ប្រាសាទនាង១២

ពីវិគីភីឌា
ប្រាសាទនាង១២ ឬប្រាសាទសួគ៌ព្រ័ត

ឈ្មោះ: ប្រាសាទនាង១២ ឬប្រាសាទសួគ៌ព្រ័ត
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រះពោធិសត្វលោកេស្វរៈក្នុងព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: អង្គរធំ ខេត្តសៀមរាប

ប្រវត្តិ[កែប្រែ]

ប្រាសាទនាង១២ ឬប្រាសាទសួគ៌ព្រ័តមានទីតាំងចំពីមុខព្រះពន្លាជល់ដំរីមានប្រាសាទតូចៗសាងអំពីថ្មបាយក្រៀមចំនួន១២។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អាគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុងទុកវត្ថុមានតម្លៃពីសម័យមុន។ យោងតាមរបាយការណ៍លោកជីវ តាក្វាន់បញ្ជាក់ថា បើមានគ្រួសារពីរមានក្តីក្តាំនឹងគ្នា ហើយរកកាត់សេចក្តីថានរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទតូចៗចំនួន១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយក្នុងប្រាសាទនេះមួយម្នាក់។ គេអង្គុយតាំងពីរ បី ឬបួនថ្ងៃទៅ បើនរណាជាអ្នកធ្វើខុសនឹងច្បាប់ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាសទេ ក៏ក្អកក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ។គួររំលឹកថាប្រាសាទនេះត្រូវបានឧទ្ទិសថ្វាយព្រះពុទ្ធមហាយាន។

រូបភាព[កែប្រែ]