ទឹក

ពីវិគីភីឌា
ផលប៉ះពាល់ពីការធ្លាក់ចុះនៃទឹកបណ្តាលឱ្យយន្តហោះ "ងើបឡើងវិញ" ឡើងលើដែលព័ទ្ធជុំវិញដោយរលករាងជារង្វង់។

ទឹក គឺជាវត្ថុរាវធម្មតាមួយប្រភេទនៅលើផែនដី។ ៧១,៤%នៃផ្ទៃផែនដី គ្របដណ្តប់ទៅដោយទឹក។ [១] ទឹកស្អាត ដែលសព្វថ្ងៃគេនិយមហៅថា ទឹកបរិសុទ្ធ ពុំមានក្លិន រសជាតិ និងពណ៌ទេ។ ឈ្មោះនៃទឹក ត្រូវបានគេហៅតាមទីកន្លែងរបស់វា មានដូចជា ទឹកបឹង ទឹកទន្លេ ទឹកសមុទ្រ ឬទឹកភ្លៀងជាដើម។ ទឹកភ្លៀង គឺជាទឹកមួយប្រភេទដែលធ្លាក់ចុះមកអំពីអាកាស។ ទឹកភ្លៀងនេះ ត្រូវបានកើតឡើងដោយសារការរលាយនៃដុំពពក ដែលអណ្តែតឰដ៏អាកាស។ នៅប្រទេសមួយចំនួន ដែលមាន​អាកាសធាតុត្រជាក់ ទឹកដែលធ្លាក់មកនេះ កកបន្តិចៗទៅជាដុំតូចៗ ដែលគេតែងហៅថា ព្រឹល។ បើត្រជាក់ខ្លាំង ទឹកនេះក៏កករឹងជាដុំតូចខ្លះ ធំល្មមខ្លះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ ទឹកដែលក្តៅក្នុងស៊ីតុណ្ហភាព​ជាក់លាក់​ណាមួយ នឹងបង្កើតជាចំហាយឡើងទៅលើអាកាស បង្កើតបានជាសំណុំផ្សែងទឹកដ៏ក្រាស់ ឬស្តើង ដែលគេតែងហៅថា ពពក។ ទឹកស្អាតមានសារៈប្រយោជន៍ជាច្រើនចំពោះសុខភាព។ មនុស្សសត្វទាំងឡាយ តែងត្រូវការទឹកជាចាំបាច់ សម្រាប់​ទ្រទ្រង់រាងកាយ។ [២]
តាមការស្រាវជ្រាវ បានឲ្យដឹងថា នៅកំឡុងឆ្នាំ២០២៥ ប្រជាជនច្រើនជាងពាក់កណ្តាល នៅលើពិភពលោក មានបញ្ហាកង្វះខាតទឹក។[៣]

ទឹក គឺជាសារធាតុរាវតែមួយគត់ ដែលអាចបំលែងទៅជារូបរាងផ្សេង។ ក្នុងសីតុណ្ហភាពធម្មតា ទឹកមានលក្ខណៈរាវ។ ក្នុងសីតុណ្ហភាព០អង្សា ទឹកក៏ក្លាយទៅជាកក ដែលហៅថា ទឹកកក។ នៅពេលគេយកទឹកនោះទៅដាំ ទឹកក៏ពុះឡើងនៅសីតុណ្ហភាព​១០០អង្សា បង្កើតបានជាផ្សែង ដែលហៅថាចំហាយទឹក។ ទឹកមានលក្ខណៈពិសេស គឺនៅពេលទឹកនោះកក វារីកមាឌរហូតដល់ទៅ៩%នៃចំនួនទឹកនោះ។[៤][៥][៦] ការរីកមាឌនេះ អាចបណ្តាលឲ្យវត្ថុ ឬឧបករណ៍ដែលដាក់ទឹកនោះ បែក ប្រសិនបើទឹកដែលនៅក្នុងនោះ ចាប់ផ្តើមកក។

ដំណក់ទឹកដែលហូរចេញពីម៉ាស៊ីន

សារៈប្រយោជន៍នៃទឹក[កែប្រែ]

រុក្ខជាតិ និងសត្វទាំងឡាយ ក៏ដូចជាមនុស្សលោក ត្រូវការទឹកជាចាំបាច់សម្រាប់ជីវិតរស់នៅ។ ទឹកដែលយើងបរិភោគចូលទៅ មួយចំណែកធំជួយធ្វើឲ្យឈាមនៅក្នុងខ្លួនរាវល្អ ម្យ៉ាងទៀត វាជួយបញ្ជូនសារធាតុសម្រាប់ទ្រទ្រង់ទៅ​គ្រប់ផ្នែកនៃរាងកាយ ដើម្បីរក្សាឲ្យកាយនេះរីកចំរើនធំធាត់ មានជីវិត។ នៅពេលដែលយើងបែកញើស ទឹកជួយរក្សាកំដៅក្នុងរាងកាយឲ្យនៅដដែល។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូន​អុកស៊ីសែនពីសួត ទៅក្នុងរាងកាយ។ ទឹកដែល​មាននៅក្នុងមាត់ ឬហៅថាទឹកមាត់ មាននាទីជួយឲ្យអណ្តាតដឹងរសអាហារ និងជួយធ្វើឲ្យអាហារម៉ត់ល្អពេលដែលយើងទំពាអាហារ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឲ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម។ ទឹកគឺជា​ចំណែក​មួយ យ៉ាងសំខាន់នៃរាងកាយមនុស្ស។

