ត្រិភុវនាទិត្យវម៌្ម

ដោយវិគីភីឌា
Jump to navigation Jump to search
ត្រិភុវនាទិត្យវម៌្ម
វ្រះបាទ
រជ្ជកាល ១១៦៥ - ១១៧៧
រាជ្យមុន យឝោវម៌្មទី២
រាជ្យបន្ត ជយវម៌្មទី៧
ព្រះនាមពេញ
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីត្រិភុវនាទិត្យវម៌្មទេវ

វ្រះបាទឝ្រីត្រិភុវនាទិត្យវម៌្មទេវធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីត្រិភុវនាទិត្យវម៌្មទេវ រជ្ជកាល (១១៦៥-១១៧៧)។ ព្រះអង្គជ្រែករាជ្យស្ដេចយឝោវម៌្មទី២ ក្រោយមក នៅឆ្នាំ ១១៧៧ ព្រះអង្គបានច្បាំងចាញ់ទ័ពចាម ដែលចូលតាមទន្លេសាបទៅឡោមព័ទ្ធទីក្រុងអង្គរហើយស្ដេចខ្មែរអង្គនេះ សុគតនៅក្នុងចំបាំងទៅ។ ក្រុងអង្គរ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចចាម នាយជយឥន្ទ្រវម៌្មទី៤ អស់រយៈពេល៤ឆ្នាំ។

វ្រះបាទត្រិភុវនាទិត្យវម៌្ម ស្ដេច​ជ្រែករាជ្យ​ដែល​បាន​ធ្វើ​គត​វ្រះបាទ​យឝោវម៌្មទី២ ​បាន​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នៅ​មហានគរ។ ក្នុង ​សម័យ​កាល​ជា​មួយ​គ្នា​នោះ​ដែរ នៅ​នគរ​ចាម្ប៉ា​ស្ដេច​ចាម​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ក៏​ត្រូវ​គេ​ធ្វើរាជ្យ​ប្រហារ​សម្លាប់​ដែរ។ ស្ដេច​ចាម​ថ្មី​ឈ្មោះជយឥន្ទ្រវម៌្ម​ទី​៤។ ដើម្បី​សុំ​សុខ ស្ដេច​ចាម្ប៉ា​អង្គ​នេះ​បាន​សុំ​សេចក្ដី​អនុញ្ញាត​ពី​ស្ដេច​ចិន​ជាមុន​សិន មុន​នឹង​ទទួល​អភិសេក​ជា​ព្រះមហាក្សត្រ។ ព្រះអង្គ​ក៏​បាន​នាំ​សួយសារអាករ​ជាច្រើន​យក​ទៅ​ថ្វាយ​ស្ដេច​យួន​ដែរ។ ស្ដេច​ចាម​វ្រះបាទជយឥន្ទ្រវម៌្ម​មាន​ឫកពារ​ច្រងេងច្រងាង ក្រអឺតក្រទម កោងកាច​សាហាវ​ដូច​ក្រុង​រាពណ៍ ដែល​រៀប​ចំ​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ដាក់​ក្នុង​រទេះ​ចេញ​មក​វាយ​ប្រហារ​ ប្រទេស​កម្ពុជា នេះ​ជា​កំណត់​សិលាចារឹក​ខ្មែរ។ កាលបើ​រៀប​ចំ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចិន និង​យួន​ហើយ ស្ដេច​ចាម​ក៏​លើក​ពល​សេនា​យ៉ាង​សន្ធឹក​អឺងកង​ចូល​មក​វាយ​ប្រហារ​លុកលុយ​ បំផ្លិច​បំផ្លាញ​ដុត​កម្វុជទេឝ។ គ្រានោះ កងទ័ព​ខ្មែរ​ពុំ​មាន​លទ្ធភាព​អាច​ទប់ទល់​នឹង​ខ្មាំង​បាន​ឡើយ ហើយ​ត្រូវ​កងទ័ព​ចាម​វាយ​កំទេច​បំផ្លាញ​ខូចខាត​វិនាស​អស់។ ដោយ​មិន​បាន​ប្រុង​ប្រៀបរៀប​ចំ​គ្រោង​ទុក​ជាមុន មហានគរ​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ និង​កងទ័ព​ចាម។ ធនធាន​ទ្រព្យ​សម្បត្តិ​ភោគផល​ខ្មែរ​ទាំង​ប៉ុន្មាន​ត្រូវ​ចាម​លួច​ប្លន់​ដឹក​ ជញ្ជូន​យក​អស់​គ្មាន​សេសសល់។ ប្រាង្គ​ប្រាសាទ​ខ្មែរ ផ្ទះ​សំបែងភូមិស្ថាន​ត្រូវ​ចាម​រុករាន​ទន្ទ្រាន​ទី ដុត​បំផ្លាញ​គ្មាន​ប្រណី​ដៃ។ ឯ​ប្រជានុរាស្ត្រ​ក៏​ត្រូវ​កងទ័ព​ចាម​កាប់​សំលាប់​ធ្វើ​ទុក្ខ​បុកម្នេញ ចាប់​ចង​កៀរកេណ្ឌ​ធ្វើ​ជា​ឈ្លើយ​ដែរ។ មហានគរត្រូវ​ចាម​វាយ​ប្រហារ​បំផ្លិច​បំផ្លាញ​ដណ្ដើម​យក​បាន​នៅ​ថ្ងៃ​ទី ​១៥ ​កើត ខែ​ចែត្រ គ.ស​ ១១៧៧។ ស្ដេច​ខ្មែរ​ជ្រែក​រាជ្យ វ្រះបាទ​ត្រិភុវនាទិត្យវម៌្ម​បាន​ស្នើ​សុំ​ចរចា​ធ្វើ​សន្តិភាព​នឹង​ស្ដេចចាម​ដែរ តែ​ស្ដេច​នគរ​ចាម្ប៉ា​មិន​យល់​ព្រម ហើយ​ក៏​បាន​ធ្វើ​គត​ព្រះអង្គ​ក្នុង​គ្រា​នោះ​ទៅ។ នគរចាម្ប៉ា​ក៏​ចាប់​ផ្ដើម​កាន់​កាប់​ត្រួតត្រា​កម្វុជទេឝចាប់ពី​ថ្ងៃ​នោះ​មក (ព្រឹត្តិការណ៍​ចាម​វាយ​ប្រហារ​ដណ្ដើម​យក​មហានគរ​បាន គេ​ពុំ​ដែល​ឃើញ​មាន​ការ​កត់​ត្រា​រៀបរាប់​អធិប្បាយ​ក្នុង​ពង្សាវតារ​ខ្មែរ ឬ​របារក្សត្រ​ណាមួយ​ឡើយ។ តើ​នេះ​មក​ពី​បុព្វហេតុ​អ្វី?)។

គន្ថនិទេសន៍[កែប្រែ]

  • G. Coedès (1968), [Expression error: Unrecognized punctuation character "១". The Indianized States of Southeast Asia], Honolulu: University of Hawaii Press, Expression error: Unrecognized punctuation character "១". 
គោរម្យងារសំរាប់រាជ្យ
មុនដោយ
យឝោវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១១៦៥–១១៧៧
តដោយ
ជយវម៌្មទី៧

ឯកសារយោង[កែប្រែ]