ទូច ស៊ុននិច

ដោយវិគីភីឌា
Jump to navigation Jump to search
ទូច ស៊ុននិច
Touch sreynich.jpg
ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត១៩៨០
ទីកន្លែងកំនើតភ្នំពេញ
សញ្ជាតិព្រះរាជាណាចក្រកម្ពុជា កម្ពុជា
ប្រភេទតន្ត្រីប្រជាប្រិយ
វិជ្ជាជីវៈអ្នកចម្រៀង
ផលិតកម្មរស្មីហង្សមាស

ទូច ស៊ុននិច ជាតារាចំរៀងប្រជាប្រិយដ៏ល្បីឈ្មោះ កើតនៅឆ្នាំ ១៩៨០។ កញ្ញាត្រូវបានគេបាញ់ប្រហារកាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០០៣។ សព្វថ្ងៃកញ្ញារស់នៅ ទីក្រុង ឡូស អានជឺលេស រដ្ឋកាលីហ្វ័រញា សហរដ្ឋអាមេរិក

ជីវប្រវត្តិ[កែប្រែ]

កុមារភាព[កែប្រែ]

ជីវិតអាជីព[កែប្រែ]

អ្នក​នាង ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​​ជា​តារាចម្រៀងដែល​ប្រជាជន​ខ្មែរ​ និង​សិស្ស​និស្សិត​ជាច្រើន​គោរពស្រឡាញ់។ កាល​ពី​នៅ​ក្មេង អ្នក​នាងបាន​សិក្សា​សិល្បៈចម្រៀងជាមួយ​នឹង​អ្នក​គ្រូ​ គង់ ណារី នៅ​វិទ្យាល័យ​វត្តកោះ។[១]

ការបាញ់ប្រហារឆ្នាំ២០០៣[កែប្រែ]

កាល​ពី​ថ្ងៃទី​២១ តុលា ឆ្នាំ​២០០៣ អ្នក​នាង​ និង​ម្ដាយ​ត្រូវបាន​ខ្មាន់​កាំភ្លើង​បួន​នាក់​បាញ់​ប្រហារ។ ម្ដាយ​អ្នក​នាង​ស្លាប់​នៅ​នឹង​កន្លែង។ ឯអ្នក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ជា​សំណាង​ក្នុង​គ្រោះ អ្នក​នាង​នៅ​មាន​ជីវិត​រស់​រាន​ដល់​សព្វថ្ងៃ។[២] មូលហេតុ​ពីក្រោយ​ការ​បាញ់​ប្រហារ​នេះ​​មិន​ច្បាស់​លាស់​ទេ។ មាន​អ្នក​លើក​ឡើង​ថា​ជា​បញ្ហា​ស្នេហា និង​អ្នក​លើ​ឡើង​ថា​ជាបញ្ហា​នយោបាយ។

ឯកសារយោង[កែប្រែ]

  1. https://www.youtube.com/watch?v=p2pHke0YGLo
  2. សាំង សុឥន្ទរិទ្ធ និង ខេវិន ដ័រយ៉ល. "Popular Singer Shot in Face, Mother Killed" ខេមបូឌាដេលី. ២២ តុលា ២០០៣. https://www.cambodiadaily.com/archives/popular-singer-shot-in-face-mother-killed-43467/. ចូល​មើល​ ៨ មីនា ២០១៥។

មើលផងដែរ[កែប្រែ]

ពិសិដ្ឋ ពីលីកា

ពៅ​ បញ្ញាពេជ្រ

គង់ ណារី