បទុមមាលា
បទុមមាលា | |
---|---|
ព្រះនាង | |
រជ្ជកាល | រជ្ជកាលព្រះកេតុមាលា |
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ |
បិតា | កេតុមាលា |
មាតា | មាលាបទុម |
សុគត | មហានគរធំ |
ព្រះនាងបទុមមាលា នៅឆ្នាំច ៣៦៣ ម.ស ជាមួយនិងអ្នកម្នាងមាលាបទុម ព្រះកេតុមាលាបានមានបុត្រីមួយអង្គព្រះនាមបទុមមាលាអាយុ ១៦ ឆ្នាំ ព្រះនាងត្រូវបានរៀបចំអភិសេកជាមួយនឹងព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ (ក្នុងចំណោមកូនទាំងប៉ុន្មានរបស់ព្រះ កេតុមាលា មានក្សត្រមួយអង្គព្រះនាមអង្គកែវដែរ)។
ក៏ប៉ុន្តែពង្សាវតារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមីព្រះនាងបទុមមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបម្រើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រងកងទ័ព។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងឲ្យទៅគ្រប់គ្រងប្រទេសជិតឆ្ងាយ ហើយនិងដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រឡាញ់គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្ត្រីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញ ព្រះធនញ្ជ័យឲ្យឡើងសោយរាជសម្បត្ដិ។ ដើម្បីឲ្យសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គជាអ្នកការពារថែរក្សាព្រះរាជបល្ល័ង្ក ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។