ប្រាសាទត្រពាំងឬស្សី
Appearance
ប្រាសាទត្រពាំងឬស្សី | |
---|---|
ឈ្មោះ: | ប្រាសាទត្រពាំងឬស្សី |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |
លក្ខណៈទូទៅនៃប្រាសាទ
[កែប្រែ]ត្រពាំងមានន័យថាថ្លុកធំកើតឡើងដោយមនុស្សជីកសម្រាបើឱ្យទឹកដក់ ឬដោយសាកម្លាំងទឹកហូរច្រោះក៏មាន[១]។ បណ្ឌិត ឡុង សៀម បានបកស្រាយថាត្រពាំងជាជលនាមក្លាយមកពីពាក្យ វង គឺអ្វីដែលមានរាងមូលហើយមានទំនាក់ទំនងជាមួយពាក្យសម័យទំនើប វង់ ឬពង់ ជាបុព្វបទ ត្រ។ នៅក្នុងសិលាចារឹកជាភាសាខ្មែរ មានស្ថានាមដែលត្រូវបង្កើតឡើងដោយពាក្យត្រពាំង ត្រវង ត្រវាង ចំនួនប្រហាក់ប្រហែល ១៥០ពាក្យ[២]។ ប្រាសាទនេះស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រផ្នែកឥសាន្តនៃប្រាសាទធំ និង៨០០ម៉ែត្រពីខាងកើតភូមិកោះកេរ។ ប្រាសាទនេះមានតួប៉មរាងបួនជ្រុងស្មើធ្វើើអំពីថ្មភក់បែរមុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែងការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាត់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទធ្វើអំពីថ្មភក់មានច្រកចូលបី និងបន្ទាប់លំអដោយបង្អួចជាច្រើន[៣]។