នគរឆាវ

ពីវិគីភីឌា
នគរឆាវ

曹國/曹国
សតវត្សទី១១ម.គ.–៤៨៧ម.គ.
ធានីថោឈៀវ (陶丘)
ភាសាទូទៅ ចិនបុរាណ
រដ្ឋាភិបាលទីព្រះ
ប្រវត្តិសាស្រ្ត 
▪ Established
សតវត្សទី១១ម.គ.
▪ Disestablished
៤៨៧ម.គ.

នគរឆាវ រឺ ថ្ឝោ (ចិនសម័យ: 曹国; ចិនបុរាណ: ; ភិងអ៊ិង: Cáo Guó) គឺជារដ្ឋចំណុះមួយនៅចិនកំឡុងសម័យរាជវង្សចូវ (១០៤៦-២២១ម.គ.) ។ រដ្ឋនេះត្រូវបានស្ថាបនាឡើងពេលមួយនៅសតវត្សទី១១ម.គ.ដោយឆោឝ៊ូ-ចឹនទ័រ (ស.១០៥៣ម.គ.) (曹叔振鐸) បុត្រនៃស្ដេចចូវវ៉ឹន និងជាអនុជនៃស្ដេចចូវវូ ។ ជាមួយរាជធានីរបស់ខ្លួននៅថោឈៀវ (陶丘) រដ្ឋឆោនេះប្រហែលជាគ្របដណ្ដប់តំបន់អាណាស្រុកទិងថោសម័យទំនើបនេះ ខេត្តឝានទុង ។ ដែលបានតាំងលើទីជនបទរាបស្មើនៃវាលរាបចិនខាងជើងប្រហែល៨០.៤៦គីឡូម៉ែត្រ (៥០ម៉ាយ) ខាងកើតនៃចំណុចដែលជាផ្លូវឆ្លងកាត់ថ្មីនៃទន្លេលឿងផ្លាស់ប្ដូរពីខាងកើតទៅឦសាន ។ ទល់នឹងទិសពាយព្យគឺវ៉ិយ ទល់នឹងទិសឦសានគឺលូនិងទៅភាគអាគ្នេយ៍គឺស៊ុង



ប្រវត្តិសាស្ត្រ[កែប្រែ]

តាមលទ្ធផលមួយនៃភាពទន់ខ្សោយទាក់ទងរបស់រដ្ឋឆោនេះ ដែលជំនាន់ក្រោយបានសរសេរកំណត់ត្រាតិចតួចលើ ព្រឹត្តិការណ៍នានាអំពីប្រវត្តិរបស់រដ្ឋនេះ ។ ព្រឹត្តិការណ៍តែមួយហើយសំខាន់បានកត់ត្រានៅក្នុងកំណត់ត្រា​មហាប្រវត្តិទូកំឡុងសម័យរាជវង្សចូវខាងលិច (១០៤៦-៧៧០ម.គ.) គឺនៅឆ្នាំ៨២៦ម.គ.នៅពេលនោះគុណព្រះឆោយ៉ូវត្រូវបានសម្លាប់ដោយប្អូនប្រុសរបស់លោក គឺគុណព្រះឆោតាយ[១]

នៅក្នុងការផ្ដើមនៃរាជវង្សចូវខាងកើត (៧៧០ម.គ.) រដ្ឋឆោនេះបានរងគ្រោះដោយចលាចលផ្ទៃក្នុង ។ នៅឆ្នាំ៧៦០ម.គ. អ្នកឧកញ៉ាឆោមុបានសម្លាប់បងប្រុសរបស់លោក គឺគុណព្រះឆោផ្វិ ហើយបានតែងតាំងខ្លួនជាអ្នកគ្រប់គ្រងទីដប់មួយ ។ លោកគឺជាអ្នកគ្រប់គ្រងទីមួយហើយនៃរដ្ឋឆោដែលទទួលគោរម្យងារ អ្នកឧកញ៉ា/ចៅពញា (公) ។

កំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រោះ រដ្ឋឆោបានដណ្ដើមតស៊ូយកអនុត្តរភាពរវាងរដ្ឋជិននិងឈូក ។ នៅឆ្នាំ៦៣៧ម.គ. ជុងអឺក បុត្រនៃអ្នកឧកញ៉ាជិនសៀនបានប្រែទៅជាមានភាពពិបាក នៅពេលឆ្លងកាត់រដ្ឋឆោហើយត្រូវបានទទួលយ៉ាងតឹងតែងដោយអ្នកឧកញ៉ាឆោគង់ (Cáo Gòng) ។

