ប៉ែន រ៉ន

ពីវិគីភីឌា

ប៉ែន រ៉ន

Original Artist Pen Ran
ឈ្មោះ ប៉ែន រ៉ន
រហ័ស្សនាម រាជនីសំឡេងសារីកាមាស
Queen of the Voice Golden Myna Bird
ថ្ងៃ.ខែ.ឆ្នាំកំណើត 08 កុម្ភៈ 1944
មរណៈភាព 1976 (31ឆ្នាំ)
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer Music, Classic, Rock , Jazz, Blues, Twist, Ah Go-Go, Bolero, Cha-cha-cha.
ឆ្នាំសកម្ម 1963-1975
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
  • អ្នកនិពន្ធបទភ្លេង
ស្លាកតន្ត្រី អ្នកចម្រៀងឯករាជ

ប៉ែន រ៉ន (អង់គ្លេស: Pen Ran) (កើតថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ១៩៤៤) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ១៩៦៣ ជាមួយនិង អាល់ប៊ុម វាយលុកខ្លាំង (Hits Album) នៃបទចម្រៀងពេញនិយមក្នុងចង្វាក់ទ្វីស (Twist Dance) "រាំចង្វាក់ទ្វីស" និង បទចម្រៀង "ខ្ញុំមិនសុខចិត្តទេ" បានរុញកេរ្តិ៍ឈ្មោះរបស់នាងជាប់ក្នុងកំពូលបទចម្រៀងវិទ្យុជាតិកម្ពុជា (Top in Radio National Kampuchea) ហៅកាត់ថា RNK និង ជាប់ជាកំពូលបទចម្រៀងក្នុងវិទ្យុជាច្រើនផ្សេងទៀត ដែលមានការពេញនិយមចាក់ស្ដាប់ច្រើនជាងគេផងដែរ ។[១]

ជីវិតចាប់ផ្ដើម[កែប្រែ]

Early Life

ប៉ែនរ៉ន កេីតនៅថ្ងៃទី​០៨ ខែ​ កុម្ភៈ ឆ្នាំ​ ១៩៤៤ មានទីកន្លែងកំណើតនៅទីរួម ខេត្តបាត់ដំបង (បច្ចុប្បន្ន: ក្រុងបាត់ដំបង) មិនមានកំណត់ត្រាពីឪពុកម្ដាយរបស់នាងឡើយ ឪពុករបស់នាងជាសាស្ត្រាចារ្យផ្នែកដូរតន្ត្រី អ្នកនាងបានចូលប្រឡូកវិស័យសិល្បៈលើកដំបូងក្នុងឆ្នាំ ១៩៦៣ ដោយមានការជ្រោមជ្រែងពីឪពុក និងបងស្រីផ្ទាល់ គឺ ប៉ែនចន្ថា ដែលបាននាំអ្នកនាងច្រៀងតាមកម្មវីធីបុណ្យផ្សេងៗ និង ច្រៀងតាមភោជនីដ្ឋានផងដែរ បទចម្រៀងដំបូង ដែលធ្វើឱ្យនាង ប៉ែនរ៉ន មានឈ្មោះល្បីប្រចាំខេត្តបាត់ដំបងនេះ គឺបទ "ផ្កាកប្បាស" (Pka Kabas) ។ នាងមានបងប្អូនស្រីបង្កើត ៣នាក់ ប៉ែនរ៉ម ប៉ែនរុាំ និង បែ៉នចន្ថា បងប្អូននាងទាំង៣ ក្នុងនោះមាន ២នាក់បួករួមទាំងនាងប៉ែនរ៉នផ្ទាល់ ប្រហែលត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅវាលពិឃាតជើងឯក ក្នុងឆ្នាំ ១៩៧៦ ហើយមិនមានកំណត់ត្រាច្រើនពីនាងទៀតឡើយ ចំណែកប្អូនស្រីរបស់នាង ប៉ែនរ៉ម បានរួចជីវិត និង បានទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វរញ៉ា អ្នកនាងប៉ែនរ៉ម មិនសូវមានការចងចាំបានល្អនោះទេ ក្រោយមកនាងក៏បានមរណៈភាពដោយសារជំងឺ នៅទីនោះក្នុងអំឡុងដើមឆ្នាំ ២០០៥ ។[២]

អាជីពតន្ត្រី[កែប្រែ]