ទឹកគឺជាគ្រឿងផ្សំចំបងនៃភេសជ្ជៈគ្រប់ប្រភេទ មានដូចជា ទឹកដោះគោ ទឹកផ្លែឈើ ស្រា ជាដើម។ ទឹកដែលមនុស្សយើងអាចបរិភោគបាន ហៅថា ទឹកផឹក ឬទឹកសម្រាប់បរិភោគ។
ទឹកសមុទ្រ គឺជាទឹកដែលមានរសប្រៃ គេមិនអាចយកមកប្រើជាទឹកសម្រាប់បរិភោគបានទេ ប៉ុន្តែ គេអាចទាញយកប្រយោជន៍ពីទឹកសមុទ្របាន ដោយយកទៅធ្វើជាអំបិល។ ទឹកទន្លេ ឬទឹកបឹង ជាដើម គឺជាទឹកសាប ជាទឹកធម្មជាតិ ដែលភាគច្រើន គេអាច​យកមកធ្វើជាទឹកសម្រាប់ផឹកបាន។
តាមការស្រាវជ្រាវ បានឲ្យដឹងថា ទឹកដែលចាត់ជាទឹកស្អាត សម្រាប់បរិភោគបាន មាន៣%ប៉ុណ្ណោះ នៅលើផែនដី ក្រៅពីនោះគឺជាទឹកប្រៃ។[៧][៨].

ធាតុផ្សំរបស់ទឹក[កែប្រែ]

ទឹកគឺជាម៉ូលេគុល(molecule) កើតឡើងដោយអាតូមអ៊ីដ្រូស្សែន២ភាគ និងអាតូមអុកស៊ីស្សែន១ភាគ តាមតារាងគីមីគឺ H2O។ មនុស្សយើងអាចអត់អាហារបាន៧ថ្ងៃ តែមិនអាចអត់ទឹកបានមួយថ្ងៃទេ។ ហេតុដូច្នេះ ទឹកគឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ក៏ដូចជាសត្វទាំងអស់។​

Impact from a water drop causes an upward "rebound" jet surrounded by circular capillary waves.

ទឹក គឺជាវត្ថុធាតុរាវធម្មតាម្យ៉ាងនៅលើផែនដី។ វាមានរហូតដល់៧១,៤% នៃផ្ទៃផែនដី។[៩] ទឹកស្អាត ឬគេតែងហៅថា ទឹកបរិសុទ្ធ គ្មានក្លិន គ្មានពណ៌ និងគ្មានរសជាតិឡើយ។ ទន្លេ បឹង សមុទ្រទាំងឡាយ ត្រូវបានបំពេញដោយទឹក។

Drops of water flowing from a tap

តាមគម្ពីរព្រះពុទ្ធសាសនា ធាតុទឹក ឬធាតុរាវ ដែលហៅថាអាបោធាតុ គឺជាធាតុមួយ ក្នុងចំណោមធាតុធំៗទាំងបួន ដែលជាគ្រឿងផ្សំរបស់រូបកាយមួយៗ ដែលហៅថា មហាភូតរូប។ ធាតុទឹកនេះ​ ចែកចេញជាពីរ គឺធាតុទឹកខាងក្រៅ និងធាតុទឹកខាងក្នុង។
ធាតុទឹកខាងក្រៅ បានដល់ទឹកទន្ល ទឹកស្ទឹង ទឹកសមុទ្រ ទឹកភ្លៀង ជាដើម។
ឯធាតុទឹកខាងក្នុង បានដល់ធាតុទឹក ដែលមាននៅក្នុងខ្លួនមនុស្សសត្វមួយៗ មានដូចជា ទឹកប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ (ទឹកនោម)។

ទំនាក់ទំនងផ្លូវទឹក[កែប្រែ]

ទំព័រគំរូ:អណត្តិសញ្ញា ទំព័រគំរូ:អណត្តិសញ្ញា

ឯកសារយោង[កែប្រែ]

  1. "CIA- The world fact book". Central Intelligence Agency. Archived from the original on 2010-01-05. Retrieved 2008-12-20. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "United Nations". Un.org. 2005-03-22. Retrieved 2010-07-25.
  3. Kulshreshtha, S.N (1998). "A Global Outlook for Water Resources to the Year 2025". Water Resources Management 12 (3): 167–184. DOI:10.1023/A:1007957229865. Retrieved on 2008-06-09.
  4. "8(a) Physical Properties of Water". physicalgeography.net. 2011 [last update]. Retrieved August 31, 2011. pan {{cite web}}: Check date values in: |year= (help)
  5. "Understanding the Processes of Erosion". mountainnature.com. 2009 [last update]. Archived from the original on សីហា 28, 2011. Retrieved August 31, 2011. {{cite web}}: Check date values in: |year= (help); More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. "iapws.org". iapws.org. 2000 [last update]. Archived from the original on សីហា 8, 2011. Retrieved August 31, 2011. {{cite web}}: Check date values in: |year= (help); More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  7. "Percentage of water". Archived from the original on 2013-12-14. Retrieved 2012-08-22. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. "Fresh water percentage (2)". Archived from the original on 2007-07-15. Retrieved 2012-08-22. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  9. "CIA- The world fact book". Central Intelligence Agency. Archived from the original on 2010-01-05. Retrieved 2008-12-20. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)