បទពាក្យ៨
រង្វាស់កាព្យ
[កែប្រែ]ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ។
គំនូសតាង
[កែប្រែ]ចំណាប់ជួន
[កែប្រែ]ជួនក្នុងវគ្គ
[កែប្រែ]- ព្យាង្គ៨ ឃ្លា១ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា២ វគ្គ១
- ព្យាង្គ៨ ឃ្លា២ វគ្គ១ |=| ព្យាង្គ៨ ឃ្លា៣ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា៤ វគ្គ១។
ជួនឆ្លងវគ្គ
[កែប្រែ]ព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។
ចង្វាក់
[កែប្រែ]បទនេះសង្កត់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។
បរិយាកាស
[កែប្រែ]បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។
បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពីសម័យចតុមុខមកម្ល៉េះ នេះបើតាមសៀវភៅ “រៀនតែងកំណាព្យខ្មែរ” របស់លោក តឿម សុភ័ស្ត៕
ភាពថ្លៃថ្នូររបស់សិស្សក្នុងការសិក្សា
[កែប្រែ]រៀនរស់រៀនរករៀនរាប់រាក់ទាក់ រៀនចេះជឿជាក់រៀនជួយខ្លួនឯង
រៀនស្រាយកំហឹងរៀនកុំចំបែង រៀនខំប្រឹងប្រែងរៀនក្រែងចិត្តគេ។
រៀនរួមធ្វើការរៀនការចាត់ចែង រៀនគ្រប់កន្លែងកុំបីទំនេរ
រៀនស្អប់ពាក្យឈ្លោះតែកុំរៀនជេរ រៀនធ្វើឲ្យគេមានទំនុកចិត្ត។
រៀនចេះរាប់អានរៀនកុំរើសអើង រៀនរស់មិនឆ្មើងរៀនរស់ស្នាលស្និទ្ធ
រៀនកុំលោភលន់បំភាន់បាំងបិទ រៀនឲ្យលម្អិតរបៀបរស់នៅ។
រៀនដឹងរៀនដាស់ច្បាស់តួនាទី រៀនដើររកស៊ីរៀនចាប់គោលដៅ
រៀនធ្វើអ្នកចេះកុំស្អប់អ្នកខ្លៅ រៀនចៀសរណ្តៅអបាយតណ្ហា៕