នគរហង្សាវត្តីស្ដារ
នគរស្ដារហង្សាវត្តីពគោ ဟံသာဝတီ နေပြည်တော်
| |||||||||
---|---|---|---|---|---|---|---|---|---|
១៧៤០–១៧៥៧ | |||||||||
ស្ថានភាព | {{#if: | |រាជាណាចក្រ | ||||||||
ធានី | ពគោ (១៧៤០–១៧៥៧) | ||||||||
ភាសាទូទៅ | មន | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||
▪ ១៧៤០–១៧៤៧ | ស្មេនឌ៏ពុទ្ធកិត្តិ | ||||||||
▪ ១៧៤៧–១៧៥៧ | ពញាដឹឡា | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ កណើតនគរ | ២៩ វិច្ឆិកា ១៧៤០ | ||||||||
▪ សង្គ្រាមជាមួយរាជវង្សតោនងូ | ១៧៤០–១៧៥២ | ||||||||
▪ ការបះបោរនៃពញាដឹឡា | ១៧៤៧ | ||||||||
▪ ការលុកលុយភូមាលើ | ១៧៥១–១៧៥២ | ||||||||
១៧៥២–១៧៥៧ | |||||||||
▪ ធ្លាក់នគរ | ៦ ឧសភា ១៧៥៧ | ||||||||
|
ប្រវត្តិសាស្ត្រមន |
---|
|
|
|
|
|
ប្រវត្តិសាស្ត្រភូមា |
---|
|
|
|
|
នគរហង្សាវត្តីស្ដារ (ភូមា: ဟံသာဝတီ နေပြည်တော်) គឺជានគរដែលគ្រប់គ្រងនៅភូមាក្រោម និង ភាគខ្លះនៃភូមាលើចាប់ពីឆ្នាំ១៧៤០ ដល់ ១៧៥៧។ នគរនេះបានធំធាត់ចេញពីការបះបោរមួយដោយពួកមន ដែលក្រោយមកក្លាយជាជនជាតិភាគច្រើននៅភូមាក្រោម ប្រឆាំងនឹងរាជវង្សតោនងូរបស់ភូមានៅអវៈស្ថិតនៅភូមាប៉ែកខាងលើ។ ការបះបោរនេះបានជោគជ័យក្នុងការស្ដារឡើងវិញនូវនគរហង្សាវត្តីនិយាយភាសាមនដែលបានដួលរលំទៅហើយ ធ្លាប់ជានគរមួយបានគ្រប់គ្រងភូមាក្រោមចាប់ពីឆ្នាំ១២៨៧ ដល់ ១៥៣៩។ ដោយមានការគាំទ្រពីពួកបារាំង នគរនេះបានលូតឡើងយ៉ាងឆាប់រហ័សដោយការលុងយកចន្លោះទំនេរមួយនៅភូមាក្រោម និងបានបន្តការរុករុលឡើងទៅភាគខាងជើងតទៅទៀត។ នៅខែមីនា ១៧៥២ កងទ័ពរបស់ហង្សាវត្តីបានកាន់កាប់អវៈ និង បានបញ្ចប់រាជវង្សតោនងូដែលមានអាយុកាល ២៦៦ ឆ្នាំគត់។[១]