Music career

ប៉ែនរ៉ន បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៦៣ បទចម្រៀងដំបូងដែលធ្វើឱ្យនាងល្បីទូទាំង ខេត្តបាត់ដំបង នោះគឺបទ "ផ្កាកប្បាស" ដែលនិពន្ធដោយឪពុកនាងផ្ទាល់ បទនេះផងដែរ បានជាប់ក្នុងកំពូលតារាង វិទ្យុជាតិបាត់ដំបង (Top in Battambang National Radio) ភាពល្បីល្បាញនេះបានធ្វើឱ្យនាងក្លាយជាតារាចម្រៀងអជីប ក្នុងឆ្នាំ ១៩៦៣ ដែលចេញ ជាមួយនិង អាល់ប៊ុម វាយលុកខ្លាំង (Hits Album) នៃបទចម្រៀងពេញនិយមក្នុងចង្វាក់ទ្វីស (Twist Dance) "រាំចង្វាក់ទ្វីស" នេះបើយោងតាមប្រសាសន៍របស់អ្នកម្នាងសៀងឌី ដែលរៀបរាប់ត្រួសៗពីអ្នកនាងប៉ែនរ៉ន ។ ក្នុងឆ្នាំ ១៩៦៤ អ្នកនាងប៉ែនរ៉ន បានផ្លាសមក រាជធានីភ្នំពេញ និង បានច្រៀងចម្រៀងជាច្រើនក្នុងខ្សែរភាពយន្ត ដូចជាបទ "ទំនួញនាងព្រាហ្មកេសរ" ក្នុងខ្សែរភាពយន្តរឿង "ព្រះលក្សិណវង្ស" និងបទ "ក្ដាមស្រែ" ដែលមានភាពល្បីល្បាញទៅដល់ ប្រទេសថៃ ផងដែរ និងបានទម្លាក់បទចម្រៀងយ៉ាងកក្រើកនៅក្រុងភ្នំពេញនោះគឺបទ "រាំទាន់ខ្លួននៅក្មេង" ដែលបានជាប់ក្នុងកំពូលបទចម្រៀង ក្នុងស្ថានីយ៍វិទ្យុ៥ នៅភ្នំពេញ ។[៣]

បទចម្រៀងពេញនិយម[កែប្រែ]

Popular songs

ក្នុងអំឡុងឆ្នាំ ១៩៦៥ បទចម្រៀងរបស់តារាចម្រៀង ប៉ែន រ៉ន មានភាពល្បីល្បាញជាខ្លាំង ដោយក្នុងនោះមានបទ "មេម៉ាយសប្បាយចិត្ត" "ខ្ញុំមេម៉ាយៗ" និងបទចម្រៀងភាពយន្ត ហើយអ្នកស្រីបានចាប់ដៃគូជាមួយលោក ស៊ីន ស៊ីសាមុត ដែលជាកិច្ចសហការក្នុងការផលិតនៅបទចម្រៀងរួមគ្នាជាច្រើនបទផងដែរ ក្នុងអំឡុងឆ្នាំ ១៩៦៦ ជាមួយនិងចង្វាក់រាំថ្មីបែប ឆាឆាឆា (Cha Cha Cha) និង អាហ្គោៗ (Ah Go-Go) ភាពល្បីល្បាញរបស់អ្នកនាងប៉ែន រ៉ន បានល្បីល្បាញទៅដល់ ប្រទេសឡាវ ផងដែរ ជាមួយនិងចង្វាក់ រាំវង់ ក្នុងនោះមានបទ "ចុកក្នុងទ្រូង" ឆ្នាំ ១៩៧១ និងបានដាក់បញ្ចូលក្នុងខ្សែរភាពយន្តផងដែរ ភាពល្បីល្បាញនេះត្រូវបានអ្នកចម្រៀងឡាវ យកទៅបកស្រាយជាភាសាឡាវច្រៀងទាក់ទង និង ជនជាតិតៃឡាវ ដែលមានចំណងជើងថា (Tai Dam Lum Pun) ក្នុងឆ្នាំ ១៩៧២ ហើយត្រូវបានអ្នកចម្រៀងថៃ យកទៅបកស្រាយជាភាសាថៃ មានចំណងជើងថា (Thai Dam Lam Phan) ផងដែរ ។[៤]

សមិទ្ធិផល[កែប្រែ]

Achievement

សមិទ្ធិផល របស់អ្នកនាង ប៉ែន រ៉ន ត្រូវបានសាកសួរពីប្រជាពលរដ្ឋ ដែលឆ្លងកាត់នាសម័យកាលនោះ ពានរង្វាន់ និង ការតែងតាំង និងត្រូវបានកែសម្រួលបន្ថែមទៀត ឱ្យមានភាពសុក្រិតនិង ត្រឹមត្រូវ បើការចងក្រងនេះរកឃើញនៅ ប្រភពជាក់លាក់ ឬ ឯកសារយោង ណាមួយច្បាស់លាស់បន្ថែមទៀតនោះ ។