ប្រហែលជាឆ្នាំ៦៣០ វាធ្លាប់ចំណុះ រឺក៏ ជាសម្ព័ន្ធមិត្តរបស់ឈូក ។ នៅពេលនោះឈូកបានវាយប្រហារស៊ុង ជិនបានធ្វើការវាយប្រហារបញ្ឆោតលើឆោ ។ បន្ទាប់ជិនបានកម្ចាត់ឈូកនៅឯសមរភូមិឆឹងភូកនៅឆ្នាំ៦៣២ម.គ. ជិនបានកម្ទេចរដ្ឋឆោ ហើយបានជួយសង្គ្រោះរដ្ឋស៊ុងនិងចាប់អ្នកឧកញ៉ាឆោគង់ដាក់ជាអ្នកទោស ។ បន្ទាប់ពីការកម្ចាត់រដ្ឋឈូក ឆោបានបន្តតាមលំដាប់នៃអ្នកជិតខាងដែលជិត រដ្ឋជិន ។

ក្រោយៗបន្តមក រដ្ឋឆោនិងស៊ុងបានក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក ។ អ្នកឧកញ៉ាស៊ុងជិងបានចាប់បានអ្នកឧកញ៉ាឆោតោនៅឆ្នាំ៥១៥ម.គ.និងបានឃុំជាអ្នកទោសរហូតដល់មរណភាពរបស់លោក ។ ដោយហេតុនេះហើយ ភាពគ្មានសណ្ដាប់ធ្នាប់បានផ្ទុះចេញនៅឯឆោ ពួកអ្នកស្នងបន្តរបស់អ្នកឧកញ៉ាតោគឺអ្នកឧកញ៉ាឆោឝឹង និងអ្នកឧកញ៉ាឆោយិនត្រូវបានសម្លាប់មួយម្ដងៗបន្តបន្ទាប់គ្នា ។ អ្នកឧកញ៉ាឆោផ្វិយបានក្លាយជាអ្នកគ្រប់គ្រង ហើយបានក្បត់រដ្ឋជិនដោយការលុកលុយរដ្ឋស៊ុង ។ ជាលទ្ធផលវិញ អ្នកឧកញ៉ាស៊ុងជិងបានវាយប្រហារឆោវិញ ។ គ្មានកងទ័ពពីរដ្ឋជិនមកដើម្បីធ្វើការសង្គ្រោះ ដូច្នេះហើយរដ្ឋឆោត្រូវបានបំផ្លាញចោលនៅឆ្នាំ៤៨៧ម.គ.បន្ទាប់ពីការចាប់បានអ្នកឧកញ៉ាឆោផ្វិយ ។

កេរ្តិ៍ដំណែល[កែប្រែ]

កូនចៅនៃប្រជាជនឆោបានរក្សាទុកឈ្មោះនៃអតីតរដ្ឋរបស់ខ្លួន ។ នេះគឺកំណើតមួយនៃនាមត្រកូលចិន (ឆោ រឺ Cáo) ។

អ្នកគ្រប់គ្រងឆោ[កែប្រែ]

