នគរគ័រខាងកើត

ពីវិគីភីឌា
Jump to navigation Jump to search
នគរគ័រខាងកើត

東虢國/东虢国
១០៤៦ ម.គ.–៧៦៧ ម.គ.
Capital ជ្អ្ហឺកទី (制地)
History  
• Established
១០៤៦ ម.គ.
• Disestablished
៧៦៧ ម.គ.

នគរគ័រខាងកើត រឺ ទុងគួ (ចិនសម័យ: ; ចិនបុរាណ: ; ភិងអ៊ិង: Dōng Guó Guó) គឺជានគរចំណុះចិនសំខាន់មួយក្នុងដើមសម័យនៃរាជវង្សចូវខាងលិច (១០៤៦-៧៧០ម.គ.)។

បន្ទាប់ពីស្ដេចចូវអ៊ូ បានកម្ទេចរាជវង្សសាងនៅឆ្នាំ១០៤៦ម.គ. ព្រះបិតុលារបស់ព្រះអង្គទាំងពីរអង្គបានទទួលការព្រះរាជទានដីពីបិតារបស់ស្ដេចអ៊ូ ស្ដេចចូវវ៉ឹន។ ដីនោះ ត្រូវបានគេស្គាល់ថានគរគ័រខាងលិចស្ថិតនៅយុងទី និងមួយទៀត នគរគ័រខាងកើត នៅជ្អ្ហឺកទី (សម័យទំនើបទីក្រុងឝ៊ីយ៉ាង ខេត្តហឿណាន)។ នគរទាំងពីរនេះបានផ្ដល់ឱ្យពួកស្ដេចចូវនូវរនាំងការពារទាំងសងខាងនៃទឹកដីរបស់ពួកទ្រង់។

នគរគ័រខាងកើត ស្ទើរតែមិនបានគង់វង្សរហូតដល់សម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ (៧៧០-៤៧៥ម.គ.)ទាល់តែសោះ។ នគរនេះត្រូវបានកម្ទេចដោយនគរចឹងនៅឆ្នាំ៧៦៧ម.គ.។[១]

ឯកសារយោង[កែប្រែ]