រាជវង្សថ្មីដែលហៅថាកន្បោនដឹកនាំដោយអង្គព្រះបានរើបំរះឡើងនៅភូមាលើដើម្បីប្រជែងនឹងកងទ័ពភាគខាងត្បូង ហើយបានបន្តសញ្ជ័យភូមាលើទាំងមូលដរាបដល់ខែធ្នូ ឆ្នាំ១៧៥៣។ បន្ទាប់ពីការលុកលុយរបស់ហង្សាវត្តីលើភូមាភាគខាងលើមិនបានជោគជ័យនៅឆ្នាំ១៧៥៤មក នគរមួយនេះលែងមានការរួមរឹតចូលធ្លុងគ្នាតែមួយតទៅទៀតហើយ។ ពួកមេដឹកនាំនគរនេះបានប្រើវិធានការដែលធ្វើឱ្យខ្លួនឯងកាន់តែដុនដាបឡើង ដោយប្រហារជីវិតគ្រួសាររាជវង្សតោនងូចោលទាំងអស់ ហើយធ្វើទុក្ខបុកម្នេញពួកភូមានៅភាគខាងត្បូង រឿងទាំងពីរយ៉ាងនេះបានត្រឹមតែពង្រឹង និងពង្រីកអំណាចឱ្យកាន់តែចូលទៅក្នុងកណ្ដាប់ដៃអង្គព្រះប៉ុណ្ណោះ។[២] ក្នុងឆ្នាំ១៧៥៥ អង្គព្រះបានលុកលុយភូមាក្រោម។ កងទ័ពកន្បោនបានកាន់កាប់ដីសណ្ដឥរាវត្តីនៅខែឧសភា ១៧៥៥ កំពង់ផែស៊្ញីនដែលការពារដោយបារាំងនៅខែកក្កដា ១៧៥៦ និងចុងក្រោយរាជធានី ពគោ នៅខែឧសភា ១៧៥៧។
ការធ្លាក់នៃហង្សាវត្តីស្ដារគឺជាការផ្ដើមនៃទីបញ្ចប់នៃការត្រួត្រត្រាភូមាក្រោមរបស់ពួកមនដែលមានអាយុកាលរាប់សតវត្សយូរណាស់មកហើយ។ ការផ្ចាល់តបវិញរបស់កងទ័ពកន្បោនបានបង្ខំពួកមនរាប់ពាន់នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសស្យាម។[៣] ជិតដល់ដើមសតវត្សទី១៩ សមានកម្ម អាពាហ៍ពិពាហ៍ឆ្លងសាសន៍ និង ការហូរចូលដ៏ច្រើនសន្ធឹកនៃគ្រួសារភូមាពីភាគខាងជើងបានកាត់បន្ថយអត្រាប្រជាជនមនឱ្យក្លាយជាជនជាតិភាគតិចដ៏តូចមួយប៉ុណ្ណោះ។[២]
ការក្រោកឡើងនៃនគរភាគខាងត្បូង
[កែប្រែ]ការបះបោរនៅភាគខាងត្បូងគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជវង្សតោនងូ ដែលវាក៏ជាការតស៊ូចុងក្រោយដើម្បីត្រៀមដួលរំលំទៅវិញផងដែរ។ ព្រះមហាក្សត្រទន់ខ្សោយទាំងប៉ុន្មានរបស់រាជវង្សនេះអសមត្ថភាពទប់ទល់នឹងការវាយឆ្មក់ជារឿយៗនៅតាមជ្រលងទន្លេជីនឌ្វីនដោយពួកមនីបុរតាំងពីឆ្នាំ១៧២៤មក ហើយ ក៏គ្មានសមត្ថភាពទៅបង្ក្រាបការបះបោរដដែលជាដដែលនៅលាននានៅភាគខាងកើតចាប់តាំងពីឆ្នាំ១៧២៧ មកដែរ។ ចៅហ្វាយស្រុកតែងតាំងដោយអវៈនៅពគោត្រូវបានគេធ្វើឃាតនៅថ្ងៃ ២៩ វិច្ឆិកា [រ.ប. ១៨ វិច្ឆិកា] ១៧៤០ នៅក្បែរសាលាខែត្រ។[៤] សាលាខែត្របានជ្រើសតាំងអ្នកភូមានិយាយភាសាមនម្នាក់ក្នុងក្រសែរាជវង្សដោយយកគោរម្យងារមនថា ស្មេនធ៏ពុទ្ធកិត្តិ ជាក្សត្រនៃហង្សាវត្តីនៅថ្ងៃ ៨ ធ្នូ [រ.ប. ២៧ វិច្ឆិកា] ១៧៤០។[៥][note ១]
