Jump to content

នគរលូ

ពីវិគីភីឌា
រដ្ឋលូ

魯國
លូគ័រ
រង្វង់១០៤២ម.គ.–២៤៩ម.គ.
ធានីឈិភ្វុ
សាសនា
សាសនាប្រជាប្រិយចិន គោរពបូជាដូនតា សាសនាតាវ
រដ្ឋាភិបាលរាជាធិបតេយ្យ
អ្នកឧកញ៉ា 
ប្រវត្តិសាស្រ្ត 
 Established
រង្វង់១០៤២ម.គ.
 បានបញ្ចូលដោយឈូក
២៤៩ម.គ.

លូ (ចិនបុរាណ: 魯國; ភិងអ៊ិង: Lǔ Guó, រង្វង់១០៤២-២៤៩ម.គ.) គឺជារដ្ឋចំណុះមួយកំឡុងរាជវង្សចូវនៃចិនបុរាណ ។ បានស្ថាបនាឡើងនៅសតវត្សទី១១ម.គ. ពួកអ្នកគ្រប់គ្រងនៃរដ្ឋនេះចាប់ពីសាខាកូនពៅនៃត្រកូល ជី (姬) ដែលគ្រប់គ្រងរាជវង្សចូវ ។ អ្នកឧកញ៉ាដំបូងគេគឺ ព័រឈិន (伯禽) គឺជាបុត្រអ្នកឧកញ៉ាចូវ បងប្អូនស្ដេចចូវវូវុ និងជារាជានុសិទ្ធិរបស់ស្ដេចចូវឆឹង[]

រាជធានីរដ្ឋគឺនៅឈិភ្វុ និងទឹកដីរបស់រដ្ឋនេះច្រើនតែបានគ្របដណ្ដប់តំបន់កណ្ដាល និងនិរតីនៃអ្វីដែលឥឡូវគឺជាខេត្តឝានតុង ។ រដ្ឋនេះមានព្រំដែនខាងជើងទល់នឹងរដ្ឋរដ្ឋដ៏មានអំណាច និងខាងត្បូងទល់នឹងរដ្ឋឈូកដ៏មានឥទ្ធិពល ។ ទោះបីជាការលុកលុយរបស់ឈីត្រូវបានកម្ចាត់ចោលនៅ​ក្នុងសមរភូមិឆាងឝោនៅឆ្នាំ៦៨៤ម.គ.ក៏ដោយ ក៏រដ្ឋនេះស្ថិតនៅក្នុងឱនភាពដែរកំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ ។ អំណាចនយោបាយនៃលូនៅទីបញ្ចប់ត្រូវបែកខ្ញែក​ក្នុងចំណោមបក្សពួកសក្ដិភូមិនៃជីស៊ុន ម៉ឹងស៊ុន និង ឝ៊ូស៊ុន ដ៏មានឥទ្ធិពល (ត្រូវបានគេហៅថាពួកហួនទាំងបីដោយសារតែពួកគេគឺជាជំនាន់ក្រោយនៃអ្នកឧកញ៉ាលូហួន) រហូតដល់អ្នកឧកញ៉ាលូមូបង្កើតបានកំណែទម្រង់មួយ ដែលកាលណោះដែនដីនៃម៉ឹងស៊ុន និងឝ៊ូស៊ុនត្រូវបានកាន់កាប់ ដោយឈី ហើយត្រកូលជីស៊ុនបានបង្កើតឡើងនូវរដ្ឋរបស់ខ្លួនដែលមានឈ្មោះថា ផ្វី (费) ។ លូត្រូវបានបញ្ចូលនៅឆ្នាំ២៥៦ម.គ.ដោយរដ្ឋឈូក

