Jump to content

ប្រាសាទដំរី

ពីវិគីភីឌា
ប្រាសាទដំរី

ឈ្មោះ: ប្រាសាទដំរី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍•ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅ

[កែប្រែ]

ដំរីជាសត្វចតុប្បាទមានរូបធំសម្បើម ស្បែកក្រាស់ហើយដៃរបស់វាហៅថា ប្រមោយ មានខ្លះមានភ្លុក ខ្លះមានចែ[]។ប្រាសាទនេះស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ១.៨គីឡូម៉ែត្រខាងត្បូងនៃជ្រុងអាគ្នេយ៍នៃរហាល ចម្ងាយ២០០ម៉ែត្រខាងជើងត្រពាំងខ្នារ និងប្រមាណប្រហែល១០០ម៉ែត្រខាងជើងផ្លូវ[]។ ប្រាសាទដំរីជាឈ្មោះផ្លូវការរបស់ប្រាសាទនេះ ត្បិតមានចម្លាក់ទោលសត្វដំរីនិងជើងទម្រធ្វើអំពីថ្មភក់មួយផ្ទាំងធំមានកម្ពស់ជិត២ម៉ែត្រ រីឯអ្នកខ្លះហៅថា ប្រាសាទដំរីចង់កណ្តឹង ពីព្រោះគេសង្កេតឃើញថាមានចម្លាក់សត្វដំរីមានឆ្លាក់តុបតែងកណ្តឹងជាមួយប្រឡៅក តម្កល់នៅតាមជ្រុងប្រាសាទនេះ។ ដំរីគឺជាយាន្តជំនិះសម្រាប់ព្រះឥន្ទ្រធិរាជដែលជាស្តេចនៃទេវតា ដែលស្ថិតនៅក្នុងស្រទាប់វណ្ណៈខ្ពស់ដូចព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ហើយចាត់ទុកថាជានិមិត្តរូបនៃភាពសម្បូររុងរឿង និងរីកចម្រើនតំណាងទឹកភ្លៀង និងប្រើជាពាហនៈដឹកជញ្ជូន និងដំរីចម្បាំង។ ប្រាសាទដំរីមានតួប៉មឥដ្ឋមួយរាងការ៉េ ដូចប្រាសាទបក្សីចាំក្រុងដែរ។ ប្រាសាទនេះមានទ្វារបញ្ឆោតបីនៅទិសខាងជើង ត្បូង និងលិច ហើយមានមាត់ទ្វារទៅទិសខាងកើត ជាទិសបង្កើតចក្រវាល។ តួប៉មនេះសង់នៅលើខឿនថ្មភក់កម្ពស់២.៥ម៉ែត្រ ប្លងមានរាងការ៉េមានប្រវែង១២ម៉ែត្រក្នុងមួយជ្រុង កាត់ដោយជណ្តើរពីរទិសទាំងបួននិងមានប្រាំកាំក្នងជណ្តើរមួយ។ មេទ្វារធ្វើអំពីថ្មភក់ មានការតុបតែងលំអដោយសសរថ្មភក់ប្រាំបីជ្រុងលំអដោយក្បាច់ជញ្ចៀនយ៉ាងល្អ ចំណែកផ្តែរទ្វារមានចម្លាក់កម្រងមាលាដែលមានរូបព្រះឥន្ទ្រគង់លើដំរីព្ធរាវ័ណដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ ខាងលើសត្វដំរីមានចម្លាក់ទេព១០លើដៃប្រណមមួយជួរ។ ហោត្រៃសង់អំពីឥដ្ឋពីរបែរមុខទៅទិសខាងលិច និងលំអដោយទ្វារបញ្ឆោតតាមជ្រុងខាងកើត ត្រូវដួលរលំទាំងស្រុងសល់តែជញ្ជាំងខ្លះប៉ុណ្ណោះ។ ប្រាសាទដំរីព័ន្ធជុំវិញដោយកំពែងឥដ្ឋមួយជាន់រាងចតុកោណមានប្រវែង ៦០ម៉ែត្រគុណ៥៥ម៉ែត្រ។

លក្ខណៈស្ថាបត្យកម្ម

[កែប្រែ]

