នីការ៉ាក្វា
República de Nicaragua (ភាសាអេស្ប៉ាញ) | |
---|---|
![]() ទីតាំងប្រទេសនីការ៉ាក្វា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ាណាក្វា 12°6′N 86°14′W / 12.100°N 86.233°W |
ភាសាផ្លូវការ | អេស្ប៉ាញ |
ក្រុមជនជាតិ (ឆ្នាំ ២០២៣)[២] |
|
សាសនា |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតីក្រោមអំណាចផ្ដាច់ការ[៥][៦][៧] |
ដានីញ៉ែល អ័រតេហ្កា | |
រ៉ូសារីយ៉ូ មូរីយ៉ូ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ទទួលឯករាជ្យពីអេស្ប៉ាញ ម៉ិកស៊ិក និងសាធារណរដ្ឋសហព័ន្ធអាមេរិកកណ្ដាល | |
- ប្រកាសឯករាជ្យភាព | ១៥ កញ្ញា ១៨២១ |
- ទទួលស្គាល់ | ២៥ កក្កដា ១៨៥០ |
- ឯករាជ្យពីចក្រភពម៉ិកស៊ិក | ១ កក្កដា ១៨២៣ |
- ឯករាជ្យពីសាធារណរដ្ឋសហព័ន្ធអាមេរិកកណ្ដាល | ៣១ ឧសភា ១៨៣៨ |
១៩ កក្កដា ១៩៧៩ | |
៩ មករា ១៩៨៧ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៣០,៣៧៥ គ.ម២ (ទី៩៦) |
- ផ្ទៃទឹក (%) | ៧.១៤ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៦,៣៥៩,៦៨៩[៨] (ទី១១០) |
- ដង់ស៊ីតេ | ៥១ នាក់/គ.ម២ (ទី១១៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៤) | ៤៦.២[១០] ខ្ពស់ |
HDI (២០២២) | ![]() មធ្យម · ទី១៣០ |
រូបិយវត្ថុ | គ័រដូបា (NIO) |
ល្វែងម៉ោង | UTC−៦ (CST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៥០៥ |
កូដ ISO 3166 | NI |
ដែនកម្រិតខ្ពស់ | .ni |
ប្រទេសនីការ៉ាក្វា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនីការ៉ាក្វា[ស ២] គឺជាប្រទេសមួយស្ថិតនៅតំបន់អាមេរិកកណ្តាល។ ដោយមានក្រឡាផ្ទៃសរុប ១៣០,៣៧០ គីឡូម៉ែត្រការ៉េ នីការ៉ាក្វាគឺជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងតំបន់។ គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសនីការ៉ាក្វាមានប្រជាជនរស់នៅសរុបចំនួន ៦,៨៥០,៥៤០ នាក់[១២] ដែលនាំឱ្យខ្លួនក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅក្នុងតំបន់អាមេរិកកណ្តាលបន្ទាប់ពីប្រទេសក្វាតេម៉ាឡា និងហុងឌូរ៉ាស។
នីការ៉ាក្វាមានព្រំដែនជាប់នឹងប្រទេសហុងឌូរ៉ាសនៅភាគខាងជើង សមុទ្រការាអ៊ីបនៅប៉ែកខាងកើត ប្រទេសកូស្តារីកានៅទិសខាងត្បូង ហើយចំពោះប៉ែកសមុទ្រវិញគឺមានជាប់ជាមួយប្រទេសអែលសាល់វ៉ាឌ័រនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ភាគខាងលិច និងជាមួយប្រទេសកូឡុំប៊ីនៅខាងកើត។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសគឺមានឈ្មោះថា ម៉ាណាក្វា ហើយក៏ត្រូវជាទីក្រុងធំបំផុតទីបួននៅប្រចាំតំបន់អាមេរិកកណ្តាលផងដែរជាមួយនឹងប្រជាជនរស់នៅសរុបចំនួន ១,០៥៥,២៤៧ គិតត្រឹមឆ្នាំ២០២០។ នីការ៉ាក្វាជាប្រទេសមានប្រជាជនចម្រុះជាតិសាសន៍ច្រើនដូចជា ក្រុមជនជាតិមេស្ទីហ្សូ ជនជាតិដើមម្ចាស់ស្រុក និងជនជាតិមានដើមកំណើតពីទ្វីបអឺរ៉ុប និងអាហ្វ្រិក។ ភាសាគេនិយាយច្រើនជាងគេបំផុតក្នុងប្រទេសគឺ ភាសាអេស្ប៉ាញ ខណៈក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅតំបន់ឆ្នេរសត្វមូសច្រើននិយាយភាសាស្រុកដើមរបស់ពួកគេ បូករួមទាំងភាសាអង់គ្លេសខ្លះផងដែរ។
