បវរកញ្ញាភពផែនដីអន្តរជាតិ
| ប្រភេទ | ការប្រកួតប្រជែងសម្រស់ |
|---|---|
| ការិយាល័យកណ្ដាល | រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា |
| ការប្រកួតបច្ចុប្បន្ន | ២០២៥ |
| អ្នកឈ្នះបច្ចុប្បន្ន | Sydney Marith |
ប្រធាន | Halley Amin |
អនុប្រធាន | Min Ha Ritah |
នាយកប្រតិបត្តិ | Pedro Francisco |
ស្ថាបនា | ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ |
| វេបសាយ | https://missplanetinternational.org/ |
បវរកញ្ញាភពផែនដីអន្តរជាតិ (អង់គ្លេស : Miss Planet International)[១] គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលរៀបចំដោយស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិដែលមានទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា។MPI គឺជាអង្គការមួយដែលផ្តោតលើការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។[២]ជាផ្នែកមួយនៃបេសកកម្មនេះការបង្កើតកម្មវិធីប្រឡងនេះឡើងគឺនៅក្នុងគោលបំណងជ្រើសរើសឯកអគ្គរដ្ឋទូតមកពីប្រទេសនីមួយៗដែលបានមកចូលរួម។
បវរកញ្ញាភពផែនដីអន្តរជាតិបច្ចុប្បន្នគឺកញ្ញា Sydney Marith មកពីប្រទេសកម្ពុជាដែលបានគ្រងម្កុដនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
ប្រវត្តិ
[កែប្រែ]
កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិត្រូវបានបង្កើតឡើងដោយមានគោលបំណងរួមនៅក្នុងការលើកកម្ពស់ ការអភិរក្សភពផែនដី និង ជីវិតមនុស្សស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ។[៣]បេសកកម្មរបស់កម្មវិធីធ្វើឡើងដើម្បីជំរុញនិងផ្តល់សិទ្ធិអំណាចដល់បេក្ខនារីដែលប្រាថ្នាចង់ធ្វើជាគំរូល្អនៅក្នុងសហគមន៍របស់ពួកនាងនិងនៅជុំវិញពិភពលោក ដោយជំរុញការផ្លាស់ប្តូរសង្គមដែលពង្រឹងសេចក្តីស្រឡាញ់ចំពោះមនុស្សគ្រប់ៗគ្នានិងការថែរក្សានិងឲ្យតម្លៃទៅលើបរិស្ថាន។កម្មវិធីប្រឡងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដោយអ្នកស្រី Min Halimas ដែលគេស្គាល់អ្នកស្រីថា Halley Amin គឺជាប្រធាននិងផលិតកររួមជាមួយនឹងលោក Pedro Francisco Marquez អតីតនាយកជាតិ(នៅក្នុងឆ្នាំ ២០១៨)នៃ Miss Progress International ដែលលោកបានយកជាប្រភពនៃការបំផុសគំនិតនៅក្នុងតួនាទីជានាយកប្រតិបត្តិ។[៤][៥][៦][៧][៨][៩]
កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅសាលមហោស្រពកោះពេជ្រនៅថ្ងៃទី ០១ ខែមីនានៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយមានបេក្ខនារីចំនួន ៣៩ ប្រទេសចូលរួមប្រកួត។កញ្ញា Monique Best មកពីប្រទេសអាហ្វ្រិកខាងត្បូងគឺជាម្ចាស់ជ័យលាភីនិងបានគ្រងម្កុដបរវកញ្ញាភពផែនដីអន្តរជាតិជាលើកដំបូង។[១០]ម្ចាស់ជ័យលាភីបវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ ២០១៩ ត្រូវបានផ្តល់កិត្តិយសជាឯកអគ្គរដ្ឋទូតយុវជនដោយសភាពាណិជ្ជកម្មនៃទីក្រុងរបស់នាងហើយបានទទួលសមាជិកភាពពីសភាពាណិជ្ជកម្ម Seattle Latino ដោយសារការងារមនុស្សធម៌អន្តរជាតិរបស់នាង។[១១]
