Jump to content

នគរតាវ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នគរតោ)
នគរតាវ

道國/道国
មិនដឹង–មិនដឹង
ធានីតាវ
(ប្រហែលខាងជើងនៃ​អាណាស្រុកស្ឆ្វៀឝាន ហឿណាន រឺ ខាងត្បូងអាណាស្រុកឝ្ឈីក ហឿណាន)
ភាសាទូទៅ ចិន
រដ្ឋាភិបាលមិនដឹង
ប្រវត្តិសាស្រ្ត 
▪ Established
មិនដឹង
▪ Disestablished
មិនដឹង

នគរតាវ រឺ តោវ (ចិនសម័យ: ; ចិនបុរាណ: ; ភិងអ៊ិង: Dào Guó) គឺជានគរចំណុះមួយរបស់ចិនកំឡុងសម័យរាជវង្សចូវ (១០៤៦ – ២២១ម.គ.) ស្ថិតនៅប៉ែកខាងត្បូងនៃអាណាស្រុកយួណាន ហឿណាន។ តាវមានអត្ថិភាពក្នុងស្រមោលនៃនគរឈូជិតខាងដ៏មានឥទ្ធិពល ដែលនគរតាវត្រូវបានកាន់កាប់ត្រួតពិនិត្យដោយនគរឈីដែលមានឥទ្ធិពលដូចគ្នាដែរ។ ខណៈនោះ អ្នកឧកញ៉ាហ៊្ស្ឈីកហ៊័ន នៅតែជាអនុត្តររាជមួយអង្គក្នុងចំណោមអនុត្តររាជទាំងប្រាំ ឈីក៏បានថែរក្សាទំនាក់ទំនងជាមិត្តជាមួយ តាវ រួមជាមួយនឹងនគរតូចៗដទៃទៀត ដូចជា ជាំង (江国) ហ៊័ង (黄国) និង ប៉ាយ (柏国) ចំណោមបណ្ដានគរដទៃទៀត។ នៅពេលអ្នកឧកញ៉ាបានសោយទិវង្គតទៅនៅឆ្នាំ៦៤៣ម.គ. ភាពច្របូកច្របល់ផ្ទៃក្នុងក៏បានផ្ទុះឡើងនៅឈី នគរឈូបានច្បាមយកឱកាសដើម្បីពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងជើង។ ពួកអ្នកស្រុក តាវ បានតាំងទីលំនៅឡើងវិញនៅកន្លែងមួយដែលគេហៅថាជិងទី (荊地) រហូតដល់ស្ដេចឈ្ហ្រូភ្ហ្រិងបានឡើងសោយរាជ្យហើយបានប្រគល់ឱ្យតាវនូវទឹកដីពីមុនវិញ។ នៅក្នុងទស្សនៈខ្លះលើកឡើងថា តាវ នៅទីបំផុតត្រូវបានកម្ទេចចោលដោយឈូ ទោះបីជាពេលវេលាកើតហេតុមិនត្រូវបានគេដឹងច្បាស់លាស់នាពេលបច្ចុប្បន្ននេះក៏ដោយ។

ឯកសារយោង

[កែប្រែ]
  • (ជាភាសាចិន) យ៉ាំងព័រជឺន (杨伯峻), ដែលបានរៀបរាប់ក្នុងហ៊្ស័រឈ័ន