Jump to content

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប

ពីវិគីភីឌា

អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេសនិងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដោយផ្អែកទៅលើចំណាត់ថ្នាក់ផ្ទៃក្រឡាសរុប។

រដ្ឋជាសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិបូករួមទាំងរដ្ឋសង្កេតការណ៍ទាំងពីរត្រូវបានរាប់បញ្ចូលក្នុងលេខរៀងនៅក្នុងបញ្ជីខាងក្រោមនេះ។ រដ្ឋដែលគ្មានការទទួលស្គាល់និងមិនមានស្តង់ដា ISO ៣១៦៦-១ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះទៅតាមលំដាប់លំដោយដែរ។ សម្រាប់ព័ត៌មានផ្សេងៗ សូមមើលជួរ"កំណត់សម្គាល់"នៃប្រទេសនីមួយៗនៅក្នុងបញ្ជី។

តំបន់អង់តាកទិកនិងសហភាពអឺរ៉ុប[សម្គាល់ ១] គឺមិនរាប់បញ្ចូលនោះទេព្រោះអង្គភាពទាំងពីរមិនមែនជាប្រទេសអធិបតេយ្យឬទឹកដីអនិស្សរភាព។ ក្នុងករណីតំបន់អង់តាកទិកវិញ ភូមិភាគដែលស្ថិតនៅក្រោមប្រទេសឯករាជ្យណាមួយគឺមិនត្រូវរាប់បញ្ចូលជាទឹកដីរបស់ប្រទេសនោះឡើយ។

បញ្ជីនេះបានរួមបញ្ចូលរង្វាស់ទំហំក្រឡាផ្ទៃចំនួនបីប្រភេទ៖

  • ក្រឡាផ្ទៃសរុប៖ ផលបូកនៃផ្ទៃដីនិងផ្ទៃទឹកក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។
  • ផ្ទៃដី៖ ផ្ទៃដីសរុបទាំងអស់នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រលើកលែងតែផ្ទៃទឹក។
  • ផ្ទៃទឹក៖ ផលបូកនៃផ្ទៃក្រឡារបស់ផ្ទៃទឹកសាបទាំងអស់ (បឹង អាងស្តុកទឹក និងទន្លេ) នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។[២] ទឹកខាងក្នុងឆ្នេរអាចត្រូវបានរាប់បញ្ចូល។ សមុទ្រមិនត្រូវបានរាប់បញ្ចូលទេលុះត្រាតែក្នុងករណីណាមួយនឹងត្រូវបានបញ្ជាក់ក្នុងជួរកំណត់សម្គាល់។ តំបន់ប្រសប់គ្នានិងតំបន់សេដ្ឋកិច្ចផ្តាច់មុខក៏មិនត្រូវបានរាប់បញ្ចូលដែរ។

ទិន្នន័យទាំងអស់ត្រូវបានដក់ស្រង់ចេញពីស្ថិតិរបស់អង្គការសហប្រជាជាតិ។ ទិន្នន័យខុសពីស្ថិតិ អសប នឹងត្រូវបញ្ជាក់នៅក្នុងជួរកំណត់សម្គាល់។[៣]

ផែនទី

[កែប្រែ]
ផែនទីពិភពលោកដែលមានពណ៌តំណាងតាមក្រឡាផ្ទៃនៃប្រទេសគិតជាគីឡូម៉ែត្រការ៉េ លើកលែងតែតំបន់អង់តាក់ទិក។

