Jump to content

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ពីវិគីភីឌា
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
中华人民共和国主席
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ស៊ី ជីនពីង

ចាប់​តាំងពី ១៤ មីនា ២០១៣
បែបបទលោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ)
សមមិត្ត (同志) (ផ្លូវការ)
ឯកឧត្តម (阁下) (ការទូត)
ស្ថានភាពប្រមុខរដ្ឋ
និវេសនដ្ឋានចុងណានហៃ
អាសនៈអគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ)
អ្នកតែងតាំងគណៈប្រធានសមាជជាតិប្រជាជន
អ្នកចាត់តាំងសមាជជាតិប្រជាជន
រយៈពេលប្រាំឆ្នាំ, មិនកំណត់អាណត្តិ
Constituting instrumentរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន
អ្នក​កាន់​តំណែង​មុនម៉ៅ សេទុង
អ្នកសម្ពោធតំណែងលី ស៊ីអាននាន
និម្មិតកម្ម២៧ កញ្ញា ១៩៥៤
១៨ មិថុនា ១៩៨៣
បាន​លុប​បំបាត់មករា ១៩៧៥ – សីហា ១៩៨២
ឈ្មោះ​ក្រៅ​ផ្លូវការប្រធានរដ្ឋ
អនុប្រធានអនុប្រធានាធិបតី
ប្រាក់ខែ¥១៥២,១២១ យ័ន
($២២,០០០ ដុល្លារអាមេរិក)[]
គេហទំព័រក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យកំពូលមួយដែលមានអំណាចកំណត់តិចតួច។[] ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសមាជជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។

តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកឱ្យនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។

យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីគឺត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តែតាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងព្រមទាំងវិស័យយោធានៅពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ តែគួរកត់សម្គាល់ថា លោកប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ព្រោះថាអ្នកទាំងពីរជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលចិនដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (ពោលគឺសមាជិកជើងចាស់នៃបក្សកុម្មុយនីស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[]

ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលប្រទេសចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (អគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតនានា រីឯប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។

នៅអំឡុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ប៉ុន្តែដល់ត្រឹមឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលដោយអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។

ប្រធានាធិបតីចិនបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។

លក្ខណៈសម្បត្តិ និងការបោះឆ្នោត

[កែប្រែ]

យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្ន ប្រធានាធិបតីគឺត្រូវមានសញ្ជាតិជាជនជាតិចិនដែលមានសិទ្ធិបោះឆ្នោតពេញលេញ និងមានអាយុលើសពី ៤៥ ឆ្នាំឡើងទៅ។

ប្រធានាធិបតីត្រូវជ្រើសតាំងដោយសមាជជាតិប្រជាជន ដែលជាស្ថាប័នរដ្ឋខ្ពស់បំផុតនៃប្រទេសចិន។ សមាជជាតិប្រជាជនមានសិទ្ធិអំណាចដកប្រធានាធិបតីនិងមន្រ្តីរដ្ឋដទៃទៀតចេញពីតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបោះឆ្នោតនិងការដកចេញគឺត្រូវសម្រេចដោយការបោះឆ្នោតសម្លេងភាគច្រើន។[]

ច្បាប់ចាត់តាំងរបស់សមាជជាតិប្រជាជនបានបញ្ជាក់ថា ប្រធានាធិបតីគឺត្រូវបានតែងតាំងដោយគណៈប្រធានសមាជជាតិប្រជាជនដែលជាស្ថាប័នអង្គការប្រតិបត្តិរបស់សមាជនោះ។[]

ចំពោះការអនុវត្តជាក់ស្តែង បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចបានបម្រុងទុកតំណែងប្រធានាធិបតីសម្រាប់អគ្គលេខាធិការបក្សបច្ចុប្បន្ន។ ដូចមន្រ្តីរដ្ឋទាំងអស់ដែលត្រូវបានជ្រើសរើសដោយសមាជអញ្ចឹង ប្រធានាធិបតីត្រូវបានជ្រើសរើសចេញពីសន្លឹកឆ្នោតតែមួយ។

