះវិហារ (៦២៥ម៉ែត្រ) ភ្នំអណ្តូងស្វាយ(៤៥៧ម៉ែត្រ) ភ្នំម៉ាកកៃ(៥៣៧ម៉ែត្រ)។ នៅចន្លោះភ្នំមានច្រកដែលអាចសំរួលការទាក់ទងរវាងភូមិភាគប្រទេសថៃខាងកើត និងទំនាបកណ្តាលនៃប្រទេសកម្ពុជា។ ច្រកសំខាន់ៗមានដូចជា ច្រកអន្សែ ច្រកដូនតាប៉ាយ ច្រកដូនឪ ច្រកតាព្រហ្ម និងច្រកកូន។ ខ្ពង់រាបខាងជើងជាខ្ពង់រាបប្រកបដោយល្បាប់ចាស់ ឆ្លាស់គ្នានឹងថ្មបាយក្រៀម និងជាតំបន់ព្រៃរបោះ។ ខ្ពង់រាបនេះស្ថិតនៅត្រង់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះវិហារគឺភ្ជាប់ទំនាបកណ្តាលទៅជួរភ្នំដងរែក។ នៅតាមទ្រនង់កណ្តាលនៃខ្ពង់រាបនេះមានកូនភ្នំដាច់ៗពីគ្នាដូចជា ភ្នមស្វាយចេក ភ្នំកំបុក ភ្នំចុងកាល់ ភ្នំត្បែង(៥២៤ម៉ែត្រ) ភ្នំគូលែន(៤៩៦ម៉ែត្រ) ភ្នំរយោង(៤៣៣ម៉ែត្រ)។ នៅខាងត្បូងខ្សែទ្រនុងនេះមានជួរភ្នំប្រហាក់ប្រហែលគ្នានឹងភ្នំខាងលើដែរ ដែលស្ថិតនៅជិតទំនាបកណ្តាលគឺភ្នំសន្ទុក(២១ម៉ែត្រ) ភ្នំរអាង(២៦៨ម៉ែទ្រ) និងភ្នំជី(៦៧៣ម៉ែត្រ)[]។ ជួរភ្នំដងរែកជាទីតាំងដល់សំខាន់មួយ ឬជាព្រំដែនធម្មជាតិមួយរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាការឆ្លងកាត់របស់ទីតាំងភូមិសាស្រ្តនយោបាយរវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀតជួរភ្នំដងរែកសម្បូរទៅដោយធម្មជាតិព្រៃឈើ សត្វព្រៃ មិនតែប៉ុណ្នោះមាននូវប្រាសាទបុរាណផងដែរ។

ប្រាសាទដែលមានទីតាំងនៅលើជូរភ្នំដងរែក

[កែប្រែ]

នៅលើជួរភ្នំដងរែកមានប្រាសាទដូចជា÷

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ ភូមិវិទ្យាប្រទេសខ្មែរ ឆ្នាំ២០១០ ដោយសាគូ សាម៉ុត ទំព័រទី១០-១១