ប្រទេសនិងដែនដីអនិស្សរភាពតាមក្រឡាផ្ទៃ

[កែប្រែ]
ល.រប្រទេស / ទឹកដីអនិស្សរភាពក្រឡាផ្ទៃសរុបក្នុងមួយ គម២ផ្ទៃដីក្នុងមួយ គម២ផ្ទៃទឹកក្នុងមួយ គម២% ផ្ទៃទឹកកំណត់សម្គាល់
–ពិភពលោក៥១០,០៧២,០០០១៤៨,៩៤០,០០០៣៦១,១៣២,០០០៧០.៨
១ រុស្ស៊ី១៧,០៩៨,២៤៦១៦,៣៧៧,៧៤២៧២០,៥០០៤.២១ប្រទេសធំបំផុតនៅលើពិភពលោក (១០.៩៩៥% នៃទំហំផ្ទៃដីពិភពលោក) ទឹកដីប៉ែកអឺរ៉ុបគឺមានទំហំប្រហែល ៤,០០០,០០០ គម២ ដែលស្មើនឹង ៤០% នៃផ្ទៃដីសរុបនៃទ្វីបអឺរ៉ុប ដូច្នេះ រុស្ស៊ីគឺជាប្រទេសធំជាងគេបង្អស់នៅអឺរ៉ុប។ ហើយនៅប៉ែកអាស៊ីវិញ ទឹកដីប្រទេសនេះបានគ្របដណ្តប់លើអនុតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានទំហំប្រហែល ១៣,១០០,០០០ គម២ ដែលធ្វើឱ្យប្រទេសរុស្ស៊ីក៏ក្លាយជាប្រទេសធំជាងគេនៅទ្វីបអាស៊ីផងដែរ។
– អង់តាកទិក១៤,០០០,០០០១៤,០០០,០០០០០១៣,៧០០,២០០ គម២ (ស្មើនឹង ៩៨%) បានគ្របដណ្តប់ដោយទឹកកកនិងព្រិល។ ទោះជាវាមិនមែនជាប្រទេសអធិបតេយ្យមែនប៉ុន្តែទឹកដីរបស់វាត្រូវបានទាមទារដោយរដ្ឋមួយចំនួន។[សម្គាល់ ២]
២ កាណាដា[សម្គាល់ ៣]៩,៩៨៤,៦៧០៩,០៩៣,៥០៧៨៩១,១៦៣៨.៩៣ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសនិងភាសាបារាំងច្រើនជាងគេ, ជាប្រទេសធំបំផុតនៅអឌ្ឍគោលខាងជើងបើគិតជាផ្ទៃក្រឡាសរុប (ធំជាងគេទីពីរបើគិតជាផ្ទៃដី) បូករួមជាមួយផ្ទៃទឹកដ៏ធំសម្បើម។ តួលេខផ្ទៃដីនិងផ្ទៃទឹកសរុបគឺរាប់បញ្ចូលទាំងផ្ទៃដីដែលគ្របដណ្តប់ដោយទឹកសាបតែប៉ុណ្ណោះហើយមិនរាប់បញ្ចូលទឹកផ្ទៃខាងក្នុង (ដែលមិនមែនទឹកសាប) ប្រហែល ១,៦០០,០០០ គម២ និងទឹកដែនដី ២០០,០០០ គម២ នោះទេ។[៤][៥]
៣ ឬ ៤ ចិន៩,៥៩៦,៩៦១៩,៣២៦,៤១០២៧០,៥៥០២.៨២ប្រទេសធំជាងគេនៅទ្វីបអាស៊ី (ទាំងស្រុង) និងជាប្រទេសធំទីពីរនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី។ ទិន្នន័យនេះមិនរាប់បញ្ចូលកោះតៃវ៉ាន់ ទឹកដីជម្លោះជាមួយឥណ្ឌា និងកោះជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ។ ទាំងឆ្នេរសមុទ្រនិងដែនទឹកទាំងអស់ក្នុងប្រទេសក៏មិនរាប់បញ្ចូលជាតួលេខនៃផ្ទៃដីសរុបនិងផ្ទៃទឹកដែរ។
 សហរដ្ឋអាមេរិក៩,៥២៥,០៦៧ –
៩,៨៣៣,៥១៧[៦]
៩,១៤៧,៥៩៣ –
៩,១៤៧,៦៤៣[៦]
៣៧៧,៤២៤ –
៦៨៥,៩២៤[៦]
៣.៩៦–៦.៩៧បើគិតជាផ្ទៃដី វាគឺជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសច្រើនបំផុត និងជាប្រទេសធំជាងគេនៅអឌ្ឍគោលខាងលិច (ធំបំផុតទីពីរ បើគិតជាក្រឡាផ្ទៃសរុប)។ តួលេខទីពីរសម្រាប់ក្រឡាផ្ទៃនិងផ្ទៃទឹកសរុបមានវត្តមានក៏ព្រោះតែការរាប់បញ្ចូលដែនឆ្នេរសមុទ្រនិងដែនទឹកទាំងអស់។
៥ ប្រេស៊ីល៨,៥១៥,៧៦៧៨,៤៦០,៤១៥៥៥,៣៥២០.៦៥ប្រទេសដែលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្គាល់ច្រើនជាងគេ និងជាប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូងដែលមួយផ្នែកធំនៃប្រទេសនេះស្ថិតនៅអឌ្ឍគោលខាងត្បូង។[៧]
៦ អូស្ត្រាលី៧,៦៩២,០២៤៧,៦៣៣,៥៦៥៥៨,៤៥៩០.៧៦ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសាអង់គ្លេសច្រើនជាងគេទីបី និងជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី និងក៏ជាប្រទេសធំជាងគេនៅអឌ្ឍគោលខាងត្បូង។
៧ ឥណ្ឌា៣,២៨៧,២៦៣២,៩៧៣,១៩០៣១៤,០៧៣៩.៥៥ជាប្រទេសធំបំផុតទីពីរនៅទ្វីបអាស៊ី និងជាប្រទេសធំបំផុតនៅតំបន់អាស៊ីខាងត្បូង។ ឥណ្ឌាក៏ជាប្រទេសដែលមានចំនួនប្រជាជននិយាយភាសាហិណ្ឌូច្រើនជាងគេ និងជាប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូច្រើនបំផុតផងដែរ។
៨ អាហ្សង់ទីន២,៧៨០,៤០០២,៧៣៦,៦៩០៤៣,៧១០១.៥៧ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេ និងក៏ជាប្រទេសធំបំផុតទីពីរនៅអាមេរិកខាងត្បូងផង។[សម្គាល់ ៤]
៩ កាហ្សាក់ស្ថាន២,៧២៤,៩០០២,៦៩៩,៧០០២៥,២០០០.៩២ប្រទេសដែលគ្មានដែនជាប់នឹងសមុទ្រធំជាងគេ។[៨] ជាប្រទេសដែលមានចំនួនអ្នកនិយាយភាសារុស្ស៊ីច្រើនបំផុតទីពីរបន្ទាប់ពីប្រទេសរុស្ស៊ី និងជាប្រទេសដែលមានទំហំធំជាងគេនៅតំបន់អាស៊ីកណ្តាល។ ជាប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអឺរ៉ុប។
១០ អាល់ហ្សេរី២,៣៨១,៧៤១២,៣៨១,៧៤១០០ប្រទេសធំបំផុតនៅទ្វីបអាហ្វ្រិកនិងក៏ជាប្រទេសធំបំផុតនៅពិភពអារ៉ាប់ផងដែរ។[សម្គាល់ ៥]
១១ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោ២,៣៤៤,៨៥៨២,២៦៧,០៤៨៧៧,៨១០៣.៣២ប្រទេសដែលមានចំនួនអ្នកនិយាយភាសាបារាំងច្រើនជាងគេទីពីរ។ តាមភូមិសាស្ត្រតំបន់ ពោលគឺតំបន់អាហ្វ្រិកកណ្តាល និងអនុតំបន់សាហារ៉ា ស.ប. កុងគោគឺជាប្រទេសដែលមានទំហំធំបំផុត។ វាក៏ជាប្រទេសធំបំផុតទីពីរនៅទ្វីបអាហ្វ្រិកផងដែរ។
–ដាណឺម៉ាក រាជាណាចក្រដាណឺម៉ាក២,២២០,០៩៣២,២២០,០៧២២១០តួលេខ អសប គឺមិនបានរាប់បញ្ចូលក្រឡាផ្ទៃទាំងអស់របស់ប្រទេសនេះទេ។