នៅក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១ ដោយសារតែជំងឺរាតត្បាតសកលកូវីត-១៩ MPI មិនបានរៀបចំកម្មវិធីប្រឡងនោះទេ។រហូតដល់ឆ្នាំ ២០២២ ទើប MPI បានប្រកាសពីបំណងរៀបចំកម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិនៅក្នុងប្រទេសអ៊ូហ្គង់ដា។បើទោះបីជាប្រទេសជាសមាជិកចំនួន ៦៨ បានចុះឈ្មោះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ក៏ដោយក៏ព្រឹត្តិការណ៍នេះមិនអាចប្រព្រឹត្តទៅបាននោះទេខណៈដែលប្រទេសជាច្រើនបានដកខ្លួនចេញដោយហេតុផលផ្សេងៗ។ការព្រួយបារម្ភអំពីសុខសុវត្ថិភាពនិងដោយសារការផ្ទុះឡើងនៃមេរោគ Ebola ផងនោះបានធ្វើឲ្យបេក្ខនារីជាច្រើនបានដកខ្លួនចេញតែប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍នេះដែលបណ្តាលឲ្យព្រឹត្តិការណ៍ទាំងមូលមិនអាចដំណើរការបានហើយបណ្តាលឲ្យមានការចំណាយនិងការកក់ទុកលុយប្រហែល ០៥ លានដុល្លារ។ដូច្នេះហើយព្រឹត្តិការណ៍ដែលបានគ្រោងទុកនៅក្នុងប្រទេសអ៊ូហ្គង់ដាត្រូវបានលុបចោលហើយកម្មវិធីប្រឡងបវរកញ្ញភពផែនដីអន្តរជាតិត្រូវប្តូរមកធ្វើនៅឯប្រទេសកម្ពុជាវិញហើយបានរៀបចំធ្វើឡើងនៅក្នុងខែមករា ឆ្នាំ ២០២៣ នៅសាលមហោស្រពកោះពេជ្រនៅក្នុងរាជធានីភ្នំពេញ។[១២][១៣]
ម្ចាស់ម្កុដថ្មីៗ
[កែប្រែ]| ឆ្នាំប្រកួត | ម្ចាស់ម្កុដ | លំដាប់រង | ទីកន្លែងនៃការប្រកួត | ចំនួនប្រទេសចូលរួមប្រកួត | |||||
|---|---|---|---|---|---|---|---|---|---|
| ទី ០១ | ទី ០២ | ទី ០៣ | ទី ០៤ | ទី ០៥ | ទី ០៦ | ||||
| ២០២៥ | Sydney Marith |
Cristina Meza |
Amélie Gigan |
Amanda Bransbury |
Kaho Sugiyama |
មិនមានម្ចាស់តំណែង | មិនមានម្ចាស់តំណែង | ៣៣ | |
| ២០២៤ | Mahra Lutfi |
Ghada Ben Eihaj |
Panida Kernjida |
Viktoria Oshur |
Crysthell Ramos |
Kristina Burkhan |
Danielle Lundqvist |
៧១ | |
| ២០២៣ | Worawalan Phutklang |
Loraine Lumatelli |
Kateryn Kim Diệp |
Angelica Briceno |
Marian Pérez |
Yumiko Nishimori |
Alina Garaeva |
៤២ | |
| ២០២២ | Maria Luisa Varela |
Jemima Ruth Mandemwa |
Ono Aya |
Tiffany Hà |
Katariina Juselius |
Alina Safronova |
Srey Leak Pok |
១៤ | |
| ២០២១ | កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិនៅក្នុងឆ្នាំ ២០២០ ត្រូវបានលុបចោលដោយសារការផ្ទុះឡើងនៃមេរោគ Ebola នៅក្នុងប្រទេសជាម្ចាស់ផ្ទះ។ | ||||||||
| ២០១៩ | Monique Best |
Marisa Phonthirat |
Vivian Lin |
Nicole Cano |
Krizia Nicole Apao Vargas |
Guzaliya Izmailova |
មិនមានម្ចាស់តំណែង | ៣៩ | |
| ប្រទេស ឬ ដែនដី | ចំនួនជ័យលាភី | ឆ្នាំប្រកួត |
|---|---|---|
| ០១ | ២០២៥ | |
| ២០២៤ | ||
| ២០២៣ | ||
| ២០២២ | ||
| ២០១៩ |
| ទ្វីប | ចំនួនជ័យលាភី | ប្រទេស ឬ ដែនដី |
|---|---|---|
| អាមេរិកខាងជើង | ០ | |
| អាមេរិកខាងត្បូង | ០ | |
| អឺរ៉ុប | ០ | |
| អាស៊ី | ០៤ | |
| អាហ្វ្រិក | ០១ | |
| អូសេអានី | ០ |
បេក្ខនារីតំណាងប្រទេសកម្ពុជា
[កែប្រែ]| ឆ្នាំ | បេក្ខភាព | រាជធានី-ខេត្ត | តំណែង | រង្វាន់ពិសេស |
|---|---|---|---|---|
| ២០២៥ | ស៊ីដនី ម៉ារិទ្ធ | រាជធានីភ្នំពេញ | Winner |
|
| ២០២៤ | ខន សុវណ្ណសូនីតា (ជំនួសតំណែង) | រាជធានីភ្នំពេញ | Top 28 | Miss Queen of Vote |
| ដេត ស្រីនាថ (លាលែងចេញពីតំណែង) | រាជធានីភ្នំពេញ | |||
| ២០២៣ | ដាំ សុភ័ក្រ្តស៊ីនឌី | ខេត្តកោះកុង | Top 10 | Best National Costume |
| ២០២២ | ពក ស្រីល័ក្ខ | ខេត្តកំពង់ចាម | 6th Runner Up | Best National Costume |
| ២០២១ | ប៉ុន សុរ៉ាវត្តី | ខេត្តកំពង់ស្ពឺ | គ្មានការប្រកួតប្រជែង | |
| ២០២០ | គ្មានបេក្ខភាព | រាជធានីភ្នំពេញ | ||
