ឡាវ
អត្ថបទ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយ [[::សាធារណរដ្ឋប្រជាមានិតឡាវ|សាធារណរដ្ឋប្រជាមានិតឡាវ]]. (ពិភាក្សា) |
ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ | |
---|---|
បាវចនា: "ສັນຕິພາບ ເອກະລາດ ປະຊາທິປະໄຕ ເອກະພາບ ວັດທະນະຖາວອນ" ភាសាខ្មែរ៖ "សន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ឯកភាព និងវឌ្ឍនភាព" | |
![]() | |
រដ្ឋធានី និង ទីក្រុងធំបំផុត | វៀងច័ន្ទន៍ 17°58′N 102°36′E / 17.967°N 102.600°E |
ភាសាផ្លូវការ | ភាសាលាវ |
ភាសាទទួលស្គាល់ | ភាសាបារាំង[១] |
ភាសានិយាយ |
|
ក្រុមជនជាតិ (ឆ្នាំ ២០១៥[២]) | បញ្ជីជនជាតិ
|
សាសនា | ៦៦.០% ព្រះពុទ្ធសាសនា ៣០.៧% សាសនាប្រជាប្រិយតៃ ១.៥% គ្រិស្តសាសនា ០.១% ឥស្លាមសាសនា ១.៧% សាសនាផ្សេងៗទៀត[៣] |
សាធារណរដ្ឋសង្គមនិយមឯកភូត រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីននិយម | |
▪ លេខាបក្ស និងជាប្រធានាធិបតី | ប៊ុនញ៉ាង វ៉រ៉ាជីត |
ផានខាំ វិផាវ៉ាន | |
ថងលូន ស៊ីស៊ូលីត | |
ប៉ានី យ៉ាធោទូ | |
នីតិបញ្ញត្តិ | រដ្ឋសភាជាតិ |
និម្មិតកម្ម | |
១៣៥៣–១៧០៧ | |
១៧០៧–១៧៧៨ | |
▪ រដ្ឋចំណុះរបស់សៀម | ១៧៧៨–១៨៩៣ |
១៨៩៣–១៩៥៣ | |
១១ ឧសភា ១៩៤៧ | |
២២ តុលា ១៩៥៣ | |
២ ធ្នូ ១៩៧៥ | |
១៤ សីហា ១៩៩១ | |
ក្រឡាផ្ទៃ | |
▪ ផ្ទៃសរុប | ២៣៧,៩៥៥ គ.ម2 (៨២) |
▪ ផ្ទៃទឹក (%) | ២ |
ប្រជាជន | |
▪ ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ៧,១២៣,២០៥ (១០៥) |
▪ ជំរឿន (ឆ្នាំ ២០១៥) | ៦,៤៩២,២២៨[៤] |
▪ សន្ទភាព | ២៦.៧ នាក់/គ.ម2 (១៥១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
▪ សរុប | ៥៨.៣២៩ ពាន់លាន ដុល្លារ [៥] |
▪ ក្នុងម្នាក់ | ៨,៤៥៨ ដុល្លារ[៥] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
▪ សរុប | ២០.១៥៣ ពាន់លាន ដុល្លារ[៥] |
▪ ក្នុងម្នាក់ | ២,៦៧០ ដុល្លារ[៥] (១៣១) |
ជីនី (២០១២) | 36.4[៦] មធ្យម |
HDI (2018) | ![]() មធ្យម · ១៤០ |
រូបិយវត្ថុ | គីប (₭) (LAK) |
ល្វែងម៉ោង | UTC+៧ (ICT) |
ទម្រង់កាលបរិច្ឆេទ | dmy |
ទិសចរាចរណ៍ | ស្តាំ |
ក្រមហៅទូរស័ព្ទ | +៨៥៦ |
ក្រម ISO 3166 | LA |
ដែនកម្រិតកំពូល | .la |