– ក្រូអិនឡង់ (ដាណឺម៉ាក)២,១៦៦,០៨៦២,១៦៦,០៨៦[សម្គាល់ ៦]០០កោះដែលមានប្រវែងវែងបំផុតនៅលើពិភពលោក។ ទឹកដីធំបង្អស់នៅក្នុងរាជាណាចក្រដាណឺម៉ាក។
១២ អារ៉ាប៊ីសាអ៊ូឌីត២,១៤៩,៦៩០២,១៤៩,៦៩០០០ប្រទេសធំបំផុតនៅតំបន់អាស៊ីខាងលិច និងជាប្រទេសធំបំផុតទីពីរនៅក្នុងពិភពអារ៉ាប់បន្ទាប់ពីប្រទេសអាល់ហ្សេរី។
១៣ ម៉ិកស៊ិក១,៩៦៤,៣៧៥១,៩៤៣,៩៤៥២០,៤៣០១.០៤ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេទីពីរបន្ទាប់ពីអាហ្សង់ទីន។
១៤ ឥណ្ឌូណេស៊ី១.៩០៤.៥៦៩១,៨១១,៥៦៩៩៣,០០០៤.៨៧ប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអូសេអានី។ ប្រទេសដែលមានទំហំធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ឥណ្ឌូណេស៊ីក៏ជាប្រទេសកោះ និងជារដ្ឋប្រជុំកោះធំបំផុតផងដែរបើគិតតាមទំហំក្រឡាផ្ទៃនិងចំនួនប្រជាជនសរុប។[១១]
១៥ ស៊ូដង់១,៨៦១,៤៨៤១,៧៣១,៦៧១១២៩,៨១៣៦.៩៧ [សម្គាល់ ៧]ប្រទេសធំបំផុតទីបីនៅទ្វីបអាហ្វ្រិក និងជាមួយគ្នានៅក្នុងពិភពអារ៉ាប់។[១][១២]
១៦ លីប៊ី១,៧៥៩,៥៤០១,៧៥៩,៥៤០០០
១៧ អ៊ីរ៉ង់១,៦៤៨,១៩៥១,៥៣១,៥៩៥១១៦,៦០០៧.០៧ប្រទេសដែលមានចំនួនអ្នកនិយាយភាសាពែក្សច្រើនជាងគេ។ ប្រទេសធំបំផុតទីពីរនៅតំបន់អាស៊ីខាងលិច និងប្រទេសធំបំផុតទីបួននៅក្នុងទ្វីបអាស៊ីបន្ទាប់ពីប្រទេសចិន ឥណ្ឌា និង អារ៉ាប៊ីសាអ៊ូឌីត។ [សម្គាល់ ៨]
១៨ ម៉ុងហ្គោលី១,៥៦៤,១១០១,៥៥៣,៥៥៦១០,៥៦០០.៦៨ប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំបំផុតទីពីរ។
១៩ ប៉េរូ១,២៨៥,២១៦១,២៧៩,៩៩៦៥,២២០០.៤១ប្រទេសដែលមានចំនួនអ្នកនិយាយភាសាអេស្ប៉ាញច្រើនជាងគេទីបី និងជាប្រទេសដែលមានទំហំធំបំផុតទីបីនៅទ្វីបអាមេរិកខាងត្បូង។
២០ ឆាដ១,២៨៤,០០០១,២៥៩,២០០២៤,៨០០១.៩៣ប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំបំផុតទីបីនិងធំបំផុតនៅក្រៅទ្វីបអាស៊ី ហើយក៏ជាប្រទេសដែលមានទំហំធំជាងគេទីប្រាំនៅទ្វីបអាហ្វ្រិកផងដែរ។
២១ នីហ្សេ១,១៦៧,០០០១,២៦៦,៧០០៣០០០.០២ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកខាងលិច។
២២ អង់កូឡា១,២៤៦,៧០០១,២៤៦,៧០០០០
២៣ ម៉ាលី១,២៤០,១៩២១,២២០,១៩០២០,០០២១.៦១
២៤ អាហ្វ្រិកខាងត្បូង១,២២១,០៣៧១,២១៤,៤៧០៤,៦២០០.៣៨ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកភាគខាងត្បូង។
២៥ កូឡុំប៊ី១,១៤១,៧៤៨១,០៣៨,៧០០១០០,២១០៨.៨
២៦ អេត្យូពី១,១០៤,៣០០១,០០០,០០០១០៤,៣០០០.៧ប្រទេសធំបំផុតនៅតំបន់អាហ្វ្រិកខាងកើត។[សម្គាល់ ៩]
២៧ បូលីវី១,០៩៨,៥៨១១,០៨៣,៣០១១៥,២៨០១.៣៩
២៨ ម៉ូរីតានី១,០៣០,៧០០១,០២៥,៥២០៤,៤៨០០.៤៤
២៩ អេស៊ីប១,០០២,៤៥០៩៩៥,៤៥០៦,០០០០.៦ប្រទេសឆ្លងទ្វីបរវាងទ្វីបអាស៊ីនិងអាហ្វ្រិក។
៣០ តង់សានី៩៤៥,០៨៧៨៨៥,៨០០៦១,៥០០៦.៤៩
៣១ នីហ្សេរីយ៉ា៩២៣,៧៦៨៩១០,៧៦៨១៣,០០០១.៤១
៣២ វេណេស៊ុយអេឡា៩១៦,៤៤៥៨៨២,០៥០៣០,០០០៣.២៩[សម្គាល់ ១០]
៣៣ ប៉ាគីស្ថាន៩០៧,៨៤៣៨៨២,៦២៣២៥,២២០២.៨៦[សម្គាល់ ១១]
៣៤ ណាមីប៊ី៨២៥,៦១៥៨២៣,២៩០២,៤២៥០.១២
៣៥ ម៉ូសំប៊ិក៨០១,៥៩០៧៨៦,៣៨០១៣,០០០១.៦៣
៣៦ តួកគី៧៨៣,៥៦២៧៦៩,៦៣២១៣,៩៣០១.៧៨ប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអឺរ៉ុប។
៣៧ ឈីលី៧៥៦,១០២៧៤៣,៨១២១២,២៩០១.៦៣[សម្គាល់ ១២]
៣៨ សំប៊ី៧៥២,៦១២៧៤៣,៣៩៨៩,២២០១.២៣
៣៩ មីយ៉ាន់ម៉ា៦៧៦,៥៧៨៦៥៣,៥០៨២៣,០៧០៣.៤១
៤០ អាហ្វហ្កានីស្ថាន៦៥២,៨៦៤៦៥២,៨៦៤០០
៤១ ស៊ូដង់ខាងត្បូង៦៤៤,៣២៩៦៤៤,៣២៩០០
[សម្គាល់ ៧]
[សម្គាល់ ១៣][១៥]
៤២ បារាំង៦៤០,៦៧៩៦៤០,៤២៧៣,៣៧៤០.៥២តួលេខរួមបញ្ចូលបារាំងដីគោក (នៅអឺរ៉ុប) បូករួមជាមួយទឹកដីក្រៅស្រុកចំនួនប្រាំទៀត។[សម្គាល់ ១៤] ប្រទេសធំបំផុតទីបីប្រចាំទ្វីបអឺរ៉ុបបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែន និងជាប្រទេសធំបំផុតក្នុងសហភាពអឺរ៉ុប។
៤៣ សូម៉ាលី៦៣៧,៦៥៧៦២៧,៣៣៧១០,៣២០១.៦២តួលេខនេះគឺរួមបញ្ចូលទាំងសាធារណរដ្ឋសូម៉ាលីឡង់។
៤៤ អាហ្វ្រិកកណ្ដាល៦២២,៩៨៤៦២២,៩៨៤០០
៤៥ អ៊ុយក្រែន៦០៣,៥០០៥៧៩,៣០០២៤,២០០៤.០១ប្រទេសធំបំផុតទីពីរនៅអឺរ៉ុបបន្ទាប់ពីរុស្ស៊ី។
៤៦ ម៉ាដាហ្កាស្កា៥៨៧,០៤១៥៨១,៥៤០៥,៥០១០.៩៤ប្រទេសកោះធំជាងគេបង្អស់នៅទ្វីបអាហ្វ្រិក និងជាប្រទេសកោះធំបំផុតទីពីរនៅលើពិភពលោក។
៤៧ បុតស្វាណា៥៨១,៧៣០៥៦៦,៧៣០១៥,០០០២.៥៨[សម្គាល់ ១៥]
៤៨ កេនយ៉ា៥៨០,៣៦៧៥៦៩,១៤០១១,២២៧១.៩៣
៤៩ យេម៉ែន៥៥៥,០០០៥៥៥,០០០០០ប្រទេសធំបំផុតទីពីរនៅឧបទ្វីបអារ៉ាប់។[សម្គាល់ ១៦]
– បារាំង (អឺរ៉ុប)៥៤៣,៩៤០បារាំងដីគោក (ទឹកដីប្រទេសបារាំងទាំងអស់ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប)
៥០ ថៃ៥១៣,១២០៥១០,៨៩០២,២៣០}០.៤៣
៥១ អេស្ប៉ាញ៥០៥,៩៩២៤៩៨,៩៨០៦,៣៩០១.២៦

ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបខាងត្បូង និងជារដ្ឋសមាជិកធំបំផុតទីពីរក្នុងសហភាពអឺរ៉ុប។

៥២ តួកមេនីស្ថាន៤៨៨,១០០៤៦៩,៩៣០១៨,១៧០៣.៧២
៥៣ កាមេរូន៤៧៥,៤៤២៤៧២,៧១០២,៧៣០០.៥៧
៥៤ ប៉ាពួនូវែលគីនេ៤៦២,៨៤០៤៥២,៨៦០៩,៩៨០២.១៦ប្រទេសកោះធំជាងគេទីបី។
៥៥ ស៊ុយអែត៤៥០,២៩៥៤១០,៣៣៥៣៩,៩៦០៨.៨៧ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបខាងជើង។ រដ្ឋសមាជិកសហភាពអឺរ៉ុបធំបំផុតទីបី។
៥៦ អ៊ូសបេគីស្ថាន៤៤៧,៤០០៤២៥,៤០០២២,០០០៤.៩២
៥៧ ម៉ារ៉ុក៤៤៦,៥៥០៤៤៦,៣០០២៥០០.០៦មិនរាប់បញ្ចូលតំបន់ជម្លោះនៅសាហារ៉ាខាងលិចទេដោយតំបន់នេះនឹងត្រូវបង្ហាញដាច់ដោយឡែកពីប្រទេសម៉ារ៉ុក។
៥៨ អ៊ីរ៉ាក់៤៣៨,៣១៧៤៣៧,៣៦៧៩៥០០.២២[សម្គាល់ ១៧]
៥៩ ប៉ារ៉ាគ្វេ៤០៦,៧៥២៣៩៧,៣០២៩,៤៥០២.៣២
៦០ ស៊ីមបាវេ៣៩០,៧៥៧៣៨៦,៨៤៧៣,៩១០១
៦១ ន័រវែស៣៨៥,២០៧៣៦៥,៩៥៧១៩,៥២០៥.០០ទឹកដីនៃរាជាណាចក្រន័រវែសគឺរាប់បញ្ចូលទាំងតំបន់ស្វាល់បាដ និងហានម៉ាយិន លើកលែងតែកោះប៊ូវិត និងតំបន់ទាមទារអង់តាកទិក។
៦២ ជប៉ុន៣៧៧,៩៧៦៣៦៤,៥៤៦១៣,៤៣០៣.៥៥ប្រទេសកោះធំបំផុតនៅតំបន់អាស៊ីខាងកើត និងជាប្រទេសកោះធំបំផុតទីបួននៅលើពិភពលោក។[សម្គាល់ ១៨]
៦៣ អាល្លឺម៉ង់៣៥៧,១៤៤៣៤៨,៦៧២៨,៣៥០២.៣៤ប្រទេសធំបំផុតនៅតំបន់អឺរ៉ុបកណ្តាល។
៦៤ សាធារណរដ្ឋកុងគោ៣៤២,០០០៣៤១,៥០០៥០០០.១៥
៦៥ ហ្វាំងឡង់៣៣៨,៤២៥៣០៣,៨១៦៣៤,៣៣០១០.១៥[សម្គាល់ ១៩]
៦៦ វៀតណាម៣៣១,២១២៣១០,០៧០២១,១៤០៦.៣៨
៦៧ ម៉ាឡេស៊ី៣៣០.៨០៣៣២៩,៦១៣១,១៩០០.៣៥
– ន័រវែស (ដីគោក)៣២៣,៨០២៣០៤,២៨២១៩,៥២០៦.០៣ទិន្នន័យសម្រាប់ន័រវែសដីគោកដោយដកស្វាល់បាដ ហានម៉ាយិន និងទឹកដីអនិស្សរភាពដទៃៗទៀត។
៦៨ កូតឌីវ័រ៣២២,៤៦៣៣១៨,០០៣៤,៤៦០១.៣៨
៦៩ ប៉ូឡូញ៣១២,៦៩៦៣១១,៨៨៨៧៩១៣.០៧
៧០ អូម៉ង់៣០៩,៥០០៣០៩,៥០០០០
៧១ អ៊ីតាលី៣០១,៣៣៩២៩៤,១៤០៧,២០០២.៣៩
៧២ ហ្វីលីពីន៣០០,០០០២៩៨,១៧០១,៨៣០០.៦១
៧៣ អេក្វាទ័រ២៧៦,៨៤១២៥៦,៣៦៩៦,៧២០២.៣៧[សម្គាល់ ២០]
៧៤ បួគីណាហ្វាសូ២៧៤,២២២២៧៦,៦០២៦២០០.២៣[សម្គាល់ ២១]
៧៥ នូវែលសេឡង់២៧០,៤៦៧២៦២,៤៤៣៤,៣៩៥១.៦៥[សម្គាល់ ២២]
៧៦ កាបុង២៦៧,៦៦៨២៥៧,៦៦៧១០,០០០៣.៧៤
– សាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សារ៉ាវី២៦៦,០០០២៦៦,០០០០០ជាទឹកដីជម្លោះជាមួយប្រទេសម៉ារ៉ុក។
៧៧ គីនេ២៤៥,៨៥៧២៤៥,៧១៧១៤០០.០៦
៧៨ សហរាជាណាចក្រ២៤២,៤៩៥២៤១,៩៣០១,៦៨០០.៦៩

ប្រទេសកោះធំបំផុតនៅទ្វីបអឺរ៉ុប និងនៅអឌ្ឍគោលខាងលិច។[សម្គាល់ ២៣]

