ឈូក

ពីវិគីភីឌា
​​​ ​ ​ ផ្កាឈូក
(ឈូក)
ភាសាអង់គ្លេស Nelumbo nucifera
Indian lotus, sacred lotus
or simply lotus
Binomial name Nelumbo nucifera
Gaertn.
Synonyms Nelumbium speciosum Willd
Nelumbo komarovii Grossh
Nymphaea nelumbo
ផ្កាឈូក.

ឈូក (អង់គ្លេស: Nelumbo nucifera ) គឺ ជាជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា, ស្លឹក​ធំ​កំពាង, ផ្កា​ប្រើ​ជា​គ្រឿង​បូជា, ក្រអៅ​និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង, បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន, ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់, ដាំ​ក្នុង​ស្រះ, ត្រពាំង, បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស; ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស, ឈូក​ក្រហម, ឈូក​ច្រាល ជាដើម ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពត : ស្រុក​ឈូក ។

នាងរាក្សសាទេវី ធីតាកបិលមហាព្រហ្ម ទ្រង់សៀត​ផ្កា​ឈូក ។

ឈូកអាមេរិក (American lotus) ក៏​មាន​ផ្កា​ពណ៌​លឿង​ និង ឈ្មោះ​ឡាតាំងជា Nelumbo lutea


ផ្កាឈូក ជាជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា, ស្លឹក​ធំ​កំពាង, ផ្កា​ប្រើ​ជា​គ្រឿង​បូជា, ក្រអៅ​និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង, បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន, ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់, ដាំ​ក្នុង​ស្រះ, ត្រពាំង, បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស; ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស, ឈូក​ក្រហម, ឈូក​ច្រាល ជាដើម ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពត : ស្រុក​ឈូក ។

នាង រាក្យៈសាទេវី ជាបុត្រីរបស់ កៈបិលមហាព្រហ្ម ទ្រង់សៀត​ផ្កា​ឈូក ។

ផ្កាឈូកខ្មែរ[កែប្រែ]

ឈូកជាបុប្ផាដែលដុះនៅក្នុងភក់ តែមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់។ ផ្កាឈូកតែងត្រូវបានលើកតម្កើង និងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនា មូលហេតុអ្វី? ព្រោះឈូកតំណាងអោយបញ្ញាអ្នកគោរពរព្រះពុទ្ធសាសនា ព្រោះព្រះសម្មាសម្ពុទ្ធចានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូកបួនពួកក្នុងជលសា។


១ ពួកផ្កាដែលកំពុងដុះចេញពីភក់

២ ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹក

៣ ពួកផ្កាដែលដុះចេញពីភក់ហើយ តែផុតពីទឹក

៤ ពួកផ្កាដែលដុះចេញពីភក់ពីទឹក ហើយរងចាំព្រះសូរ្យសែងចាំងមកអាលនឹងរីក

តាមចម្លាក់នានារបស់ខ្មែរ ប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូក បុគ្គលនោះជាបុគ្គលប្រកបដោយបញ្ញា តួយ៉ាងដូចជាព្រះពុទ្ធជាដើម។


ការបកស្រាយពន្យល់លំអិតពីបង សុធា

ឈូកមានបួន

១.តំណាងអោយ អ្នកដែលដឹងច្បាស់នូវភាពពិតនៃធម្មជាតិ(ធម៌) ក្នុងពេលដែលបណ្ឌិតសំដែងដោយអត្ថខ្លីៗ ហៅថា«ឧគ្ឃតិតញ្ញូ»(សម្រេចធម៌ក្នុងពេលស្ដាប់) ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរអោយគយគន់។ ២. តំណាងអោយអ្នកដែលនឹងដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយ បណ្ឌិតសំដែងអត្ថលើកយកនូវអធិប្បាយមកបន្ថែមទើបជាក់ច្បាស់ មានតណ្ហា ទិដ្ឋិ មានះ កិលេស ស្ដួចស្ដើង ហៅថា«វិបចិត្តញ្ញូ» ប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិនករទើបរីកស្រស់បំព្រង។ ៣.តំណាងអោយអ្នកដែលនឹងបានដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀត ទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិ ជីវិត ត្រូវទទួលនូវការអប់រំហើយ អប់រំទៀត ព្រោះកិលេស តណ្ហា មានះ ទិដ្ឋិនៅមានខ្លះ ហៅថា«នេយ្យៈ» ប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹក ត្រូវរងកម្មដោយការវាយប្រហារពីមច្ឆាជាតិ។ ៤.តំណាងអោយអ្នកដែលពិបាននឹងធ្វើការពន្យល់ អធិប្បាយអោយយល់ (ប្រៀបដូចជាទាញថ្មឡើងភ្នំ)ទោះជាខំជួយយ៉ាងណា ក៏បុគ្គលនេះមិនអាចយល់ ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហា ទិដ្ឋិ មានះ កិលេសច្រើនហូសនឹងជួយ ប្រៀបដូចជាឈូកក្នុងភក់ រងកម្មមួយអន្លើដោយមច្ឆាជាតិ ដូចជាអន្ទង់ ជាដើម ផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆាជាតិ ដូចជាត្រី ជាដើម។

កំណត់[កែប្រែ]

មើលផងដែរ[កែប្រែ]