ប្រទេសលាវ ឬ ឡាវ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ភាសាលាវ៖ ສາທາລະນະລັດປະຊາທິປະໄຕປະຊາຊົນລາວ) គឺជារដ្ឋសង្គមនិយមមួយនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសលាវមានព្រំប្រទល់៖ ទិសពាយព្យជាប់នឹងប្រទេសចិន និងមីយ៉ាន់ម៉ា (ភូមា) ខាងកើតជាប់វៀតណាម ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់នឹងប្រទេសថៃ, ប្រទេសនេះគ្មានព្រំដែនជាប់សមុទ្រទេ។[៨]
ប្រទេសលាវមានប្រវត្តិសាស្ត្រតមកពីរាជាណាចក្រឡាងសាង (រាជអាណាចក្រលានជាង គឺរាជាណាចក្រដំរី ១ លាន) ដែលចាប់កំណើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដល់ គ្រិស្តសតវត្សរ៍ទី ១៨។ បន្ទាប់ពីឆ្លងកាត់របបអាណាព្យាបាលបារាំងរួចមក ប្រទេសលាវបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៩។ បន្ទាប់មក សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ ១៩៧៥ នៅពេលចលនារបស់កុំម៉ុយនីសប៉ាថេតឡាវឡើងកាន់កាប់អំណាច។ សហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ ៩០។ បច្ចុប្បន្ន ប្រទេសលាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយ។ កំណើនសេដ្ឋកិច្ចលាវមាន ៧,២% នៅឆ្នាំ ២០០៦។ សេដ្ចកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ ៨០% ជាកសិករ។ ប្រទេសលាវមានជនជាតិភាគតិចចម្រុះ ដែលក្នុងនោះ ៧០% ជាជនជាតិលាវ។
ប្រវត្តិសាស្ត្រ[កែប្រែ]
ប្រទេសលាវបច្ចុប្បន្នមានឫសគល់ពីរាជាណាចក្រលានជាង (រាប់លានដំរី) ដែលបានកកើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដោយព្រះចៅ ហ្វាងុម ដែលមានខ្សែស្រឡាយតពីព្រះរាជាលាវបុរាណ។ នគរលានជាង ឬ ឡានសាង រីកចម្រើនរហូតមកទល់គ្រិស្តសតវត្សរ៍ទី ១៨ តែក្រោយមក រាជាណាចក្រនេះត្រូវបែកបាក់ជា ៣ ផ្នែក ដែលចុងក្រោយត្រូវបានសៀមត្រួតត្រា។ នៅគ្រិស្តសតវត្សរ៍ទី ១៩ ហ្លួងព្រះបាងបានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន។ ក្រោយបន្តិចមក តំបន់ចំប៉ាសាក់និងវៀងច័ន្ទន៍ ក៏ត្រូវបានរាប់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសដែរ។ បារាំងសែសសំឡឹងឃើញប្រទេសលាវជារដ្ឋនៅចន្លោះការប្រទាញប្រទង់រវាងចក្រភពអង់គ្លេសនិងចក្រភពបារាំងសែស។ នៅក្រោមអាណាព្យាបាលបារាំងសែស វៀងច័ន្ទន៍ ជាថ្មីម្ដងទៀត បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមលាវ។ ឆ្លងកាត់ការកាន់កាប់មួយរយៈខ្លីពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ រួចមក លាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែសបានត្រឡប់មកកាន់កាប់វិញរហូតដល់ឆ្នាំ ១៩៥០ គឺពេលដែលបារាំងបានផ្ដល់ស្វ័យភាពពាក់កណ្ដាលថា