៧៩ អ៊ូកង់ដា២៤១,៥៥០១៩៧,១០០៤៣,៩៣៨១៨.២៣
៨០ កាណា២៣៨,៥៣៣២២៧,៥៣៣១១,០០០៤.៦១
៨១ រ៉ូម៉ានី២៣៨,៣៩៧២៣១,២៩១៧,១០០២.៩៧
៨២ ឡាវ២៣៦,៨០០២៣០,៨០០៦,០០០២.៥៣ប្រទេសដែលគ្មានដែនជាប់សមុទ្រតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។
៨៣ គុយយ៉ាន២១៤,៩៦៩១៩៦,៨៤៩១៨,១២០៨.៤៣
៨៤ បេឡារុស២០៧,៦០០២០២,៩០០៤,៧០០២.២៦ប្រទេសដែលគ្មានដែនជាប់សមុទ្រធំជាងគេនៅទ្វីបអឺរ៉ុប។
៨៥ កៀគីស្ថាន១៩៩,៩៥១១៩១,៨០១៨,១៥០៤.០៨
៨៦ សេនេកាល់១៩៦,៧២២១៩៥,៥៣០៤,១៩២២.១៣
៨៧ ស៊ីរី១៨៥,១៨០១៨៣,៦៣០១,៥៥០០.៨៤
៨៨ កម្ពុជា១៨១,០៣៥១៧៦,៥១៥៤,៥២០២.៥
៨៩ អ៊ូរុយគ្វេ១៧៦,២១៥១៧៥,០១៥១,២០០០.៦៨
– សូម៉ាលីឡង់១៧៦,១២០[សម្គាល់ ២៤]
៩០ ស៊ូរីណាម១៦៣,៨២០១៥៦,០០០៧,៨២០៤.៧៧ប្រទេសតូចបំផុតនៅក្នុងទ្វីបអាមេរិកខាងត្បូង។
៩១ ទុយនីស៊ី១៦៣,៦១០១៥៥,៣៦០៨,២៥០៥.០៤
៩២ បង់ក្លាដែស១៤៨,៤៦០១៣៤,២០៨១៤,២៥២៩.៦[សម្គាល់ ២៥]
៩៣ នេប៉ាល់១៤៧,១៨១១៤៣,៣៥១៣,៨៣០២.៦នេប៉ាល់គឺជាប្រទេសធំបំផុតនៅជួរភ្នំហិម៉ាល័យ។ រដ្ឋាភិបាលនេប៉ាល់បានផ្តល់តួលេខផ្ទៃក្រឡាសរុបស្មើ ១៤៧,៥១៦ គម២ ដោយរាប់បញ្ចូលទាំងតំបន់ជម្លោះជាមួយឥណ្ឌាប្រមាណ ៣៣៥ គីឡូម៉ែត្រការ៉េបន្ថែម។[២៥]
៩៤ តាជីគីស្ថាន១៤៣,១០០១៤១,៥១០២,៥៩០១.៨១
៩៥ ក្រិក១៣១,៩៥៧១៣០,៦៤៧១,៣១០០.៩៩
៩៦ នីការ៉ាក្វា១៣០,៣៧៣១១៩,៩៩០១០,៣៨០៧.៩៦ប្រទេសធំបំផុតនៅតំបន់អាមេរិកកណ្តាល។
៩៧ កូរ៉េខាងជើង១២០,៥៤០១២០,៥៣៨២០.១១ដកទឹកដីទាមទារចេញពោលគឺកូរ៉េខាងត្បូង។
៩៨ ម៉ាឡាវី១១៨,៤៨៤៩៤,០៨០២៤,៤០៤២០.៦
៩៩ អេរីត្រេ១១៧,៦០០១០១,០០០១៦,៦០០១៤.១២
១០០ បេណាំង១១៤,៧៦៣១១៤,៣០៥៤៥៧.៥៦៩០.៤០
១០១ ហុងឌូរ៉ាស១១២,៤៩២១១១,៨៩០២០០០.១៨
១០២ លីបេរីយ៉ា១១១,៣៦៩៩៦,៣២០១៥,០៤៩១៣.៥១
១០៣ ប៊ុលការី១១១,០០២១០៨,៦១២២,៣៩០២.១៦
១០៤ គុយបា១០៩,៨៨៤១០៩,៨៨៤០០.០០ប្រទេសធំបំផុតនៅតំបន់ឥណ្ឌីខាងលិច។
១០៥ ក្វាតេម៉ាឡា១០៨,៨៨៩១០៧,១៥៩១,៧៣០១.៥៩
១០៦ អ៊ីស្លង់១០៣,០០០១០០,២៥០២,៧៥០២.៦៧
១០៧ កូរ៉េខាងត្បូង១០០,២១០៩៩,៩០៩៣០១០.៣ដកទឹកដីទាមទារចេញពោលគឺកូរ៉េខាងជើង។
១០៨ ហុងគ្រី៩៣,០២៨៨៩,៦០៨៣,៤២០៣.៦៨
១០៩ ព័រទុយកាល់៩២,២២៦៩១,១១៩១,១០៧១.២
១១០ ហ្សកដានី៨៩,៣៤២៨៨,៨០២៥៤០០.៦
១១១ ស៊ែប៊ី៨៨,៣៦១៨៨,២៤៦១១៥០.១៣[សម្គាល់ ២៦]
១១២ អាស៊ែបៃសង់៨៦,៦០០៨៦,១០០៥០០០.១៣ប្រទេសឆ្លងទ្វីបរវាងអាស៊ីនិងអឺរ៉ុប។
១១៣ អូទ្រីស៨៣,៨៧១៨២,៤៤៥១,៤២៦១.៧
១១៤ អេមីរ៉ាតអារ៉ាប់រួម៨៣,៦០០៨៣,៦០០០០
១១៥ ឆេក៧៨,៨៧១៧៧,១៩៩១,៦៧២២.១២
១១៦ ប៉ាណាម៉ា៧៥,៤១៧៧៤,៣៤០១,០៨០១.៤៣ប្រទេសឆ្លងទ្វីបរវាងអាមេរិកខាងជើង និងអាមេរិកខាងត្បូង។
១១៧ សៀរ៉ាលេអូន៧១,៧៤០៧១,៦២០១២០០.១៧
១១៨ អៀរឡង់៧០,២៧៣៦៨,៨៨៣១,៣៩០១.៩៨
១១៩ ចចជី៦៩,៧០០៦៩,៧០០០០ប្រទេសឆ្លងទ្វីបរវាងអឺរ៉ុបនិងអាស៊ី។
១២០ ស្រីលង្កា៦៥,៦១០៦២,៧៣២២,៨៧៨៤.៤
១២១ លីទុយអានី៦៥,៣០០៦២,៦៨០២,៦២០៤.០១
១២២ ឡេតូនី៦៤,៥៥៩៦២,២៤៩២,៣៤០៣.៦២
–ន័រវែស ស្វាល់បាដ (ន័រវែស)៦២,០៤៥៦២,០៤៥០០
១២៣ តូគោ៥៦,៧៨៥៥៤,៣៨៥២,៤០០៤.២៣
១២៤ ក្រូអាស៊ី៥៦,៥៥៤៥៥,៩៧៤៦២០១.១
១២៥ បូស្នី-អ៊ែរសេកូវីន៥១,២០៩៥១,១៨៧១០០.០២
១២៦ កូស្តារីកា៥១,១០០៥១,០៦០៤០០.០៨
១២៧ ស្លូវ៉ាគី៤៩,០៣៧៤៨,១០៥៩៣០១.៩
១២៨ សាធារណរដ្ឋដូមីនិក៤៨,៦៧១៤៨,៣២០៣៥០០.៧២
១២៩ អេស្តូនី៤៥,២២៧៤២,៣៨៨២,៨៤០៦.២៨
១៣០ ដាណឺម៉ាក៤៣,០៩៤៤២,៤៣៤៦៦០១.៥៣រាប់តែទឹកដីដើមប៉ុណ្ណោះ និងមិនរាប់ទឹកដីស្វយ័តនោះឡើយ។
១៣១ ហុល្លង់៤១,៨៥០៣៣,៨៩៣៧,៦៥០១៨.៤១រាប់បញ្ចូលតំបនរដ្ឋបាលពិសេស។[សម្គាល់ ២៧]
១៣២ ស្វីស៤១,២៨៤៣៩,៩៩៧១,២៨០៣.១
១៣៣ ភូតាន៣៨,៣៩៤៣៨,៣៩៤០០
– តៃវ៉ាន់៣៦,១៩៣៣២,២៦០៣,៧២០១០.៣៤នៅរវាងឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៤៩ ទឹកដីសាធារណរដ្ឋចិនបូករួមទាំងចិនដីគោក ម៉ុងកូល កោះតៃវ៉ាន់ និងតំបន់ផ្សេងៗទៀតមានទំហំស្មើនឹង ១១,៤១៨,១៧៤ គម២។[សម្គាល់ ២៨]
១៣៤ គីនេ-ប៊ីសាវ៣៦,១២៥២៨,១២០៨,០០៥២២.១៦
១៣៥ ម៉ុលដាវី៣៣,៨៤៦៣២,៨៩១៩៦០២.៨៤[សម្គាល់ ២៩]
១៣៦ បែលស៊ិក៣០,៥២៨៣០,២៧៨២៥០០.៨២
១៣៧ ឡឺសូតូ៣០,៣៥៥៣០,៣៥៥០០
១៣៨ អាមេនី២៩,៧៤៣២៨,៣៤២១,៤០១៤.៧១
១៣៩ សូឡូម៉ុង២៨,៨៩៦២៧,៨៩៦៩១០៣.១៤
១៤០ អាល់បានី២៨,៧៤៨២៧,៣៩៨១,៣៥០៤.៧
១៤១ គីនេអេក្វាទ័រ២៨,០៥១២៨,០៥១០០
១៤២ ប៊ូរុនឌី២៧,៨៣៤២៥,៦៨០២,១៥០៧.៧៣
១៤៣ ហៃទី២៧,៧៥០២៧,៥៦០១៩០០.៦៨
១៤៤ រ្វ៉ាន់ដា២៦,៣៣៨២៤,៦៦៨១,៦៧០៦.៣៤
១៤៥ ម៉ាសេដ្វានខាងជើង២៥,៧១៣២៥,៤៣៣២៨០១.០៩
១៤៦ ជីប៊ូទី២៣,២០០២៣,១៨០២០០.០៩
១៤៧ បេលីស២២,៩៦៦២២,៨០៦១៦០០.៧
១៤៨ អែលសាល់វ៉ាឌ័រ២១,០៤១២០,៧២១៣២០១.៥២ប្រទេសតូចបំផុតនៅក្នុងមហាទ្វីបអាមេរិក។
១៤៩ អ៊ីស្រាអែល២០,៧៧០២០,៣៣០៤៤០២.១២[សម្គាល់ ៣០]
១៥០ ស្លូវេនី២០,២៧៣២០,១៥១១២២០.៦
– នូវែលកាឡេដូនី (បារាំង)១៨,៥៧៥១៨,២៧៥៣០០១.៦២
១៥១ ហ្វីជី១៨,២៧២១៨,២៧២០០
១៥២ គុយវ៉ែត១៧,៨១៨១៧,៨១៨០០
១៥៣ អេស្វាទីនី១៧,៣៦៤១៧,២០៤១៦០០.៩២
១៥៤ ទីម័រខាងកើត១៤,៩១៩១៤,៩១៩០០
១៥៥ បាហាម៉ា១៣,៩៤៣១០,០១០៣,៨៧០២៧.៨៨
១៥៦ ម៉ុងតេណេក្រូ១៣,៨១២១៣,៤៥២៣៦០២.៦១
១៥៧ វ៉ានូអាទូ១២,១៨៩១២,១៨៩០០
– កោះហ្វក់ឡង់ (សហរាជាណាចក្រ)១២,១៧៣១២,១៧៣០០
