បទកាកគតិ
Appearance
(ត្រូវបានបញ្ជូនបន្តពី បទ កាកគតិ)
មេសាចិតប្រាំ នគររងកម្ម សិទិ្ធសេរីចុះ សីលធម៌ជាតិ ឃ្លាតធ្លាក់ផ្លូវខុស ជនទាំងស្រីប្រុស
ជាប់ទោសពេញដី។
រង្វាស់កាព្យ
[កែប្រែ]ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។
គំនូសតាង
[កែប្រែ]ចំណាប់ជួន
[កែប្រែ]ជួនក្នុងវគ្គ
[កែប្រែ]- ព្យាង្គ៤ឃ្លា១វគ្គ១ |=| ព្យាង្គ៤ឃ្លា២វគ្គ1
- ព្យាង្គ៤ឃ្លា៣វគ្គ១ |=| ព្យាង្គ៤ឃ្លា៥វគ្គ១ |=| ព្យាង្គ៤ឃ្លា៦វគ្គ១។
ជួនឆ្លងវគ្គ
[កែប្រែ]ព្យាង្គ៤ឃ្លា៧វគ្គ១ |=| ព្យាង្គ៤ឃ្លា៣វគ្គ២។
ចង្វាក់
[កែប្រែ]បទនេះមានចង្វាក់មិនលើកមិនដាក់ តែរន្ថើនៗមានទំនងដូចជាដំណើរក្អែកលោង ហើយទម្លាក់សម្លេងនៅព្យាង្គទី២រៀងរាល់ឃ្លា។
បរិយាកាស
[កែប្រែ]គេយកបទនេះទៅប្រើសម្រាប់ពណ៌នាទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកទៅប្រើក្នុងពិធីផ្ដើមរឿង។ ពេលខ្លះកវីក៏យកបទនេះទៅប្រើក្នុងការសម្ដែងទុក្ខសោកផងដែរ។