ជារដ្ឋចំណុះឲ្យសហព័ន្ឋបារាំងសែស។ លាវបានទទួលឯករាជ្យបរិបូណ៌នៅឆ្នាំ ១៩៥៤ រួចក្លាយជារដ្ឋកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្រោមល័ក្ខខ័ណ្ឌលើកលែងមួយក្នុងសន្ឋិសញ្ញាទីក្រុងហ្សឺណែវ បេសកកម្មហ្វឹកហ្វឺនយោធាបារាំងបានដើរតួនាទីគាំទ្រកងយោធពលភូមិន្ទលាវ។ នៅឆ្នាំ ១៩៥៥ ក្រសូងការពារជាតិអាមេរិកបានមកជំនួសកងទ័ពបារាំងក្នុងការគាំទ្រកងយោធពលភូមិន្ទលាវប្រឆាំងនឹងពួកកុម្មុយនិស្តប៉ៈថេតឡាវ។
ប្រទេសលាវត្រូវបានអូសចូលទៅក្នុងសង្គ្រាមវៀតណាម ហើយតំបន់ភាគខាងកើតរបស់លាវត្រូវបានលុកលុយកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើងដែលពួកនេះបានប្រើប្រាស់ដែនដីឡាវជាមូលដ្ឋានរៀបចំនិងផ្លូវដឹកជញ្ជូនសព្វាវុធនិងស្បៀងអាហារ ទៅឲ្យកងទ័ពតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតប អាមរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីគាំទ្រកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងប្រទេសលាវ និងគាំទ្រវៀតណាមខាងត្បូងក្នុងការលុកលុយប្រទេសលាវ។ សកម្មភាពទាំងនេះបានបង្កឲ្យមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ហើយទីបំផុតសង្គ្រាមស៊ីវិលលាវ រវាងរាជរដ្ឋាភិបាលលាវ និងចលនាកុម្មុយនិស្តបប៉ៈថេតឡាវ បានចាប់ផ្ដើម។
នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងដែលមានអាវុធទំនើបៗ និងរថក្រោះ ស្ថិតនៅពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារច្រើនភូមិភាគមកលើកងយោធពលភូមិន្ទលាវ ជាហេតុធ្វើឲ្យមានការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំមួយ។ បន្តមក មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើងក្នុងប្រទេសលាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ។ គេនិយាយថា គ្រាប់បែកអាមេរិកទម្លាក់នៅប្រទេសលាវពីឆ្នាំ ១៩៧១ ដល់ ១៩៧៣ ច្រើនជាងទម្លាក់នៅទូទាំងពិភពលោកក្នុងកំលុងសង្គ្រាមលោកលើកទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជាសរុប មានគ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់។