នៅចន្លោះឆ្នាំ១៩៨២ រហូតដល់ខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីនិងអនុប្រធានាធិបតីត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែពីរអាណត្តិជាប់ៗគ្នាប៉ុណ្ណោះ។[] ក៏ប៉ុន្តែនៅក្នុងសម័យប្រជុំសមាជជាតិប្រជាជននៅក្នុងឆ្នាំ២០១៨ គេបានសម្រេចលុបបំបាត់ច្បាប់កំណាត់អាណត្តិរបស់ប្រធានាធិបតីចោល។[][]

អំណាច និងតួនាទី

[កែប្រែ]

យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលបានអនុម័តឡើងកាលពីឆ្នាំ១៩៨២ ដោយមានការកែប្រែបន្តិចបន្តួចនៅឆ្នាំបន្ទាប់ៗបានចែងថា ប្រធានាធិបតីមានអំណាចក្នុងការប្រកាសអនុវត្តច្បាប់ ជ្រើសរើសនិងបណ្តេញនាយករដ្ឋមន្ត្រីណាមួយនិងព្រមទាំងរដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋផងដែរ ផ្តល់ការលើកលែងទោស ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ចេញបទបញ្ជាចលនាមហាជន និងចេញសេចក្តីគោរពកិត្តិយលរបស់រដ្ឋ។ លើសពីនេះ ប្រធានាធិបតីអាចចុះឈ្មោះនិងបញ្ជូនឯកអគ្គរដ្ឋទូតខ្លួនទៅកាន់បរទេសដើម្បីចុះឬលុបចោលសន្ធិសញ្ញាជាមួយអង្គភាពបរទេសណាមួយ។ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញ អំណាចទាំងអស់នេះគឺតម្រូវឱ្យមានសេចក្តីយល់ព្រមឬការបញ្ជាក់ពីសមាជជាតិប្រជាជនជាមុន។ ប្រធានាធិបតីគឺជាអ្នកដឹកនាំដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងនាមជាអ្នកតំណាងសាធារណរដ្ឋប្រជាមានិតរបស់ខ្លួន។ នៅក្រោមរដ្ឋធម្មនុញ្ញ ឃ្លា"ដំណើរទស្សនកិច្ចផ្លូវរដ្ឋ"គឺជាសកម្មភាពរបស់ប្រធានាធិបតីតែមួយគត់ដែលមិនកំណត់ទម្រង់ណាមួយនៃការត្រួតពិនិត្យពីសមាជជាតិ។ ដោយសារអំណាចប្រធានាធិបតីភាគច្រើនពឹងផ្អែកលើការផ្តល់សច្ចាប័នពីសមាជ ដូចនេះប្រធានាធិបតីត្រូវបានចាត់ទុកជាតំណែងនិមិត្តរូបដោយគ្មានសិទ្ធិផ្ទាល់ខ្លួននៅក្នុងអភិបាលកិច្ចរដ្ឋនោះឡើយ។ ដោយហេតុដូច្នេះ តំណែងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាស្ថាប័ននិមិត្តរូបរបស់រដ្ឋជាជាងការិយាល័យដែលមានអំណាចប្រតិបត្តិពិតប្រាកដ។[][][]

តាមទ្រឹស្តី ប្រធានាធិបតីមានឆន្ទានុសិទ្ធិលើការជ្រើសរើសនាយករដ្ឋមន្រ្តីផ្ទាល់ខ្លួន ប៉ុន្តែតាមការអនុវត្តជាក់ស្តែង នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសជារឿយៗតាមរយៈការពិភាក្សាថ្នាក់កំពូលរបស់បក្សកុម្មុយនីស្តចិន។ នៅពេលតែងតាំងនាយករដ្ឋមន្រ្តី សមាជត្រូវធ្វើការកោះប្រជុំដើម្បីបញ្ជាក់ពីការតែងតាំងនេះប៉ុន្តែដោយសារមានឈ្មោះបេក្ខជនតែមួយនៅលើសន្លឹកឆ្នោតទើបពួកគេមានតែជម្រើសតែពីរប៉ុណ្ណោះគឺអាចអនុម័តទទួលយក ឬអាចបដិសេធ។ រហូតមកដល់បច្ចុប្បន្ន សមាជចិនគឺមិនដែលបដិសេធការតែងតាំងបុគ្គលណាមួយជានាយករដ្ឋមន្ត្រីទេ។[១០]

ដោយសារតែនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាលនៅក្នុងប្រទេសចិនដូច្នេះវាគឺជាតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងជួររដ្ឋាភិបាលចិន។ អំណាចតែងតាំងក្នុងកាលៈទេសៈខ្លះអាចផ្តល់ឱ្យប្រធានាធិបតីនូវឥទ្ធិពលនយោបាយពិតប្រាកដ។[១១]

ដូច្នេះក្នុងករណីនេះ តំណែងប្រធានាធិបតីចិនគឺមិនមានលក្ខណៈដូចនៅក្នុងសហរដ្ឋអាមេរិក ឬរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីដទៃទៀតឡើយប៉ុន្តែជាការប្រៀបផ្ទឹមនឹងលក្ខខណ្ឌអំណាចរបស់វាបើប្រៀបធៀបជាមួយប្រព័ន្ធសភា

នៅក្នុងឆ្នាំ២០១៩ របាយការណ៍មួយរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក–ចិនបានថ្លែងថា មនុស្សគ្រប់រូបគួរឈប់ហៅមេដឹកនាំចិនលោកស៊ី ជីនពីងថាជា"ប្រធានាធិបតី"ទៅហើយគួរតែហៅលោកថា"អគ្គលេខាធិការ"វិញព្រោះចិនសព្វថ្ងៃកំពុងស្ថិតនៅក្រោមការដឹកនាំរបស់បក្សតែមួយ។[១២]

ចំណាត់ថ្នាក់នយោបាយ

[កែប្រែ]

សម្រាប់ប្រធានាធិបតីលីវ សាវគី គាត់គឺជាអនុប្រធានទីមួយនៃបក្សកុម្មុយនីស្តចិនដែលត្រូវជាតំណែងខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងបក្សកុម្មុយនីស្តចិនដោយនៅពីក្រោយតែប្រធានបក្សម៉ៅសេទុងប៉ុណ្ណោះ។[១៣] សម្រាប់ប្រធានាធិបតីលី ស៊ីអាននាន គាត់គឺជាសមាជិកលំដាប់ទីប្រាំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន[១៤]។ ចំពោះប្រធានាធិបតីយ៉ាង សាងគុនវិញ គាត់គឺមិនមែនជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សនោះទេប៉ុន្តែគាត់ជាអ្នកនយោបាយកំពូលលំដាប់ទីបីដោយនៅពីក្រោយតែលេខាបក្សចាវ ស៊ីយ៉ាង និងលោកតេង សៀវពីងប៉ុណ្ណោះ។[១៥] ចាប់តាំងពីសម័យលោកជាំង ហ្សឺមីនមក តំណែងប្រធានាធិបតីត្រូវបានកាន់ជាមួយគ្នានឹងតំណែងអគ្គលេខាធិការបក្សដែលជាតំណែងខ្ពស់បំផុតទីមួយទាំងនៅក្នុងបក្សនិងរដ្ឋ។[១៦]

ប្រវត្តិ

[កែប្រែ]

ការបង្កើតឡើងដំបូង

[កែប្រែ]

ការិយាល័យប្រធានរដ្ឋ (ដើមឡើយតំណែងនេះគឺបកប្រែមក"ប្រធានរដ្ឋ") ត្រូវបានបង្កើតឡើងដំបូងនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤។ អំណាចនៃតំណែងមួយនេះគឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹងអ្វីដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចែង។[១៧]