ដើមឡើយពីបុរាណ ទឹកដីនៃប្រទេសនីការ៉ាក្វាត្រូវបានជនជាតិដើមជាច្រើនក្រុមរស់នៅប្រកបដោយភាពសាមញ្ញ តែមកដល់សតវត្សរ៍ទី១៦ តំបន់មួយនេះក៏ត្រូវអាណាចក្រអេស្ប៉ាញចូលមកកាន់កាប់។ នៅក្នុងឆ្នាំ១៨២១ នីការ៉ាក្វាក៏បានទទួលឯករាជ្យពេញលេញពីប្រទេសអេស្ប៉ាញ។ តំបន់ប៉ែកខាងកើតនៃប្រទេសដែលគេនិយមហៅថាឆ្នេរសត្វមូសនោះបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រខុសពីតំបន់ដទៃទៀត ព្រោះវាបានធ្លាក់ក្រោមអាណានិគមអង់គ្លេសនៅក្នុងសតវត្សរ៍ទី១៧។ នៅឆ្នាំ១៨៦០ តំបន់ឆ្នេរសត្វមូសរបស់អង់គ្លេសក៏បានក្លាយជាដែនដីស្វយ័តរបស់នីការ៉ាក្វា ខណៈផ្នែកខាងជើងបំផុតត្រូវបានផ្ទេរទៅឱ្យប្រទេសហុងឌូរ៉ាសនៅក្នុងឆ្នាំ១៩៦០។ ចាប់តាំងពីទទួលបានឯករាជ្យមក នីការ៉ាក្វាបានប្រឈមនឹងវិបត្តិនយោបាយជាច្រើនដំណាក់កាល ដូចជា របបផ្តាច់ការ ការកាន់កាប់ដោយបរទេស និងវិបត្តិសារពើពន្ធជាដើម។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ក្នុងសម័យកាលនោះរួមមាន បដិវត្តនីការ៉ាក្វានៃទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ និងសង្គ្រាមកុនត្រានៃទសវត្សរ៍ឆ្នាំ១៩៨០។
ទោះបីមានឈ្មោះជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីក៏ពិតមែន ប៉ុន្តែក្នុងពេលថ្មីៗនេះ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបានកំពុងជួបនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពិសេសបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១៨ បានរងនឹងការបង្ក្រាបយ៉ាងចាស់ដៃពីកម្លាំងរដ្ឋាភិបាលលោកអ័រតេហ្កា។ ក្រោយពីការបោះឆ្នោតឆ្នាំ២០២១ ប្រទេសនេះក៏បានធ្លាក់ក្រោមរបបផ្ដាច់ការទាំងស្រុង។[១៣][១៤][១៥] បច្ចុប្បន្ន នីការ៉ាក្វាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើប្រៀបក្នុងចំណោមបណ្ដាប្រទេសអាមេរិកឡាទីន និងការ៉ាអ៊ីប នីការ៉ាក្វាមានផលិតផលក្នុងស្រុកសរុបទាបបំផុតទីពីរក្នុងមនុស្សម្នាក់ៗ (ជាមធ្យម) និងផលិតផលក្នុងស្រុកសរុបទាបបំផុតទីបីសម្រាប់មនុស្សម្នាក់ៗ (ជា យអទ)។ នៅក្នុងឆ្នាំ២០២៣ នីការ៉ាក្វាបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតទីពីរនៅអាមេរិកឡាទីន បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា។ នីការ៉ាក្វាជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ[១៦] និងជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ សម្ព័ន្ធភាពបូលីវ៉ារីដើម្បីប្រជាជនអាមេរិកាំងយើង និងសហគមន៍រដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីបជាដើម។
កំណត់សម្គាល់
[កែប្រែ]- ↑ ដូចបានដាក់បង្ហាញនៅលើក្រដាស់ប្រាក់គ័រដូបា។[១]
- ↑ ភាសាអេស្ប៉ាញ៖ República de Nicaragua
ឯកសារយោង
[កែប្រែ]- ↑ Banco Central de Nicaragua Archived 24 September 2010 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Nicaragua". The World Factbook. Central Intelligence Agency. 19 June 2023. Archived from the original on 20 March 2021. Retrieved 16 January 2025.