នៅឆ្នាំ ១៩៧៥ កងកម្លាំងកុម្មុយនិស្តបប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ីនិងវៀតណាមខាងជើង បានទទួលជ័យជំនះលើរដ្ឋាភិបាលរាជានិយម។ ការណ៍នេះបង្ខំឲ្យព្រះចៅ ស៊ីសៈវ៉ាងវឌ្ឍនា (ស្រីស្វាងវឌ្ឍនា) ដាក់រាជ្យ រួចត្រូវបានគេធ្វើគត់ក្រោយពីចាប់ព្រះអង្គបាន។ បន្ទាប់ពីកាន់កាប់ប្រទេសហើយ រដ្ឋាភិបាលប៉ៈថេតឡាវបានដាក់ឈ្មោះថ្មីឲ្យប្រទេសលាវថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) និងបានចុះកិច្ចព្រមព្រៀងឲ្យវៀតណាមដាក់ទ័ពក្នុង ធ្វើជាទីប្រឹក្សាមើលការខុសត្រូវប្រទេស។ នៅទសវត្សរ៍ ១៩៧០ ឡាវត្រូវបានវៀតណាមបញ្ជាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលកាត់ផ្ដាច់ពាណិជ្ជកម្មឡាវជាមួយបណ្ដាប្រទេសទាំងអស់ លើកលែងតែវៀតណាម។ ការគ្រប់គ្រងដោយវៀតណាមនិងការធ្វើជាសង្គមនិយម បន្តិចម្ដងៗ បានត្រូវជំនួសដោយការបន្ឋូរបន្ថយការដាក់កំហិតសេដ្ឋកិច្ចនៅទសវត្សរ៍ ១៩៨០ និងការអនុញ្ញាតឲ្យចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៧។
ភូមិវិទ្យានិងអាកាសធាតុ[កែប្រែ]
ប្រទេសលាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានសមុទ្រ។ ក្រៅពីទីក្រុងវៀងច័ន្ទន៍ ដែលជារដ្ឋធានី ប្រទេសលាវមានទីក្រុងធំៗ ផ្សេងទៀត ដូចជាហ្លួងព្រះបាង សួគ៌ខេត្ត (សៈវ៉ាន់ណៈខេត) និង ប៉ាកសេ ជាដើម។ តំបន់ទេសភាពលាវសម្បូរដោយភ្នំនិងខ្ពង់រាប។ នៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានដាក់ដីចំនួន ២១% ឲ្យក្លាយជាតំបន់អភិរក្សជីវចម្រុះជាតិ ដែលអាចអភិវឌ្ឍជាឧទ្យានជាតិបាន។ ប្រទេសលាវជាជម្រករបស់សត្វព្រៃកម្រៗ ដូចជា ខ្លាឥណ្ឌូចិន ទន្សោង និង ដំរីអាស៊ី។ ប្រទេសលាវត្រូវបានគេស្គាល់ផងដែរថា ជាប្រទេសនៅតំបន់ត្រីកោណមាសដោយមានផ្ទៃដីដាំដុះអាភៀនប្រមាណ ៣៧០០ ហិកតារនៅឆ្នាំ ២០០៧ (យោងតាមឯកសារ UNODC)។ ប្រទេសលាវស្ថិតនៅតំបន់ត្រូពិចហើយទទួលឥទ្វិពលរបបខ្យល់រដូវ (ខ្យល់មូសុង)។ ប្រទេសលាវមានរដូវ ២ ដាច់គ្នាស្រឡះ គឺ រដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងពីខែធ្នូដល់ខែមេសា។
ផែនទីរដ្ឋបាល[កែប្រែ]
ប្រទេសលាវចែកចេញជា ១៦ខេត្ត(ខ្វែង) និងមានរដ្ឋធានីនៅវាំងចន្ទន៍។
១.ខេត្តខាំមួន (ຄໍາມ່ວນ Khammouan) → ទី ៦ លើផែនទី
២.ខេត្តចំប៉ាសក្តិ (ຈໍາປາສັກ ចាំប៉ាសាក់ Champasak) → ទី ៤ លើផែនទី
៣.ខេត្តជ័យបូរី (ໄຊຍະບູລີ សៃញ៉ៈប៊ូលី Xaignabouli) → ទី ១៥ លើផែនទី
៤.ខេត្តបកែវ ບໍ່ແກ້ວ (Bokeo) → ទី ២ លើផែនទី
៥.ខេត្តបរិគាំជ័យ (ບໍລິຄໍາໄຊ បរិខាំសៃBolikhamxai) → ទី ៣ លើផែនទី
៦.ខេត្តផុងសាលី (ຜົ້ງສາລີ Phongsali) → ទី ១១ លើផែនទី
៧.ខេត្តវៀងច័ន្ទន៍ (ວຽງຈັນ Vientiane) → ទី ១៤ លើផែនទី
៨.ខេត្តសួគ៌ខេត្ត (ສະຫວັນນະເຂດ សៈវ៉ាន់ណៈខេត Savannakhet) → ទី ១២ លើផែនទី