អំណាចនៃការិយាល័យឆ្នាំ១៩៥៤ មានលក្ខណៈខុសគ្នាពីការិយាល័យបច្ចុប្បន្ននៅត្រង់វិស័យពីរគឺ យោធា និងរដ្ឋាភិបាល។ អំណាចយោធារបស់ប្រធានរដ្ឋត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដូចតទៅ៖ "ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិនគឺជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ (ភាសាចិនថា៖ 国防委员会)"។[១៨] ក្រុមប្រឹក្សាការពារជាតិមានលក្ខណៈពិសេសនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដោយវាជាអំណាចបញ្ជាការស៊ីវិលចំពោះកងទ័ពរំដោះប្រជាជន។ វាត្រូវបានលុបចោលវិញនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥។

អំណាចរដ្ឋាភិបាលរបស់ប្រធានរដ្ឋត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដូចតទៅ៖ "ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិននៅពេលណាដែលចាំបាច់ត្រូវរៀបចំសន្និសីទរដ្ឋកំពូល (ភាសាចិន៖ 最高国务会议) ហើយតម្រូវឱ្យធ្វើជាប្រធាននៃសន្និសីទនោះ"។ សមាជិកនៃសន្និសីទរដ្ឋកំពូលរួមមានមន្រ្តីធំៗរបស់រដ្ឋហើយទស្សនៈរបស់វានឹងត្រូវបង្ហាញដល់អង្គការចាត់តាំងសំខាន់ៗរបស់រដ្ឋនិងរដ្ឋាភិបាលរួមទាំងសមាជជាតិប្រជាជន និងក្រុមប្រឹក្សាការពារជាតិនិងរដ្ឋ។[១៩] សន្និសីទរដ្ឋកំពូលក៏មានលក្ខណៈពិសេសនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដែរ។ វាត្រូវបានលុបបំបាត់ចោលនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ ហើយក្រោយមកៗរដ្ឋធម្មនុញ្ញមិនដែលបានរាប់បញ្ចូលស្ថាប័នដែលមានលក្ខណៈស្រដៀងគ្នាទៀតទេ។

ប្រវត្តត្រឹមឆ្នាំ១៩៧៤

[កែប្រែ]

ប្រធានបក្សកុម្មុយនីស្តលោកម៉ៅសេទុងគឺជាបុគ្គលដំបូងដែលបានកាន់តំណែងជាប្រធានរដ្ឋ។ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំសមាជជាតិប្រជាជនដំបូងបង្អស់នៅឆ្នាំ១៩៥៥។ នៅក្នុងសម័យប្រជុំសមាជលើកទីពីរក្នុងឆ្នាំ១៩៥៩ ម៉ៅត្រូវបានជំនួសដោយលោកលាវ សាវគីដែលកាលនុះជាអនុប្រធានទីមួយនៃបក្សកុម្មុយនីស្ត។ លីវត្រូវបានជ្រើសរើសជាប្រធានរដ្ឋនៅក្នុងសម័យប្រជុំសមាជលើកទីបីនៅអំឡុងខែមករា ឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៦៦ លីវបានសម្តែងការមិនពេញចិត្តនឹងបដិវត្តន៍វប្បធម៌ដែលប្រធានបក្សម៉ៅបានផ្តើមអនុវត្ត។ នៅខែសីហា ឆ្នាំ១៩៦៦ ម៉ៅនិងក្រុមអ្នកគាំទ្ររបស់គាត់បានសម្រេចដកលីវចេញពីតំណែងជាអនុប្រធានគណបក្ស។ ប៉ុន្មានខែក្រោយមក លីវត្រូវបានគេចាប់ឃុំឃាំងក្នុងគេហដ្ឋានរបស់ខ្លួនហើយបន្ទាប់មក ការតស៊ូអំណាចបានអូសបន្លាយរហូតដល់កិច្ចប្រជុំពេញអង្គលើកទី ១២ នៃសមាជបក្សកុម្មុយនីស្តលើកទី ៨ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦៨ ដោយក្នុងកិច្ចប្រជុំនេះ គេបានសម្រេចដកហូតសិទ្ធិអំណាចគ្រប់ជាន់ថ្នាក់ទាំងអស់របស់លោកលីវ សាវគី រួមទាំងតំណែងប្រធានរដ្ឋផងដែរ។ ករណីនេះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញដែលបានតម្រូវឱ្យមានការបោះឆ្នោតនៅក្នុងសមាជជាមុនសិនដើម្បីដកប្រធានរដ្ឋចេញ។