- ↑ The Latin American Socio-Religious Studies Program / Programa Latinoamericano de Estudios Sociorreligiosos (PROLADES) Archived 12 January 2018 at the វេយប៊ែខ ម៉ាស៊ីន. PROLADES Religion in America by country
- ↑ "CENSO DE POBLACIÓN 2005" (PDF). 2015. Retrieved 16 January 2025.
- ↑ Awadalla, Cristina (March 23, 2023). "Authoritarian Populism and Patriarchal Logics: Nicaragua's Engendered Politics". Social Politics: International Studies in Gender, State & Society 30 (2): 701–723. ISSN 1072-4745. DOI:10.1093/sp/jxad006.
- ↑ Córdoba, José de (October 25, 2022). "U.S. Imposes Sanctions on Nicaragua's Authoritarian Regime". WSJ. Archived from the original on 3 September 2023. Retrieved 16 January 2025.
- ↑ "Nicaragua: Freedom in the World 2023 Country Report". Freedom House. May 30, 2019. Archived from the original on 3 September 2023. Retrieved 16 January 2025.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៩,០ ៩,១ ៩,២ ៩,៣ "World Economic Outlook Database, October 2024 Edition. (Nicaragua)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2024. Retrieved 16 January 2025.
- ↑ "GINI index (World Bank estimate)". data.worldbank.org. ធនាគារពិភពលោក. Archived from the original on 22 May 2020. Retrieved 16 January 2025.
- ↑ "Human Development Report 2023/2024" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 16 January 2025.
{{cite web}}
: zero width space character in|publisher=
at position 33 (help) - ↑ "Nicaragua Population 1950-2024".
- ↑ Mendoza, Yubelka; Kitroeff, Natalie (2021-11-07). "Nicaragua Descends Into Autocratic Rule as Ortega Crushes Dissent". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2021/11/07/world/americas/nicaragua-election-ortega.html.
- ↑ Córdoba, José de (2021-11-06). "Nicaragua Veers to Dictatorship as President Holds Election the U.S. Calls ‘Sham’". Wall Street Journal. ល.ត.ម.អ. 0099-9660. https://www.wsj.com/articles/nicaragua-veers-to-dictatorship-as-president-holds-election-the-u-s-calls-sham-11636201160.
- ↑ Naím, Moisés (2021-11-19). "Why dictators love elections". EL PAÍS English. Retrieved 2025-01-17.
- ↑ Kurtas, Susan. "Research Guides: UN Membership: Founding Members". research.un.org. Archived from the original on 4 July 2019. Retrieved 2025-01-16.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- CS1 errors: invisible characters
- Pages containing cite templates with deprecated parameters
- អត្ថបទខ្លីមិនពេញលេញ
- នីការ៉ាក្វា
- ប្រទេសនៅអាមេរិកកណ្ដាល
- ប្រទេសនៅអាមេរិកខាងជើង
- អតីតអាណានិគមអេស្ប៉ាញ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេស និងទឹកដីនិយាយភាសាអេស្ប៉ាញ