ក្នុងឆ្នាំ១៧៤២ កងកំលាំងហង្សាវត្តី បានចាប់ផ្ដើមវាយឆ្មក់ជារៀងរាល់ឆ្នាំឡើងតាមទន្លេឥរាវត្តីឆ្ងាយហួសទៅដល់អវៈ។ ជិតដល់ឆ្នាំ១៧៤៥ ហង្សាវត្តីបានគ្រប់គ្រងភូមាក្រោមបានភាគច្រើន និង ភាគខ្លះនៃភូមាលើរហូតដល់ប្រំម៍ និង 6តោនងូ។[១] (នគរថ្មីនេះមិនបានគ្រប់គ្រងលើឆ្នេរតនាវស្រីដែលស្ថិតនៅភាគខាងជើងឡើយ។ ពួកមេដឹកនាំនៅមុំហ៍ (មោត្តមៈ) និង ថ្វាយ (តាវ៉យ) បានស្វះស្វែងរកការការពារពីប្រទេសស្យាម។)
សង្គ្រាមកិច្ចខ្នាតតូចបានបន្តរហូតដល់ខែវិច្ឆិកា ១៧៥១ នៅពេលនោះពញាដឹឡា ដែលបានស្នងរាជ្យបន្តពីស្មេនធ៏បានឡើងជាព្រះមហាក្សត្រក្នុងឆ្នាំ១៧៤៧ ហើយក៏បានផ្ដើមការលុកលុយខ្នាតធំយ៉ាងពេញទំហឹងទៅលើភូមាលើ។ កងប្រដាប់អាវុធហង្សាវត្តីបានរុលបន្តិចម្ដងៗទៅភាគខាងជើង និង ជាចុងក្រោយបានប្លន់បំផ្លិចបំផ្លាញរាជធានីអវៈក្នុងខែឧសភា ឆ្នាំ១៧៥២។ ពួកគ្រួសារព្រះញាតិវង្សត្រូវបាននិរទេសខ្លួនទៅកាន់ពគោ។ ដោយសារការគិតខុសថាបានឈ្នះនៅភូមាលើហើយ ពួកមេដឹកនាំហង្សាវត្តីបានត្រឡប់ទៅពគោវិញមុនកាលកំណត់ ដោយបន្សល់ទុកត្រឹមតែមួយភាគបីនៃកងទ័ពដឹកនាំដោយមេទ័ព ដាឡាបាន ឱ្យបោសសំអាតការតស៊ូចុងក្រោយនៅភូមាប៉ែកខាងលើប្រទេសតែប៉ុណ្ណេះកង។ [១]
ឱនភាព
[កែប្រែ]ការតស៊ូរបស់ពួកភូមាដែលមិនអាចចៀសរួចបានឈានចូលមកដល់យ៉ាងលឿន។ ក្នុងខែមីនា ឆ្នាំ១៧៥២ មេភូមិម៉ុកសូបូ ឈ្មោះ អង្គជ័យបានបង្កើតរាជវង្សកន្បោនដោយយកគោរម្យងារថា អង្គព្រះដើម្បីតស៊ូនឹងការកាន់កាប់របស់មន។ អង្គព្រះបានទទួលការដង្ហែតាមព្រះអង្គយ៉ាងលឿនពីទូទាំងភូមាលើ។ ជិតដល់ខែធ្នូ ឆ្នាំ១៧៥២ ព្រះអង្គបានសញ្ជ័យភូមាលើនៅភាគខាងជើងអវៈមកវិញទាំងអស់ ហើយយកបានទីក្រុងនេះនៅឆ្នាំបន្ទាប់។ ក្នុងខែមីនា ១៧៥៤ ពញាដឹឡាបានសញ្ជ័យយកបានភូមាលើជាមួយ និងកងទ័ពទាំងមូល។ ការលុកលុយបានប្រព្រឹត្តិទៅយ៉ាងល្អនៅគ្រាដំបូង ដោយធ្វើការឡោមព័ទ្ធអវៈ និងរុលចូលយ៉ាងជ្រៅទៅផ្នែកខាងលើនៃប្រទេសប៉ុន្តែជាចុងក្រោយបានរអាក់រអួល ហើយត្រូវបានគេរុញច្រានត្រឡប់មកវិញជាមួយនិងការបរាជ័យ៉ាងធ្ងន់ធ្ងរ។