៩.ខេត្តសារ៉ាវ៉ាន់ (ສາລະວັນ សាឡៈវ៉ាន់ Salavan) → ទី ១១ លើផែនទី
១០.ខេត្តស៊ៀងខ្វាង (ຊຽງຂວາງ Xiangkhoang) → ទី ១៨ លើផែនទី
១១.ខេត្តស្រែគង្គ (ເຊກອງ សេកុង Xekong) → ទី ១៧ លើផែនទី
១២.ខេត្តហ៊ូពាន់ (ຫົວພັນ ហួផាន់ Houaphan) → ទី ៥ លើផែនទី
១៣.ខេត្តហ្លួងណាំថា (ຫຼວງນ້ຳທາ Louang Namtha) → ទី ៧ លើផែនទី
១៤.ខេត្តហ្លួងព្រះបាង (ຫຼວງພະບາງ Louangphabang) → ទី ៨ លើផែនទី
១៥.ខេត្តអាចម៍ក្រពើ (ອັດຕະປື អ័ត្តាពើ Attapeu) → ទី ១ លើផែនទី
១៦.ខេត្តឧត្តមជ័យ (ອຸດົມໄຊ អ៊ុដុំសៃOudomxai) → ទី ៩ លើផែនទី
១៧.ជ័យសម្បូរ (សៃសុំប៊ូន) (ជាតំបន់រដ្ឋបាលពិសេស ត្រូវបំបាត់ចោលនៅឆ្នាំ ១៩៩៦) (Xaisomboun) → ទី ១៦ លើផែនទី
១៨.នគរហ្លួងវាំងច័ន្ទន៍ រឺ រដ្ឋធានីវៀងច័ន្ទន៍ (ນະຄອນຫຼວງວຽງຈັນ ណាខន ហ្លួងវៀងចន្ទ៍ Vientiane) → ទី ១៣ លើផែនទី។
ខ្វែង (ខេត្ត) ចែកជាមឿង (ស្រុក)។
សេដ្ឋកិច្ច[កែប្រែ]
តាំងពីឆ្នាំ ១៩៨៦ រដ្ឋាភិបាលឡាវបានចាប់ផ្ដើមធ្វើវិមជ្ឍការនិងជំរុញឲ្យមានសហគ្រាសឯកជន។ សេដ្ឋកិច្ចឡាវពឹឮងផ្អែកខ្លាំងទៅលើការវិនិយោគនិងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ដែលធំជាងនិងមានជាង។ តំបន់ភាគច្រើននៃប្រទេសខ្វះខាតហេដ្ឋារចនាសម្ព័ន្ឋសមស្រប។ ប្រទេសលាវគ្មានផ្លូវដែកទេបាទ។ ផ្លូវថ្នល់សំខាន់ៗ ដែលតភ្ជាប់ទីក្រុងធំៗ បានទទួលការជួសជុលកែលំអនាពេលថ្មីៗ នេះ។ ក៏ប៉ុន្ដែ ភូមិស្រុកដែលនៅដាច់ឆ្ងាយពីផ្លូវធំៗ អាចចូលទៅបានតែតាមរយៈផ្លូវលំ។ ទូរគមនាគមន៍ប្រើខ្សែនៅមានកម្រិតនៅឡើយ ខណៈទូរស័ព្ទដៃកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយនៅទីក្រុង។ នៅតំបន់ជនបទ ភ្លើងអគ្គិសនីត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេលដែលបានកំណត់ប៉ុណ្ណោះ។ [[ឯកសារ:Markt Luang Prabang.jpg|thumb|200px|ផ្សារមួយនៅហ្លួងព្រះបាង ផលិតផលក្នុងស្រុកពាក់កណ្ដាល បានពីវិស័យកសិកម្មដែលប្រើប្រាស់ប្រជាជន ៨០% របស់ប្រទេស។ ប្រទេសលាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់មេគង្គ។ ផ្ទៃដីដាំដុះមានតែ ៤,០១% ចំណែកផ្ទៃដីដាំដុះអចិន្ត្រៃយ៍ មានតែ ០,៣៤% ប៉ុណ្ណោះ។ ស្រូវជាដំណាំសំខាន់ជាងគេ ដែលប្រើប្រាស់ ៨០% នៃផ្ទៃដីដាំដុះសរុប។ ប្រហែល ៧៧% នៃស្រែចម្ការឡាវផ្ដល់ទិន្នផលសម្រាប់តែតាមគ្រួសារប៉ុណ្ណោះ។ តាមរយៈកំណែទម្រង់សេដ្ឋកិច្ចរួម មានការអភិវឌ្ឍពូជស្រូវ ឡាវបានរកលំនឹងរវាងការនាំចេញនិងនាំចូលអង្ករបានជាលើកដំបូងនៅឆ្នាំ ១៩៩៩។ ពីឆ្នាំ ១៩៩០ ដល់ ២០០៥ ផលិតផលអង្ករកើនឡើងពី ១,៥ លានតោន មក ២,៥ លានតោន។ ប្រទេសលាវប្រហែលជាប្រទេសដែលមានពូជស្រូវច្រើនប្រភេទជាងគេក្នុងមហាអនុតំបន់មេគង្គ។ តាំងពីឆ្នាំ ១៩៩៥ មក រដ្ឋាភិបាលឡាវបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ (International Rice Research Institute (IRRI) ) ដើម្បីប្រមែប្រមូលគំរូគ្រាប់ពូជរាប់ពាន់ប្រភេទ ដែលគេរកឃើញនៅប្រទេសលាវ។
សេដ្ឋកិច្ចឡាវទទួលជំនួយពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ និងប្រភពអន្តរជាតិដទៃទៀតបាទ និងពីការវិនិយោគទុនពីបរទេសក្នុងវិស័យកែច្នៃអាហារនិងរ៉ែ (ជាពិសេស ទង់ដែងនិងមាស) ។ វិស័យទេសចរណ៍ជាឧស្សាហកម្មរីកចម្រើនលឿនជាងគេនៅប្រទេសលាវ។ តែទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចឡាវត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបាតុភូតលំហូរចេញនូវធនធានមនុស្ស។ តាមការសិក្សាមួយនៅឆ្នាំ ២០០៥ របស់ធនាគារពិភពលោក បានរាយការណ៍ថា ៣៧% នៃអ្នកចេះដឹងរបស់ឡាវរស់នៅបរទេស។
ប្រជាជននិងសាសនា[កែប្រែ]
៦៩% នៃប្រជាជនឡាវជាជនជាតិលាវ។ ក្រុមនេះកាន់កាប់តំបន់ទំនាប និងដើរតួនាទីចម្បងក្នុងវិស័យនយោបាយនិងវប្បធម៌។ ជនជាតិលាវស្ថិតក្នុងអំបូរជនជាតិតៃ ដែលបានធ្វើដំណើរមកពីចិននៅដើមគ្រិស្តសករាជ។ ៨% ទៀតដែលនៅតំបន់ទំនាបដែរ រួមគ្នាជាមួយជនជាតិលាវបង្កើតជា ឡាវលុំ (លាវទំនាប)។ អ្នកស្រុកភ្នំនិងជនជាតិភាគតិចនៅប្រទេសឡាវ មាន ជនជាតិហ្មុង (មៀវ) ជនជាតិយ៉ាវ (មៀន) ជនជាតិតៃដាំ (តៃខ្មៅ) ជនជាតិដាវ ជនជាតិសាន (ថៃធំ) និងជនជាតិនិយាយភាសាទីបេ-ភូមាជាច្រើនទៀត ឃើញមានរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋភ្នំចម្រុះជាតិសាសន៍ វប្បធម៌ និងភាសា ឃើញមានរស់នៅភាគខាងជើង រួមមានជនជាតិលួ និងជនជាតិឃ្មុ ដែលជាជនជាតិដើមនៅឡាវ។ បច្ចុប្បន្ន ជនជាតិលួស្ថិតក្នុងសភាពជិតផុតពូជ។ ជនជាតិដើមទាំងនេះត្រូវគេដាក់ឈ្មោះថា ឡាវស៊ូង (ឡាវលើ)។ នៅភាគកណ្ដាលនិងតំបន់ភ្នំភាគខាងត្បូង ជាកុលសម្ព័ន្ឋមន-ខ្មែរ ដែលគេដាក់ឈ្មោះថា ឡាវថឺង (ឡាវជម្រាលភ្នំ)។ ក្រុមជនជាតិចិននិងវៀតណាមច្រើនមាននៅទីក្រុង។
សាសនាចម្បងនៅឡាវ គឺព្រះពុទ្ឋសាសនាថេរវាទ ដែលលាយឡំជាមួយសាសនាព្អ្នកតា (ជំនឿជីវចល) ដែលបណ្តាកុលសម្ព័ន្ឋភ្នំទាំងឡាយប្រតិបត្តិ។ មានអ្នកកាន់គ្រិស្តសាសនាមួយចំនួនតូចដែរនៅក្បែរៗ រដ្ឋធានីវៀងច័ន្ទណ៍។ មុស៊្លិមច្រើនមាននៅតំបន់ក្បែរប្រទេសភូមា។