លូគឺរដ្ឋកំណើតនៃលោកខុងជឺវស្សាប្បវត្តិរដូវផ្ការីកនិងស្លឹកឈើជ្រុះត្រូវបានសរសេរដើម្បីកត់ត្រាប្រវត្តិសាស្ត្រលូ ។ ស្នាដៃដ៏អស្ចារ្យនៃប្រវត្តិសាស្ត្រចិនមួយទៀត គឺលោកហ្សួ-ជ័នក៏ត្រូវបានសរសេរជាភាសាលូដែរ ។

អ្នកគ្រប់គ្រង

[កែប្រែ]
លូ សតវត្សទី៥ម.គ.
សំណល់នៃកំពែងទីក្រុងនៃទីក្រងធានី របស់លូ ដែលសេសសល់លើជាយនៃឈិភ្វុ

បញ្ជីនៃអ្នកគ្រប់គ្រងលូផ្អែកលើកំណត់ត្រាមហាប្រវត្តិវិទូដោយលោកស៊ឺម៉ា-ឈៀន:[][]

គោរម្យងារ នាមដាក់ រជ្ជកាល ទំនាក់ទំនង
ព័រឈិនរ.១០៤២-៩៩៧ម.គ.បុត្រអ្នកឧកញ៉ាចូវ
អ្នកឧកញ៉ាខោយ៉ូវ៩៩៨-៩៩៥ម.ស.បុត្ររបស់ព័រឈិន
អ្នកឧកញ៉ាយ៉ាងឝ៊ី រឺ អ៊ី៩៩៤-៩៨៩ម.គ.បងប្អូនអ្នកឧកញ៉ាខោ
អ្នកឧកញ៉ាយ៉ូវហ្សាយ រឺ យូ៩៨៨-៩៧៥ម.គ.បុត្រអ្នកឧកញ៉ាយ៉ាង
អ្នកឧកញ៉ាវ៉ីផ្វេយ៩៧៤-៩២៥ម.ស.បងប្អូនអ្នកឧកញ៉ាយ៉ូវ
អ្នកឧកញ៉ាលីហ៊្ស័រ រឺ ទី៩២៤-៨៨៨ម.ស.កូនអ្នកឧកញ៉ាវ៉ី
អ្នកឧកញ៉ាឝៀនជឺក៨៨៧-៨៥៦ម.ស.បងប្អូនអ្នកឧកញ៉ាលី
អ្នកឧកញ៉ាឝឹនពី រឺ ជឺ៨៥៥-៨២៦ម.គ.បុត្រអ្នកឧកញ៉ាឝៀន
អ្នកឧកញ៉ាវូអោ៨២៥-៨១៦ម.គ.បងប្អូនអ្នកឧកញ៉ាឝឹន
អ្នកឧកញ៉ាអ៊ីឝ៊ិ៨១៥-៨០៧ម.គ.បុត្រអ្នកឧកញ៉ាវូ
គ្មានព័រយូវ៨០៦-៧៩៦ម.គ.ក្មួយប្រុសអ្នកឧកញ៉ាអ៊ី
អ្នកឧកញ៉ាឝ៊ាំវឆឹង៧៩៦-៧៦៩ម.គ.បងប្អូនអ្នកឧកញ៉ាអ៊ី
អ្នកឧកញ៉ាហួយភ្វូផ្វាង រឺ ភ្វូឝឹង៧៦៨-៧២៣ម.គ.បុត្រនៃអ្នកឧកញ៉ាឝ៊ាំវ
អ្នកឧកញ៉ាយិនស៊ិគូ៧២២-៧១២ម.គ.បុត្រនៃអ្នកឧកញ៉ាហួយ
អ្នកឧកញ៉ាផ្វានយ៊្អូន៧១១-៦៩៤ម.គ.បងប្អូនអ្នកឧកញ៉ាយិន
អ្នកឧកញ៉ាជ័ងថាំង៦៩៣-៦៦២ម.គ.បុត្រនៃអ្នកឧកញ៉ាផ្វាន
ហ៊្សឺប៉ានប៉ាន៦៦២ម.គ.បុត្រនៃអ្នកឧកញ៉ាជ័ង
អ្នកឧកញ៉ាមិនឈីក៦៦១-៦៦០ម.គ.បុត្រនៃអ្នកឧកញ៉ាជ័ង
អ្នកឧកញ៉ាឝ៊ិឝឹន៦៥៩-៦២៧ម.គ.បុត្រនៃអ្នកឧកញ៉ាជ័ង