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
1963 ផ្កាកប្បាស Top 1 Battambang Radio Nominated Battambang National Radio of Cambodia
1964 ក្ដាមស្រែ Apsara Golden Music Awards Won Apsara Golden Film Festival
1964 រាំទាន់ខ្លួននៅក្មេង Best Artist Music Awards Won Kep International Film Festival
1965 រាជនីសម្លេងសារីកាមាស Queen of the Voice Golden Myna Bird Nominated Ministry of Propaganda of Cambodia
1966 តារាដែលសហការណ៍គ្នា បានល្អបំផុតប្រចាំឆ្នាំ Best Collaboration of The Year Won Chaktomuk National Film Festival

កាត់ឡុកតន្ត្រី[កែប្រែ]

Discography

  • អាល់ប៊ុមទោល: មាន 92 បទចម្រៀង
  • អាល់ប៊ុមដៃគូៈ
  • ចម្រៀងក្នុងភាពយន្ត:
  • Cover ចម្រៀងអន្តរជាតិ:

ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលសង្គ្រាមឆ្នាំ (១៩៧៥-១៩៧៩) និងបានបំផ្លិចផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ក្នុងរបបវាលពិឃាដ ប៉ុលពត នាសម័យកាល កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយពួក ខ្មែរក្រហម ដូចនេះប្រភពឯកសារ ស្ដីពីអាល់ប៊ុមបទចម្រៀង របស់អ្នកនាង ប៉ែន រ៉ន មិនត្រូវបានកំណត់ដោយឆ្នាំចេញផ្សាយជាក់លាក់នោះទេ ។

អាល់ប៊ុមទោល (1963-1975)[កែប្រែ]

  • កញ្ញា៨០គីឡូ
  • កកុំញញឹម
  • កាលខ្ញុំនៅពីក្រមុំ
  • កូន និង ម្ដាយ
  • កញ្ញាមាត់ឆៅ
  • ក្រមុំមិនមែនមេម៉ាយ
  • កុំសង្ឃឹម
  • កំលោះច្រេះចាប់
  • ក្ដាមស្រែ
  • កូនអើយអាណិតម៉ែ
  • ខ្ញុំពេញក្រមុំ
  • ខ្ញុំមេម៉ាយៗ
  • ខ្ញុំមិនសុខចិត្តទេ
  • ខ្ញុំត្រូវតែកាច
  • គុកស្នេហា
  • ចា៎!ចា៎!ចា៎!
  • ចុកក្នុងទ្រូង
  • ចេះតែរង់ចាំ
  • ចិត្តព្រាន
  • ចង់បានគូស្នេហ៍
  • ចង់បានប្ដី១០
  • ចិត្តម្ដាយ
  • ឆ្នាំអូន៣១
  • ជំនោរត្រជាក់
  • ជើងមេឃពណ៌ខ្មៅ
  • ដឹងទេចិត្តស្រី
  • ដេមីតួ
  • ត្រូវខាងនេះខុសខាងណោះ
  • ថ្ងៃការថ្ងៃកម្ម
  • ទំនួញនាងបដាចារ
  • ទឹកភ្នែកក្ដាមស្រែ
  • ទឹកភ្នែកនាងកុលាប
  • ទ្រូងរណ្ដំ
  • នាគត្រាច់ចរ
  • នឹកតែបង
  • នឹកណាស់
  • នាវាលាផែ
  • ថ្ងៃនេះថ្ងៃស្អែក
  • ប្ដីក្មេង
  • បានជួបប្រុសស្នេហ៍
  • បើចង់បានអូន
  • បើមាននិស្ស័យ
  • បងលក់ស្នេហា
  • ប្រុសចិត្តផ្លែល្វា
  • ប្រុសសម័យឥឡូវ
  • ផែនថ្ពាល់រំដួលប៉ៃ-លិន
  • ផ្កាកប្បាស
  • ព្រះគោព្រះកែវ
  • ពុះទ្រូងខ្ញុំទៅ
  • ព្រះពាយផាយផាត់
  • ភូមិរ៉ាប៉ៃ-លិន
  • មិនចង់ស្គាល់ទេក្ដីស្នេហ៍
  • មីនីអាហ្គោៗ
  • មេម៉ាយសប្បាយចិត្ត
  • មេម៉ាយបីដង
  • មេម៉ាយស្ដុក
  • មើលភ្លៅអូននេះ
  • យក្សមេម៉ាយ
  • យប់មួយនៅមាត់សមុទ្រ
  • យើងរាំ ឆាឆាឆា
  • យើងឡើងរាំ
  • រាត្រីនៅប៉ៃ-លិន
  • រាំ!រាំ!រាំ!
  • រាំជាមួយបង
  • រស់ជាតិស្នេហា
  • រាំមិនឆ្អែតទេ
  • រវើរវាយ
  • រមាស់ខ្នង
  • រាំលេងចង្វាក់ទ្វីស
  • រាំអាហ្គោៗ
  • វាលស្រីស្រណោះ
  • លាដែនប៉ៃ-លិន
  • ស្នេហ៍ក្រោមម្លប់ជ្រៃ
  • សម្លេងឃ្មោះការ
  • សង្ឃឹមចុះ
  • ស្ដាយចិត្តដែលខំស្រលាញ់
  • ស្រណោះអូនផង
  • ស្មានតែខ្មោចលង
  • សង្ឃឹមថ្ងៃមួយ
  • ស្ពានទឹកភ្នែក
  • ស្នេហ៍នៅឯណា!
  • សប្បាយម៉្លេះទេ
  • ស្រមោលអតីតកាល
  • សូមបងវិលវិញ
  • សូមបងឡើងរាំ
  • ស្នេហ៍មួយមុឺនស្នេហ៍
  • ស្រលាញ់បងដល់ឆ្អឹង
  • ស្រលាញ់ប្រុសស្លូត
  • ស្វារាំមាំងឃី
  • ស្នេហ៍អើយវិលវិញ
  • អមរាព្រាត់ប្ដី
  • អស់សង្ឃឹម