ភាសាផ្លូវការនៅឡាវគឺភាសាលាវ ដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលមានប្រើជាទូទៅក្នុងជួររដ្ឋាភិបាលនិងពាណិជ្ជកម្ម បានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង់គ្លេសបានកើនឡើងជាលំដាប់។
វប្បធម៌[កែប្រែ]
ព្រះពុទ្ឋសាសនាថេរវាទមានឥទ្ឋិពលជាចម្បងដល់វប្បធម៌លាវ ដែលបញ្ជាក់ឲ្យឃើញតាមរយៈភាសា វត្តអារាម សិល្បៈ អក្សរសាស្ត្រ ជាដើម។ ទោះជាបែបនេះក្ដី ធាតុផ្សំនៃវប្បធម៌លាវមួយចំនួន មានមុនការមកដល់នៃព្រះពុទ្ឋសាសនា។ តួយ៉ាងដូចជា គែន ដែលជាឧបករណ៍តន្ត្រីរបស់ជាតិ មានកំណើតតាំងពីបុរេប្រវត្តិមកម៉្លេះ។
ប្រទេសលាវមានបេតិកភណ្ឌពិភពលោកចំនួន ២ គឺ ហ្លួងព្រះបាង និងវត្តភូ។
ស្រូវជាអាហារចម្បងនៅប្រទេសលាវ។ ហេតុនេះមានពិធីសាសនានិងប្រពៃណីជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ ដែលកុលសម្ព័ន្ឋនានាតែងប្រតិបត្តិ។ ឧទាហរណ៍ អ្នកស្រែជនជាតិឃ្មុនៅហ្លួងព្រះបាងដាំស្រូវប្រភេទខាវកាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម ជាការរំលឹកគុណដល់មាតាបិតារបស់គេដែលបានចែកឋានទៅ ឬក៏ដាំនៅក្បែរភ្លឺស្រែដើម្បីបញ្ជាក់ថា មាតាបិតារបស់គេនៅមានជីវិត។
ឯកសារយោង[កែប្រែ]
- ↑ "The Languages spoken in Laos" Studycountry ដកស្រង់នៅថ្ងៃ 16 September 2018
- ↑ "Results of Population and Housing Census 2015" (PDF) Lao Statistics Bureau ដកស្រង់នៅថ្ងៃ 1 May 2020
- ↑ https://assets.pewresearch.org/wp-content/uploads/sites/11/2012/12/globalReligion-tables.pdf
- ↑ "Laos" Lao Department of Statistics បណ្ណសារចម្លងពីខ្លឹមសារដើមនៅ13 November 2016 Unknown parameter
|url-status=
ignored (ជំនួយ) - ↑ ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, Laos" International Monetary Fund April 2018 ដកស្រង់នៅថ្ងៃ 28 April 2018
- ↑ "Gini Index" World Bank ដកស្រង់នៅថ្ងៃ 2 March 2011
- ↑ "Human Development Report 2019" (PDF) United Nations Development Programme 2019 ដកស្រង់នៅថ្ងៃ 9 December 2019
- ↑ "About Laos: Geography" Asia Pacific Parliamentary Forum Government of Laos បណ្ណសារចម្លងពីខ្លឹមសារដើមនៅ16 April 2016 Unknown parameter
|url-status=
ignored (ជំនួយ)
តំណភ្ជាប់ក្រៅ[កែប្រែ]
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() | ||
![]() ![]() ![]() | ||||
![]() | ||||
![]() |
![]() |
![]() |
|
|