បន្ទាប់ពីលីវត្រូវបានដកចេញពីតំណែងនៅឆ្នាំ១៩៦៨ ការិយាល័យប្រធានរដ្ឋបានរក្សានូវទំនេរ។ ទោះជាយ៉ាងណានៅចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានសម្តៅលើអនុប្រធានរដ្ឋលោកដុង ប៊ីវូថាជា"ប្រធានរដ្ឋស្តីទី"។

ការលុបបំបាត់ចោលនៅឆ្នាំ១៩៧៥

[កែប្រែ]

នៅក្នុងសម័យប្រជុំសមាជលើកទីបួននៅឆ្នាំ១៩៧៥ សកម្មភាពចម្បងក្នុងសម័យប្រជុំនោះគឺត្រូវអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលនឹងលុបតំណែងប្រធានរដ្ឋចោល និងលើកតម្កើងថ្នាក់ដឹកនាំបក្សកុម្មុយនីស្តលើរដ្ឋនិងរួមទាំងប្រការមួយដែលចែងថាប្រធានបក្សគឺនឹងក្លាយជាមេបញ្ជាការកំពូលនៃកងទ័ពរំដោះប្រជាជនស្របគ្នាក្នុងនាមជាប្រធានគណៈកម្មការយោធាកណ្តាលរបស់បក្ស។[២០] ការិយាល័យប្រធានាធិបតីត្រូវបានដាក់ឱ្យដំណើរការវិញនៅក្នុងរដ្ឋធម្មនុញ្ញទីបួនដែលត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទីប្រាំនៃបក្សកុម្មុយនីស្តលើកទីប្រាំនៅឆ្នាំ១៩៨២។

ការស្តារឡើងវិញនៅឆ្នាំ១៩៨២

[កែប្រែ]

នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៨២ ប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាតំណែងនិមិត្តនៅក្នុងរដ្ឋដែលអំណាចរដ្ឋពិតប្រាកដត្រូវស្ថិតនៅក្នុងដៃអគ្គលេខាធិការបក្សកុម្មុយនីស្ត រដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ និងប្រធានគណៈកម្មការយោធាកណ្តាល ហើយតំណែងទាំងបួននេះត្រូវបានរចនាឡើងដើម្បីកាន់ដោយបុគ្គលផ្សេងៗគ្នា។ ដូច្នេះប្រធានាធិបតីគឺមានទំនួលខុសត្រូវតិចតួចខ្លាំងដូចជា ការចេញទៅជួបឥស្សរជនបរទេស និងចុះហត្ថលេខាលើការតែងតាំងបុគ្គលិកស្ថានទូតជាដើមហើយប្រធានាធិបតីមិនអាចជ្រៀតជ្រែកក្នុងកិច្ចការរបស់ក្រុមប្រឹក្សារដ្ឋឬគណបក្សបានឡើយ។