១៥៨ កាតា១១,៥៨៦១១,៥៨៦០០
១៥៩ កំប៊ី១១,២៩៥១០,០០០១,២៩៥១១.៤៧ប្រទេសតូចបំផុតនៅក្នុងទ្វីបអាហ្វ្រិក។
១៦០ ហ្សាម៉ាអ៊ីក១០,៩៩១១០,៨៣១១៦០១.៤៦
– កូសូវ៉ូ១០,៨៨៧[សម្គាល់ ៣១]
១៦១ លីបង់១០,៤៥២១០,២៣០១៧០១.៦៣ប្រទេសតូចបំផុតទីពីរនៅទ្វីបអាស៊ី។
១៦២ ស៊ីប៩,២៥១៩,២៤១១០០.១១[សម្គាល់ ៣២]
– ព័រតូរីកូ (សហរដ្ឋអាមេរិក)៩,១០៤៩,០១៤៣,០៥៤៣៥.២ទឹកដីរបស់អាមេរិក, វាគឺជាកោះធំបំផុតទីបីរបស់សហរដ្ឋអាមេរិកបន្ទាប់ពីកោះធំហាវៃ និងកោះកូឌីអាកនៅរដ្ឋអាឡាស្កា។
– អាប់កាស៊ី៨,៦៦០[សម្គាល់ ៣៣]
–សហរដ្ឋអាមេរិក បណ្តុំកោះតូចៗរបស់សហរដ្ឋអាមេរិក៦,៩៥៩.៤១៣៤.២៦,៩៣៧៩៩.៦៨
១៦៣ ប៉ាឡេស្ទីន៦,០២០៦,០០០២២០៣.៩
១៦៤ ប្រ៊ុយណេ៥,៧៦៥៥,២៦៤៥០០៨.៦៧
១៦៥ ទ្រីនីតេ និងតូបាគោ៥,១៣០៥,១២៨០០
– ប៉ូលីនេស៊ីបារាំង (បារាំង)៤,១៦៧៣,៨២៧៣៤០៨.១៦
– ត្រង់នីស្ទ្រី៤,១៦៣[សម្គាល់ ៣៤]
១៦៦ កាប់វែរ៤,០៣៣៤,០៣៣០០
– កោះចចជីខាងត្បូងនិងសាំងវិចខាងត្បូង (សហរាជាណាចក្រ)៣,៩០៣៣,៩០៣០០[សម្គាល់ ១៣]
– អូសេទីខាងត្បូង៣,៩០០[សម្គាល់ ៣៥]
– ស៊ីបខាងជើង៣,៣៥៥[សម្គាល់ ៣៦]
– អាតសាក់៣,១៧០៣,១៧០--ទឹកដីរដ្ឋនេះគឺត្រូវពិភពលោកទទួលស្គាល់ថាជាផ្នែកនៃប្រទេសអាស៊ែបៃសង់។
១៦៧ សាម័រ២,៨៤២២,៨២១១០០.៣៥
– ហុងកុង (ចិន)២,៧៥៥១,១០៦១,៦៤៩[២៩]៥៩.៨
១៦៨ លុចសំបួរ២,៥៨៦២,៥៨៦០០ប្រទេសតូចបំផុតនៅអឺរ៉ុបដោយមិនមែនជារដ្ឋមីក្រូអឺរ៉ុប ឬជាប្រទេសកោះ។
–ប៊ឺតាវីល (គ្មានទឹកដីរបស់នរណា)២,០៦០២,០៦០០០
១៦៩ ម៉ូរីស២,០៤០២,០៣០១០០.៤៩
១៧០ កូម័រ១,៨៦២១,៨៦២០០[សម្គាល់ ៣៧]
– អូឡាន់ (ហ្វាំងឡង់)១៥៨០
– ប្រជុំកោះហ្វេរ៉ូ (ដាណឺម៉ាក)១,៣៩៣១,៣៩៣គ្មានទិន្នន័យគ្មានទិន្នន័យ
១៧១ សាវតូមេ និងប្រាំងស៊ីប៩៦៤៩៦៤០០
– កោះតួកស៍និងកៃកូស (សហរាជាណាចក្រ)៩៤៨៤៣០០០[សម្គាល់ ១៣]
១៧២ គីរីបាទី៨១១៨១១០០
១៧៣ បារ៉ែន៧៨៥៧៨៥០០
១៧៤ ដូមីនិក៧៥១៧៥១០០
១៧៥ តុងកា៧៤៧៧១៧៣០៤.០២
១៧៦ សិង្ហបុរី៧២៨៧១៦១០១.៤៣
១៧៧ មីក្រូណេស៊ី៧០២៧០២គ្មានទិន្នន័យគ្មានទិន្នន័យ
១៧៨ សាំងលូស៊ី៦១៦៦០៦១០១.៦២
– កោះម៉ាន់ (រាជរដ្ឋាភិបាលអនិស្សរភាពប្រឺតាញ)៥៧២៥៧២០០
– ក្វាម (សហរដ្ឋអាមេរិក)៥៤៩៥៤៤០០
១៧៩ អង់ដូរ៉ា៤៦៨៤៦៨០០រដ្ឋមីក្រូនៅអឺរ៉ុប។
– ប្រជុំកោះម៉ារីយ៉ានខាងជើង (សហរដ្ឋអាមេរិក)៤៦៤៤៦៤០០
១៨០ ប៉ាឡូ៤៥៩៤៥៩០០
១៨១ សេសែល៤៥២៤៥៥០០ប្រទេសតូចបំផុតនៅទ្វីបអាហ្វ្រិក។
– គូរ៉ាសាវ (ហុល្លង់)៤៤៤៤៤៤០០[សម្គាល់ ២៧]
១៨២ អង់ទីក្វា និងបាប៊ូដា៤៤២៤៤២.៦០០
១៨៣ បាបាដ៤៣០៤៣១០០
១៨៤ សាំងវ៉ាំងសង់ និងក្រេណាឌីន៣៨៩៣៨៩០០
–ន័រវែស ហានម៉ាយិន (ន័រវែស)៣៧៧៣៧៧០០
– ប្រជុំកោះវើជីនអាមេរិក (សហរដ្ឋអាមេរិក)៣៤៧៣៤៦១,៥៦៤៨១.៨៨
១៨៥ ក្រឺណាត៣៤៤៣៤៤០០
១៨៦ ម៉ាល់តា៣១៦៣១៦០០ជារដ្ឋមីក្រូនៅអឺរ៉ុប។ សមាជិកសហភាពអឺរ៉ុបដ៏តូចបំផុត។
–សហរាជាណាចក្រ សង់ហេឡេណា អាសិនស្យុង និងទ្រីស្តានដាគុនញ៉ា (សហរាជាណាចក្រ)៣០៨៣០៨០០
១៨៧ ម៉ាល់ឌីវ៣០០២៩៨០០ប្រទេសតូចបំផុតនៅទ្វីបអាស៊ី។
– បូនែរ (ហុល្លង់)២៩៤២៩៤០០[សម្គាល់ ២៧]
– កោះកៃម៉ង់ (សហរាជាណាចក្រ)២៦៤២៦៤០០
១៨៨ សាំងគីត និងណឺវីស២៦១២៦១០០ប្រទេសតូចបំផុតនៅទ្វីបអាមេរិក និងនៅអឌ្ឍគោលខាងលិច។
– នីវវេ (នូវែលហ្សេឡង់)២៦០២៦០០០
–សហរាជាណាចក្រ អាក្រូទីរីនិងដេកេលី (សហរាជាណាចក្រ)២៥៣.៨មិនបានកំណត់មិនបានកំណត់មិនបានកំណត់
– សង់ព្យែរ និង​មីគីឡុង (បារាំង)២៤២២៤២០០
– កោះឃុក (នូវែលហ្សេឡង់)២៣៦២៣៦០០
– កោះសាម័រអាមេរិក (សហរដ្ឋអាមេរិក)១៩៩១៩៩០០
១៨៩ ម៉ាសាល់១៨១១៨១១១,៦៧៣៩៨.៤៧
– អារូបា (ហុល្លង់)១៨០១៨០០០[សម្គាល់ ២៧]
១៩០ លិកតិនស្តាញ១៦០១៦០០០ជារដ្ឋមីក្រូនៅអឺរ៉ុប។
– ប្រជុំកោះវើជីនអង់គ្លេស (សហរាជាណាចក្រ)១៥១១៥១០០
– កោះគ្រិស្តម៉ាស (អូស្ត្រាលី)១៣៥១៣៥០០
– ជែស៊ី (រាជរដ្ឋាភិបាលអនិស្សរភាពប្រឺតាញ)១១៦១១៦០០
– ម៉ង់សេរ៉ាត (សហរាជាណាចក្រ)១០២១០២០០
– អង់ក្វេឡា (សហរាជាណាចក្រ)៩១៩១០០
– គែនស៊ី (រាជរដ្ឋាភិបាលអនិស្សរភាពប្រឺតាញ)៧៨៧៨០០
១៩១ សានម៉ារីណូ៦១៦១០០ជារដ្ឋមីក្រូនៅអឺរ៉ុប។
– ដែនដីអង់គ្លេសនៅមហាសមុទ្រឥណ្ឌា (សហរាជាណាចក្រ)៦០៦០៥៤,៣៤០៩៩.៨៩
– សាំងម៉ាតាំង (បារាំង) ៥៤៥៤.៤គ្មានទិន្នន័យគ្មានទិន្នន័យ[សម្គាល់ ១៣]
– ប៊ែរមូដ (សហរាជាណាចក្រ)៥៤៥៤០០
–ន័រវែស កោះប៊ូវិត (ន័រវែស)៤៩៤៩០០[សម្គាល់ ១៣]
– ស៊ីនម៉ារតិន (ហុល្លង់)៣៤៣៤០០[សម្គាល់ ២៧]
– ម៉ាកាវ (ចិន)៣១.៣២៨.២០០
១៩២ ទូវ៉ាលូ២៦២៦០០
១៩៣ ណូរូ២១២១០០ប្រទេសកោះតូចបំផុតនៅលើពិភពលោក។
– កោះកូកូស (អូស្ត្រាលី)១៤១៤០០[សម្គាល់ ៣៨]
– សាបា (ហុល្លង់)១៣មិនបានកំណត់មិនបានកំណត់មិនបានកំណត់[សម្គាល់ ២៧]
– តូកូឡៅ (នូវែលហ្សេឡង់)១២១២០០
– ជីប្រាល់តា (សហរាជាណាចក្រ)៦៦.៥០០
–អូស្ត្រាលី កោះសមុទ្រផ្កាថ្ម (អូស្ត្រាលី)< ៣
(< ១.២)
< ៣
(< ១.២)
០០
១៩៤ ម៉ូណាកូ២.០២២.០២០០ជារដ្ឋមីក្រូនៅអឺរ៉ុប។ រដ្ឋសមាជិកអង្គការសហប្រជាជាតិដែលមានផ្ទៃក្រឡាតូចបំផុត។
១៩៥ បុរីវ៉ាទីកង់០.៤៩០.៤៩០០ជារដ្ឋមីក្រូនៅអឺរ៉ុប។ ប្រទេសតូចបំផុតនៅលើពិភពលោក។