ពួកអ្នកគ្រប់គ្រងរដ្ឋឆោ
នាមខ្មែរ នាមសម្រាប់រាជ្យ នាមផ្ទាល់ រជ្ជកាល
ឆោឝ៊ូចឹនទ័រ 曹叔振鐸 (Cáo Shū Zhènduó) 振鐸/振铎 ( ចឹនទ័រ រឺ Zhènduó ) ? – ១០៥៣ម.គ.
ព្រះឆោថាយ 曹太伯 (Cáo Tài Bó) 脾 ( ភីក រឺ​ Pí) ១០៥៣-១០០២ម.គ.
លោកម្ចាស់ឆោជុង 曹仲君 (Cáo Zhòng Jū) 平 ( ភិង រឺ Píng) ១០០២-៩៣៥ម.គ.
ព្រះឆោគុង 曹宮伯 (Cáo Gōng Bó) 侯 ( ហូវ រឺ Hóu) ៩៣៥-៨៩៥ម.គ.
ព្រះឆោឝ៊ាំវ 曹孝伯 (Cáo Xiào Bó) 云 (យូន រឺ Yún) ៨៩៥-៨៦៥ម.គ.
ព្រះឆោយីក 曹夷伯 (Cáo Yí Bó) 喜 ( ឝ៊ីក រឺ Xǐ) ៨៦៤-៨៣៥ម.គ.
ព្រះឆោយ៉ូវ 曹幽伯 (Cáo Yōu Bó) 疆 (ជាំង រឺ Jiāng) ៨៣៥-៨២៦ម.គ.
ព្រះឆោតាយ 曹戴伯 (Cáo Dài Bó) 蘇/苏 ( ស៊ូក រឺ Sū) ៨២៦-៧៩៦ម.គ.
ព្រះឆោហ៊ួយ 曹惠伯 (Cáo Huì Bó) 兕 ( ស៊ឺក រឺ Sì) ៧៩៤-៧៦០ម.គ.
ព្រះឆោផ្វិយ 曹廢伯 (Cáo Fèi Bó) 石甫 ( ឝ៊ឺកភ្វុ រឺ Shífǔ) ៧៦០-៧៦០ម.គ.
អ្នកឧកញ៉ាឆោមុ 曹穆公 (Cáo Mù Gōng) 武 ( វូ រឺ Wǔ) ៧៥៩-៧៥៧ម.គ.
អ្នកឧកញ៉ាឆោហ៊័ន 曹桓公 (Cáo Huán Gōng) 終生/终生 ( ជុងឝឹង រឺ Zhōng Shēng) ៧៥៦-៧០២ម.គ.
អ្នកឧកញ៉ាឆោជ័ង 曹莊公/曹庄公 (Cáo Zhuāng Gōng) 射姑 ( ឝ៊ឹកគូ រឺ Shègū) ៧០១-៦៧១ម.គ.
អ្នកឧកញ៉ាឆោលីក 曹釐公/曹厘公 (Cáo Lǐ Gōng) 夷 ( យីក រឺ Yí) ៦៧០-៦៦២ម.គ.
អ្នកឧកញ៉ាឆោចាវ 曹昭公 (Cáo Zhāo Gōng) 班 ( ប៉ាន រឺ Bān) ៦៦១-៦៥៣ម.គ.
អ្នកឧកញ៉ាឆោគុង 曹共公 (Cáo Gòng Gōng) 襄 ( ឝ៊ាំង រឺ Xiāng) ៦៥២-៦១៨ម.គ.
អ្នកឧកញ៉ាឆោវ៉ឹន 曹文公 (Cáo Wén Gōng) 壽/寿 ( ឝូវ រឺ Shòu) ៦១៧-៥៩៥ម.គ.
អ្នកឧកញ៉ាឆោឝៀន 曹宣公 (Cáo Xuān Gōng) 彊 ( ឈាំង រឺ Qiáng) ៥៩៤-៥៧៨ម.គ.
អ្នកឧកញ៉ាឆោឆឹង 曹成公 (Cáo Chéng Gōng) 負芻/负刍( ភ្វុឈូក រឺ Fùchú) ៥៧៧-៥៥៥ម.គ.
អ្នកឧកញ៉ាឆោវូក 曹武公 (Cáo Wǔ Gōng) 勝/胜 ( ឝឹង រឺ Shèng) ៥៥៤-៥២៨ម.គ.
អ្នកឧកញ៉ាឆោភិង 曹平公 (Cáo Píng Gōng) 須/须 ( ឝ៊ី រឺ Xū) ៥២៧-៥២៤ម.គ.
អ្នកឧកញ៉ាឆោតោ 曹悼公 (Cáo Dào Gōng) 午( វូក រឺ Wǔ) ៥២៣-៥១៥ម.គ.
អ្នកឧកញ៉ាឆោឝឹង 曹聲公/曹声公 (Cáo Shēng Gōng) 野 ( យ៉េក រឺ Yě) ៥១៤-៥១០ម.គ.
អ្នកឧកញ៉ាឆោយិន 曹隱公/曹隐公 (Cáo Yǐn Gōng) 通 (ថុង រឺ Tōng) ៥០៩-៥០៦ម.គ.
អ្នកឧកញ៉ាឆោជិង 曹靖公 (Cáo Jìng Gōng) 露 ( លូក រឺ Lù) ៥០៥-៥០២ម.គ.
ឆោព័រយ៉ាំង 曹伯陽 (Cáo Bóyáng) 伯陽/伯阳 ( ព័រយ៉ាំង រឺ Bóyáng) ៥០១-៤៨៧ម.គ.

ឯកសារយោង[កែប្រែ]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]