ប្រាសាទដំរីមានតួប៉មឥដ្ឋមួយរាងការ៉េ ដូចប្រាសាទបក្សីចាំក្រុងដែរ។ ប្រាសាទនេះមានទ្វារបញ្ឆោតបីនៅទិសខាងជើង ខាងត្បូង និងខាងលិច ហើយមានទ្វារចំហរនៅទិសខាងកើត ជាទិសបង្កើតចក្រវាលក្នុងទ្រឹស្តីហិណ្ឌូនិយម តួប៉មនេះសង់លើខឿនថ្មភក់កម្ពស់២.៥ម៉ែត្រ ប្លង់រាងការ៉េមានប្រវែង១២ម៉ែត្រក្នុងមួយជ្រុង កាត់ដោយជណ្តើរពីទិសទាំងបួននិងមានប្រាំកាំក្នុងជណ្តើរនិមួយៗ ប្រាសាទដំរីមានចម្លាក់សត្វដំរីអំពីថ្មភក់មួយផ្ទាំងភ្ជាប់ជាមួយជើងទម្រផ្ទាល់ កម្ពស់២.៥០ម៉ែត្រ តម្កល់នៅតាមជ្រុងទាំងបួន។ សិលាចារឹកប្រាសាទដំរី លេខ K-៦៧៧ កត់ត្រាថាព្រះបាទជ័យវរ្ម័នទី៤បានកសាងសិវលិង្គ តម្កល់ក្នុងតួប៉មកណ្តាលប្រាសាទដំរី ដើម្បីជាកិត្តិយសថ្វាយដល់ព្រះជេដ្ឋា(បងប្រុស)មានមាតាតែមួយព្រះនាម រាជេន្ទ្រវរ្ម័ន[]។ មេទ្វារធ្វើអំពីថ្មភក់ មានតុបតែងលំអសសរពេជ្រធ្វើអំពីថ្មភក់រាងប្រាំបីជ្រុងលំអដោយក្បាច់ជញ្ជៀនយ៉ាងល្អ ចំណែកផ្តែរទ្វារមានចម្លាក់កម្រងផ្កាមាលាដែលមានរូបព្រះឥន្ទ្រគង់លើដំរីឥរាវ័ណ ដែលកើតចេញពីការកើតចេញពីការកូរសមុទ្រទឹកដោះ។ ខាងលើសត្វដំរីមានចម្លាក់ទេព១០អង្គលើកដៃប្រណមមួយជួរ។

ហោត្រៃ

[កែប្រែ]

ចូលទៅក្នុងកំពែងនៃបរិវេណនៃប្រាសាទ គេប្រទះឃើញមានហោត្រៃ ឬបណ្ណាល័យសង់អំពីឥដ្ឋបែរទៅរកទិសខាងលិច និងលំអដោយទ្វារបញ្ឆោត។ លោក ហ៊្យង់ បូសយេ បានបកស្រាយបំភ្លឺក្នុងសៀវភៅ ប្រទេសកម្ពុជា ថាជាងប្រាសាទមានការព្រួយបារម្ភក្នុងការស្ថាបនាសំណង់សាសនាឱ្យជាប់បានយូរ ដូចការខ្ទាតថ្មចេញពីគ្នា និងភ្លាត់ចេញពីបាត ដូច្មេះហើយគេផ្គុំថ្មតាមបែបជាងឈើ ដោយប្រើប្រាស់ថ្មតែមួយដុំយ៉ាងគំហុកការងារអនុវត្តន៍ដដែលៗ ក្នុងការតម្រៀបបន្ទុបថ្មឱ្យបានរឹងមាំ[]

កំពែង និងខ្លោងទ្វារ

[កែប្រែ]

ប្រាសាទដំរីព័ទ្ធជុំវិញដោយកំពែងឥដ្ឋមួយជាន់រាងចតុកោណកែងមានទំហំ៦០ម៉ែត្រគុណ៥៥ម៉ែត្រ។ ផ្តាច់ដោយគោបុរៈ(ខ្លោងទ្វារ)សង់អំពីឥដ្ឋចូលពីទិសខាងកើតតែមួយគត់ ប៉ុន្តែសព្វថ្ងៃមានការដូលរលំនៅសល់តែមេទ្វារធ្វើអំពីថ្មភក់ ដែលមានសិលាចារឹកទាំងសងខាងនៅទិសខាងកើតនៃប្រាសាទមានស្រះទឹកធំមួយ។ បើតាមរបាយការណ៍នៃការស្រាវជ្រាវថ្មីគេសន្និដ្ឋានថា នៅក្នុងបរិវេណកំពែងនេះអាចមានសំណង់ឈើដែលបាត់បង់ទៅ លើសពីនេះអាចមានអាគារឥដ្ឋឬថ្ម[]

សិលាចារឹក

[កែប្រែ]

តាមការចុះបញ្ជីសារពើភណ្ឌស្តីអំពីសិលាចារឹកនៅកម្ពុជាដោយលោក ហ៊្យក សឺដេស សិលាចារឹកដំរីលេខ K-៦៧៧ ស្ថិតនៅទីតាំងដើម នៅលើមេទ្វារខាងត្បូងមាន៤៨បន្ទាត់ជាភាសាសំស្រ្តឹត និងមេទ្វារខាងជើងមាន៣៦បន្ទាត់ជាភាសាខ្មែរបុរាណដោយមិនបានចុះកាលបរិច្ឆេទទេ។ ផ្ទាំងខាងជើងសិលាចារឹកនេះ ស្ថិតនៅគោបុរៈខាងលិច មេទ្វារខាងជើងនៃប្រាសាទដំរី បានចុះបញ្ជីសារពើភណ្ឌដោយលោក ហ៊្យក សឺដេសមាន៣៦បន្ទាត់។


ឯកសារយោង

[កែប្រែ]
  1. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រមខ្មែរ ទំព័រទី៣៤៣។
  2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ
  3. Lawrence Palmer Briggs, 1974 The Ancient Khmer Empire. p.120.
  4. Chanratana Chen, 2011. Le Site de Koh Ker et Regne de Jayavarman IV.p.66
  5. Jaya KOH KER project, Annual Report 2009, p.22