អាល់ប៊ុមដៃគូ (1963-1975)[កែប្រែ]

អាជ្ញាប័ណ្ណតន្ត្រី ប៉ែន រ៉ន[កែប្រែ]

Pen Ran Music licensing

ក្រោយពេលប្រទេសកម្ពុជា បានរួចផុតចេញពីសម័យកាលសង្គ្រាម ប៉ុន្តែការគ្រប់គ្រងនៅច្បាប់កម្មសិទ្ធបញ្ញា នៅមិនទាន់មានប្រសិទ្ធភាពនោះទេ មានការរំលោភលើកម្មសិទ្ធបញ្ញាបទចម្រៀងរបស់ អ្នកនាង ប៉ែន រ៉ន ជាច្រើនករណីផងដែរ ដូចនេះហើយ តម្រូវឱ្យមានការ​ប្រើ​អាជ្ញាប័ណ្ណ​​តន្ត្រី​ដែល​មាន​ការ​រក្សាសិទ្ធិនៃម្ចាស់កម្មសិទ្ធបញ្ញា ។ អាជ្ញាប័ណ្ណតន្ត្រីមានគោលបំណងធានាថាម្ចាស់កម្មសិទ្ធិបញ្ញាលើការងារតន្ត្រីត្រូវបានផ្តល់សំណងសម្រាប់ការប្រើប្រាស់ជាក់លាក់នៃការងាររបស់ពួកគេ ហើយអ្នកទិញមានសិទ្ធិកំណត់ក្នុងការប្រើប្រាស់ការងារដោយគ្មានកិច្ចព្រមព្រៀងដាច់ដោយឡែក ។ ភាពកម្សោយ នៃប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្ន ជាការពិតណាស់ រដ្ឋត្រូវតម្រូវឱ្យតារាចម្រៀងទាំងអស់ត្រូវបង់ពន្ធជូនរដ្ឋ ហើយបទចម្រៀងដែលពួកគេបានច្រៀង និងរកកម្រៃបាន ត្រូវគាំពារដោយរដ្ឋ លើអាជ្ញាប័ណ្ណតន្ត្រី នៃច្បាប់កម្មសិទ្ធបញ្ញា ករណីដែលអ្នកចម្រៀងបានស្លាប់ទៅហើយក្ដីហើយបទចម្រៀងពួកគេ នៅតែអាចរកកម្រៃបាន ដូចនេះប្រាក់ចំនូលពីការលក់បទចម្រៀងនេះត្រូវបានទៅលើក្រុមគ្រួសាររបស់ពួកគេ ចំពោះករណីដែលអ្នកចម្រៀងមិនមានក្រុមគ្រួសារ ទទួលយកមរតកចម្រៀងនេះ ប្រាក់ចំនូលត្រូវបញ្ចូលជាទ្រព្យសម្បត្តិរដ្ឋ នៅពេលដែលតារាចម្រៀងកម្ពុជាទាំងអស់បានបង់ពន្ធជូនរដ្ឋ រដ្ឋត្រូវបង្កើតកម្មវិធីឈ្នះពានតន្ត្រីដើម្បីលើកទឹកចិត្តទៅក្រុមអ្នកចម្រៀងវិញផងដែរ ដើម្បីជួយសាងកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងវិស័យសិល្បៈតន្ត្រីនៅកម្ពុជា ឧទាហរណ៍៖ គួរបង្កើតឱ្យមានកម្មវីធីឈ្នះពានតន្រ្តីដូចជា Cambodian Music Awards ឬ Cambodia National Music Awards ជាដើម ។