នៅក្នុងផែនការរដ្ឋធម្មនុញ្ញដើមឆ្នាំ១៩៨២ គណបក្សនឹងបង្កើតគោលនយោបាយខណៈរដ្ឋនឹងអនុវត្ត។ គោលដៅចម្បងគឺការបែងចែកអំណាចរដ្ឋដើម្បីការពារកុំឱ្យមហាជនឬសមាជិកបក្សឈ្លក់វង្វេងនឹងមេដឹកនាំណាមួយដូចក្នុងករណីលោកម៉ៅសេទុងដែលកាលពីសម័យនោះ អំណាចនយោបាយនៅប្រទេសចិនគឺមានលក្ខណៈលម្អៀងទៅរកលោកច្រើនជាងគេ។ ដូច្នេះនៅក្នុងឆ្នាំ១៩៨២ ទោះបីជាលោកតេង សៀវភីងត្រូវបានគេចាត់ទុកថាជា"មេដឹកនាំកំពូល"របស់ប្រទេសក៏ដោយតែលោកគឺជាមេដឹកនាំដ៏សំខាន់ម្នាក់នៅក្នុងចំណោមមេដឹកនាំសំខាន់ៗចំនួនបួននាក់ទៀតមាន៖ លោកហ៊ូ យ៉ាវប៉ាវជាអគ្គលេខាធិការបក្ស, ចាវ ស៊ីយ៉ាងជានាយករដ្ឋមន្រ្តី, លី ស៊ីអាននានជាប្រធានាធិបតី និងតេងខ្លួនលោកជាប្រធានគណៈកម្មការយោធាកណ្តាល។

នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គេបានធ្វើការពិសោធន៍បែងចែកបក្សនិងតំណែងរដ្ឋហើយជាលទ្ធផលបាននាំឱ្យមានជម្លោះរវាងលោកតេង សៀវភីង និងចាវ ស៊ីយ៉ាងលើសំណុំរឿងបាតុកម្មនៅឯទីលានធានអានមិន។ នៅឆ្នាំ១៩៩៣ តំណែងប្រធានាធិបតីត្រូវបានកាន់ដោយជាំង ហ្សឺមីនដែលកាលនុះបានកាន់តំណែងជាអគ្គលេខាធិការបក្សផងនិងជាប្រធានគណៈកម្មការយោធាកណ្តាលផង ដូច្នេះលោកបានក្លាយជាមេដឹកនាំដ៏មានអំណាជាងគេរបស់បក្សនិងរដ្ឋ។[២១][២២] នៅពេលដែលលោកជាំង ហ្សឺមីនបានចុះចេញពីតំណែងនៅក្នុងឆ្នាំ២០០៣ ការិយាល័យរបស់អគ្គលេខាធិការនិងប្រធានាធិបតីត្រូវបានប្រគល់ទៅឱ្យបុគ្គលតែមួយម្តងទៀតគឺលោកហ៊ូ ជីនតាវដោយលោកបានក្លាយជាអនុប្រធានាធិបតីចិនដំបូងបង្អស់ដែលបានឡើងកាន់តំណែងនេះ។ ដល់ចុងអាណត្តិ ហ៊ូបានទម្លាក់ខ្លួនពីតំណែងទាំងពីរទុកឱ្យស៊ី ជីនពីងឡើងកាន់កាប់នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣។[២៣]

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ សមាជជាតិប្រជាជនបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដោយទទួលបានសម្លេងគាំទ្រចំនួន ២,៩៥៨ សម្លេងជំទាស់ចំនួនពីរ និងសម្លេងអនុបវាទចំនួនបីដោយវានឹងអនុញ្ញាតឱ្យប្រធានាធិបតីកាន់អំណាចដោយលែងកំណត់អាណត្តិ។ នេះត្រូវបានគេបកស្រាយថាជាផ្នែកមួយនៃការពង្រីកអំណាចរបស់លោកស៊ីដែលធ្វើឱ្យគាត់ក្លាយជាមេដឹកនាំកំពូលនិងប្រធានាធិបតីពេញមួយជីវិត។[] ស៊ីបានពន្យល់អំពីការសម្រេចចិត្តនេះថា វាជាតម្រូវការចាំបាច់សម្រាប់ការសម្របតំណែងប្រធានាធិបតីឱ្យស្របទៅនឹងតំណែងរបស់លោកដទៃទៀតគឺអគ្គលេខាធិការបក្សនិងជាប្រធានគណៈកម្មការយោធាកណ្តាលដែលសុទ្ធតែជាតំណែងមិនកំណត់អាណត្តិ។[២៤]

