ប្រធានាធិបតីវៀតណាម
| ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam | |
|---|---|
| បែបបទ | លោក (ស្រី) ប្រធានាធិបតី (ក្រៅផ្លូវការ) ឯកឧត្តម (ការទូត) |
| ប្រភេទ | ប្រមុខរដ្ឋ |
| សមាជិកនៃ |
|
| និវេសនដ្ឋាន | វិមានប្រធានាធិបតី |
| អ្នកតែងតាំង | គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា |
| អ្នកចាត់តាំង | រដ្ឋសភា |
| រយៈពេល | ប្រាំឆ្នាំ (អាចបន្តបាន) |
| Constituting instrument | រដ្ឋធម្មនុញ្ញវៀតណាម |
| អ្នកសម្ពោធតំណែង | ហូ ជីមិញ |
| និម្មិតកម្ម | 2 កញ្ញា 1945 |
| អនុប្រធាន | អនុប្រធានាធិបតី |
| ប្រាក់ខែ | ៣០,៤២០,០០០₫ ប្រចាំខែ[១] |
| គេហទំព័រ | គេហទំព័រផ្លូវការ (ជាភាសាវៀតណាម) |
ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភាសាវៀតណាម៖ Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam, បកប្រែចំមកថា "ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម") គឺជាប្រមុខរដ្ឋនៃប្រទេសវៀតណាមដែលត្រូវបានជ្រើសតាំងដោយសមាជិកនៃរដ្ឋសភាវៀតណាម។ ដោយសារតែប្រទេសវៀតណាមជារដ្ឋឯកបក្ស ដូច្នេះបេក្ខភាពសម្រាប់មុខតំណែងប្រធានាធិបតីគឺត្រូវជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ម្យ៉ាងវិញទៀត ប្រធានាធិបតីត្រូវបានគេចាត់ទុកជាទូទៅថាជាមុខតំណែងខ្ពស់បំផុតទីពីរនៅក្នុងប្រព័ន្ធនយោបាយវៀតណាមបន្ទាប់ពីអគ្គលេខាធិការបក្ស។[២]
ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីត្រូវជាតំណាងឱ្យប្រទេសវៀតណាមទាំងក្នុងនិងក្រៅប្រទេស ហើយព្រមទាំងរក្សានូវប្រតិបត្តិការ កិច្ចសម្របសម្រួល និងស្ថិរភាពរបស់រដ្ឋាភិបាលជាតិឱ្យបានទៀងទាត់ និងព្រមទាំងការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសផង។
ប្រធានាធិបតីត្រូវតែជាសមាជិកក្នុងរដ្ឋសភា។ លើសពីនេះ ប្រធានាធិបតីក៏មានឈ្មោះជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាសមាជិកការិយាល័យនយោបាយផងដែរ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជាស្ថាប័នជ្រើសរើសបេក្ខភាពប្រធានាធិបតី រួចពួកគេត្រូវបញ្ជូនបញ្ជីឈ្មោះបេក្ខភាពទាំងអស់នោះទៅឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបញ្ជាក់ និងតែងតាំង ដើម្បីមានឈ្មោះឈរបោះឆ្នោតផ្លូវការ។
ប្រធានាធិបតីអាចតែងតាំងអនុប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗទៀត ដោយមានការយល់ព្រមពីរដ្ឋសភា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីក៏កាន់តំណែងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ។ បន្ថែមពីលើនេះ ប្រធានាធិបតីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមយោធា និងគណៈកម្មាធិការបក្សនគរបាលមជ្ឈិម។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ មក ប្រធានាធិបតីត្រូវជាប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ។
តូ ឡឹមគឺជាប្រធានាធិបតីកំពុងកាន់អំណាចសព្វថ្ងៃ ដោយបានឡើងមកកាន់អំណាចតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បន្តពីលោកលឿង កឿង។[៣]
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "(ជាភាសាវៀតណាម) Bảng lương của lãnh đạo cấp cao khi tăng lương cơ sở lên 2,34 triệu đồng". Dân trí. 4 July 2024.
- ↑ "Bộ Chính Trị Quy Định 4 Chức Danh Lãnh Đạo Chủ Chốt Của Đảng, Nhà Nước". https://congdoanhaiphong.vn/tin-tuc-su-kien/danh-muc-trong/bo-chinh-tri-quy-dinh-4-chuc-danh-lanh-dao-chu-chot-cua-dang-nha-nuoc-4300.html.
- ↑ "General Secretary To Lam unanimously elected as State President of Viet Nam". រដ្ឋាភិបាលវៀតណាម. 7 April 2026. Retrieved 8 April 2026.