អ្នកឧកញ៉ាវ៉ឹនទី១ឝ៊ិង៦២៦-៦០៩ម.គ.បុត្រនៃអ្នកឧកញ៉ាឝ៊ិ
អ្នកឧកញ៉ាឝៀនវ័រ៦០៨-៥៩១ម.គ.បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី១
អ្នកឧកញ៉ាឆឹងហិយកូង៥៩០-៥៧៣ម.គ.បុត្រនៃអ្នកឧកញ៉ាឝៀន
អ្នកឧកញ៉ាឝ៊ាំងវូ៥៧២-៥៤២ម.គ.បុត្រនៃអ្នកឧកញ៉ាឆឹង
ហ៊្សឺយ៉េកយ៉េក៥៤២ម.គ.បុត្រនៃអ្នកឧកញ៉ាឝ៊ាំង
អ្នកឧកញ៉ាចោវឆុវ៥៤១-៥១០ម.គ.បុត្រនៃអ្នកឧកញ៉ាឝ៊ាំង
អ្នកឧកញ៉ាទិងស៊ុង៥០៩-៤៩៥ម.គ.បងប្អូននៃអ្នកឧកញ៉ាចោវ
អ្នកឧកញ៉ាអាយជាំង៤៩៤-៤៦៧ម.គ.បុត្រនៃអ្នកឧកញ៉ាទិង
អ្នកឧកញ៉ាតោនិង៤៦៦-៤២៩ម.គ.បុត្រនៃអ្នកឧកញ៉ាអាយ
អ្នកឧកញ៉ាយៀនជាំរ៤២៨-៤០៨ម.គ.បុត្រនៃអ្នកឧកញ៉ាតោ
អ្នកឧកញ៉ាមុឝៀន៤០៧-៣៧៧ម.គ.បុត្រនៃអ្នកឧកញ៉ាយៀន
អ្នកឧកញ៉ាគុងផ្វឹន៣៧៦-៣៥៣ម.គ.បុត្រនៃអ្នកឧកញ៉ាមុ
អ្នកឧកញ៉ាខាងធឺន៣៥២-៣៤៤ម.គ.បុត្រនៃអ្នកឧកញ៉ាគុង
អ្នកឧកញ៉ាជិងយាន៣៤៣-៣២៣ម.គ.បុត្រនៃអ្នកឧកញ៉ាខាង
អ្នកឧកញ៉ាភិងឝ៊ូ៣២២-៣០៣ម.គ.បុត្រនៃអ្នកឧកញ៉ាជិង
អ្នកឧកញ៉ាវ៉ឹនទី២ជាំរ៣០២-២៧៨ម.គ.បុត្រនៃអ្នកឧកញ៉ាភិង
អ្នកឧកញ៉ាឈិងឆុវ២៧៧-២៤៩ម.គ.បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី២

ឯកសារយោង

[កែប្រែ]
  1. 1 2 ស៊ឺម៉ា-ឈៀន. "鲁周公世家". កំណត់ត្រាមហាប្រវត្តិវិទូ (in ភាសាចិន). Retrieved ១៥មេសា ២០១២. {{cite web}}: Check date values in: |accessdate= (help); Unknown parameter |trans_title= ignored (|trans-title= suggested) (help)CS1 maint: unrecognized language (link)
  2. Han, Zhaoqi (2010). "House of Duke of Zhou of Lu" (ជាChinese). Annotated Shiji. Zhonghua Book Company. p. 2691. ល.ស.ប.អ. 978-7-101-07272-3.