| ២០១៩ | រីចាន់ណាន កល្យាណ | រាជធានីភ្នំពេញ | Top 16 | Best National Costume |
សូមមើលផងដែរ
[កែប្រែ]ទំព័រភ្ជាប់ផ្សេងៗ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: បវរកញ្ញាភពផែនដីអន្តរជាតិ |
ឯកសារយោង
[កែប្រែ]- ↑ balita (2024-11-03). "Miss Planet International". Balita Manila Bulletin. Retrieved 2024-11-02.[តំណភ្ជាប់ខូច]
- ↑ "In Pictures: Miss Planet Cambodia 2024 candidates unveiled". Khmer Times. August 26, 2024. https://www.khmertimeskh.com/501546818/in-pictures-miss-planet-cambodia-2024-candidates-unveiled/.
- ↑ "Bevy of beauties set to come to Cambodia for Miss Planet International 2024". Khmer Times. October 11, 2024. https://www.khmertimeskh.com/501572603/bevy-of-beauties-set-to-come-to-cambodia-for-miss-planet-international-2024/.
- ↑ "Miss Planet International | Sustainable Pageantry" (in American English). Retrieved 2023-07-30.
- ↑ "Miss Planet International | About". Miss Planet International (in American English). Retrieved 2024-03-10.
- ↑ "What is Miss Planet International, Where 'Hipon Girl' Will Compete?". Preview Ph (in អង់គ្លេស). Retrieved 2024-03-18.
- ↑ "Beauty Meets Sustainability at Miss Planet International". EAC News (in អង់គ្លេស). Archived from the original on 2024-06-17. Retrieved 2024-03-18.
- ↑ "Miss Planet International 2023 launches this week in Cambodia – Khmer Times" (in American English). 2023-11-13. Retrieved 2024-03-18.
- ↑ theperfectmiss (2022-09-05). "Miss Planet International is the pageant with the Best Advocacy and prepares proposal to the United Nations". The Perfect Miss. Retrieved 2024-06-30.
- ↑ "Monique Best of South Africa crowned Miss Planet International 2019" (in អង់គ្លេស). 11 March 2019. Archived from the original on 2020-02-12. Retrieved 2019-03-11.
- ↑ "Miss Planet International is one of the best pageants in the world". The Perfect Miss (in អង់គ្លេស). Retrieved 2019-12-04.
- ↑ "Miss Planet International 2022 Candidates Were Allegedly Deprived of Food and Accommodation in Uganda". Preview Philippines. https://www.preview.ph/culture/miss-planet-international-no-food-accommodation-a2227-20221116-src-cosmo?ref=home_feed_39.
- ↑ "Miss Planet International postpones pageant to 2023, to move to Cambodia". ABS-CBN News and Current Affairs ABS-CBN News ABS-CBN Corporation.
- អត្ថបទ with short description
- Short description is different from Wikidata
- Beauty pageants
- International beauty pageants
- 2019 beauty pageants
- Recurring events established in 2019
- Beauty pageants for youth
- Beauty pageants in Cambodia
- Miss Planet International
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមិថុនា 2025
- CS1 American English-language sources (en-us)
- CS1 អង់គ្លេស-language sources (en)