បញ្ជីប្រធានាធិបតី

[កែប្រែ]
ល.រ ប្រធានាធិបតី ចូលកាន់តំណែង
(អាណត្តិដំបូង)
ចុះពីតំណែង
(អណត្តិចុងក្រោយ)
រយៈពេលកាន់តំណែង
(សរុប)

ម៉ៅសេទុង
២៦ ធ្នូ ១៨៩៣–៩ កញ្ញា ១៩៧៦
២៧ កញ្ញា ១៩៥៤ ២៧ មេសា ១៩៥៩ ៤ ឆ្នាំ, ២១២ ថ្ងៃ

លីវ សាវគី
២៤ វិច្ឆិកា ១៨៩៨–១២ វិច្ឆិកា ១៩៦៩
២៧ មេសា ១៩៥៩ ៣១ តុលា ១៩៦៨ ៩ ឆ្នាំ, ១៨៧ ថ្ងៃ
តំណែងនូវទំនេរ
ស្តីទី
ដុង ប៊ីវូ
៥ មីនា ១៨៨៦–២ មេសា ១៩៧៥
២៤ កុម្ភៈ ១៩៧២ ១៧ មករា ១៩៧៥ ២ ឆ្នាំ, ៣២៧ ថ្ងៃ
ស្តីទី
សុង ឈីងលីង
២៧ មករា ១៨៩៣–២៩ ឧសភា ១៩៨១
៦ កក្កដា ១៩៧៦ ៥ មីនា ១៩៧៨ ១ ឆ្នាំ, ២៤២ ថ្ងៃ
តំណែងត្រូវលុបចោល

លី ស៊ីអាននាន
២៣ មិថុនា ១៩០៩–២១ មិថុនា ១៩៩២
១៨ មិថុនា ១៩៨៣ ៧ មេសា ១៩៨៨ ៤ ឆ្នាំ, ២៩៥ ថ្ងៃ

យ៉ាង សាងគុន
៣ សីហា ១៩០៧–១៤ កញ្ញា ១៩៩៨
៩ មេសា ១៩៨៨ ២៧ មីនា ១៩៩៣ ៤ ឆ្នាំ, ៣៥២ ថ្ងៃ

ជាំង ហ្សឺមីន
១៧ សីហា ១៩២៦–៣០ វិច្ឆិកា ២០២២
២៧ មីនា ១៩៩៣ ១៥ វិច្ឆិកា ២០០២ ៩ ឆ្នាំ, ៣៥៣ ថ្ងៃ

ហ៊ូ ជីនតាវ
២១ ធ្នូ ១៩៤២–បច្ចុប្បន្ន
១៥ មីនា ២០០៣ ១៤ មីនា ២០១៣ ១០ ឆ្នាំ, ០ ថ្ងៃ

ស៊ី ជីនពីង
១៥ មិថុនា ១៩៥៣–បច្ចុប្បន្ន
១៤ មីនា ២០១៣ កំពុងកាន់តំណែង 11 years, 263 days