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. ↑ សហភាពអឺរ៉ុបគឺជាសហភាពកំពូលប្រទេសដ៏ពិសេសមួយ។ វាបានគ្របដណ្តប់លើផ្ទៃដីសរុប ៤,៤៧៩,៩៦៨ គីឡូម៉ែត្រការ៉េ[១] ហើយនឹងជាប់ចំណាត់ថ្នាក់ទី ៧ ប្រសិនបើវាត្រូវបានរាប់បញ្ចូល (៣.០% នៃផ្ទៃដីសរុបនៅលើពិភពលោក)។
  2. ↑ ប្រទេសខាងក្រោមបានអះអាងថាខ្លួនមានការគ្រប់គ្រងនៅលើទឹកដីផ្នែកខ្លះនៃតំបន់អង់តាកទិក៖ អាហ្សង់ទីន (៩៦៩,០០០ គម២), អូស្ត្រាលី (៥,៨៩៦,៥០០ គម២), ឈីលី (១,២៥០,០០០ គម២), បារាំង (៤៣២,០០០ គម២), នូវែលសេឡង់ (៤៥០,០០០ គម២), ន័រវែស (២,៥០០,០០០ គម២) និងសហរាជាណាចក្រ (១,៣៩៥,០០០ គម២), ទឹកដីទាមទារខ្លះត្រូវបានជាន់គ្នាជាមួយទឹកដីផ្សេងទៀត។ ផ្ទាំងមួយផ្នែកនៃតំបន់នេះ (ស្មើនឹង ២,១០០,០០០ គម២) គឺមិនមានការអះអាងគ្រប់គ្រងដោយប្រទេសណាឡើយ។ តំបន់នេះជាធម្មតាមិនមែនមនុស្សរស់នៅទេលើកលែងតែក្រុមអ្នកវិទ្យាសាស្ត្រ។
  3. ↑ បើគិតជាផ្ទៃដី កាណាដាគឺមានទំហំតូចជាងប្រទេសចិននិងសហរដ្ឋអាមេរិក
  4. ↑ ដកទឹកដីអង់តាកទិកដែលខ្លួនប្រកាសទាមទារ (៩៦៩,០០០គម២), កោះម៉ាល់វីណាស ១២,១៧៣គម២) និងកោះចចខាងត្បូងនិងសាំងវិចខាងត្បូង (៣,៩០៣គម២).
  5. ↑ ផ្ទៃទឹកខាងក្នុងត្រូវបានគេរាយការណ៍ជាផ្លូវការថាស្មើ ០[៩] ទោះបីជាមានវត្តមានបឹងតាមរដូវនិងអាងស្តុកទឹកអចិន្ត្រៃយ៍នៅក្នុងប្រទេសក៏ដោយ។
  6. ↑ ដែនដីប្រមាណ ១,៧៥៥,៦៣៦ គម២ (៨១%) គឺគ្របដណ្តប់ទៅដោយទឹកកក; តំបន់គ្មានទឹកកកគឺមានទំហំស្មើនឹង ៤១០,៤៥០ គម២ ។[១០]
  7. 1 2 ភាគរយនៃផ្ទៃទឹករបស់ប្រទេសស៊ូដង់មុនពេលការផ្តាច់ខ្លួនរបស់រដ្ឋស៊ូដង់ខាងត្បូងគឺស្មើនឹង ៥.១៨ ។
  8. ↑ ទិន្នន័យគឺដក់ស្រង់ចេញនៅឆ្នាំ២០១៧ និងពីក្នុងសៀវភៅពិតពិភពលោកសេអ៊ីអា។[១][១៣] សៀវភៅភូមិសាស្ត្រ អសប បានកំណត់តែទំហំផ្ទៃដីប៉ុណ្ណោះទេដោយស្មើនឹង ១,៦២៨,៧៥០ គម២
  9. ↑ លើកលែងតែតំបន់ត្រីកោណអ៊ីលឡេមី (១៤,០០០ គម២).
  10. ↑ លើកលែងតែតំបន់ទាមរទារគីនេអ៊ីសេកេបា (១៦០,០០០ គម២)
  11. ↑ ជាកំហុស ស្ថិតិនិងប្រភពអន្តរជាតិដែលចុះផ្សាយបានរាប់បញ្ចូលទិន្នន័យនៃតំបន់ជម្លោះកាស្មៀរ (ក្រោមរដ្ឋបាលប៉ាគីស្ថាន) រួមមាន៖ អាសាដកាស្មៀរ (១៣,២៩៧ គម២) និងជិលជីត-ប៉ាល់ទីស្តង់ (៧២,៩៧១ គម២)។[១៤] មិនតែប៉ុណ្ណោះ ប្រភពខ្លះថែមទាំងរាប់បញ្ចូលតំបន់ដែលស្ថិតនៅក្រោមរដ្ឋបាលឥណ្ឌាផងដែរមាន ចាំមូនិងកាស្មៀរ (៤២,២៤១ គម២) និងឡាដក្តិ (៥៩,១៤៦ គម២) ហើយទឹកដីទាំងអស់នេះរួមគ្នាមានទំហំផ្ទៃដីប្រមាណ ៩៨៤,០១០ គម២ និងក្រឡាផ្ទៃសរុប ១,១០៩,២៣០ គម២។
  12. ↑ លើកលែងតែតំបន់ទាមទារនៅអង់តាកទិក។
  13. 1 2 3 4 5 តួលេខដែលបង្ហាញសម្រាប់ប្រទេសនេះគឺបានដក់ស្រង់ចេញមកពីសេអ៊ីអា (CIA)។[១]
  14. ↑ ប្រភពបានប្រាប់ថាទឹកដីបារាំងដីគោកគឺស្មើនឹង ៥៥១,៥០០ ហើយបានរាយតំបន់ក្រៅស្រុកដាច់ដោយឡែកពីគ្នាដែលរួមគ្នាមានទំហំសរុប ៨៩,១៧៩ គម ២។ ទិន្នន័យដែលបានបង្ហាញនៅក្នុងបញ្ជីទីនេះគឺជាការបូកបញ្ចូលគ្នារវាងបារាំងដីគោកនិងទឹកដីក្រៅស្រុករបស់សាធារណេរដ្ឋមួយនេះ។ សេអ៊ីអា (CIA) បានរាយការណ៍ថាទំហំទឹកដីសរុបគឺស្មើនឹង ៦៤៣,៨០១ គម២។[១] ប្រភពមួយទៀតពីប្រទេសបារាំងគឺ Institut national de la statistique et des études économiques បានឱ្យតួលេខស្មើ ៦៣២,៧៥៩ គម២។[១៦]
  15. ↑ តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយអង្គការស្បៀងអាហារនិងកសិកម្ម។[១៧]
  16. ↑ តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។[១៨]
  17. ↑ តួលេខដែលបានបង្ហាញនេះគឺបានដក់ស្រង់ចេញពីទិន្នន័យឆ្នាំ២០០៧ និងសៀវភៅពិភពលោករបស់សេអ៊ីអា។[១][១៣] តួលេខរបស់ អសប គឺ ៤៣៥,២២៤ គម២ ដោយដកខេត្តស្វយ័តអ៊ីរ៉ាកឃឺឌីស្ថានចំនួនបីចេញ។
  18. ↑ តួលេខនេះគឺដក់ស្រង់ចេញពី 2020 (Reiwa 2) Geospatial Information Authority of Japan។[១៩][២០]
  19. ↑ រាប់បញ្ចូលទាំងកោះ អ័រឡង់ (១,៥៥២ គម២).
  20. ↑ ប្រភពមួយចំនួនអាចនឹងរាប់ឬមិនរាប់បញ្ចូលកោះកាឡាប៉ាហ្កូស (៧,៨៨០ គម២)។ ទិន្នន័យឆ្នាំ២០០៧[១៣] បានរាប់បញ្ចូលកោះកាឡាប៉ាហ្កូសហើយតួលេខក្រឡាផ្ទៃសរុបនៃប្រទេសនេះបានកើនទៅដល់ ២៨៣,៥៦៧ គម២។[១]
  21. ↑ តួលេខផ្ទៃក្រឡាសរុបនេះត្រូវបានរាយការណ៍ដោយវិទ្យាស្ថានជាតិស្ថិតិនិងប្រជាសាស្ត្របួគីណាហ្វាសូ។[២១] ចំណែកឯតួលេខនៃផ្ទៃទឹកត្រូវបានរាយការណ៍ដោយអង្គការស្បៀងអាហារនិងកសិកម្ម។[២២]
  22. ↑ រដ្ឋាភិបាលបានផ្តល់តួលេខស្មើ ២៦៦,៨៣៨ គម២។[២៣] សៀវភៅពិភពលោកសេអ៊ីអាបានប៉ាន់ប្រមាណទំហំផ្ទៃក្រឡានិងផ្ទែដីដោយឃើញមាន ២៦៧,៧១០ គម២។ តួលេខទាំងអស់មិនបានរាប់បញ្ចូលកោះនីយូអេ កោះខូក និងតូកូឡាវនោះទេ និងបូករួមទាំងតំបន់ទាមទារនៅអង់តាកទិកដែរ។
  23. ↑ មិនរាប់បញ្ចូលទឹកដីអនិស្សរភាពចំនួនបី (សរុប ៧៦៨ គម២) ឬទឹកដីក្រៅស្រុកចំនួន ១៤ (១,៧៤២,៨៥៧ គម២)។
  24. ↑ ទឹកដីសូម៉ាលីឡង់ទាំងមូលត្រូវបានទាមទារដោយប្រទេសសូម៉ាលី។
  25. ↑ ផ្ទៃក្រឡាបើយោងទៅតាមការិយាល័យស្ថិតិបង់ក្លាដេស៖ ១៤៧,៥៧០ គម២។[២៤]
  26. ↑ តួលេខនេះបានរាប់បញ្ចូលតំបន់កូសូវ៉ូនិងមេតូហ៊ីចា ដែលសព្វថ្ងៃបានប្រកាសឯករាជ្យចេញពីស៊ែប៊ីជាសាធារណរដ្ឋកូសូវ៉ូ (១០,៨៨៧ គម២)។ ផ្ទៃក្រឡាស៊ែប៊ីដែលមិនរាប់បញ្ចូលកូសូវ៉ូគឺស្មើនឹង ៧៧,៤៧៤ គម២។[១]
  27. 1 2 3 4 5 6 ទិន្នន័យសម្រាប់ហុល្លង់គឺត្រូវបានដក់ស្រង់ចេញពីការិយាល័យស្ថិតិកណ្តាល។[២៦] ប្រភពមួយនេះដែរបានរាយការណ៍ថាផ្ទៃក្រឡាប្រទេសហុល្លង់នៅអឺរ៉ុបគឺស្មើនឹង ៤១,៥២៨ គម២ និងបានរាយតំបន់រដ្ឋបាលពិសេសចំនួនបីដាច់ពីប្រទេសហុល្លង់ដោយតំបន់ទាំងនោះមានផ្ទៃក្រឡា ៣២២ គម២។ បើបូកទឹកដីទាំងអស់នេះបញ្ចូលគ្នានុះយើងនឹងឃើញលទ្ធផលដែលបានចុះនៅក្នុងតារាងនេះ។[២៧]
  28. ↑ ប្រភពរបស់អង្គការសហប្រជាជាតិមិនមានទិន្នន័យសម្រាប់សាធារណរដ្ឋចិនឬតៃវ៉ាន់នោះទេ។ តួលេខដែលបានបង្ហាញគឺត្រូវដក់ស្រង់ចេញពីទិន្នន័យស្ថិតិឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋចិន។ សេអ៊ីអាបានឱ្យតួលេខស្មើ ៣៥,៩៨០ គម២។ ផ្ទៃដីស្របច្បាប់សរុបនៃសាធារណរដ្ឋចិនគឺមានទំហំស្មើនឹង ១១,៤២០,០០០ គម២ ដោយរាប់បញ្ចូលទាំងកោះតៃវ៉ាន់សព្វថ្ងៃ ប្រទេសម៉ុងកូល និងចិនដីគោក។[២៨]
  29. ↑ តួលេខដែលបានបង្ហាញនេះគឺរាប់បញ្ចូលតំបន់ជម្លោះត្រង់នីស្ទ្រី (៤,១៦៣ គម២)។
  30. ↑ តួលេខនេះត្រូវបានដក់ស្រង់ចេញពីសេអ៊ីអា។[១] តួលេខរបស់ អសប/ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែលបានបង្ហាញទំហំផ្ទៃក្រឡាស្មើនឹង ២២,០៧២ គម២ ដោយរាប់បញ្ចូលកំពូលហ្កូឡាន (១,២០០ គម២) និងទីក្រុងយេរូសាឡឹមខាងកើត (៧០ គម២)។
  31. ↑ ទឹកដីកូសូវ៉ូត្រូវបានទាមទារដោយប្រទសស៊ែប៊ីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  32. ↑ រាប់បញ្ចូលទាំងតំបន់ស៊ីបខាងជើង (៣,៣៥៥ គម២) និងតំបន់មួយចំនួនទៀត (៦០០ គម២)។[១]
  33. ↑ ទឹកដីអាប់កាស៊ីត្រូវបានទាមទារដោយប្រទេសចចជីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  34. ↑ ទឹកដីត្រង់នីស្ទ្រីគឺត្រូវបានទាមទារដោយប្រទេសម៉ុលដាវីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  35. ↑ អូសេទីខាងត្បូងត្រូវបានប្រទេសភាគច្រើននៅលើពិភពលោកទទួលស្គាល់ថាជាផ្នែកនៃប្រទេសចចជី។
  36. ↑ សាធារណរដ្ឋស៊ីបខាងជើងនៃតួកគឺជារដ្ឋប្រកាសឯករាជ្យខ្លួនឯងដោយមានការទទួលស្គាល់តែពីប្រទេសតួកគីប៉ុណ្ណោះ។
  37. ↑ សៀវភៅពិភពលោកសេអ៊ីអា[១] និងស្ថិតិរបស់អង្គការសហប្រជាជាតិបានផ្តល់តួលេខស្មើ ២,២៣៥ គម២ បានរាប់បញ្ចូលទាំងតំបន់ម៉ាយុត (៣៧៤ គម២) ដែលត្រូវជាទឹកដីក្រៅស្រុករបស់បារាំង។
  38. ↑ Cite error: Invalid <ref> tag; no text was provided for refs named "2007data".