បទរំលោភលើកម្មសិទ្ធបញ្ញា[កែប្រែ]

  • ចំណងជើង "ហាមលេងជេរម៉ែ"

បកស្រាយ ដោយ សិល្បៈករ នាយចឺម ចេញផ្សាយ ដោយ ផលិតកម្ម Sunday Production ក្នុងឆ្នាំ (2018) បទនេះបានចម្លងចេញពីបទ (កញ្ញា៨០គីឡូ) របស់អ្នកនាង ប៉ែន រ៉ន

  • ចំណងជើង "ជយោ! សង្សារសុំបែកហើយ"

បកស្រាយ ដោយ សិល្បៈការនី វីរៈនិច ចេញផ្សាយ ដោយ ផលិតកម្ម Sunday Production ក្នុងឆ្នាំ (2018) បទនេះបានចម្លងចេញពីបទ (កញ្ញា៨០គីឡូ) របស់អ្នកនាង ប៉ែន រ៉ន

ប្រការបទចម្រៀង[កែប្រែ]

  • ប្រជាពលរដ្ឋ ឬ ជនទូទៅមិនថា ជនបរទេស មានសិទ្ធយកបទចម្រៀងអ្នកនាង ប៉ែន រ៉ន យកទៅច្រៀងជាចម្រៀង Cover ឬបង្កើត version ថ្មី ប៉ុន្តែមិនអាចដាក់ជាកម្មសិទ្ធបញ្ញារបស់ខ្លួននោះទេ លើកលែងតែអ្នកបាន សុំសិទ្ធ ឬ សុំការនុញាត ពីម្ចាស់កម្មសិទ្ធបញ្ញាជាមុនសិន ដែលមានចុះជាកិច្ចសន្យាផ្សេងៗផងដែរ បើពុំនោះទេរដ្ឋអំណាចកម្ពុជាមានសិទ្ធប្ដឹងទារសំណងលើករណីនេះ ដើម្បីគាំពារដល់ម្ចាស់ស្នាដៃ កម្មសិទ្ធបញ្ញានៃបទចម្រៀងនេះ ។

កំណត់ចំណាំ[កែប្រែ]

  • បច្ចុប្បន្នមានបងប្អូនខ្មែរមួយចំនួន បានយល់ច្រឡំនៅរូប អ្នកនាងប៉ែនចន្ថា ដែលត្រូវជាបងស្រី អ្នកនាងប៉ែនរ៉ន យកទៅផុសពាសពេញបណ្ដាញសង្គម ដោយរូបមួយនោះ ជាបងអ្នកនាងប៉ែនចន្ថា មានមុខប៉ោងចាស់បន្តិច ហើយមិនមានប្រជ្រុយខាងក្រោមមាត់ផ្នែកខាងស្ដាំ ដូចអ្នកនាងប៉ែនរ៉ននោះទេ ។

ឃើញដូចនេះ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. John Shepherd, David Horn, Dave Laing (2005) Continuum Encyclopedia of Popular Music of the World Part 2 Locations (5 Vol Set): Volumes III to VII, Publisher: Bloomsbury Academic, Original from the University of Michigan p.1824 ISBN: 0826474365, 9780826474360
  2. IMDb (1990) Pen Ran Biography, Website: www.imdb.com Publication: © 1990-2022 by IMDb.com, Inc.
  3. Asian Music (2008) Asian Music, Volume 39, Issue 1, Publisher: Original from the University of California
  4. Popular music (2008) Global Rhythm, Volume 17, Issues 1-6, Publisher: World Marketing Incorporated, Original from the University of California, Digitized 10 Sep 2010