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
  2. ២,០ ២,១ Chris Buckley and Adam Wu (10 March 2018). "Ending Term Limits for China's Xi Is a Big Deal. Here's Why. - Is the presidency powerful in China?". ញូវយ៉កថែមស៍. https://www.nytimes.com/2018/03/10/world/asia/china-xi-jinping-term-limit-explainer.html. 
  3. MacFarquhar, Roderick. "Foreword" in Zhao Ziyang (2009). Prisoner of the State: The Secret Journal of Zhao Ziyang. New York, NY: Simon and Schuster. ISBN 1-4391-4938-0
  4. (អង់គ្លេស) រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ និង ៦៣។
  5. "Organic Law of the National People's Congress of the PRC". Archived from the original on 15 កក្កដា 2015. Retrieved 11 កញ្ញា 2021., មាត្រា ១៣។
  6. ៦,០ ៦,១ Krishna Kanta Handique State Open University Archived 2 May 2014 at the វេយប៊ែខ ម៉ាស៊ីន., EXECUTIVE: THE PRESIDENT OF THE CHINESE REPUBLIC.
  7. "CPC proposes change on Chinese president's term in Constitution - Xinhua - English.news.cn". Xinhua. 25 កុម្ភៈ 2018. http://www.xinhuanet.com/english/2018-02/25/c_136998770.htm. 
  8. ៨,០ ៨,១ "China approves 'president for life' change". BBC News. 11 March 2018. https://www.bbc.co.uk/news/world-asia-china-43361276. 
  9. Constitution of the People's Republic of China Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ នៃជំពូក ៥។
  10. Yew, Chiew Ping; Gang Chen (13 មីនា 2011). "China's National People's Congress 2010: Addressing Challenges With No Breakthrough in Legislative Assertiveness". Background Brief. Singapore: East Asian Institute. http://www.eai.nus.edu.sg/BB513.pdf។ បានយកមក 11 កញ្ញា 2021. 
  11. Weng, Byron (September 1982). "Some Key Aspects of the 1982 Draft Constitution of the People's Republic of China". The China Quarterly 91 (91): 492–506. DOI:10.1017/S0305741000000692.
  12. Kate O’Keeffe and Katy Stech Ferek (14 November 2019). "Stop Calling China's Xi Jinping 'President,' U.S. Panel Says". The Wall Street Journal. https://www.wsj.com/articles/stop-calling-chinas-xi-jinping-president-u-s-panel-says-11573740000. .
  13. Mathews, Jay (4 March 1980). "5 Children of Liu Shaoqi Detail Years in Disfavor". The Washington Post. https://www.washingtonpost.com/archive/politics/1980/03/04/5-children-of-liu-shaoqi-detail-years-in-disfavor/024ff499-48af-4c41-b47c-fd7e0031bf75/. 
  14. "Li Xiannian: China's new president". UPI. 18 June 1983. https://www.upi.com/Archives/1983/06/18/Personality-SpotlightNEWLNLi-Xiannian-Chinas-new-president/5105424756800/. 
  15. Del Vecchio, Mark S.. "Yang Shangkun elected Chinese president". UPI. https://www.upi.com/Archives/1988/04/08/Yang-Shangkun-elected-Chinese-president/9536576475200/. 
  16. "Jiang Zemin to have lower rank in Communist party". The Telegraph. 2013. https://www.telegraph.co.uk/news/worldnews/asia/china/9823478/Jiang-Zemin-to-have-lower-rank-in-Communist-party.html. 
  17. រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ១៩៥៤ Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤០–៤២។
  18. រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤៣។
  19. រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤៤។
  20. Cohen, Jerome Alan (1978-12-01). "China's Changing Constitution". The China Quarterly 76 (76): 794–841. ISSN 0305-7410. DOI:10.1017/S0305741000049584.
  21. "A simple guide to the Chinese government". South China Morning Post. Archived from the original on 13 ឧសភា 2018. Retrieved 12 កញ្ញា 2021.
  22. "China sets stage for Xi to stay in office indefinitely". Reuters. 2018-02-25. https://www.reuters.com/article/us-china-politics/china-sets-stage-for-xi-to-stay-in-office-indefinitely-idUSKCN1G906W. 
  23. "Does Chinese leader Xi Jinping plan to hang on to power for more than 10 years?". 2017-10-06. http://www.scmp.com/news/china/policies-politics/article/2111123/does-chinese-leader-xi-jinping-plan-hang-power-more-10. 
  24. Mitchell, Tom. "China's Xi Jinping says he is opposed to life-long rule". Financial Times. Archived from the original on 17 មេសា 2018. Retrieved 12 កញ្ញា 2021.

តំណភ្ជាប់ក្រៅ

[កែប្រែ]