ឯកសារយោង

[កែប្រែ]
  1. 1 2 3 4 5 6 7 8 9 10 11 Field Listing – Area Archived 2020-10-22 at the វេយប៊ែខ ម៉ាស៊ីន., The World Factbook, ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល. ដក់ស្រង់នៅថ្ងៃ25 កញ្ញា 2021.
  2. ↑ Central Intelligence Agency. "Definitions and notes: Location". The World Factbook. Government of the United States. Archived from the original on 2019-01-08. Retrieved 25 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. ↑ Source, unless otherwise specified: (2012). "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density". http://unstats.un.org/unsd/demographic/products/dyb/dyb2012.htm Entries in this table giving figures other than the figures given in this source are explained in the associated Note.
  4. ↑ Canada, Government of Canada, Statistics. "Land and freshwater area, by province and territory". www.statcan.gc.ca. Retrieved 24 កញ្ញា 2021.
  5. ↑ Branch, Government of Canada, Fisheries and Oceans Canada, Communications. "Oceans". www.dfo-mpo.gc.ca. Retrieved 25 កញ្ញា 2021.
  6. 1 2 3 "United States". Encyclopædia Britannica. Retrieved 25 កញ្ញា 2021.
  7. ↑ "IBGE :: Instituto Brasileiro de Geografia e Estatística". ww2.ibge.gov.br. Archived from the original on 2018-06-28. Retrieved 2021-09-26. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. ↑ Agency of Statistics of the Republic of Kazakhstan (ASRK). 2005. Main Demographic Indicators. Available at Stat.gov.kz
  9. ↑ (ជាភាសាបារាំង) ការប៉ាន់ប្រមាណធនធានព្រៃឈើសកលឆ្នាំ២០១៥៖ របាយការណ៍ប្រទេសអាល់ហ្សេរី (Report). FAO. p. 12. http://www.fao.org/3/a-az147f.pdf។ បានយកមក 26 កញ្ញា 2021.
  10. ↑ "Surface area (sq. km)". អង្គការសហប្រជាជាតិ: សូចនាករអភិវឌ្ឍន៍ពិភពលោក. Retrieved 25 កញ្ញា 2021.
  11. ↑ "Indonesia". The World Factbook. CIA. Archived from the original on 2021-04-13. Retrieved 26 កញ្ញា 2021.
  12. ↑ "Africa :: Sudan". CIA Factbook. Archived from the original on 2021-01-11. Retrieved 26 កញ្ញា 2021.
  13. 1 2 3 "Total surface area as of 19 January 2007". United Nations Statistics Division. Archived from the original on 19 តុលា 2018. Retrieved 25 កញ្ញា 2021.
  14. ↑ "GeoHive – Pakistan population statistics". Archived from the original on 6 មេសា 2013. Retrieved 2021-09-26. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. ↑ "SOUTH SUDAN" (PDF). CIA World Factbook. Archived from the original (PDF) on 2020-11-17. Retrieved 26 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  16. ↑ Subdivisions, surface area and population of the French Republic, National Institute for Statistics and Economic Studies, ដក់ស្រង់នៅថ្ងៃ 26 កញ្ញា 2021។
  17. ↑ Global Forest Resources Assessment 2015: Country Report Botswana (Report). FAO. p. 14. http://www.fao.org/3/a-az171e.pdf។ បានយកមក 26 កញ្ញា 2021.
  18. ↑ IAEA’s support to animal health services in Yemen: Background (Report). IAEA. បានដាក់ទុកឯកសារ ពី នៅថ្ងៃ 2021-04-15. https://web.archive.org/web/20210415035133/http://www-naweb.iaea.org/nafa/aph/stories/2009-iaea-yemen.html។ បានយកមក 26 កញ្ញា 2021.
  19. ↑ . 国土地理院. 25 ធ្នូ 2020 https://web.archive.org/web/20210101044323/https://www.gsi.go.jp/KOKUJYOHO/MENCHO-title.htm. Archived from the original on 1 មករា 2021. Retrieved 27 កញ្ញា 2021. {{cite web}}: Missing or empty |title= (help); Unknown parameter |(ភាសាជប៉ុន) title= ignored (help)
  20. ↑ "Island Countries Of The World". WorldAtlas.com. Archived from the original on 7 ធ្នូ 2017. Retrieved 27 កញ្ញា 2021.
  21. ↑ (ភាសាបារាំង) Annuaire statistique 2013 (Report). INSD. December 2014. p. 413. បានដាក់ទុកឯកសារ ពី នៅថ្ងៃ 2015-02-27. https://web.archive.org/web/20150227150615/http://www.insd.bf/n/contenu/pub_periodiques/annuaires_stat/Annuaires_stat_nationaux_BF/Annuaire_stat_2013.pdf។ បានយកមក 27 កញ្ញា 2021.
  22. ↑ (ភាសាបារាំង) Global Forest Resources Assessment 2015: Country Report Burkina Faso (Report). FAO. p. 28. http://www.fao.org/3/a-az176f.pdf។ បានយកមក 27 កញ្ញា 2021.
  23. ↑ The New Zealand Land Cover Database Archived 2011-03-14 at the វេយប៊ែខ ម៉ាស៊ីន., New Zealand Ministry for the Environment. Updated 1 July 2009.
  24. ↑ "Bangladesh Bureau of Statistics". Bangladesh Bureau of Statistics. Archived from the original on 4 កញ្ញា 2011. Retrieved 25 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  25. ↑ "Government unveils new political map including Kalapani, Lipulekh and Limpiyadhura inside Nepal borders". kathmandupost.com. Retrieved 28 កញ្ញា 2021.
  26. ↑ Central Bureau of Statistics (2009), "(ភាសាហុល្លង់) Land – en tuinbouwcijfers, 2009", Land- en Tuinbouwcijfers (Government of the Netherlands, Department of Publication and Information): 14, ល.ត.ម.អ. 1386-9566, https://www.cbs.nl/-/media/imported/documents/2009/36/2009-j29-pub.pdf, បានយកមក 29 កញ្ញា 2021
  27. ↑ Central Bureau of Statistics (2009), Statistical Yearbook of the Netherlands Antilles, 2009, Willemstad: Government of the Netherlands, Department of Publication and Information, p. 4
  28. ↑ "1.1 Number of Villages, Neighborhoods, Households and Resident Population". Ministry of the Interior – Republic of China (Taiwan). Archived from the original (PDF) on 2016-01-19. Retrieved 29 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  29. ↑ "(អង់គ្លេស) Survey and Mapping Office – Circulars and Publications".