Jump to content

ទឹកធ្លាក់នៅកម្ពុជា

ពីវិគីភីឌា

កំពង់ចាម

[កែប្រែ]

កំពង់ឆ្នាំង

[កែប្រែ]

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។

កំពង់ស្ពឺ

[កែប្រែ]

ទឹកធ្លាក់អូតាសេក: ស្ថិតនៅលើភ្នំគិរីរម្យដែលទីនេះមានទឹកធ្លាក់យ៉ាងគំហុកបន្លឺសម្លេងយ៉ាងឮ។

ទឹកជ្រោះ​ជ្រាវ: ស្ថិតនៅ​ឃុំអមលាំង ស្រុកថ្ពង។

ទឹកធ្លាក់អូរគគី: ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហើយ​អាចឃើញ​ទឹកធ្លាក់​នេះតែម្តង ដោយគ្រាន់តែធ្វើដំណើរ​ចុះពីកន្លែងបន់ស្រន់​លោកយាយម៉ៅបន្តិចតែប៉ុណ្ណោះ។

ទឹកជ្រោះអន្លង់រ័ត្ន

ទឹកធ្លាក់​ចំការ​ក្រូច ស្ថិតនៅ​ក្បែរ​តំបន់​ទឹកធ្លាក់​ជ្រាវ មាន​សម្រស់​ធម្មជាតិ​ព័ទ្ធ​ដោយ​ជួរ​ភ្នំ​ធំៗ​។ ទឹកធ្លាក់​ធម្មជាតិ​នេះ មាន​ទីតាំង​នៅក្នុង​ស្រុង​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជធាន​ភ្នំពេញ​។

ទឹកធ្លាក់ចំបក់ គឺជារមណីយដ្ឋានទេសចរណ៏ធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពី រាជធានីភ្នំពេញ។

កំពត

[កែប្រែ]

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។

រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ ឬ ហៅថា រមណីយដ្ឋានធម្មជាតិ កោះតាដា ស្រុកនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។

ទឹកធ្លាក់៩ជាន់ ស្ថិតនៅក្នុង ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ទឹកធ្លាក់វាលពួច នៅខេត្តកំពត ចំណាយពេលត្រឹមប្រមាណ ៨នាទី ឬ ៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត តាមវត្តវាលពួច ជិតជើងភ្នំបូកគោ។

រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំនេះ គេអាចហៅបាន៣ឈ្មោះផ្សេងទៀតដូចជា ទឹកជ្រោះអន្លូងធំ ព្រែកត្នោត, ទឹកជ្រោះព្រែកត្នោត និងទឹកធ្លាក់អន្លង់ខៀវ មានទេសភាពស្រស់ស្អាត ជារមណីយដ្ឋានមានលក់ម្ហូបអាហារគ្រប់មុខ និងជួលកន្លែងអង្គុយលេងផងដែរ។​ ទឹកធ្លាក់អន្លង់ធំ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៣២គីឡូម៉ែត្រ ពីរង្វង់មូលធុរេន៕

កោះកុង

[កែប្រែ]

រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។

រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។

ទឹកធ្លាក់ឆាយកី មាន​ទីតាំងស្ថិតនៅតំបន់​ភូមិពោធិ៍បឹង ឃុំដងពែង​ ស្រុក​ស្រែអំបិល ខេត្តកោះកុង។​

"ទឹកធ្លាក់តាចាត" ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលមានចំងាយប្រមាណជា ២៥គីឡូម៉ែត្រពីទីរួមខេត្តកោះកុង

ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ដែលស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ៤៨ ហើយប្រជាជននៅទីនោះប្រកបមុខរបរជា អ្នកនេសាទ និងការប្រមាញ់។

អូទឹកវេទ តំបន់ជីផាត ៖ ទឹកធ្លាក់ ជីផាតយើងតើ វាពិតជាស្រស់ស្អាតខ្លាំងណាស់ បានទៅលេងហើយជាប់ចិត្ត... ទីតាំង ភូមិជិផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ទឹកធ្លាក់តាឥសី ឬទឹកធ្លាក់តាតៃ មានទីតាំងស្ថិតក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ១៧ គ.ម ពីក្រុងខេមរភូមិន្ទ។

ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។

ទឹកធ្លាក់ដំណាក់ក្បូនជាតំបន់ទេសចរណ៍ធម្មជាតិមួយស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

រមណីយដ្ឋានទឹកធ្លាក់ឆាយក្រូច ជាតំបន់អេកូទេសចរណ៍មួយកន្លែងលាក់ខ្លួននៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

ទឹកធ្លាក់ "ឆាយតាភោគ" តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមានទីតាំងស្ថិតនៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ទឹកធ្លាក់ឆាយជ្រៃ

ទឹកធ្លាក់ភូមិន្ទ

ទឹកធ្លាក់ពង្រួល

ទឹកធ្លាក់រូងប្រចៀវ

តាកែវ

[កែប្រែ]

រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ចម្ងាយប្រមាណជា៤៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ

ត្បូងឃ្មុំ

[កែប្រែ]

រមណីយដ្ឋាន​អាស្រម​ហោង​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​១៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ និង ​មាន​ផ្លូវ​ចូល​បី​កន្លែង​ ដូចជា តាម​ផ្សារ​ស្ទឹង(ភូមិ​ស្ទឹង) តាម​ផ្លូវ​របស់​ចំការ​កៅស៊ូ​ក្រែក (ផ្លូវបំបែក​ពញាក្រែក បត់​ឆ្វេង១០០ ម៉ែត្រ) និង​ តាម​ផ្សារ​ជី​ពាំង (ភូមិ​ជី​ពាំង)។ ផ្លូវ​ទាំង​បី​នេះ​ស្ថិត​ក្នុង​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ទោះជា​យ៉ាង​ណា​ផ្លូវ​ទាំង​បី​នឹង​ទៅ​ប្រសព្វ​គ្នា​នៅ​ភូមិ​ក្រសាំង​ដូចគ្នា។ ផ្លូវ​តាម​ចម្ការ​កៅស៊ូ​ក្រែក​ល្អ​ជាងគេ ក្នុងចំណោម​ផ្លូវ​ទាំងបី ។ ចម្ងាយ​ផ្លូវ​ពី​ថ្នល់ជាតិ​ទៅដល់​ហោង​មាន​ប្រវែង​ប្រហែលជា ៣០ គីឡូម៉ែត្រ។

ប៉ៃលិន

[កែប្រែ]

ទឹកធ្លាក់ភ្នំខៀវស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។

រមណីយដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា មានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

បាត់ដំបង

[កែប្រែ]

ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ទឹកធ្លាក់តាថេង មានទីតាំងស្ថិតនៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ស្ថិតនៅក្បែរព្រំប្រទល់កម្ពុជា-ថៃ។

រមណី​យដ្ឋា​ន​ «​ទឹកធ្លាក់​ភ្នំ​៥៣» ស្ថិត​នៅ​លើ​កំពូលភ្នំ​៥៣ ក្នុង​តំបន់​ជួរ​ភ្នំព្រឹក នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។

ទឹកធ្លាក់សំឡូត

ទឹកធ្លាក់តាតោក​

ទឹកធ្លាក់អូរក្រូច

ទឹកធ្លាក់ថ្មដាចំការធុរ៉េន

ទឹកធ្លាក់បឡាង

ទឹកធ្លាក់អូរតង

ទឹកធ្លាក់ភ្នំកំពូល

ទឹកធ្លាក់ចំការស្វាយ

ទឹកជ្រោះស្ទឹងតូច

និងទឹកជ្រោះចម្លងគួយ។

ព្រះសីហនុ

[កែប្រែ]

ក្បាលឆាយ

ព្រះវិហារ

[កែប្រែ]

មណ្ឌលគិរី

[កែប្រែ]

ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះសែនមនោរម្យ

ទឹកជ្រោះរមនា

ទឹកធ្លាក់ក្បាលព្រះ ឬលែងប៉ូកព្រះ ស្ថិតនៅក្នុងសង្កាត់រមនា ក្រុង សែនមនោរម្យ ចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្ត។

ទឹកធ្លាក់ជ្រៃធំរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ស្ថិតនៅក្នុងស្រុកសែនមនោរម្យ ប្រមាណជា ២០ គីឡូម៉ែត្រពីទីរួមខេត្ត។