បន្តបន្ទាប់ពីការបរាជ័យនេះ ពួកមេដឹកនាំនៅហង្សាវត្តីបានធ្វើគោលនយោបាយញែកជាតិសាសន៍ដែលធ្វើឱ្យខ្លួនឯងឈានទៅរកការវិនាសនគរនៅភាគខាងត្បូង។ នយោបាយនេះបានដាក់ឱ្យប្រហារជីវិតពួកឈ្លើយជាតិសាសន៍អវៈ រួមទាំងព្រះមហាក្សត្រតោនងូដែលជាស្ដេចចុងក្រោយផង ហើយនិងការតំរូវអោយពួកភូមានៅភាគខាងត្បូងពាក់ក្រវិលដែលមានត្រារជ្ជទាយាទពគោ និងកាត់សក់ជារបៀបរបបមនជាសញ្ញាបង្ហាញនូវភក្ដីភាពចំពោះនគរ។[២]
នៅឆ្នាំ១៧៥៥ អង្គព្រះបានចាប់ផ្ដើមរុលទៅខាងត្បូង ដោយកាន់កាប់ដីសណ្ដឥរាវត្តីសិននៅខែមេសា និង ដាហ្កុន (បច្ចុប្បន្ន យ៉ាងហ្គូន) នៅខែឧសភា។ ទីក្រុងកំពង់ផែដែលការពារដោយបារាំងនៅសិអាង (ទ្ញីន) ត្រូវដណ្ដើមបានដោយការឡោមព័ទ្ធត្រឹមតែរយៈពេល ១៤ ខែប៉ុណ្ណោះ មកដល់ខែកក្កដា ឆ្នាំ១៧៥៦។ ដោយជំនួយបារាំងត្រូវបានកាត់ផ្ដាច់អស់ ទីបញ្ចប់នៃព្រះរាជាណាចក្រនេះក៏បានខិតចូលមកដល់។ រាជធានីពគោក៏បានធ្លាក់ទៅនៅថ្ងៃ ៦ ឧសភា ឆ្នាំ១៧៥៧។[៦]
កេរ្តិ៍ដំណែល
[កែប្រែ]ការធ្លាក់នៃរាជាណាចក្រនេះគឺជាទីបញ្ចប់នៃឥស្សរភាពរបស់ពួកមនក៏ដូចជាការត្រួតត្រារបស់ពួកគេជាច្រើនសតវត្សមកហើយនៅឯភូមាក្រោម។ ការបណ្ដេញចេញមិនរើសមុខរបស់កងទ័ពកន្បោនក្នុងប្រទេសភាគខាងក្រោម បានបង្ខំពួកមនរាប់ពាន់នាក់រត់ចូលទៅកាន់ប្រទេសស្យាម។[៣] គ្រួសារពួកភូមាមកពីភាគខាងជើងជាច្រើនក៏ចាប់ផ្ដើមមកតាំងទីលំនៅនៅដីសណ្ដ។ ជិតដល់ដើមសតវត្សទី១៩ សមីករណ៍ និងការរៀបអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានកាត់បន្ថយអត្រាប្រជាជនមនមកត្រឹមជាជនភាគតិចដ៏តូចមួយក្រុមតែប៉ុណ្ណោះ។[២]
កំណត់
[កែប្រែ]ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Lieberman, Victor B. (1984). Burmese Administrative Cycles: Anarchy and Conquest, c. 1580–1760. Princeton University Press. ល.ស.ប.អ. 0-691-05407-X.
- Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7.
- Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.